I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់នៅខាងមុខចម្លើយដែលត្រឹមត្រូវមានតែមួយគត់៖
១ \(ABC\) ជាត្រីកោណកែងកំពូល \(A\) មាន \(AB = 2\), \(AC = \sqrt{5}\), \(BC = 3\) និង \(AH\) ជាកម្ពស់ ។ គណនា \(AH\) ។
២ គេមានបន្ទាត់ពីរ \((l) : y + x - 2 = 0\) និង \((d) : y = 2mx + 5\) ។ រកតម្លៃ \(m\) ដើម្បីឱ្យបន្ទាត់ \((l)\) និង \((d)\) កែងគ្នា ។
II. (១៥ ពិន្ទុ)
គេចង់ត្បាញកន្ទេលរាងចតុកោណកែងមួយដែលមានបណ្តោយ \(20\,\mathrm{dm}\) និងផ្ទៃក្រឡាធំជាង \(260\,\mathrm{dm}^2\) តែតូចជាង
\(340\,\mathrm{dm}^2\) ។ តើគេអាចជ្រើសរើសយកទទឹងកន្ទេល ដែលជាចំនួនគត់ស្មើនឹងប៉ុន្មានដេស៊ីម៉ែត្រ?
III. (១៥ ពិន្ទុ)
ចម្ការមួយមានរាងចតុកោណកែង ដែលមានបរិមាត្រ \(300\,\mathrm{m}\) ។ គេដឹងថា ផលដករវាង ២ដងទទឹង និងបណ្តោយ
ស្មើនឹង \(30\,\mathrm{m}\) ។
១ រកផ្ទៃក្រឡានៃចម្ការ ។
២ រកចំនួនដើមស្វាយ បើ \(10\,\mathrm{m}^2\) គេដាំដើមស្វាយបាន 3 ដើម ។
IV. (១៥ ពិន្ទុ)
នៅក្នុងប្រអប់មួយមានថ្នាំជីវជាតិអា 5 គ្រាប់ ថ្នាំជីវជាតិសេ 4 គ្រាប់ និងថ្នាំជីវជាតិដេ 7 គ្រាប់ ។ កុមារម្នាក់
បានលេបថ្នាំនោះ 1 គ្រាប់ដោយចៃដន្យ បន្ទាប់មកកុមារីម្នាក់ទៀតបានលេបថ្នាំនោះ 1 គ្រាប់ដោយចៃដន្យដែរ ។
១ រកប្រូបាបដែល កុមារបានលេបថ្នាំជីវជាតិដេ និងកុមារីបានលេបថ្នាំជីវជាតិអា ។
២ រកប្រូបាបដែល កុមារទាំងពីរនាក់បានលេបថ្នាំជីវជាតិសេ ។
V. (១៥ ពិន្ទុ)
បន្ទាត់ \(d: y = -x + 3\) និងចំណុច \(A(-1, 1)\) នៅក្នុងតម្រុយអរតូណរមេ \((xOy)\) មួយ ។
១ គណនាតម្លៃកន្សោម \(OA \times 5\sqrt{3} - 4\sqrt{6}\) ។
២ រកសមីការបន្ទាត់ \(d'\) កាត់តាមចំណុច \(A\) ហើយកែងនឹង \(d\) ។
៣ សង់បន្ទាត់ \(d\) និង \(d'\) ក្នុងតម្រុយ \((xOy)\) ។
VI. (៣០ ពិន្ទុ)
កន្លះរង្វង់មួយមានផ្ចិត \(O\) និងអង្កត់ផ្ចិត \(MN\) ។ បន្ទាត់ \((D_1)\) និង \((D_2)\) កែងនឹង \(MN\) ត្រង់ \(M\) និង \(N\)
រៀងគ្នា ។ បន្ទាត់ \((D_3)\) ប៉ះកន្លះរង្វង់ត្រង់ \(I\) ហើយកាត់ \((D_1)\) ត្រង់ \(P\) និងកាត់ \((D_2)\) ត្រង់ \(Q\) ។
១ គណនា \(\angle MIN\) និង \(\angle POQ\) ។
២ ប្រៀបធៀប \(\triangle MOP\) និង \(\triangle NQO\) ។
៣ បង្ហាញថា \(OM^2 = MP \times NQ\) ។
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ គណនា \(AH\)
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង \(ABC\) កែងត្រង់ \(A\) ៖
ដូចនេះ ៖ ជ្រើសរើស ឃ. \(\displaystyle AH = \frac{2\sqrt{5}}{3}\)
២ រកតម្លៃ \(m\)
បន្ទាត់ \((l): y + x - 2 = 0 \Rightarrow y = -x + 2\) មានមេគុណប្រាប់ទិស \(a_1 = -1\)
បន្ទាត់ \((d): y = 2mx + 5\) មានមេគុណប្រាប់ទិស \(a_2 = 2m\)
ដើម្បីឱ្យ \((l) \perp (d)\) លុះត្រាតែ \(a_1 \times a_2 = -1\)
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle m = \frac{1}{2}\)
លំហាត់ II (១៥ ពិន្ទុ)
រកទទឹងកន្ទេល ដែលជាចំនួនគត់
តាង \(W\) ជាទទឹងកន្ទេល (គិតជា \(\mathrm{dm}\), \(W \in \mathbb{N}\))
ផ្ទៃក្រឡាកន្ទេលគឺ \(S = \) បណ្តោយ \( \times \) ទទឹង \( = 20 \times W\)
ដោយផ្ទៃក្រឡាធំជាង \(260\,\mathrm{dm}^2\) តែតូចជាង \(340\,\mathrm{dm}^2\) ៖
ដូចនេះ ៖ \(\displaystyle W \in \{14\,\mathrm{dm}, 15\,\mathrm{dm}, 16\,\mathrm{dm}\}\)
លំហាត់ III (១៥ ពិន្ទុ)
តាង \(x\) ជាទទឹងចម្ការ និង \(y\) ជាបណ្តោយចម្ការ (\(x, y > 0\) គិតជាម៉ែត្រ)
១ រកផ្ទៃក្រឡានៃចម្ការ
បរិមាត្រ \(300\,\mathrm{m}\) នោះ \(2(x + y) = 300 \Rightarrow x + y = 150 \quad{} (1)\)
ផលដករវាង ២ដងទទឹង និងបណ្តោយស្មើនឹង \(30\,\mathrm{m}\) នោះ \(2x - y = 30 \quad{} (2)\)
បូកសមីការ (1) និង (2) អង្គនិងអង្គ៖
ដូចនេះ ៖ \(\displaystyle S = 5400\,\mathrm{m}^2\)
២ រកចំនួនដើមស្វាយ
ផ្ទៃដី \(10\,\mathrm{m}^2\) ដាំបានស្វាយ 3 ដើម
ចំនួនដើមស្វាយសរុបគឺ៖
ដូចនេះ ៖ ចំនួនដើមស្វាយ \(\displaystyle 1620\) ដើម
លំហាត់ IV (១៥ ពិន្ទុ)
ចំនួនថ្នាំសរុបមាន \(5 + 4 + 7 = 16\) គ្រាប់។
១ រកប្រូបាបដែល កុមារលេបថ្នាំដេ និងកុមារីលេបថ្នាំអា
កុមារលេបថ្នាំមុន នោះចំនួនករណីអាចគឺ \(16\)
និងមានថ្នាំដេចំនួន \(7\) គ្រាប់
កុមារីលេបថ្នាំបន្ទាប់ នោះចំនួនករណីអាចសល់ \(15\)
និងមានថ្នាំអាចំនួន \(5\) គ្រាប់
ដូចនេះ ៖ \(\displaystyle P = \frac{7}{48}\)
២ រកប្រូបាបដែល កុមារទាំងពីរនាក់លេបថ្នាំជីវជាតិសេ
ចំនួនថ្នាំសេមាន 4 គ្រាប់ នោះកុមារលេបបានថ្នាំសេមានប្រូបាប \(\frac{4}{16}\)
កុមារីលេបបន្ទាប់ពីកុមារ នោះថ្នាំសេសល់ \(3\) គ្រាប់
និងថ្នាំសរុបសល់ \(15\) គ្រាប់
ដូចនេះ ៖ \(\displaystyle P = \frac{1}{20}\)
លំហាត់ V (១៥ ពិន្ទុ)
១ គណនាតម្លៃកន្សោម \(OA \times 5\sqrt{3} - 4\sqrt{6}\)
ប្រវែង \(OA\) ៖
ដូចនេះ ៖ តម្លៃកន្សោម \(\displaystyle = \sqrt{6}\)
២ រកសមីការបន្ទាត់ \(d'\)
បន្ទាត់ \(d: y = -x + 3\) មានមេគុណប្រាប់ទិស \(a = -1\)
បន្ទាត់ \(d' \perp d\) នាំឱ្យ \(a' \times a = -1 \Rightarrow a'(-1) = -1 \Rightarrow a' = 1\)
បន្ទាត់ \(d'\) កាត់តាម \(A(-1, 1)\)៖
ដូចនេះ ៖ \(\displaystyle d':\ y = x + 2\)
៣ សង់បន្ទាត់ \(d\) និង \(d'\)
លំហាត់ VI (៣០ ពិន្ទុ)
១ គណនា \(\angle MIN\) និង \(\angle POQ\)
ដោយ \(MN\) ជាអង្កត់ផ្ចិតនៃកន្លះរង្វង់ ហើយ \(I\) ជាចំណុចនៅលើកន្លះរង្វង់ នោះ \(\angle MIN\) ជាមុំចារឹករង្វង់កន្លះរង្វង់។
ដូចនេះ ៖ \(\displaystyle \angle MIN = 90^\circ\)
តាមលក្ខណៈបន្ទាត់ប៉ះរង្វង់ចេញពីចំណុចមួយនៅក្រៅរង្វង់៖
\(OP\) ជាបន្ទាត់ពុះមុំ \(\angle MOI \Rightarrow \angle POI = \frac{1}{2}\angle MOI\)
\(OQ\) ជាបន្ទាត់ពុះមុំ \(\angle NOI \Rightarrow \angle QOI = \frac{1}{2}\angle NOI\)
គេបាន
ដូចនេះ ៖ \(\displaystyle \angle POQ = 90^\circ\)
២ ប្រៀបធៀប \(\triangle MOP\) និង \(\triangle NQO\)
គេមាន
ម្យ៉ាងទៀត \(\angle MOP + \angle POQ + \angle NOQ = 180^\circ\) ដោយ \(\angle POQ = 90^\circ\) នាំឱ្យ
ដូចនេះ ៖ \(\displaystyle \triangle MOP \sim \triangle NQO \quad{} \) (ករណីទី១ ម.ម)
៣ បង្ហាញថា \(OM^2 = MP \times NQ\)
តាមផលធៀបដំណូច
ដូចនេះ ៖ \(\displaystyle OM^2 = MP \times NQ\)