1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៨
៨
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ២ អនុគមន៍អិចស្ប៉ូណង់ស្យែលនិងអនុគមន៍លោការីត · មេរៀនទី ៨ · គណិតវិទ្យាថ្នាក់ទី ១១

អនុគមន៍លោការីត

ថ្នាក់វិទ្យាសាស្ត្រទំព័រ ៧២–៨៨
វត្ថុបំណង
  1. សង់ក្រាបនៃអនុគមន៍លោការីត

  2. ដោះស្រាយសមីការនិងវិសមីការលោការីត ។

ក្រាបនៃអនុគមន៍លោការីត

ឧទាហរណ៍ ក

សង់ក្រាបនៃអនុគមន៍ \(y = 4^x\), \(y = \log_4 x\) និងបន្ទាត់ \(y = x\) ។

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = 4^x & 0.06 & 0.25 & 1 & 4 & 16\\ \hline \end{array}\]
\[\begin{array}{|c|c|c|c|c|c|}\hline x & 0.25 & 0.50 & 1 & 2 & 4\\ \hline y = \log_4 x & -1 & -0.50 & 0 & 0.50 & 1\\ \hline \end{array}\]

តាមក្រាប យើងសង្កេតឃើញថា

  • តម្លៃ \(x\) កើន គេបានតម្លៃត្រូវគ្នានៃ \(y = \log_4 x\) កើន

  • ក្រាបនៃអនុគមន៍ \(y = \log_4 x\) កាត់អ័ក្ស \((ox)\) ត្រង់ចំណុច \((1, 0)\) ជានិច្ច

  • ក្រាបនៃអនុគមន៍ \(y = \log_4 x\) និង \(y = 4^x\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

ឧទាហរណ៍ ខ

សង់ក្រាបនៃអនុគមន៍ \(y = \left(\dfrac{1}{4}\right)^x\), \(y = \log_{\frac{1}{4}} x\) និងបន្ទាត់ \(y = x\) ។

តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & -2 & -1 & 0 & 1 & 2\\ \hline y = \left(\frac{1}{4}\right)^x & 16 & 4 & 1 & 0.25 & 0.06\\ \hline \end{array}\]
\[\begin{array}{|c|c|c|c|c|c|}\hline x & 0.25 & 0.50 & 1 & 2 & 4\\ \hline y = \log_{\frac{1}{4}} x & 1 & 0.50 & 0 & -0.50 & -1\\ \hline \end{array}\]

តាមក្រាប យើងសង្កេតឃើញថា

  • តម្លៃ \(x\) កើន គេបានតម្លៃត្រូវគ្នានៃ \(y = \log_{\frac{1}{4}} x\) ចុះ

  • ក្រាបនៃអនុគមន៍ \(y = \log_{\frac{1}{4}} x\) កាត់អ័ក្ស \((ox)\) ត្រង់ចំណុច \((1, 0)\)

  • ក្រាបនៃអនុគមន៍ \(y = \log_{\frac{1}{4}} x\) និង \(y = \left(\dfrac{1}{4}\right)^x\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

ជាទូទៅ

បើ \(a > 1\) នោះអនុគមន៍ \(y = \log_a x\) ជាអនុគមន៍កើន ។

បើ \(0 < a < 1\) នោះអនុគមន៍ \(y = \log_a x\) ជាអនុគមន៍ចុះ ។

ជាសន្និដ្ឋាន អនុគមន៍ \(y = \log_a x\) មានក្រាប ៖

  • បើ \(a > 1\) ក្រាបកើនពីឆ្វេងទៅស្តាំ គេថា \(y = \log_a x\) ជាអនុគមន៍កើន

  • បើ \(0 < a < 1\) ក្រាបចុះពីឆ្វេងទៅស្តាំ គេថា \(y = \log_a x\) ជាអនុគមន៍ចុះ

  • អនុគមន៍ \(y = \log_a x\) មានក្រាបកាត់តាមចំណុចដែលមានកូអរដោនេ \((1, 0)\) ជានិច្ច

  • អនុគមន៍ \(y = \log_a x\) មានដែនកំណត់ \(x > 0\) ជានិច្ច

  • អនុគមន៍ \(y = \log_a x\) និង \(y = a^x\) ជាអនុគមន៍ច្រាសគ្នា ហើយមានក្រាបឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

លំហាត់គំរូ ១

សង់ក្រាបនៃអនុគមន៍ ក. \(y = \log_{10} x\) ខ. \(y = \log_{\frac{1}{10}} x\) ។

ដំណោះស្រាយ

ក. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & \frac{1}{100} & \frac{1}{10} & 1 & 10 & 100\\ \hline y = \log_{10} x & -2 & -1 & 0 & 1 & 2\\ \hline \end{array}\]

យើងសង្កេតឃើញថា អនុគមន៍ \(y = \log_{10} x\) មានក្រាបកើន ។

ខ. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & \frac{1}{100} & \frac{1}{10} & 1 & 10 & 100\\ \hline y = \log_{\frac{1}{10}} x & 2 & 1 & 0 & -1 & -2\\ \hline \end{array}\]

យើងសង្កេតឃើញថា អនុគមន៍ \(y = \log_{\frac{1}{10}} x\) មានក្រាបចុះ ។

ប្រតិបត្តិ

សង់ក្រាបនៃអនុគមន៍ ក. \(y = \log_7 x\) ខ. \(y = \log_{\frac{1}{7}} x\) ។

លក្ខណៈក្រាបនៃអនុគមន៍លោការីត

ឧទាហរណ៍

សង់ក្រាបនៃអនុគមន៍ ក. \(y = -2 + \log_3 x\) ខ. \(y = \log_3(x - 2)\) គ. \(y = -\log_3 x\) ។

ក. សង់ក្រាបនៃអនុគមន៍ \(y = -2 + \log_3 x\) ។ តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|}\hline x & \frac{1}{3} & 1 & 3 & 9\\ \hline \log_3 x & -1 & 0 & 1 & 2\\ \hline y = -2 + \log_3 x & -3 & -2 & -1 & 0\\ \hline \end{array}\]

ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -2 + \log_3 x\) ដំបូងគេសង់ក្រាបនៃអនុគមន៍ \(y = \log_3 x\) រួចរំកិលចំនួន \(2\) ឯកតាចុះក្រោមស្របអ័ក្ស \((oy)\) គេបានក្រាបនៃអនុគមន៍ \(y = -2 + \log_3 x\) ។

ខ. សង់ក្រាបនៃអនុគមន៍ \(y = \log_3(x - 2)\) ។ តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|}\hline x & \frac{7}{3} & 3 & 5 & 11\\ \hline y = \log_3(x - 2) & -1 & 0 & 1 & 2\\ \hline \end{array}\]

ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = \log_3(x - 2)\) ដំបូងគេសង់ក្រាបនៃអនុគមន៍ \(y = \log_3 x\) រួចរំកិលចំនួន \(2\) ឯកតា ទៅខាងស្តាំស្របអ័ក្ស \((ox)\) គេបានក្រាបនៃអនុគមន៍ \(y = \log_3(x - 2)\) ។

គ. សង់ក្រាបនៃអនុគមន៍ \(y = -\log_3 x\) ។ តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)

\[\begin{array}{|c|c|c|c|c|c|}\hline x & \frac{1}{9} & \frac{1}{3} & 1 & 3 & 9\\ \hline y = -\log_3 x & 2 & 1 & 0 & -1 & -2\\ \hline \end{array}\]

ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -\log_3 x\) ដំបូងគេសង់ក្រាបនៃអនុគមន៍ \(y = \log_3 x\) រួចគូសក្រាបឆ្លុះរបស់វាធៀបនឹងអ័ក្ស \((ox)\) គេបានក្រាបនៃអនុគមន៍ \(y = -\log_3 x\) ។

ជាទូទៅ
  • ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = \log_a x + q\) គេត្រូវសង់ក្រាប \(y = \log_a x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((oy)\) ចំនួន \(q\) ឯកតាឡើងលើបើ \(q > 0\) ហើយចំនួន \(q\) ឯកតា ចុះក្រោមបើ \(q < 0\) ។

  • ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = \log_a(x - p)\) គេត្រូវសង់ក្រាប \(y = \log_a x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((ox)\) ចំនួន \(p\) ឯកតាទៅខាងស្តាំបើ \(p > 0\) ហើយ \(p\) ឯកតាទៅខាងឆ្វេងបើ \(p < 0\) ។

  • ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -\log_a x\) គេត្រូវសង់ក្រាប \(y = \log_a x\) រួចគូសក្រាបឆ្លុះធៀបនឹងអ័ក្ស \((ox)\) គេបានក្រាប \(y = -\log_a x\) ។

ប្រតិបត្តិ

សង់ក្រាបនៃអនុគមន៍

  1. \(y = \log_7(x + 3)\)

  2. \(y = \log_7 x + 3\)

  3. \(y = -\log_7 x\)

  4. \(y = \log_2(x - 1)^2\)

  5. \(y = 2 - \log_2 x^2\) ។

រូបមន្តប្តូរគោល

ទ្រឹស្តីបទខាងក្រោម អាចឱ្យអ្នកសិក្សាអនុគមន៍លោការីត ប្រើសម្រាប់ប្តូរគោលនៃលោការីតទៅជាគោលដែលគេអាចគណនាបាន ។

រូបមន្តប្តូរគោល

បើ \(a\), \(b\) និង \(x\) ជាចំនួនពិតវិជ្ជមាន ហើយ \(a \ne 1\), \(b \ne 1\) គេបាន \(\log_a x = \dfrac{\log_b x}{\log_b a}\) ។

សម្រាយបញ្ជាក់  \(\log_a x = \dfrac{\log_b x}{\log_b a}\)

តាង \(M = \log_a x\) គេបាន \(a^M = x\) ។ នោះ

\[\begin{aligned} \log_b a^M &= \log_b x\\ M\log_b a &= \log_b x \end{aligned}\]
នាំឱ្យ \(M = \dfrac{\log_b x}{\log_b a}\) ។ យើងទាញបាន \(\log_a x = \dfrac{\log_b x}{\log_b a}\) ។

លំហាត់គំរូ ២

គណនា

  1. \(\log_9 27\)

  2. \(\log_{27} \dfrac{1}{3}\)

  3. \(\log_7 27\)

  4. \(\log_5 125\) ។

ដំណោះស្រាយ
  1. \(\log_9 27 = \dfrac{\log_3 27}{\log_3 9} = \dfrac{\log_3 3^3}{\log_3 3^2} = \dfrac{3}{2}\)

  2. \(\log_{27} \dfrac{1}{3} = \log_{3^3} 3^{-1} = -\dfrac{1}{3}\)

  3. \(\log_7 27 = \dfrac{\log_{10} 27}{\log_{10} 7} \approx 1.6937\)

  4. \(\log_5 125 = \log_5 5^3 = 3\) ។

ប្រតិបត្តិ

គណនា

  1. \(\log_5 625\)

  2. \(\log_5 346\)

  3. \(\log_6 4870\) ។

មើលចម្លើយ
  1. \(4\)

  2. \(\approx 3.63\)

  3. \(\approx 4.73\) ។

សមីការនិងវិសមីការលោការីត

សមីការលោការីត

ឧទាហរណ៍ ១

បើ \(\log_4 x = \log_4 7\) លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) នោះ \(x = 7\) ។

ឧទាហរណ៍ ២

ដោះស្រាយសមីការ \(\log_4 x = \dfrac{5}{2}\) ។ លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) ។

\(\log_4 x = \dfrac{5}{2}\),  \(\log_4 x = \log_4 4^{\frac{5}{2}}\)  ប្រើរូបមន្ត \(\log_a a = 1\)

\(x = 4^{\frac{5}{2}} = (2^2)^{\frac{5}{2}}\) ព្រោះ \(4 = 2^2\) នាំឱ្យ \(x = 2^5\) ឬ \(x = 32\) ។

ឧទាហរណ៍ ៣

ដោះស្រាយសមីការ \(6(\log_x 8 + \log_8 x) = 13\) ។

លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) និង \(x \ne 1\) ។

\[\begin{gathered} 6\left(\frac{1}{\log_8 x} + \log_8 x\right) = 13\\ \text{ប្រើរូបមន្តប្តូរគោល } \log_x 8 = \frac{1}{\log_8 x} \end{gathered}\]
\[\begin{aligned} &6 + 6(\log_8 x)^2 = 13\log_8 x \quad{} \text{គេបាន}\\ &6(\log_8 x)^2 - 13\log_8 x + 6 = 0\\ &(3\log_8 x - 2)(2\log_8 x - 3) = 0\\ &\log_8 x = \frac{2}{3}, \quad{} \log_8 x = \frac{3}{2}\\ &x = 8^{\frac{2}{3}}, \quad{} x = 8^{\frac{3}{2}} \Rightarrow x = 4, \quad{} x = 16\sqrt{2} \text{ ។} \end{aligned}\]

ឧទាហរណ៍ ៤

ដោះស្រាយសមីការ \(\log_9 x + \log_x 9 = \dfrac{5}{2}\) ។

លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) និង \(x \ne 1\) ។

\[\begin{aligned} &\log_9 x + \frac{1}{\log_9 x} = \frac{5}{2}\\ &(\log_9 x)^2 + 1 = \frac{5}{2}\log_9 x\\ &2(\log_9 x)^2 - 5\log_9 x + 2 = 0\\ &(2\log_9 x - 1)(\log_9 x - 2) = 0 \quad{} \text{សមមូល} \quad{} \log_9 x = \frac{1}{2}, \ \log_9 x = 2 \end{aligned}\]
បើ \(\log_9 x = \dfrac{1}{2}\) ឬ \(x = 9^{\frac{1}{2}} \Rightarrow x = 3\) ។

បើ \(\log_9 x = 2\) ឬ \(x = 9^2 \Rightarrow x = 81\) ។

ប្រតិបត្តិ

ដោះស្រាយសមីការ

  1. \(\log_9 x = \dfrac{3}{2}\)

  2. \(\log_{\frac{1}{10}} x = -3\)

  3. \(\log_x 9 = 2\) ។

មើលចម្លើយ
  1. \(x = 27\)

  2. \(x = 1000\)

  3. \(x = 3\) ។

វិសមីការលោការីត

ឧទាហរណ៍

ដោះស្រាយវិសមីការ

  1. \(\log_3 x > \log_3 7\) នោះ \(x > 7\) ព្រោះគោល \(3\) ធំជាង \(1\) ។

  2. \(\log_{\frac{1}{2}} x > \log_{\frac{1}{2}} 7\) នោះ \(0 < x < 7\) ព្រោះគោល \(\dfrac{1}{2}\) តូចជាង \(1\) ។

ជាទូទៅ
  • បើ \(a > 1\) នោះវិសមីការ \(\log_a x > \log_a y\) សមមូល \(x > y\) និង \(y > 0\)

  • បើ \(0 < a < 1\) នោះវិសមីការ \(\log_a x > \log_a y\) សមមូល \(x < y\) និង \(x > 0\) ។

លំហាត់គំរូ ៣

ដោះស្រាយវិសមីការខាងក្រោម រួចផ្ទៀងផ្ទាត់

  1. \(\log_3(3x - 5) > \log_3(x + 7)\)

  2. \(\log_{\frac{1}{2}}(2x - 1) \le 2\) ។

ដំណោះស្រាយ
  1. \(\log_3(3x - 5) > \log_3(x + 7)\)

    \[\begin{array}{ll} 3x - 5 > x + 7 & \text{លក្ខណៈនៃវិសមីការរបស់អនុគមន៍លោការីត}\\ 2x > 12 & \text{លក្ខណៈបូកបន្ថែម ឬដកលើអង្គទាំងពីរនៃវិសមីការ}\\ x > 6 & \text{ចែកអង្គទាំងពីរនឹង } 2 \end{array}\]
    ផ្ទៀងផ្ទាត់ ៖ \(\log_3(3x - 5)\) មានន័យបើ \(3x - 5 > 0\) ឬ \(x > \dfrac{5}{3}\) ។  \(\log_3(x + 7)\) មានន័យបើ \(x + 7 > 0\) ឬ \(x > -7\) ។

    ដូច្នេះវិសមីការមានសំណុំចម្លើយ \(x > 6\) ឬ \(x \in (6, +\infty)\) ។

  2. \(\log_{\frac{1}{2}}(2x - 1) \le 2\)

    \(\log_{\frac{1}{2}}(2x - 1) \le \log_{\frac{1}{2}}\left(\dfrac{1}{2}\right)^2\) ឬ \(2 = \log_{\frac{1}{2}}\left(\dfrac{1}{2}\right)^2\) តាមលក្ខណៈលោការីតនៃគោល

    \(2x - 1 \ge \dfrac{1}{4}\) ប្តូរទិសដៅព្រោះគោលស្មើនឹង \(\dfrac{1}{2} < 1\),  \(x \ge \dfrac{5}{8}\) ។

    ផ្ទៀងផ្ទាត់ ៖ \(\log_{\frac{1}{2}}(2x - 1)\) មានន័យបើ \(2x - 1 > 0\) ឬ \(x > \dfrac{1}{2}\) ។

    ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \ge \dfrac{5}{8}\) ឬ \(x \in \left[\dfrac{5}{8}, +\infty\right)\) ។

ប្រតិបត្តិ

ដោះស្រាយវិសមីការ

  1. \(\log_5(x^2 - 6) > \log_5 x\)

  2. \(\log_{\frac{1}{3}} x < 0\)

  3. \(\log_x 27 \ge 3\) ។

មើលចម្លើយ
  1. \(x \in (3, +\infty)\)

  2. \(x > 1\)

  3. \(x \in (1, 3]\) ។

លោការីតគោល 10 និងលោការីតនេពែ

លោការីតគោល 10

ឧទាហរណ៍

គេឱ្យអនុគមន៍ \(y = 10^x\) គេបាន \(x = \log_{10}(y)\) ។ កន្សោម \(\log_{10}(y)\) ហៅថា “លោការីតគោល \(10\)” ។

\[\begin{array}{c|cccc} x & 1 & 10 & 100 & 1000\\ \hline y = \log_{10} x & 0 & 1 & 2 & 3 \end{array}\]

និយមន័យ

លោការីតគោល \(10\) នៃអថេរមួយ ជាកន្សោមនៃនិទស្សន្តស្វ័យគុណដែលតម្លៃរបស់វាបានមកដោយយក \(10\) ជាគោល ហើយត្រូវបានកំណត់សរសេរដោយ \(\log_{10} x\) ឬ \(\log x\) ។

លំហាត់គំរូ ៤

រកតម្លៃ \(x\) ជាអនុគមន៍នៃលោការីតគោល \(10\) ក. \(10^{2x-3} = 7\) ខ. \(6^{x+2} = 21\) ។

ដំណោះស្រាយ
  1. \(10^{2x-3} = 7\) គេបាន \(2x - 3 = \log 7\) នាំឱ្យ \(2x = \log 7 + 3\),  \(x = \dfrac{\log 7 + 3}{2}\)

  2. \(6^{x+2} = 21\) គេបាន \(x + 2 = \log_6 21\) នាំឱ្យ \(x = \log_6 21 - 2\),  \(x = \dfrac{\log 21}{\log 6} - 2\) ។

ប្រតិបត្តិ

ដោះស្រាយសមីការ

  1. \(\log(40 + y^2) = 2.5\)

  2. \(\log(y + 18) + \log 5 - \log(2y - 3) = 2\) ។

មើលចម្លើយ
  1. \(y \approx \pm 16.6\)

  2. \(y = 2\) ។

លោការីតនេពែ

ឧទាហរណ៍

គេឱ្យអនុគមន៍ \(y = e^x\) ដែល \(e\) ជាចំនួនអសនិទាន \(e \approx 2.718281828459045\ldots\) នោះគេបាន \(x = \log_e(y)\) ។ កន្សោម \(\log_e(y)\) ហៅថា “លោការីតនេពែ” ។

និយមន័យ

លោការីតនេពែនៃអថេរមួយ ជាកន្សោមនៃនិទស្សន្តស្វ័យគុណដែលតម្លៃរបស់វាបានមកដោយយក \(e\) ជាគោល ហើយត្រូវបានកំណត់សរសេរដោយ \(\log_e x\) ឬ \(\ln x\) ។

លំហាត់គំរូ ៥

រកតម្លៃ \(x\) ជាអនុគមន៍នៃលោការីតនេពែ ក. \(e^{x-2} = 12\) ខ. \(4e^{2x} + 2 = 18\) ។

ដំណោះស្រាយ
  1. \(e^{x-2} = 12\) គេបាន \(x - 2 = \ln 12\) ។ ដូច្នេះ \(x = \ln 12 + 2\) ។

  2. \(4e^{2x} + 2 = 18\) គេបាន \(4e^{2x} = 16\) ឬ \(e^{2x} = 4\) ។ ដូច្នេះ \(2x = \ln 4\) ឬ \(x = \dfrac{\ln 4}{2}\) ។

ប្រតិបត្តិ

ដោះស្រាយសមីការ ក. \(e^{5x+2} = 23\) ខ. \(e^x(2e^x - 1) = 10\) ។

មើលចម្លើយ

ក. \(x \approx 0.227\) ខ. \(x \approx 0.916\) ។

ក្រាបនៃអនុគមន៍លោការីតគោល 10 និងលោការីតនេពែ

\[y = \log_{10} x \Leftrightarrow 10^y = x, \quad{} \log_{10} x = \log x\]
\[y = \log_e x \Leftrightarrow e^y = x, \quad{} \log_e x = \ln x\]

ជាទូទៅ

តាមក្រាប អនុគមន៍លោការីតដែលមានគោលកាន់តែធំ (ចំពោះគោល \(a > 1\)) នោះអនុគមន៍មានកំណើនកាន់តែយឺត ។

ការអនុវត្តលើអនុគមន៍លោការីត

តម្លៃកើនតាមឆ្នាំ

ឧទាហរណ៍

មនុស្សម្នាក់បានយកប្រាក់ចំនួន \(2\,925\,000\) ៛ ទៅផ្ញើនៅធនាគារដោយទទួលបានអត្រាការប្រាក់ \(10\%\) ក្នុងមួយឆ្នាំ ។ ធនាគារទូទាត់ការប្រាក់មួយឆមាសម្តង ។ តើរយៈពេលប៉ុន្មានឆ្នាំ ទើបធ្វើឱ្យប្រាក់របស់គាត់កើនដល់ \(3\,705\,000\) ៛?

តាមរូបមន្ត \(A = P\left(1 + \dfrac{r}{n}\right)^{nt}\) ដែល \(P = 2\,925\,000\) ៛, \(r = \dfrac{10}{100} = 0.10\), \(A = 3\,705\,000\) ៛, \(n = 2\) គេបាន

\[\begin{aligned} &3\,705\,000\\ &= 2\,925\,000\left(1 + \frac{0.10}{2}\right)^{2t} \quad{} \text{ឬ} \quad{} \frac{3\,705\,000}{2\,925\,000}\\ &= 1.05^{2t}\\ &1.2667 = 1.05^{2t} \quad{} \text{ឬ} \quad{} \log 1.2667 = \log 1.05^{2t}\\ &\log 1.2667 = 2t\log 1.05 \quad{} \text{នាំឱ្យ} \quad{} t = \frac{\log 1.2667}{2\log 1.05} \approx 2.42 \end{aligned}\]
ដូច្នេះ ដើម្បីឱ្យប្រាក់របស់គាត់កើនដល់ \(3\,705\,000\) ៛ គាត់ត្រូវប្រើពេលអស់ប្រហែល \(2.42\) ឆ្នាំ ។

តម្លៃថយតាមឆ្នាំ

ឧទាហរណ៍

បើយើងសង្កេតលើរបស់មួយចំនួនដែលយើងជួបប្រទះរាល់ថ្ងៃ យើងឃើញថាមានរបស់ខ្លះឡើងថ្លៃជារៀងរាល់ថ្ងៃ ដូចជា ដី ផ្ទះ ជាដើម ។ល។ ទន្ទឹមនឹងរបស់ដែលកើនតម្លៃរហូត ដូច្នេះ ក៏មានរបស់ខ្លះចុះថ្លៃរហូតដែរ ដូចជារថយន្ត ម៉ូតូ ។ល។ ឧទាហរណ៍ បើយើងទិញរថយន្តថ្មីមួយគ្រឿងតម្លៃ \(20\,000\) ដុល្លារ ហើយតម្លៃរថយន្តនេះនឹងចុះថ្លៃ \(15\%\) ជារៀងរាល់ឆ្នាំ នោះតារាងតម្លៃរថយន្តចំនួន \(4\) ឆ្នាំក្រោយ បង្ហាញដូចតារាងខាងក្រោម ៖

\[\begin{array}{|c|l|}\hline \text{ចំនួនឆ្នាំទិញរថយន្ត} & \text{តម្លៃរថយន្តជាដុល្លារ}\\ \hline 0 & 20\,000\\ \hline 1 & 20\,000 - 20\,000 \times 15\% = 17\,000\\ \hline 2 & 17\,000 - 17\,000 \times 15\% = 14\,450\\ \hline 3 & 14\,450 - 14\,450 \times 15\% = 12\,282.5\\ \hline 4 & 12\,282.5 - 12\,282.5 \times 15\% = 10\,440.13\\ \hline \end{array}\]
យើងសង្កេតឃើញថា តម្លៃរថយន្តមានការថយចុះជារៀងរាល់ឆ្នាំ ទៅតាមអត្រាភាគរយកំណត់របស់វា ។

លំហាត់គំរូ ៦

មនុស្សម្នាក់បានផឹកតែទឹកកកក្រូចឆ្មារមួយកែវ ដែលមានសារជាតិស្ករចំណុះ \(130\) មីលីក្រាម ។ បើស្កររលាយចូលក្នុងសារពាង្គកាយក្នុងអត្រា \(11\%\) ក្នុងមួយម៉ោង ។ តើរយៈពេលប៉ុន្មានម៉ោង ទើបសារជាតិស្កររលាយចូលក្នុងរាងកាយអស់ពាក់កណ្តាលនៃបរិមាណស្ករដែលមាន?

ដំណោះស្រាយ

ប្រើរូបមន្ត \(y = a(1 - r)^t\) ។ ដោយ \(y = \dfrac{130}{2} = 65\), \(r = \dfrac{11}{100} = 0.11\), \(a = 130\) គេបាន

\[\begin{aligned} &65 = 130(1 - 0.11)^t\\ &0.89^t = 0.5 \quad{} \text{ឬ} \quad{} \log 0.89^t = \log 0.5 \Leftrightarrow t\log 0.89 = \log 0.5\\ &t = \frac{\log 0.5}{\log 0.89} \quad{} \text{ឬ} \quad{} t \approx 5.9480 \text{ ។} \end{aligned}\]
ដូច្នេះ ដើម្បីឱ្យស្ករជ្រាបចូលក្នុងរាងកាយអស់ពាក់កណ្តាល គេត្រូវប្រើពេលប្រហែល \(6\) ម៉ោង ។

ប្រតិបត្តិ
  1. ពូសៅបានយកប្រាក់ចំនួន \(2\,000\,000\) ៛ ទៅផ្ញើនៅធនាគារដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ តើរយៈពេលប៉ុន្មានឆ្នាំ ទើបប្រាក់របស់គាត់កើនឡើងពីរដង?

  2. គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយបានទិញកុំព្យូទ័រមួយគ្រឿងថ្លៃ \(3\,000\) ដុល្លារ ។ បើគេគិតប្រាក់រំលស់ \(20\%\) ជារៀងរាល់ឆ្នាំ ចូររកតម្លៃកុំព្យូទ័រក្នុងរយៈពេល \(3\) ឆ្នាំក្រោយ ។

  3. តាមការស្រង់ស្ថិតិនាឆ្នាំ \(2000\) ប្រទេសចិនមានប្រជាជន \(1.26\) ពាន់លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក ។ ប្រទេសដែលមានចំនួនប្រជាជនច្រើនបន្ទាប់ពីប្រទេសចិន គឺប្រទេសឥណ្ឌា ដែលមានចំនួន \(1.01\) ពាន់លាននាក់ ។ ចំនួនប្រជាជននៃប្រទេសឥណ្ឌានិងប្រទេសចិន អាចគណនាតាមសមីការ \(I(t) = 1.01e^{0.015t}\) និង \(C(t) = 1.26e^{0.009t}\) (គេកំណត់ \(e = 2.7183\)) តាមសមីការគំរូទាំងពីរ តើនៅឆ្នាំណាដែលប្រទេសឥណ្ឌាកើនចំនួនប្រជាជនច្រើនជាងប្រទេសចិន?

មេរៀនសង្ខេប ជំពូកទី ២

មេរៀនសង្ខេប
  1. អនុគមន៍អិចស្ប៉ូណង់ស្យែល

    • ស្វ័យគុណ បើ \(\underbrace{a \cdot a \cdot a \cdot \ldots \cdot a}_{n \text{ កត្តា}} = a^n\) ដែល \(n \in \mathbb{N}\) ។ បើ \(a\) និង \(b\) ជាចំនួនពិត ហើយ \(m\) និង \(n\) ជាចំនួនគត់រ៉ឺឡាទីប គេបាន

      \[\begin{gathered} a^m \times a^n = a^{m+n}, \quad{} (a^m)^n = a^{mn},\\ (ab)^n = a^nb^n,\\ \left(\frac{a}{b}\right)^n = \frac{a^n}{b^n} \ (b \ne 0) \end{gathered}\]
      \[\begin{gathered} \frac{a^m}{a^n} = a^{m-n} \ (a \ne 0),\\ a^0 = 1 \ (a \ne 0),\\ \frac{1}{a^n} = a^{-n} \ (a \ne 0), \ n \in \mathbb{N} \text{ ។} \end{gathered}\]

    • ឫសទី \(n\) ៖ បើ \(a\) ជាចំនួនពិត \(\sqrt[n]{a^n} = |a|\) បើ \(n\) ជាចំនួនគត់គូ, \(\sqrt[n]{a^n} = a\) បើ \(n\) ជាចំនួនគត់សេស ។

      \[\begin{gathered} \sqrt[n]{a} \cdot \sqrt[n]{b} = \sqrt[n]{ab},\\ \sqrt[n]{\frac{a}{b}} = \frac{\sqrt[n]{a}}{\sqrt[n]{b}} \ (b \ne 0),\\ \sqrt[n]{a^m} = a^{\frac{m}{n}},\\ \sqrt[n]{\sqrt[k]{a}} = \sqrt[nk]{a},\\ \sqrt[nk]{a^{mk}} = \sqrt[n]{a^m} \text{ ។} \end{gathered}\]
      បើ \(a > 0\), \(a \ne 1\)  \(a^x = a^y\) សមមូល \(x = y\) ។

    • អនុគមន៍អិចស្ប៉ូណង់ស្យែល កំណត់ដោយ \(f(x) = a^x\), \(x \in \mathbb{R}\), \(a > 0\) និង \(a \ne 1\) ។

    • បើ \(P\) ប្រាក់ដើម \(i\) អត្រាការប្រាក់ប្រចាំឆ្នាំ \(n\) ជាចំនួនឆ្នាំ ចំនួនប្រាក់សរុបគឺ \(A = P(1 + i)^n\) ។

  2. អនុគមន៍លោការីត

    • បើ \((a, b)\) ផ្ទៀងផ្ទាត់ \(f(x)\) ហើយ \((b, a)\) ផ្ទៀងផ្ទាត់ \(f^{-1}(x)\) នោះ \(f^{-1}(x)\) ជាអនុគមន៍ច្រាសនៃអនុគមន៍ \(f(x)\) ។

    • បើអនុគមន៍ពីរច្រាសគ្នា នោះក្រាបនៃអនុគមន៍ទាំងពីរឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

    • បើ \(a^x = y\) នោះ \(x = \log_a y\), \(y > 0\), \(a > 0\), \(a \ne 1\) ហើយ \(f(x) = a^x\) មានអនុគមន៍ច្រាស \(f^{-1}(x) = \log_a x\) ។

    • លក្ខណៈលោការីត ៖ ចំពោះគ្រប់ \(x > 0\), \(y > 0\), \(a > 0\), \(a \ne 1\) និង \(b > 0\), \(b \ne 1\)

      \[\begin{gathered} \log_a(xy) = \log_a x + \log_a y,\\ \log_a\left(\frac{x}{y}\right) = \log_a x - \log_a y,\\ \log_a x^n = n\log_a x \end{gathered}\]
      \[\begin{gathered} \log_a b = \frac{1}{\log_b a}, \quad{} \log_a a = 1, \quad{} \log_a 1 = 0,\\ \log_a x = \frac{\log_b x}{\log_b a},\\ \log_a a^x = x, \quad{} a^{\log_a x} = x \text{ ។} \end{gathered}\]

លំហាត់ជំពូកទី ២

  1. ដោះស្រាយសមីការអិចស្ប៉ូណង់ស្យែល

    1. \(3^{x^2} = 81^{x-1}\)

    2. \(9^{(2x-1)^2} = 3^{x+3}\)

    3. \(2(3)^{2x+3} = 3 - 7(3^x)\)

    4. \(2^{2x+3} - 2^x = 1 - 2^{x+3}\) ។

  2. បើ \(a^x = b^y = (ab)^z\) ។ បង្ហាញថា \(xy = z(x + y)\) ។

  3. បើ \(2^x = 3^y = 12^z\) ។ បង្ហាញថា \(xy = z(x + 2y)\) ។

  4. បើ \(a = \sqrt{3} + \sqrt{2}\) និង \(b = \sqrt{3} - \sqrt{2}\) ។ បង្ហាញថា \(\dfrac{1}{1 + a} + \dfrac{1}{1 + b} = 1\) ។

  5. បើ \(a^2 + b^2 = 11ab\) ។ បង្ហាញថា \(\log a + \log b = 2\log\left(\dfrac{a - b}{3}\right)\) ។

  6. បើ \(\log_x M = a\) និង \(\log_y M = b\) ។ បង្ហាញថា \(\log_{xy} M = \dfrac{ab}{a + b}\) ។

  7. ដោះស្រាយសមីការលោការីត

    1. \(2 + \log_{10}(2x - 3) = \log_{10} x^2 + \log_{10} 25\)

    2. \(6(\log_x 8 + \log_8 x) = 13\)

    3. \(\log_x 9 + \log_9 x = \dfrac{5}{2}\)

    4. \(\log_9 x + \log_{x^2} 9 = 1\) ។

  8. ដោះស្រាយវិសមីការអិចស្ប៉ូណង់ស្យែល

    1. \(25^x \ge 125^{3x-2}\)

    2. \(3^x > 27\)

    3. \(4^x - 6(2^x) + 8 > 0\)

    4. \(15^x \ge \dfrac{1}{\sqrt[4]{15^3}}\)

    5. \(\left(\dfrac{1}{5}\right)^x < \sqrt[3]{0.04}\)

    6. \((0.3)^x \le \dfrac{100}{9}\) ។

  9. ដោះស្រាយវិសមីការលោការីត

    1. \(\log_{3x-2} x \le 1\)

    2. \(\log_x^2 x - \log_2 x - 15 < 0\)

    3. \(\log_{\frac{1}{4}}(3^x - 1) \cdot \log_{\frac{1}{4}}\dfrac{3^x - 1}{16} = \dfrac{3}{4}\)

    4. \(x \cdot \log_{0.1}(x^2 + x + 1) \ge 0\)

    5. \(\log_{\frac{x}{5}}(x^2 - 8x + 16) \le 0\)

    6. \(\log_{x - \frac{9}{2}} \dfrac{x + 4}{2x - 6} \le \log_{x - \frac{9}{2}}(x - 5)\) ។

  10. មនុស្សម្នាក់បានយកប្រាក់ទៅផ្ញើនៅធនាគារអេស៊ីលីដាចំនួន \(1\,000\$\) ដោយទទួលបានអត្រាការប្រាក់ \(4\%\) ក្នុងមួយឆ្នាំ ។ បើគាត់វិនិយោគប្រាក់នេះតាំងពីឆ្នាំ \(1996\) មក តើបច្ចុប្បន្ននេះឆ្នាំ \(2007\) គាត់មានប្រាក់សរុបទាំងអស់ប៉ុន្មាននៅធនាគារ?

  11. គេឱ្យអនុគមន៍ \(f(x) = a^x\) និងអនុគមន៍ច្រាស \(f^{-1}(x) = \log_a x\) ដែល \(a\) ជាចំនួនពិតវិជ្ជមាននិង \(a \ne 1\) ។

    1. រកតម្លៃ \(a\) ដើម្បីឱ្យក្រាបនៃអនុគមន៍ \(f(x)\) និង \(f^{-1}(x)\) កាត់គ្នា ។

    2. រកគ្រប់ចំណុចដែលក្រាបនៃអនុគមន៍ទាំងពីរកាត់គ្នា (ក្នុងសំណួរ ក) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ៧២–៨៨។
ទំព័រ ៧២
ទំព័រ ៧២
ទំព័រ ៧៣
ទំព័រ ៧៣
ទំព័រ ៧៤
ទំព័រ ៧៤
ទំព័រ ៧៥
ទំព័រ ៧៥
ទំព័រ ៧៦
ទំព័រ ៧៦
ទំព័រ ៧៧
ទំព័រ ៧៧
ទំព័រ ៧៨
ទំព័រ ៧៨
ទំព័រ ៧៩
ទំព័រ ៧៩
ទំព័រ ៨០
ទំព័រ ៨០
ទំព័រ ៨១
ទំព័រ ៨១
ទំព័រ ៨២
ទំព័រ ៨២
ទំព័រ ៨៣
ទំព័រ ៨៣
ទំព័រ ៨៤
ទំព័រ ៨៤
ទំព័រ ៨៥
ទំព័រ ៨៥
ទំព័រ ៨៦
ទំព័រ ៨៦
ទំព័រ ៨៧
ទំព័រ ៨៧
ទំព័រ ៨៨
ទំព័រ ៨៨

លំហាត់អនុវត្តន៍

១លំហាត់ទី ១

រកសមីការនៃអនុគមន៍ច្រាសរបស់អនុគមន៍ខាងក្រោម ៖

  1. \(y = 4x - 3\)

  2. \(y = 3x^2 + 1\)

  3. \(x^2 - 3y^2 = 3\)

  4. \(xy = -6\)

  5. \(xy^2 = 1\)

  6. \(\dfrac{x^2}{9} + \dfrac{y^2}{4} = 1\)

  7. \(y = \dfrac{5}{x}\)

  8. \(y = \sqrt{x - 2}\) ។

២លំហាត់ទី ២

គេឱ្យអនុគមន៍ \(f(x) = x - 2\) ។ ចូរកំណត់អនុគមន៍ច្រាស \(f^{-1}(x)\) រួចសង់ក្រាបរបស់វា ។

៣លំហាត់ទី ៣

សង់ក្រាបនៃអនុគមន៍ខាងក្រោម ៖

  1. \(y = \log_5 x\)

  2. \(y = \log_7 x\)

  3. \(y = \log_{10} x\)

  4. \(y = \log_{1.5} x\)

  5. \(y = \log_{0.5} x\)

  6. \(y = \log_{0.3} x\) ។

៤លំហាត់ទី ៤

បំប្លែងជាទម្រង់លោការីត

  1. \(10^4 = 10000\)

  2. \(8^{\frac{1}{3}} = 2\)

  3. \(16^{\frac{1}{4}} = 2\)

  4. \(5^{-2} = \dfrac{1}{25}\)

  5. \(4^{-3} = \dfrac{1}{64}\)

  6. \(10^{0.3010} = 2\)

  7. \(x^{-a} = y\)

  8. \(A = k^c\) ។

៥លំហាត់ទី ៥

សម្រួល

  1. \(3^{\log_3 2}\)

  2. \(5^{\log_5 10}\)

  3. \(\log_a a^{10}\)

  4. \(\log_q q^a\)

  5. \(\log_4 64\)

  6. \(\log_{10} 0.1\)

  7. \(\log_{\sqrt{2}} 16\)

  8. \(\log_{10} 1\) ។

៦លំហាត់ទី ៦

ដោះស្រាយសមីការលោការីត

  1. \(\log_3 x = 3\)

  2. \(\log_x 16 = 2\)

  3. \(\log x + \log(x + 9) = 1\)

  4. \(\log_2 x = -1\)

  5. \(\log_9 x = \dfrac{1}{2}\)

  6. \(\log_8 x = \dfrac{1}{3}\)

  7. \(\log\sqrt[3]{x} = \sqrt{\log x}\)

  8. \(\log_5\sqrt{x^2 + 1} = \sqrt{1}\)

  9. \(\log_4(x + 3) + \log_4(x - 3) = 2\)

  10. \(\log\sqrt[3]{x^2} + \log\sqrt[3]{x^4} = \log 2^{-3}\) ។

៧លំហាត់ទី ៧

ដោះស្រាយវិសមីការលោការីត

  1. \(\log_2 2x \le \log_4(x + 3)\)

  2. \(\log_3(3x - 5) \ge \log_3(x + 7)\)

  3. \(\log\dfrac{x^2 - x}{x^2 - 1} < 0\)

  4. \(\log_{0.5} x^2 < \log_{0.5} 3x\)

  5. \(\log_5 12 < \log_5(5x - 3)\)

  6. \(\log(x^2 - 2x + 3) \ge 0\)

  7. \(\log_8(3x - 1) < \log_8(x + 5)\) ។

៨លំហាត់ទី ៨

ពូសេងយកប្រាក់ \(4\,000\,000\) ៛ ទៅផ្ញើវិនិយោគទុន ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ តើប៉ុន្មានឆ្នាំក្រោយ ទើបប្រាក់របស់គាត់កើនឡើងពីរដង?

៩លំហាត់ទី ៩

មីងសុខាបានទិញរថយន្តថ្មីមួយគ្រឿងថ្លៃ \(38\,500\) ដុល្លារ ។ បើរថយន្តចុះថ្លៃក្នុងអត្រា \(15\%\) ក្នុងមួយឆ្នាំ ។ តើរយៈពេល \(7\) ឆ្នាំក្រោយ រថយន្តគាត់នៅសល់ថ្លៃប៉ុន្មាន?

១០លំហាត់ទី ១០

សរសេរអនុគមន៍ច្រាសនៃអនុគមន៍ខាងក្រោម ៖

  1. \(f(x) = 10^x\)

  2. \(g(x) = 3^x\)

  3. \(h(x) = 7^x\)

  4. \(f(x) = \left(\dfrac{1}{2}\right)^x\)

  5. \(g(x) = \left(\dfrac{1}{5}\right)^x\)

  6. \(h(x) = \left(\dfrac{1}{10}\right)^x\) ។

១១លំហាត់ទី ១១

សរសេរអនុគមន៍ច្រាសនៃអនុគមន៍ខាងក្រោម ៖

  1. \(f(x) = \log x\)

  2. \(g(x) = \log_3 x\)

  3. \(h(x) = \log_5 x\)

  4. \(f(x) = \log_{\frac{1}{3}} x\)

  5. \(g(x) = \log_{\frac{5}{4}} x\)

  6. \(h(x) = \log_{21} x\) ។

១២លំហាត់ទី ១២
  1. សង់ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល \(f(x) = 5^x\)

  2. សង់ក្រាបនៃអនុគមន៍ច្រាសរបស់អនុគមន៍ \(f(x) = 5^x\) ក្នុងតម្រុយតែមួយ

  3. សរសេរសមីការអនុគមន៍ច្រាសរបស់អនុគមន៍ខាងលើ ។

១៣លំហាត់ទី ១៣

សង់ក្រាបនៃអនុគមន៍ខាងក្រោម ៖

  1. \(f(x) = \log_6 x\)

  2. \(g(x) = \log_{\frac{1}{6}} x\)

  3. \(h(x) = \log_{0.8} x\) ។

១៤លំហាត់ទី ១៤

បង្ហាញថា បើ \(f(x) = \log_a x\) នោះ \(f(xy) = f(x) + f(y)\) ។

១៥លំហាត់ទី ១៥
  1. បង្ហាញថា បើ \((x_1, y_1)\) និង \((x_2, y_2)\) ជាចំណុចពីរនៅលើខ្សែកោង \(y = \log_a x\) នោះចំណុច \(\left(\dfrac{x_1}{x_2}, y_1 - y_2\right)\) ក៏ស្ថិតនៅលើខ្សែកោង \(y = \log_a x\) ។

  2. បង្ហាញថា បើ \((x_1, y_1)\) ជាចំណុចនៅលើខ្សែកោង \(y = \log_a x\) នោះចំណុច \((x_1^2, 2y_1)\) និងចំណុច \(\left(\dfrac{1}{x_1}, -y_1\right)\) ក៏ស្ថិតនៅលើខ្សែកោង \(y = \log_a x\) ។

១៦លំហាត់ទី ១៦

គេឱ្យអនុគមន៍ \(f(x) = a^x\) និងអនុគមន៍ \(f^{-1}(x) = \log_a x\) ដែល \(a > 0\) ។ រកតម្លៃ \(a\) ដើម្បីឱ្យខ្សែកោងនៃអនុគមន៍ \(f(x)\) និង \(f^{-1}(x)\) កាត់គ្នា ។

១៧លំហាត់ទី ១៧

គេឱ្យ \(f(x) = x - \log_2 x\) ហើយ \(g(x) = 2^x\) ។ គណនា ក. \(f(g(x))\) ខ. \(g(f(x))\) ។

១៨លំហាត់ទី ១៨

ដោះស្រាយសមីការនិងផ្ទៀងផ្ទាត់

  1. \(\log_2(2x + 4) - \log_2(x - 1) = 3\)

  2. \(\log_2 x + \log_4 x = 5\)

  3. \(\log_5 x + \log_{10} x = 5\)

  4. \(\log(x + 10) + \dfrac{1}{2}\log x^2 = 2 - \log 4\) ។

១៩លំហាត់ទី ១៩

រកតម្លៃ \(m\) ដើម្បីឱ្យវិសមីការ \(1 + \log_5(x^2 + 1) \ge \log_5(mx^2 + 4x + m)\) ផ្ទៀងផ្ទាត់ចំពោះ \(\forall x\) ។

២០លំហាត់ទី ២០

រកតម្លៃ \(a\) ដើម្បីឱ្យវិសមីការ \(\log_{\frac{1}{a+1}}(x^2 + 2) \ge 1\) មានសំណុំឫសចំពោះ \(\forall x\) ។

២១លំហាត់ទី ២១
  1. ប្រើ \(u = 2^x\) បង្ហាញសមីការ \(8^x - 2^{x+2} = 15\) ជាសមីការដឺក្រេទី \(3\) នៃ \(u\) ។

  2. បង្ហាញថា \(u = 3\) ជាឫសតែមួយគត់ដែលជាចំនួនពិតនៃសមីការដឺក្រេទី \(3\) ខាងលើ ។

  3. ដោះស្រាយសមីការ \(8^x - 2^{x+2} = 15\) ។

២២លំហាត់ទី ២២

បុរសម្នាក់ទិញម៉ូតូថ្មីមួយគ្រឿង ។ បន្ទាប់ពីរយៈពេល \(t\) ដែលជាចំនួនខែនិងតម្លៃរបស់វាតាងដោយ \(\$V\) កំណត់ដោយ \(V = 10\,000\,e^{-pt}\), \(p\) ជាចំនួនថេរ ។

  1. រកតម្លៃម៉ូតូនៅពេលដែលបុរសនោះទិញ ដោយដឹងថាតម្លៃសង្ឃឹមទុករបស់ម៉ូតូបន្ទាប់ពីរយៈពេល \(12\) ខែស្មើនឹង ។

  2. គណនាតម្លៃសង្ឃឹមទុករបស់ម៉ូតូបន្ទាប់ពីរយៈពេល \(18\) ខែ ។

២៣លំហាត់ទី ២៣

ដោះស្រាយសមីការនិងប្រព័ន្ធសមីការខាងក្រោម ៖

  1. \(3^{2x+1} - 26(3^x) - 9 = 0\)

  2. \(\begin{cases} \log p + \log_5 q = 3\\ \log_q p = 2 \end{cases}\) ។

២៤លំហាត់ទី ២៤

គេមាន \(V\) តាងតម្លៃគិតជាដុល្លារនៃផ្ទះមួយកំណត់ដោយសមីការ \(V = V_0e^{kt}\) ដែល \(V_0\) ដុល្លារ ជាតម្លៃដើមនៃផ្ទះទើបសង់រួច ចំណែកឯ \(t\) ជារយៈពេលគិតជាឆ្នាំចាប់តាំងពីការសាងសង់រួចមក ហើយ \(k\) គឺជាចំនួនថេរ ។ គណនាតម្លៃ \(t\) និង \(k\) ក្នុងករណីដូចខាងក្រោម ៖

  1. តម្លៃ \(k\) បើបន្ទាប់ពីរយៈពេល ឆ្នាំកន្លងមក ផ្ទះមានតម្លៃស្មើនឹងពីរដងតម្លៃដើម

  2. តម្លៃ \(t\) ពេលដែលផ្ទះមានតម្លៃស្មើដល់ទៅបីដងតម្លៃដើម ។

២៥លំហាត់ទី ២៥

រកតម្លៃ \(p\) និង \(q\) ដែលជាចំនួនគត់រ៉ឺឡាទីប ចំពោះ \(\left(\dfrac{25}{16}\right)^{-\frac{3}{2}} = 2^p \times 5^q\) ។

២៦លំហាត់ទី ២៦

គេឱ្យ \(\log_p X = 4.6\) និង \(\log_p Y = 2.3\) ។ គណនាតម្លៃនៃកន្សោមដូចខាងក្រោម ៖ ក. \(\log_p X^2Y\) ខ. \(\log_Y X\) ។

២៧លំហាត់ទី ២៧

គេឱ្យ \(2^{2x+2} \times 5^{x-1} = 8^x \times 5^{2x}\) ។ គណនាតម្លៃ \(10^x\) ។

២៨លំហាត់ទី ២៨

គេមានអនុគមន៍ \(f\) កំណត់ដោយ \(f(x) = \ln x\) ។

  1. សង់ក្រាបនៃអនុគមន៍ \(f(x) = \ln x\)

  2. កំណត់សមីការបន្ទាត់កាត់ក្រាបនៃអនុគមន៍ \(f(x) = \ln x\) ដែលចម្លើយរបស់សមីការអាប់ស៊ីសរវាងបន្ទាត់និងក្រាបនៃអនុគមន៍ ជាចម្លើយរបស់សមីការ \(x^2e^{x-2} = 1\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៨ អនុគមន៍លោការីត (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត