នៅក្នុងជំពូកនេះ គេចាប់ផ្ដើមសិក្សាពីបញ្ញត្តិមូលដ្ឋាននៃលីមីត និងប្រមាណវិធីលើលីមីត ដែលជាមធ្យោបាយដ៏សំខាន់សម្រាប់ឈានទៅសិក្សាបញ្ញត្តិនៃដេរីវេ និងប្រមាណវិធីលើដេរីវេនៃអនុគមន៍ ។ បន្ទាប់ពីទទួលបានបញ្ញត្តិ លីមីត ដេរីវេ និងបំណិនក្នុងការគណនាលីមីត ដេរីវេ គេនឹងអាចប្រើចំណេះដឹង និងបំណិនទាំងនោះក្នុងការដោះស្រាយចំណោទបន្ទាត់ប៉ះនឹងក្រាបតាងអនុគមន៍ត្រង់ចំណុចមួយ ការសិក្សាអថេរភាពសង់ក្រាបតាងអនុគមន៍សនិទានងាយៗ មួយចំនួន ការគណនាតម្លៃអតិបរមាធៀប តម្លៃអប្បបរមាធៀប ការគណនាល្បឿននៃចលនា ហើយលើសពីនេះទៅទៀត គេឈានទៅប្រើក្រាបតាងអនុគមន៍សម្រាប់ដោះស្រាយសមីការ និងវិសមីការមួយចំនួនទៀត ។ ការអនុវត្តទាំងអស់នេះ អាចឆ្លុះបញ្ចាំងឱ្យឃើញពីអត្ថន័យពេញលេញ និងសារប្រយោជន៍នៃគណិតវិទ្យាចំពោះវិទ្យាសាស្ត្រ និងការដោះស្រាយចំណោទបញ្ហាខ្លះក្នុងជីវភាពប្រចាំថ្ងៃ ។
កំណត់បញ្ញត្តិលីមីតតាមបែបពីជគណិតនិងតាមបែបក្រាប
រកលីមីតនៃផលបូក ផលដក ផលគុណ និងផលចែក
រកលីមីតនៃអនុគមន៍ពហុធានិងអនុគមន៍សនិទាន
រកអត្រាបម្រែបម្រួលមធ្យមនៃអនុគមន៍
កំណត់បញ្ញត្តិដេរីវេនិងធ្វើប្រមាណវិធីលើដេរីវេ ។
ក្នុងជំពូកនេះ យើងចាប់ផ្ដើមសិក្សាគណិតវិភាគ សម្រាប់ប្រើក្នុងការដោះស្រាយចំណោទបន្ទាត់ប៉ះ និងចំណោទតម្លៃបរមា ។
លីមីត
សញ្ញាណលីមីត
គេឱ្យអនុគមន៍ \(y = f(x) = x^2 + 2x - 3\) និងតារាងតម្លៃលេខ
តាមតារាងតម្លៃលេខ បើ \(x\) ខិតជិត \(2\) ពីខាងឆ្វេង \((x \to 2^-)\) និងពីខាងស្ដាំ \((x \to 2^+)\) នោះ \(y\) ខិតជិត \(5\) ។ គេថាអនុគមន៍ \(y = f(x)\) មានលីមីតស្មើនឹង \(5\) កាលណា \(x\) ខិតជិត \(2\) ។ គេកំណត់សរសេរ
គេឱ្យអនុគមន៍ \(f(x) = \dfrac{x^2 - 9}{x - 3}\) ។ ចំពោះ \(x \ne 3\) គេបាន \(f(x) = x + 3\) និងក្រាប \(L\) ។ តាមក្រាបបើ \(x\) ខិតជិត \(3\) នោះអនុគមន៍ \(y = f(x)\) ខិតជិត \(6\) ។ គេកំណត់សរសេរ \(\displaystyle\lim_{x \to 3} f(x) = \lim_{x \to 3}\frac{x^2 - 9}{x - 3} = 6\) ។
បើ \(x\) ខិតជិត \(a\) ហើយអនុគមន៍ \(y = f(x)\) ខិតជិតតម្លៃ \(b\) ណាមួយនោះ គេកំណត់សរសេរ \(\displaystyle\lim_{x \to a} f(x) = b\) ។
បំពេញតារាងតម្លៃលេខនៃ \(\dfrac{1}{x}\) ចំពោះ \(x = 0.1;\ 0.01;\ 0.001;\ 0.0001\) និង \(x = -0.1;\ -0.01;\ -0.001;\ -0.0001\) ។
ទាញរក \(\displaystyle\lim_{x \to 0^+}\frac{1}{x}\) និង \(\displaystyle\lim_{x \to 0^-}\frac{1}{x}\) ។
តារាងតម្លៃលេខទី \(1\) និងទី \(2\) ៖
\[\begin{array}{c|ccccc} x & 0.1 & 0.01 & 0.001 & 0.0001 & \cdots\\ \hline \frac{1}{x} & 10 & 100 & 1000 & 10000 & \cdots \end{array}\]\[\begin{array}{c|ccccc} x & -0.1 & -0.01 & -0.001 & -0.0001 & \cdots\\ \hline \frac{1}{x} & -10 & -100 & -1000 & -10000 & \cdots \end{array}\]តាមតារាងតម្លៃលេខទី \(1\) គេសង្កេតឃើញថាកាលណា \(x\) យកតម្លៃវិជ្ជមាន ហើយកាន់តែតូចទៅៗស្ទើរតែខិតជិតសូន្យ នោះ \(\dfrac{1}{x}\) មានតម្លៃវិជ្ជមាន ហើយកាន់តែធំទៅៗគ្មានទីបញ្ចប់ ។ ដូច្នេះ \(\displaystyle\lim_{x \to 0^+}\frac{1}{x} = +\infty\) ។
តាមតារាងតម្លៃលេខទី \(2\) គេសង្កេតឃើញថាកាលណា \(x\) យកតម្លៃអវិជ្ជមាន ហើយកាន់តែធំទៅៗស្ទើរតែខិតជិតសូន្យ នោះ \(\dfrac{1}{x}\) មានតម្លៃអវិជ្ជមានកាន់តែតូចទៅៗគ្មានទីបញ្ចប់ ។ ដូច្នេះ \(\displaystyle\lim_{x \to 0^-}\frac{1}{x} = -\infty\) ។
បើ \(x \to a^+\) មានន័យថា \(x \to a\) និង \(x > a\) ដូចគ្នាដែរ \(x \to a^-\) មានន័យថា \(x \to a\) និង \(x < a\) ។
ក. បំពេញតារាងតម្លៃលេខនៃ \(f(x) = \dfrac{x^2 - 4}{x - 2}\) ចំពោះ \(x = 1.9;\ 1.99;\ 1.999;\ 2.001;\ 2.01;\ 2.1\) ហើយទាញរក \(\displaystyle\lim_{x \to 2} f(x)\) ។
ខ. ចំពោះ \(x \ne 2\) ចូរសម្រួលកន្សោម \(f(x)\) រួចទាញរកតម្លៃ \(\displaystyle\lim_{x \to 2} f(x)\) ។សង់ក្រាបតាង \(g(x) = x^2 + 2\) ហើយទាញរក \(\displaystyle\lim_{x \to 1} g(x)\) ។
មើលចម្លើយ
ក. \(f(x) = 3.9;\ 3.99;\ 3.999;\ 4.001;\ 4.01;\ 4.1\) នាំឱ្យ \(\displaystyle\lim_{x \to 2} f(x) = 4\) ខ. \(f(x) = x + 2\) ដូច្នេះ \(\displaystyle\lim_{x \to 2} f(x) = 4\)
\(\displaystyle\lim_{x \to 1} g(x) = 3\) ។
ប្រមាណវិធីលើលីមីត
អនុគមន៍ \(y = f(x)\) និង \(y = g(x)\) មានលីមីតកាលណា \(x \to a\) ។ គេបាន
\(\displaystyle\lim_{x \to a} f(x) = \lim_{x \to a} c = c\) ដែល \(f(x) = c\) ជាអនុគមន៍ថេរ
\(\displaystyle\lim_{x \to a} f(x) = \lim_{x \to a} x = a\) ដែល \(f(x) = x\)
\(\displaystyle\lim_{x \to a}[f(x) + g(x)] = \lim_{x \to a} f(x) + \lim_{x \to a} g(x)\)
\(\displaystyle\lim_{x \to a}[f(x) - g(x)] = \lim_{x \to a} f(x) - \lim_{x \to a} g(x)\)
\(\displaystyle\lim_{x \to a}[f(x)\times g(x)] = \lim_{x \to a} f(x)\times\lim_{x \to a} g(x)\)
\(\displaystyle\lim_{x \to a}\frac{f(x)}{g(x)} = \frac{\lim_{x \to a} f(x)}{\lim_{x \to a} g(x)}\) បើ \(\displaystyle\lim_{x \to a} g(x) \ne 0\) ។
គណនាលីមីតខាងក្រោម ៖ ក. \(\displaystyle\lim_{x \to 1}(3 + x)\) ខ. \(\displaystyle\lim_{x \to 2}(3x^4)\) ។
\(\displaystyle\lim_{x \to 1}(3 + x) = \lim_{x \to 1} 3 + \lim_{x \to 1} x = 3 + 1 = 4\) ។
\(\displaystyle\lim_{x \to 2}(3x^4) = \lim_{x \to 2} 3\cdot\lim_{x \to 2} x^4 = 3\cdot\lim_{x \to 2} x\cdot\lim_{x \to 2} x\cdot\lim_{x \to 2} x\cdot\lim_{x \to 2} x = 3\cdot 2^4 = 48\) ។
\(\displaystyle\lim_{x \to x_0}(ax^n) = ax_0^n\) ។
គណនាលីមីតខាងក្រោម ៖ ក. \(\displaystyle\lim_{x \to 1}(x^3 - 3x^2 + x + 1)\) ខ. \(\displaystyle\lim_{x \to 3}\frac{x^2 - x + 1}{x - 2}\) ។
\(\displaystyle\lim_{x \to 1}(x^3 - 3x^2 + x + 1) = \lim_{x \to 1} x^3 - \lim_{x \to 1} 3x^2 + \lim_{x \to 1} x + \lim_{x \to 1} 1 = 1^3 - 3\cdot 1^2 + 1 + 1 = 0\) ។
\(\displaystyle\lim_{x \to 3}\frac{x^2 - x + 1}{x - 2} = \frac{\lim_{x \to 3}(x^2 - x + 1)}{\lim_{x \to 3}(x - 2)} = \frac{3^2 - 3 + 1}{3 - 2} = \frac{7}{1} = 7\) ។
បើ \(P(x)\) ជាអនុគមន៍ពហុធានៃ \(x\) នោះ \(\displaystyle\lim_{x \to x_0} P(x) = P(x_0)\)
បើ \(\dfrac{f(x)}{g(x)}\) ដែល \(g(x) \ne 0\) ជាអនុគមន៍សនិទាន នោះ \(\displaystyle\lim_{x \to x_0}\frac{f(x)}{g(x)} = \frac{f(x_0)}{g(x_0)}\) ដែល \(g(x_0) \ne 0\) ។
បើភាគយកនិងភាគបែងមានលីមីតសូន្យនោះ គេត្រូវគណនាតាមជំហានដូចខាងក្រោម ៖
ជំហានទី \(1\) ៖ បំបែកភាគយកនិងភាគបែងនៃប្រភាគជាផលគុណកត្តា ។
ជំហានទី \(2\) ៖ សម្រួលកត្តារួមចោល ។
ជំហានទី \(3\) ៖ រកលីមីតនៃប្រភាគថ្មី ។
ក្នុងករណីនេះ គេថាលីមីតមានរាងមិនកំណត់ \(\dfrac{0}{0}\) ។
គណនាលីមីតខាងក្រោម ៖ ក. \(\displaystyle\lim_{x \to -2}\frac{x^2 + 5x + 6}{x^2 - 4}\) ខ. \(\displaystyle\lim_{x \to 2}\left(\frac{3x}{x - 2} + \frac{6}{2 - x}\right)\) ។
\(\displaystyle\lim_{x \to -2}\frac{x^2 + 5x + 6}{x^2 - 4}\) មានរាងមិនកំណត់ \(\dfrac{0}{0}\) ។
ជំហានទី \(1\) ៖ \(\dfrac{x^2 + 5x + 6}{x^2 - 4} = \dfrac{(x + 2)(x + 3)}{(x + 2)(x - 2)}\) ។ ជំហានទី \(2\) ៖ \(\dfrac{x^2 + 5x + 6}{x^2 - 4} = \dfrac{x + 3}{x - 2}\) ដែល \(x + 2 \ne 0\) ។
ជំហានទី \(3\) ៖ \(\displaystyle\lim_{x \to -2}\frac{x^2 + 5x + 6}{x^2 - 4} = \lim_{x \to -2}\frac{x + 3}{x - 2} = \frac{-2 + 3}{-2 - 2} = -\frac{1}{4}\) ។
\(\displaystyle\lim_{x \to 2}\left(\frac{3x}{x - 2} + \frac{6}{2 - x}\right) = \lim_{x \to 2}\left(\frac{3x}{x - 2} - \frac{6}{x - 2}\right)\) ដែលមាន \(\displaystyle\lim_{x \to 2}(x - 2) = 0\) ។
ជំហានទី \(1\) ៖ \(\dfrac{3x}{x - 2} - \dfrac{6}{x - 2} = \dfrac{3x - 6}{x - 2} = \dfrac{3(x - 2)}{x - 2}\) ។ ជំហានទី \(2\) ៖ \(\dfrac{3x}{x - 2} - \dfrac{6}{x - 2} = 3\) ដែល \(x \ne 2\) ។
ជំហានទី \(3\) ៖ \(\displaystyle\lim_{x \to 2}\left(\frac{3x}{x - 2} + \frac{6}{2 - x}\right) = \lim_{x \to 2} 3 = 3\) ។
គណនាលីមីតខាងក្រោម ៖
\(\displaystyle\lim_{x \to 1}[(x^2 + 4x + 2)(3 - x^2)]\)
\(\displaystyle\lim_{x \to -2}\frac{3x^2 - x - 4}{(2x + 5)^2}\)
\(\displaystyle\lim_{x \to 1}\frac{2x^2 - 5x + 3}{x^2 + x - 2}\)
\(\displaystyle\lim_{x \to 3}\frac{x^2 - 9}{x^2 - x - 6}\)
\(\displaystyle\lim_{x \to 2}\frac{x^3 - 8}{(x - 2)^2}\)
\(\displaystyle\lim_{x \to 4}\frac{\sqrt{x} - 2}{x^2 - 16}\)
មើលចម្លើយ
ក. \(14\) ខ. \(10\) គ. \(-\dfrac{1}{3}\) ឃ. \(\dfrac{6}{5}\) ង. \(+\infty\) (ព្រោះ \(\dfrac{x^3 - 8}{(x - 2)^2} = \dfrac{x^2 + 2x + 4}{x - 2}\) ៖ \(+\infty\) ពេល \(x \to 2^+\), \(-\infty\) ពេល \(x \to 2^-\)) ច. \(\dfrac{1}{32}\) ។
លីមីតខាងឆ្វេងនិងខាងស្ដាំ
គេឱ្យអនុគមន៍ \(y = f(x) = \begin{cases} x^2 & \text{បើ } x \le 1\\ x + 2 & \text{បើ } x > 1 \end{cases}\)
តាមក្រាបគេសង្កេតឃើញថា \(f(x)\) ខិតជិត \(1\) កាលណា \(x\) ខិតជិត \(1\) ពីខាងឆ្វេង ។ គេកំណត់សរសេរ \(\displaystyle\lim_{x \to 1^-} f(x) = \lim_{x \to 1^-} x^2 = 1\) ។ ម្យ៉ាងទៀត \(f(x)\) ខិតជិត \(3\) កាលណា \(x\) ខិតជិត \(1\) ពីខាងស្ដាំ ។ គេកំណត់សរសេរ \(\displaystyle\lim_{x \to 1^+} f(x) = \lim_{x \to 1^+}(x + 2) = 3\) ។
បើ \(f(x)\) ខិតជិត \(L\) កាលណា \(x\) ខិតជិត \(x_0\) ពីខាងឆ្វេង នោះ \(L\) ជាលីមីតខាងឆ្វេងនៃ \(f(x)\) ហើយកំណត់សរសេរ \(\displaystyle\lim_{x \to x_0^-} f(x) = L\) ។
បើ \(f(x)\) ខិតជិត \(R\) កាលណា \(x\) ខិតជិត \(x_0\) ពីខាងស្ដាំ នោះ \(R\) ជាលីមីតខាងស្ដាំនៃ \(f(x)\) ហើយកំណត់សរសេរ \(\displaystyle\lim_{x \to x_0^+} f(x) = R\) ។
គេឱ្យអនុគមន៍ \(f(x) = \begin{cases} f_1(x) & \text{បើ } x < x_0\\ f_2(x) & \text{បើ } x \ge x_0 \end{cases}\) នោះ \(\displaystyle\lim_{x \to x_0^-} f(x) = \lim_{x \to x_0^-} f_1(x)\), \(\displaystyle\lim_{x \to x_0^+} f(x) = \lim_{x \to x_0^+} f_2(x)\) ។
គេឱ្យអនុគមន៍ \(y = f(x) = \begin{cases} 2x & \text{បើ } x > 0\\ x^3 & \text{បើ } x \le 0 \end{cases}\) ។
គណនាលីមីត \(\displaystyle\lim_{x \to 0^+} f(x)\) និង \(\displaystyle\lim_{x \to 0^-} f(x)\) ។
ប្រៀបធៀបតម្លៃលីមីតទាំងពីរ ។
\(\displaystyle\lim_{x \to 0^+} f(x) = \lim_{x \to 0^+} 2x = 2\times 0 = 0\) និង \(\displaystyle\lim_{x \to 0^-} f(x) = \lim_{x \to 0^-} x^3 = 0^3 = 0\) ។
គេមាន \(\displaystyle\lim_{x \to 0^+} f(x) = 0\) និង \(\displaystyle\lim_{x \to 0^-} f(x) = 0\) ។ ដូច្នេះ \(\displaystyle\lim_{x \to 0^+} f(x) = \lim_{x \to 0^-} f(x) = 0\) ។ ក្នុងករណីនេះ គេថាអនុគមន៍ \(y = f(x)\) មានលីមីត \(0\) ត្រង់ \(x = 0\) ។
គេមានក្រាបតាងអនុគមន៍ \(f\) ខាងក្រោម ៖ រក \(\displaystyle\lim_{x \to 3^-} f(x)\) និង \(\displaystyle\lim_{x \to 3^+} f(x)\) ក្នុងរូបទី \(1\), ទី \(2\), ទី \(3\) និងរូបទី \(4\) ។
តាមរូបទី \(1\) គេបាន \(\displaystyle\lim_{x \to 3^-} f(x) = -\infty\) និង \(\displaystyle\lim_{x \to 3^+} f(x) = 2\) ។
តាមរូបទី \(2\) គេបាន \(\displaystyle\lim_{x \to 3^-} f(x) = 2\) និង \(\displaystyle\lim_{x \to 3^+} f(x) = -1\) ។
តាមរូបទី \(3\) គេបាន \(\displaystyle\lim_{x \to 3^-} f(x) = 2\) និង \(\displaystyle\lim_{x \to 3^+} f(x) = 2\) ។
តាមរូបទី \(4\) គេបាន \(\displaystyle\lim_{x \to 3^-} f(x) = -1\) និង \(\displaystyle\lim_{x \to 3^+} f(x) = +\infty\) ។
អនុគមន៍ \(y = f(x)\) មានលីមីតត្រង់ \(x_0\) លុះត្រាតែលីមីតខាងឆ្វេងស្មើលីមីតខាងស្ដាំ ។ គេកំណត់សរសេរ \(\displaystyle\lim_{x \to x_0^+} f(x) = \lim_{x \to x_0^-} f(x) = \ell\), \(\ell \in \mathbb{R}\) ។
គេឱ្យ \(f(x) = \begin{cases} 3x + 1 & \text{បើ } x < 2\\ -x + 8 & \text{បើ } x \ge 2 \end{cases}\) ។ គណនា \(\displaystyle\lim_{x \to 2^-} f(x)\) និង \(\displaystyle\lim_{x \to 2^+} f(x)\) ។
គេឱ្យអនុគមន៍ \(y = |x|\) ។ គណនា \(\displaystyle\lim_{x \to 0}|x|\) ។ តើអនុគមន៍ \(y = |x|\) មានលីមីតត្រង់ \(x = 0\) ឬទេ?
គេឱ្យអនុគមន៍ \(f(x) = \begin{cases} 5x - 2 & \text{បើ } x < -1\\ -2x + a & \text{បើ } x \ge -1 \end{cases}\) ។ កំណត់តម្លៃ \(a\) ដើម្បីឱ្យ \(f\) មានលីមីតត្រង់ \(x = -1\) ។
មើលចម្លើយ
ក. \(\displaystyle\lim_{x \to 2^-} f(x) = 7\) និង \(\displaystyle\lim_{x \to 2^+} f(x) = 6\) ខ. \(\displaystyle\lim_{x \to 0}|x| = 0\) ។ អនុគមន៍ \(y = |x|\) មានលីមីតត្រង់ \(x = 0\) គ. \(a = -9\) ។
លីមីតត្រង់អនន្តនៃអនុគមន៍
លីមីតត្រង់អនន្តនៃអនុគមន៍ស្វ័យគុណងាយ
គេឱ្យអនុគមន៍ \(y = x^2\) និងតារាងតម្លៃលេខ
តាមតារាងតម្លៃលេខខាងលើ បើ \(x\) យកតម្លៃវិជ្ជមានកាន់តែធំទៅៗគ្មានទីបញ្ចប់ នោះអនុគមន៍ \(y = x^2\) មានតម្លៃវិជ្ជមានកាន់តែធំទៅៗគ្មានទីបញ្ចប់ដែរ ។ គេថាអនុគមន៍ \(y = x^2\) មានលីមីត \(+\infty\) កាលណា \(x\) ខិតជិត \(+\infty\) ហើយគេកំណត់សរសេរ \(\displaystyle\lim_{x \to +\infty} x^2 = +\infty\) ។
បើ \(x\) យកតម្លៃអវិជ្ជមាន កាន់តែតូចទៅៗគ្មានទីបញ្ចប់ នោះអនុគមន៍ \(y = x^2\) មានតម្លៃវិជ្ជមានកាន់តែធំទៅៗគ្មានទីបញ្ចប់ដែរ ។ គេថាអនុគមន៍ \(y = x^2\) មានលីមីត \(+\infty\) កាលណា \(x\) ខិតជិត \(-\infty\) ហើយគេកំណត់សរសេរ \(\displaystyle\lim_{x \to -\infty} x^2 = +\infty\) ។
\(\displaystyle\lim_{x \to \pm\infty} ax^2 = \begin{cases} +\infty & \text{បើ } a > 0\\ -\infty & \text{បើ } a < 0 \end{cases}\) ។
គេឱ្យអនុគមន៍ \(y = \dfrac{1}{x}\) និងតារាងតម្លៃលេខទី \(1\) និងទី \(2\) ដូចខាងក្រោម ៖
តាមតារាងតម្លៃលេខទី \(1\) បើ \(x\) យកតម្លៃវិជ្ជមានកាន់តែធំទៅៗគ្មានទីបញ្ចប់ នោះអនុគមន៍ \(y = \dfrac{1}{x}\) មានតម្លៃវិជ្ជមានកាន់តែតូចទៅៗជិតស្មើសូន្យ ។ គេថាអនុគមន៍ \(y = \dfrac{1}{x}\) មានលីមីតសូន្យ កាលណា \(x\) ខិតជិត \(+\infty\) ហើយគេកំណត់សរសេរ \(\displaystyle\lim_{x \to +\infty}\frac{1}{x} = 0\) ។
តាមតារាងតម្លៃលេខទី \(2\) បើ \(x\) យកតម្លៃអវិជ្ជមានកាន់តែតូចទៅៗគ្មានទីបញ្ចប់ នោះអនុគមន៍ \(y = \dfrac{1}{x}\) មានតម្លៃដាច់ខាតកាន់តែតូចទៅៗជិតស្មើសូន្យ ។ គេកំណត់សរសេរ \(\displaystyle\lim_{x \to -\infty}\frac{1}{x} = 0\) ។ ដូច្នេះ \(\displaystyle\lim_{x \to \pm\infty}\frac{1}{x} = 0\) ។
\(\displaystyle\lim_{x \to \pm\infty}\frac{a}{x} = 0\) \((a \in \mathbb{R})\) ។
គណនាលីមីត \(\displaystyle\lim_{x \to -\infty} x^3\) និង \(\displaystyle\lim_{x \to +\infty}(-2x^3)\) ។
\(\displaystyle\lim_{x \to -\infty} x^3 = \left(\lim_{x \to -\infty} x\right)^3 = -\infty\) និង \(\displaystyle\lim_{x \to +\infty}(-2x^3) = -2\left(\lim_{x \to +\infty} x\right)^3 = -\infty\) ។
គណនាលីមីត \(\displaystyle\lim_{x \to \pm\infty}\frac{1}{x^2}\) និង \(\displaystyle\lim_{x \to \pm\infty}\frac{4}{x^3}\) ។
\(\displaystyle\lim_{x \to \pm\infty}\frac{1}{x^2} = \frac{1}{\left(\lim_{x \to \pm\infty} x\right)^2} = 0\) និង \(\displaystyle\lim_{x \to \pm\infty}\frac{4}{x^3} = \frac{4}{\left(\lim_{x \to \pm\infty} x\right)^3} = 0\) ។
គណនាលីមីត ក. \(\displaystyle\lim_{x \to \pm\infty}(4x^2)\) ខ. \(\displaystyle\lim_{x \to \pm\infty}(-3x^2)\) គ. \(\displaystyle\lim_{x \to \pm\infty}\left(-\frac{2}{x^2}\right)\) ។
មើលចម្លើយ
ក. \(+\infty\) ខ. \(-\infty\) គ. \(0\) ។
លីមីតមានរាងមិនកំណត់ \(\infty - \infty\)
គណនា \(\displaystyle\lim_{x \to +\infty}(x^2 - x + 1)\) ។
បើ \(x \to +\infty\) នោះ \(\displaystyle\lim_{x \to +\infty}(x^2 - x + 1)\) មានរាងមិនកំណត់ \(\infty - \infty\) ព្រោះ \(\displaystyle\lim_{x \to +\infty} x^2 = +\infty\), \(\displaystyle\lim_{x \to +\infty}(-x + 1) = -\infty\) ។
ជំហានទី \(1\) ៖ ដាក់តួដែលមានដឺក្រេធំជាងគេជាកត្តារួម \(x^2 - x + 1 = x^2\left(1 - \dfrac{1}{x} + \dfrac{1}{x^2}\right)\) ។
ជំហានទី \(2\) ៖ រកលីមីតនៃកន្សោមថ្មី
បើលីមីតនៃអនុគមន៍ពហុធាមានរាងមិនកំណត់ \(\infty - \infty\) នៅត្រង់អនន្ត នោះគេត្រូវ ៖ ជំហានទី \(1\) ៖ ដាក់តួដែលមានដឺក្រេធំជាងគេជាកត្តារួម ។ ជំហានទី \(2\) ៖ គណនាលីមីតនៃកន្សោមថ្មី ។
លីមីតនៃអនុគមន៍ពហុធានៅត្រង់អនន្ត គឺជាលីមីតនៃតួដែលមានដឺក្រេធំជាងគេ ។
គណនាលីមីតខាងក្រោម ៖ ក. \(\displaystyle\lim_{x \to \pm\infty}(x^2 - 2x + 3)\) ខ. \(\displaystyle\lim_{x \to -\infty}(2x^3 + x^2 - 3x + 1)\) ។
មើលចម្លើយ
ក. \(+\infty\) ខ. \(-\infty\) ។
លីមីតមានរាងមិនកំណត់ \(\frac{\infty}{\infty}\)
គណនា \(\displaystyle\lim_{x \to +\infty}\frac{2x + 1}{x - 2}\) និង \(\displaystyle\lim_{x \to -\infty}\frac{2x + 1}{x - 2}\) ។
បើ \(x\) ខិតជិត \(+\infty\) នោះ \(\displaystyle\lim_{x \to +\infty}\frac{2x + 1}{x - 2}\) មានរាងមិនកំណត់ \(\dfrac{\infty}{\infty}\) ។
ជំហានទី \(1\) ៖ ដាក់តួដែលមានដឺក្រេធំជាងគេនៃភាគយក និងភាគបែងជាកត្តារួម ហើយសម្រួលកត្តារួមចោល
តាមរបៀបដូចគ្នា គេបាន \(\displaystyle\lim_{x \to -\infty}\frac{2x + 1}{x - 2} = 2\) ។
បើលីមីតនៃអនុគមន៍សនិទានមានរាងមិនកំណត់ \(\dfrac{\infty}{\infty}\) នៅត្រង់អនន្ត នោះគេត្រូវ ៖ ជំហានទី \(1\) ៖ ដាក់តួដែលមានដឺក្រេធំជាងគេនៃភាគយក និងភាគបែងជាកត្តារួម ហើយសម្រួលចោល ។ ជំហានទី \(2\) ៖ គណនាលីមីតនៃប្រភាគថ្មី ។
លីមីតនៃអនុគមន៍សនិទាននៅត្រង់អនន្ត គឺជាផលធៀបរវាងលីមីតនៃតួដែលមានដឺក្រេធំជាងគេនៅភាគយកនិងលីមីតនៃតួដែលមានដឺក្រេធំជាងគេនៅភាគបែង ។
គណនាលីមីត
\(\displaystyle\lim_{x \to +\infty}\frac{4 - x}{2x - 1}\)
\(\displaystyle\lim_{x \to -\infty}\frac{2x - 1}{x^2 + 2}\)
\(\displaystyle\lim_{x \to -\infty}\frac{x^2 - 2}{x - 1}\)
\(\displaystyle\lim_{x \to +\infty}\frac{5 - 2x}{x^2 + 3}\)
មើលចម្លើយ
ក. \(-\dfrac{1}{2}\) ខ. \(0\) គ. \(-\infty\) ឃ. \(0\) ។
ដេរីវេ
អត្រាបម្រែបម្រួលមធ្យម
ក្នុងទម្លាក់សេរីនៃវត្ថុមួយ គេបានចម្ងាយចរ \(S(t) = 4.9t^2\) ម៉ែត្រ បន្ទាប់ពី \(t\) វិនាទីក្រោយមក ។ ល្បឿនមធ្យមនៃទម្លាក់នោះ ក្នុងចន្លោះខណៈ \(t_1 = 1\,s\) និង \(t_2 = 3\,s\) កំណត់ដោយផលធៀប \(\dfrac{\Delta S}{\Delta t}\) ដូចខាងក្រោម ៖
ល្បឿនមធ្យម \(\dfrac{\Delta S}{\Delta t}\) ហៅថាអត្រាបម្រែបម្រួលមធ្យមនៃចម្ងាយចរ \(S(t)\) ពីខណៈ \(t_1\) ទៅខណៈ \(t_2\) ។
បើអថេរ \(x\) ប្រែប្រួលពី \(a\) ទៅ \(b\) ហើយអនុគមន៍ \(y = f(x)\) ប្រែប្រួលពី \(f(a)\) ទៅ \(f(b)\) នោះផលធៀប \(\dfrac{\Delta y}{\Delta x} = \dfrac{f(b) - f(a)}{b - a}\) ហៅថាអត្រាបម្រែបម្រួលមធ្យមនៃ \(y = f(x)\) កាលណា \(x\) ប្រែប្រួលពី \(a\) ទៅ \(b\) ។
រកអត្រាបម្រែបម្រួលមធ្យមនៃប្រាក់ចំណូល \(R(x) = x^2 + 5x\) គិតជាពាន់រៀលនៃការលក់ស្រូវ \(x\) តោន កាលណា \(x\) ប្រែប្រួលពី \(10\) តោនទៅ \(13\) តោន ។
គេបានអត្រាបម្រែបម្រួលមធ្យមនៃប្រាក់ចំណូល
ក្នុងការឃោសនាពាណិជ្ជកម្ម \(x\) ថ្ងៃ គេលក់ដាច់ទស្សនាវដ្ដីបានចំនួន \(S(x) = x^2 + 20x + 200\) ក្បាល ។ រកអត្រាបម្រែបម្រួលមធ្យមនៃ \(S(x)\) ក្នុងរយៈពេលពី \(x = 5\) ទៅ \(x = 10\) ថ្ងៃ ។
រកអត្រាបម្រែបម្រួលមធ្យមនៃអនុគមន៍ \(f(x) = x^3 - 1\) កាលណា \(x\) ប្រែប្រួលពី \(a\) ទៅ \(a + h\) ។
មើលចម្លើយ
ក. \(35\) ខ. \(3a^2 + 3ah + h^2\) ។
ដេរីវេត្រង់ចំណុចមួយ
គេប៉ាន់ស្មានថាក្នុង \(x\) ឆ្នាំទៀតប្រជាជននៅក្នុងតំបន់មួយនឹងមានចំនួន \(P(x) = x^2 + 20x + 80000\) នាក់ ។
បើ \(x\) បម្រែបម្រួលពី \(x_1 = 1\) ឆ្នាំ ទៅ \(x_2 = a\) ឆ្នាំ នោះគេបានអត្រាបម្រែបម្រួលមធ្យម
ដេរីវេនៃអនុគមន៍ \(y = f(x)\) នៅត្រង់ \(x = a\) កំណត់ដោយ
រកដេរីវេនៃអនុគមន៍ \(f(x) = x^3\) នៅត្រង់ \(x = 1\) ។
ជំហានទី \(1\) ៖ រក \(f(1) = 1^3 = 1\) ។
ជំហានទី \(2\) ៖ រក \(\dfrac{f(1 + h) - f(1)}{h} = \dfrac{(1 + h)^3 - 1^3}{h} = \dfrac{(1 + h - 1)[(1 + h)^2 + (1 + h) + 1]}{h} = (1 + h)^2 + h + 2\) ។
ជំហានទី \(3\) ៖ រក \(\displaystyle\lim_{h \to 0}\frac{f(1 + h) - f(1)}{h} = \lim_{h \to 0}[(1 + h)^2 + h + 2] = (1 + 0)^2 + 0 + 2 = 3\) ។ ដូច្នេះ \(f'(1) = 3\) ។
រកដេរីវេនៃអនុគមន៍ខាងក្រោម ៖
\(f(x) = -x^2 + 4x\) នៅត្រង់ \(x = -1\)
\(g(x) = x^2 - 4x + 5\) នៅត្រង់ \(x = 2\)
\(y = x^3 - 2\) នៅត្រង់ \(x = 0\)
មើលចម្លើយ
ក. \(6\) ខ. \(0\) គ. \(0\) ។
ដេរីវេ
គេឱ្យអនុគមន៍ \(f(x) = x^3\) ។
គេបាន \(f(a + h) - f(a) = (a + h)^3 - a^3 = (a + h - a)[(a + h)^2 + (a + h)a + a^2] = h[(a + h)^2 + a(a + h) + a^2]\)
ដេរីវេនៃអនុគមន៍ \(f(x)\) គឺជាអនុគមន៍ដែលកំណត់ដោយ \(\displaystyle f'(x) = \lim_{h \to 0}\frac{f(x + h) - f(x)}{h}\) ។ គេអាចប្រើនិមិត្តសញ្ញា \(y'\), \(\dfrac{dy}{dx}\), \(\dfrac{d}{dx}f(x)\) សម្រាប់តាងដេរីវេនៃ \(y = f(x)\) ។
គេឱ្យអនុគមន៍ \(f(x) = x^2 + 3x\) ។ ក. រកដេរីវេនៃ \(f'(x)\) ខ. រក \(f'(0)\) និង \(f'(-1)\) ។
ជំហានទី \(1\) ៖ \(f(x + h) - f(x) = [(x + h)^2 + 3(x + h)] - (x^2 + 3x) = 2xh + 3h + h^2\) ។
ជំហានទី \(2\) ៖ \(\displaystyle\lim_{h \to 0}\frac{f(x + h) - f(x)}{h} = \lim_{h \to 0}\frac{2xh + 3h + h^2}{h} = \lim_{h \to 0}(2x + 3 + h) = 2x + 3\) ។ ដូច្នេះ \(f'(x) = 2x + 3\) ។
\(f'(0) = 2\times 0 + 3 = 3\), \(f'(-1) = 2(-1) + 3 = 1\) ។
រកដេរីវេនៃអនុគមន៍ \(f(x) = 3x^2\) ហើយទាញរក \(f'(1)\) និង \(f'(-2)\) ។
រកដេរីវេនៃ \(g(x) = 2x^3 - 1\) ហើយទាញរកដេរីវេត្រង់ \(x = 0\) និង \(x = -1\) ។
មើលចម្លើយ
ក. \(f'(x) = 6x\), \(f'(1) = 6\) និង \(f'(-2) = -12\) ខ. \(g'(x) = 6x^2\), \(g'(0) = 0\) និង \(g'(-1) = 6\) ។
រូបមន្តដេរីវេ
ដេរីវេនៃអនុគមន៍ថេរ អនុគមន៍ស្វ័យគុណងាយ និងដេរីវេនៃផលគុណចំនួនថេរនឹងអនុគមន៍
ចំពោះអនុគមន៍ថេរ \(f(x) = c\) គេបាន \(\displaystyle f'(x) = \lim_{h \to 0}\frac{f(x + h) - f(x)}{h} = \lim_{h \to 0}\frac{c - c}{h} = \lim_{h \to 0} 0 = 0\) ។ ដូច្នេះ បើ \(f(x) = c\) នោះ \(f'(x) = 0\) ។
ចំពោះអនុគមន៍ស្វ័យគុណងាយ \(f(x) = x^n\) ដែល \(n \in \mathbb{N}\) គេបាន \(f(x + h) - f(x) = (x + h)^n - x^n\) ។ តាង \(u = x + h\) ហើយ \(h = u - x\) ។ បើ \(h \to 0\) នោះ \(u \to x\) ។ គេបាន
\[\begin{aligned} f(x + h) - f(x) &= u^n - x^n\\ &= (u - x)(u^{n-1} + u^{n-2}x + \dots + x^{n-1})\\ &= h(u^{n-1} + u^{n-2}x + \dots + x^{n-1}) \end{aligned}\]\[\begin{aligned} f'(x) &= \lim_{h \to 0}\frac{f(x + h) - f(x)}{h}\\ &= \lim_{u \to x}(u^{n-1} + u^{n-2}x + \dots + x^{n-1})\\ &= \underbrace{x^{n-1} + x^{n-1} + \dots + x^{n-1}}_{n \text{ តួ}} = nx^{n-1} \end{aligned}\]ដូច្នេះ បើ \(f(x) = x^n\) នោះ \(f'(x) = nx^{n-1}\) ។ចំពោះអនុគមន៍ផលគុណចំនួនថេរនឹងអនុគមន៍ \(y = kf(x)\), \(k \in \mathbb{R}\) គេបាន
\[\begin{aligned} y' &= \lim_{h \to 0}\frac{kf(x + h) - kf(x)}{h}\\ &= k\lim_{h \to 0}\frac{f(x + h) - f(x)}{h} = kf'(x) \end{aligned}\]ដូច្នេះ បើ \(y = kf(x)\) នោះ \(y' = kf'(x)\) ។
គណនាដេរីវេនៃអនុគមន៍ ក. \(y = 8\) ខ. \(y = x^3\) គ. \(y = -2x^4\) ។
ក. \(y = 8\) នោះ \(y' = (8)' = 0\) ខ. \(y = x^3\) នោះ \(y' = (x^3)' = 3x^{3-1} = 3x^2\) គ. \(y = -2x^4\) នោះ \(y' = (-2x^4)' = (-2)(4)x^{4-1} = -8x^3\) ។
គណនាដេរីវេនៃអនុគមន៍ ក. \(y = -\dfrac{2007}{2008}\) ខ. \(y = -x^2\) គ. \(y = \dfrac{3}{5}x^5\) ។
មើលចម្លើយ
ក. \(0\) ខ. \(-2x\) គ. \(3x^4\) ។
ដេរីវេផលបូកនិងផលដកអនុគមន៍
ចំពោះផលបូកនៃអនុគមន៍ \(y = f(x) + g(x)\) ។ គេតាង \(F(x) = f(x) + g(x)\) ។ គេបាន
\[\begin{aligned} F(x + h) - F(x) &= [f(x + h) + g(x + h)]\\ &\quad{} - [f(x) + g(x)]\\ &= [f(x + h) - f(x)] + [g(x + h) - g(x)] \end{aligned}\]\[\begin{aligned} y' &= \lim_{h \to 0}\frac{F(x + h) - F(x)}{h}\\ &= \lim_{h \to 0}\frac{f(x + h) - f(x)}{h}\\ &\quad{} + \lim_{h \to 0}\frac{g(x + h) - g(x)}{h}\\ &= f'(x) + g'(x) \end{aligned}\]ដូច្នេះ បើ \(y = f(x) + g(x)\) នោះ \(y' = f'(x) + g'(x)\) ។ចំពោះផលដកនៃអនុគមន៍ \(y = f(x) - g(x)\) ។ គេបាន \(y = f(x) + (-1)g(x)\) នោះ \(y' = f'(x) + [(-1)g(x)]' = f'(x) + (-1)g'(x) = f'(x) - g'(x)\) ។ ដូច្នេះ បើ \(y = f(x) - g(x)\) នោះ \(y' = f'(x) - g'(x)\) ។
គណនាដេរីវេនៃអនុគមន៍
\(y = x^2 + 4x\) ហើយទាញរក \(y'(0)\) និង \(y'(-2)\)
\(y = x^3 - 3x^2\) ហើយទាញរកដេរីវេត្រង់ \(x = 1\) និង \(x = -1\)
\(y = x^4 - 2x^2 + 3x - 2\) ហើយទាញរក \(y'(0)\) ។
\(y' = (x^2)' + (4x)' = 2x + 4\), \(y'(0) = 2\times 0 + 4 = 4\), \(y'(-2) = 2(-2) + 4 = 0\) ។
\(y' = (x^3)' - (3x^2)' = 3x^2 - 6x\), \(y'(1) = 3\times 1^2 - 6\times 1 = -3\), \(y'(-1) = 3(-1)^2 - 6(-1) = 9\) ។
\(y' = (x^4)' - (2x^2)' + (3x)' - (2)' = 4x^3 - 4x + 3\), \(y'(0) = 4\times 0^3 - 4\times 0 + 3 = 3\) ។
គណនា \(f'(x)\) និង \(f'(1)\) នៃអនុគមន៍ \(y = f(x) = \dfrac{x^4}{2} + 2x\) ។
គណនា \(y'\), \(y'(0)\) និង \(y'(1)\) នៃ \(y = \dfrac{1}{3}x^3 - x^2\) ។
គណនា \(\dfrac{dy}{dx}\) និង \(\dfrac{dy}{dx}\left(\dfrac{1}{2}\right)\) នៃ \(y = x^5 - x^4 + 4x^2 - 3x + 2\) ។
មើលចម្លើយ
ក. \(f'(x) = 2x^3 + 2\), \(f'(1) = 4\) ខ. \(y' = x^2 - 2x\), \(y'(0) = 0\) និង \(y'(1) = -1\) គ. \(\dfrac{dy}{dx} = 5x^4 - 4x^3 + 8x - 3\), \(\dfrac{dy}{dx}\left(\dfrac{1}{2}\right) = \dfrac{13}{16}\) ។
ដេរីវេនៃផលគុណនិងផលចែកនៃអនុគមន៍
ចំពោះផលគុណនៃអនុគមន៍ \(y = f(x)\times g(x)\) ។ គេតាង \(F(x) = f(x)\times g(x)\) ។ គេបាន
\[\begin{aligned} F(x + h) - F(x) &= f(x + h)g(x + h) - f(x)g(x)\\ &= f(x + h)g(x + h) - g(x + h)f(x)\\ &\quad{} + g(x + h)f(x) - f(x)g(x)\\ &= [f(x + h) - f(x)]g(x + h)\\ &\quad{} + f(x)[g(x + h) - g(x)] \end{aligned}\]\[\begin{aligned} y' = F'(x) &= \lim_{h \to 0}\frac{f(x + h) - f(x)}{h}\times g(x + h)\\ &\quad{} + \lim_{h \to 0} f(x)\times\frac{g(x + h) - g(x)}{h}\\ &= f'(x)g(x) + f(x)g'(x) \end{aligned}\]ដូច្នេះ បើ \(y = f(x)\times g(x)\) នោះ \(y' = f'(x)\times g(x) + f(x)\times g'(x)\) ។
គណនាដេរីវេ \(y'\) និង \(y'(-1)\) នៃអនុគមន៍ \(y = x(x - 1)\) ។
គណនាដេរីវេ \(y'\) និង \(y'(0)\) នៃអនុគមន៍ \(y = (x^2 - 2)(3x^2 + x)\) ។
\(y' = (x)'(x - 1) + x(x - 1)' = (1)(x - 1) + x(1) = 2x - 1\), \(y'(-1) = 2(-1) - 1 = -3\) ។
- \[\begin{aligned} y' &= (x^2 - 2)'(3x^2 + x) + (x^2 - 2)(3x^2 + x)'\\ &= 2x(3x^2 + x) + (x^2 - 2)(6x + 1)\\ &= 6x^3 + 2x^2 + 6x^3 + x^2 - 12x - 2\\ &= 12x^3 + 3x^2 - 12x - 2 \end{aligned}\]
\(y'(0) = 12\times 0^3 + 3\times 0^2 - 12\times 0 - 2 = -2\) ។
គណនា \(y'\) និង \(y'\left(\dfrac{1}{3}\right)\) នៃអនុគមន៍ \(y = 2x(x^2 + 1)\) ។
គណនា \(y'\) និង \(y'(1)\) នៃអនុគមន៍ \(y = (x^2 - x + 1)(x^3 - 1)\) ។
មើលចម្លើយ
ក. \(y' = 6x^2 + 2\), \(y'\left(\dfrac{1}{3}\right) = \dfrac{8}{3}\) ខ. \(y' = 5x^4 - 4x^3 + 3x^2 - 2x + 1\) និង \(y'(1) = 3\) ។
ចំពោះផលចែកនៃអនុគមន៍ \(y = \dfrac{f(x)}{g(x)}\) ។ គេតាង \(F(x) = \dfrac{f(x)}{g(x)}\) គេបាន
\[\begin{aligned} F(x + h) - F(x) &= \frac{f(x + h)}{g(x + h)} - \frac{f(x)}{g(x)}\\ &= \frac{f(x + h)g(x) - f(x)g(x + h)}{g(x + h)g(x)}\\ &= \frac{[f(x + h) - f(x)]g(x) - [g(x + h) - g(x)]f(x)}{g(x + h)g(x)} \end{aligned}\]ចែកអង្គទាំងពីរនឹង \(h\) រួចយកលីមីតកាលណា \(h \to 0\) (ដោយ \(g(x + h) \to g(x)\)) គេបាន\[\begin{aligned} y' &= \lim_{h \to 0}\frac{F(x + h) - F(x)}{h}\\ &= \frac{f'(x)g(x) - f(x)g'(x)}{[g(x)]^2} \end{aligned}\]ដូច្នេះ បើ \(y = \dfrac{f(x)}{g(x)}\) នោះ \(y' = \dfrac{f'(x)\times g(x) - f(x)\times g'(x)}{g(x)^2}\) បើ \(g(x) \ne 0\) ។
គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖
\(y = \dfrac{1}{x}\) ហើយទាញរក \(y'(-4)\)
\(y = \dfrac{x^2 + 1}{x - 3}\) ហើយទាញរក \(y'(1)\)
\(y = \dfrac{(1 - x)(2x + 1)}{3x - 2}\) ហើយទាញរក \(y'(0)\) ។
\(y' = \dfrac{(1)'x - (1)(x)'}{x^2} = -\dfrac{1}{x^2}\), \(y'(-4) = -\dfrac{1}{(-4)^2} = -\dfrac{1}{16}\) ។
- \[\begin{aligned} y' &= \frac{(x^2 + 1)'(x - 3) - (x^2 + 1)(x - 3)'}{(x - 3)^2}\\ &= \frac{2x(x - 3) - (x^2 + 1)}{(x - 3)^2} = \frac{x^2 - 6x - 1}{(x - 3)^2} \end{aligned}\]
\(y'(1) = \dfrac{1^2 - 6\times 1 - 1}{(1 - 3)^2} = -\dfrac{6}{4} = -\dfrac{3}{2}\) ។
យើងសម្រួលអនុគមន៍ \(y\) រួចទើបរកដេរីវេ ៖ \(y = \dfrac{(1 - x)(2x + 1)}{3x - 2} = \dfrac{-2x^2 + x + 1}{3x - 2}\)
\[\begin{aligned} y' &= \frac{(-4x + 1)(3x - 2) - 3(-2x^2 + x + 1)}{(3x - 2)^2}\\ &= \frac{-12x^2 + 11x - 2 + 6x^2 - 3x - 3}{(3x - 2)^2} = \frac{-6x^2 + 8x - 5}{(3x - 2)^2} \end{aligned}\]\(y'(0) = \dfrac{-6\cdot 0^2 + 8\cdot 0 - 5}{(3\cdot 0 - 2)^2} = -\dfrac{5}{4}\) ។
គណនាដេរីវេ \(y'\) និង \(y'(-1)\) នៃអនុគមន៍ \(y = \dfrac{x}{x - 1}\) ។
គណនាដេរីវេ \(y'\) និង \(y'(1)\) នៃអនុគមន៍ \(y = \dfrac{x + 1}{x^2}\) ។
គណនាដេរីវេ \(y'\) និង \(y'(0)\) នៃអនុគមន៍ \(y = \dfrac{(x + 1)(2 - x)}{2x - 1}\) ។
មើលចម្លើយ
ក. \(y' = -\dfrac{1}{(x - 1)^2}\), \(y'(-1) = -\dfrac{1}{4}\) ខ. \(y' = \dfrac{-x - 2}{x^3}\), \(y'(1) = -3\) គ. \(y' = \dfrac{-2x^2 + 2x - 5}{(2x - 1)^2}\), \(y'(0) = -5\) ។
ដេរីវេទី 2
អនុគមន៍ \(f(x) = 6x^3 - x^2 + 3x - 4\) មានដេរីវេ \(f'(x) = 18x^2 - 2x + 3\) ។ អនុគមន៍ \(f'(x)\) មានដេរីវេ \([f'(x)]'\) ។ អនុគមន៍ \([f'(x)]' = (18x^2 - 2x + 3)' = 36x - 2\) ហៅថាដេរីវេទី \(2\) នៃ \(f(x)\) ។ គេកំណត់សរសេរ \(f''(x) = 36x - 2\) ។
បើអនុគមន៍ \(y = f(x)\) មានដេរីវេទី \(1\) តាងដោយ \(f'(x)\) ហើយ \(f'(x)\) មានដេរីវេម្ដងទៀត នោះដេរីវេនៃ \(f'(x)\) នេះ ហៅថាដេរីវេទី \(2\) នៃអនុគមន៍ \(f(x)\) ដែលតាងដោយ \(f''(x)\) ឬ \(y''\) ឬ \(\dfrac{d^2y}{dx^2}\) ។
គេឱ្យអនុគមន៍ \(f(x) = 4x^3 - 12x^2 + 3\) ។ ក. រកតម្លៃ \(x\) ដើម្បីឱ្យ \(f'(x) = 0\) ខ. រកតម្លៃ \(x\) ដើម្បីឱ្យ \(f''(x) = 0\) ។
គេមាន \(f'(x) = 12x^2 - 24x = 12x(x - 2)\) ។ \(f'(x) = 12x(x - 2) = 0\) លុះត្រាតែ \(12x = 0\) ឬ \(x - 2 = 0\) ។ ដូច្នេះ តម្លៃ \(x = 0\) ឬ \(x = 2\) ។
\(f'(x) = 12x^2 - 24x\) នោះ \(f''(x) = 24x - 24\) ។ \(f''(x) = 24x - 24 = 0\) នោះ \(x = 1\) ។ ដូច្នេះ តម្លៃ \(x = 1\) ។
គេឱ្យអនុគមន៍ \(y = -x^3 + 3x^2 - 2x + 2\) ។ ក. រកតម្លៃ \(x\) ដើម្បីឱ្យ \(y' = 1\) ខ. រកតម្លៃ \(x\) ដើម្បីឱ្យ \(y'' = 0\) ។
មើលចម្លើយ
ក. \(x = 1\) ខ. \(x = 1\) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព





















លំហាត់អនុវត្តន៍
គណនាលីមីតខាងក្រោម ៖
\(\displaystyle\lim_{x \to 3}\frac{x}{x^2 + 1}\)
\(\displaystyle\lim_{x \to 2}\frac{x^2 - 4}{x - 2}\)
\(\displaystyle\lim_{x \to -1}\frac{x^2 - 1}{x + 1}\)
\(\displaystyle\lim_{x \to 3}\frac{x^3 - 27}{x - 3}\)
\(\displaystyle\lim_{x \to -4}\frac{x^3 + 64}{x + 4}\)
\(\displaystyle\lim_{x \to 2}\frac{\frac{1}{x^2} - \frac{1}{4}}{x - 2}\)
មើលដំណោះស្រាយ
ក. \(\dfrac{3}{10}\) ខ. \(4\) គ. \(-2\) ឃ. \(27\) ង. \(48\) ច. \(-\dfrac{1}{4}\) ។
គណនាលីមីតខាងក្រោម ៖
\(\displaystyle\lim_{x \to 1}\frac{x^3 - 3x^2 + 3x - 1}{x^3 - x}\)
\(\displaystyle\lim_{x \to 3}\left[\frac{3}{x - 3} - \frac{x}{x - 3}\right]\)
\(\displaystyle\lim_{x \to -1}\frac{x^2 + 3x + 2}{x^2 - 2x - 3}\)
\(\displaystyle\lim_{x \to \frac{1}{2}}\frac{2x^2 - x}{2x^2 - 3x + 1}\)
\(\displaystyle\lim_{x \to -1}\frac{x^6 + 3x + 2}{x^4 - 2x - 3}\)
\(\displaystyle\lim_{x \to a}\frac{x^n - a^n}{x - a}\) \((n \ge 1, n \in \mathbb{N})\)
មើលដំណោះស្រាយ
ក. \(0\) ខ. \(-1\) គ. \(-\dfrac{1}{4}\) ឃ. \(-1\) ង. \(\dfrac{1}{2}\) ច. \(na^{n-1}\) ។
គេឱ្យ \(f(x) = x^2\) ។ ចូររក \(\displaystyle\lim_{x \to 1}\frac{f(x) - f(1)}{x - 1}\) ។
\(f\) ជាអនុគមន៍កំណត់ដោយ \(f(x) = 3x^2 + x\) ។ រក \(\displaystyle\lim_{x \to 2}\frac{f(x) - f(2)}{x - 2}\) ។
\(f(x) = \begin{cases} 2x^2 + 3x & \text{បើ } x \ne 1\\ 5 & \text{បើ } x = 1 \end{cases}\) ។ រក \(\displaystyle\lim_{x \to 1} f(x)\) និង \(f(1)\) ។
មើលដំណោះស្រាយ
ក. \(2\) ខ. \(13\) គ. \(\displaystyle\lim_{x \to 1} f(x) = 5\) និង \(f(1) = 5\) ។
រកចំនួនពិត \(a\) និង \(b\) ដើម្បីឱ្យ \(\displaystyle\lim_{x \to 1}\frac{x^2 + ax + b}{x - 1} = 5\) ។
រកចំនួនពិត \(p\) និង \(q\) ដើម្បីឱ្យ \(\displaystyle\lim_{x \to -2}\frac{x^2 + px - 6}{2x^2 + 3x - 2} = q\) ។
រកចំនួនពិត \(m\) និង \(n\) ដើម្បីឱ្យ \(\displaystyle\lim_{x \to 2}\frac{x^2 + mx + 8}{x^2 - (n + 2)x + 2n} = \frac{1}{5}\) ។
មើលដំណោះស្រាយ
ក. \(a = 3\), \(b = -4\) ខ. \(p = -1\), \(q = 1\) គ. \(m = -6\), \(n = 12\) ។
អនុគមន៍ \(f(x) = \begin{cases} 3x - 1 & \text{បើ } x < 1\\ 2x & \text{បើ } x \ge 1 \end{cases}\) ។ រក \(\displaystyle\lim_{x \to 1^-} f(x)\), \(\displaystyle\lim_{x \to 1^+} f(x)\) និង \(\displaystyle\lim_{x \to 1} f(x)\) ។
អនុគមន៍ \(g(x) = \begin{cases} x^2 & \text{បើ } x \le 0\\ 2x & \text{បើ } x > 0 \end{cases}\) ។ រក \(\displaystyle\lim_{x \to 0^-} g(x)\), \(\displaystyle\lim_{x \to 0^+} g(x)\) និង \(\displaystyle\lim_{x \to 0} g(x)\) ។
មើលដំណោះស្រាយ
ក. \(2\), \(2\) និង \(2\) ខ. \(0\), \(0\) និង \(0\) ។
គណនាលីមីតខាងក្រោម ៖
\(\displaystyle\lim_{x \to +\infty}(x^2 - 3x + 1)\)
\(\displaystyle\lim_{x \to -\infty}(1 + 3x^2 + x^3)\)
\(\displaystyle\lim_{x \to +\infty}\frac{3x - 2}{2x + 3}\)
\(\displaystyle\lim_{x \to -\infty}\frac{4 - x}{x + 2}\)
\(\displaystyle\lim_{x \to \pm\infty}\frac{-2}{3x + 4}\)
\(\displaystyle\lim_{x \to \pm\infty}\frac{x^2 - 1}{x^2 + 1}\)
\(\displaystyle\lim_{x \to -\infty}\frac{2 - x^2}{1 - x}\)
\(\displaystyle\lim_{x \to +\infty}\frac{-x^2 + x + 1}{2x + 1}\)
\(\displaystyle\lim_{x \to +\infty}\frac{x - 3}{x^2 + 1}\)
\(\displaystyle\lim_{x \to -\infty}\frac{1 - 2x}{x^2 + x + 1}\)
មើលដំណោះស្រាយ
ក. \(+\infty\) ខ. \(-\infty\) គ. \(\dfrac{3}{2}\) ឃ. \(-1\) ង. \(0\) ច. \(1\) ឆ. \(-\infty\) ជ. \(-\infty\) ឈ. \(0\) ញ. \(0\) ។
គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖
\(y = (2x + 1)(4x - 3)\)
\(y = (3x^2 - 1)(4x + 1)\)
\(f(x) = \dfrac{x}{x - 4}\)
\(f(t) = (t^2 - 3)(-t^2 + t + 1)\)
\(f(x) = \dfrac{3x + 4}{2x - 1}\)
\(f(x) = \dfrac{(1 - x)(x^2 + 2)}{x^2 - 3}\)
មើលដំណោះស្រាយ
ក. \(y' = 16x - 2\) ខ. \(y' = 36x^2 + 6x - 4\) គ. \(f'(x) = -\dfrac{4}{(x - 4)^2}\) ឃ. \(f'(t) = -4t^3 + 3t^2 + 8t - 3\) ង. \(f'(x) = -\dfrac{11}{(2x - 1)^2}\) ច. \(f'(x) = \dfrac{-x^4 + 11x^2 - 10x + 6}{(x^2 - 3)^2}\) ។
គេឱ្យអនុគមន៍ \(f(x) = 10 + \dfrac{40}{x}\) ។ រកអត្រាបម្រែបម្រួលមធ្យមនៃ \(f\) កាលណា \(x\) ប្រែប្រួលពី \(1\) ទៅ \(10\) ។
តម្លៃ \(v\) នៃរថយន្តមួយ បន្ទាប់ពី \(t\) ឆ្នាំក្រោយមកកំណត់ដោយ \(v(t) = \dfrac{10000}{t} + 6000\) ។ រកអត្រាបម្រែបម្រួលមធ្យមនៃតម្លៃរថយន្ត កាលណា \(t\) ប្រែប្រួលពី \(2\) ឆ្នាំ ទៅ \(5\) ឆ្នាំ ។
មើលដំណោះស្រាយ
ក. \(-4\) ខ. \(-1000\) (ក្នុងមួយឆ្នាំ) ។
អនុគមន៍ \(f\) កំណត់ដោយ \(f(x) = -4x^3 + x^2 + 14x - 1\) ។
រកតម្លៃ \(x\) ដើម្បីឱ្យ \(f'(x) = 0\) ហើយសិក្សាសញ្ញានៃ \(f'(x)\) ។
រកតម្លៃ \(x\) ដើម្បីឱ្យ \(f''(x) = 0\) ហើយសិក្សាសញ្ញានៃ \(f''(x)\) ។
មើលដំណោះស្រាយ
ក. \(f'(x) = -12x^2 + 2x + 14 = -2(x + 1)(6x - 7) = 0\) នាំឱ្យ \(x = -1\) ឬ \(x = \dfrac{7}{6}\) ។ \(f'(x) > 0\) ពេល \(-1 < x < \dfrac{7}{6}\) និង \(f'(x) < 0\) ពេល \(x < -1\) ឬ \(x > \dfrac{7}{6}\) ។
ខ. \(f''(x) = -24x + 2 = 0\) នាំឱ្យ \(x = \dfrac{1}{12}\) ។ \(f''(x) > 0\) ពេល \(x < \dfrac{1}{12}\) និង \(f''(x) < 0\) ពេល \(x > \dfrac{1}{12}\) ។
អនុគមន៍ប៊ីការេ \(g(x) = 3x^4 - 2x^2 + 4\) ។
រកដេរីវេទី \(1\) និងទី \(2\) នៃអនុគមន៍ \(g\) ។
សិក្សាសញ្ញានៃដេរីវេទី \(1\) និងសញ្ញានៃដេរីវេទី \(2\) ។
មើលដំណោះស្រាយ
ក. \(g'(x) = 12x^3 - 4x\), \(g''(x) = 36x^2 - 4\) ។
ខ. \(g'(x) = 4x(3x^2 - 1)\) ៖ \(g'(x) < 0\) ពេល \(x < -\dfrac{1}{\sqrt{3}}\) ឬ \(0 < x < \dfrac{1}{\sqrt{3}}\) ហើយ \(g'(x) > 0\) ពេល \(-\dfrac{1}{\sqrt{3}} < x < 0\) ឬ \(x > \dfrac{1}{\sqrt{3}}\) ។ \(g''(x) = 4(3x - 1)(3x + 1)\) ៖ \(g''(x) < 0\) ពេល \(-\dfrac{1}{3} < x < \dfrac{1}{3}\) ហើយ \(g''(x) > 0\) ពេល \(x < -\dfrac{1}{3}\) ឬ \(x > \dfrac{1}{3}\) ។
គណនាលីមីតខាងក្រោម ៖
\(\displaystyle\lim_{x \to -\infty}\frac{4x - 1}{\sqrt{x^2 + 2}}\)
\(\displaystyle\lim_{x \to +\infty}\frac{7x - 4}{\sqrt{x^3 + 5}}\)
\(\displaystyle\lim_{x \to +\infty}\frac{3x^3 + 2}{\sqrt[3]{x^3} - 2}\)
\(\displaystyle\lim_{x \to +\infty}\frac{\sqrt{x^2 + 5}}{3x^2 - 2}\)
មើលដំណោះស្រាយ
ក. \(-4\) ខ. \(0\) គ. \(+\infty\) ឃ. \(0\) ។
គណនា \(\displaystyle\lim_{x \to 0^+}\frac{|x|}{x}\), \(\displaystyle\lim_{x \to 0^-}\frac{|x|}{x}\), \(\displaystyle\lim_{x \to 4^+}\frac{3}{x - 4}\) និង \(\displaystyle\lim_{x \to 4^-}\frac{3}{x - 4}\) ។
មើលដំណោះស្រាយ
\(1\), \(-1\), \(+\infty\) និង \(-\infty\) ។
គណនា \(\displaystyle\lim_{x \to 3^+}\frac{1}{x^2 - 7x + 12}\) និង \(\displaystyle\lim_{x \to 3^-}\frac{1}{x^2 - 7x + 12}\) ។
មើលដំណោះស្រាយ
ដោយ \(x^2 - 7x + 12 = (x - 3)(x - 4)\) គេបាន \(\displaystyle\lim_{x \to 3^+}\frac{1}{x^2 - 7x + 12} = -\infty\) និង \(\displaystyle\lim_{x \to 3^-}\frac{1}{x^2 - 7x + 12} = +\infty\) ។
រក \(\displaystyle\lim_{x \to 2^+} f(x)\) និង \(\displaystyle\lim_{x \to 2^-} f(x)\) សម្រាប់អនុគមន៍ \(f\) ដែលតាងដោយរូបខាងក្រោម ៖
មើលដំណោះស្រាយ
\(\displaystyle\lim_{x \to 2^+} f(x) = 1\) និង \(\displaystyle\lim_{x \to 2^-} f(x) = 3\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ១៧ លីមីតនិងដេរីវេ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី