នៅថ្នាក់ទី \(10\) យើងបានសិក្សារួចមកហើយពីអនុគមន៍ពហុធា ដូចជា \(y = au\), \(y = au^2\), \(y = au^3 \ldots\) ដែលអនុវត្តក្នុងចលនាស្មើឬទន្លាក់សេរី ។ នៅថ្នាក់ទី \(11\) នេះ យើងនឹងសិក្សាពីចលនាមួយទៀត ដូចចលនារំយោលនៃប៉ោលនាឡិកាមួយជាចលនាខួប ។ ចលនានេះគេសិក្សានៅក្នុងអនុគមន៍ត្រីកោណមាត្រជាអនុគមន៍ខួប ដូចជា អនុគមន៍ស៊ីនុស អនុគមន៍កូស៊ីនុស និងអនុគមន៍តង់សង់ ។
បំប្លែងមុំពីដឺក្រេទៅរ៉ាដ្យង់និងពីរ៉ាដ្យង់ទៅដឺក្រេ
ប្រើលក្ខណៈមុំផ្តុំក្នុងការគណនាអនុគមន៍ត្រីកោណមាត្រ
សង់ក្រាបនៃអនុគមន៍ត្រីកោណមាត្រ ។
រង្វាស់មុំ
ការកំណត់មុំមានទិសដៅ
ក្នុងរង្វង់ត្រីកោណមាត្រ គេប្រើវ៉ិចទ័រ \(\overrightarrow{OP_0}\) និង \(\overrightarrow{OP}\) មកកំណត់មុំ ។
\(\overrightarrow{OP_0}\) ជាវ៉ិចទ័រនឹងឋិតនៅផ្នែកវិជ្ជមាននៃអ័ក្ស \(\overrightarrow{Ox}\) ហៅថា វ៉ិចទ័រគល់ ។ \(\overrightarrow{OP}\) ជាវ៉ិចទ័រចល័តជុំវិញគល់ \(O\) ហៅថា វ៉ិចទ័រចុង ។
វ៉ិចទ័រ \(\overrightarrow{OP_0}\) និង \(\overrightarrow{OP}\) បង្កើតបានមុំតាមករណីដូចខាងក្រោម ៖
ក្នុងករណីវ៉ិចទ័រ \(\overrightarrow{OP}\) វិលច្រាសនឹងទិសដៅនៃទ្រនិចនាឡិកា មុំដែលបង្កើតបានជាមុំវិជ្ជមាន ។ មុំ \((\overrightarrow{OP_0}, \overrightarrow{OP}) = 30^\circ\) (រូប ក) ។
ក្នុងករណីវ៉ិចទ័រ \(\overrightarrow{OP}\) វិលស្របនឹងទិសដៅនៃទ្រនិចនាឡិកា មុំដែលបង្កើតបានជាមុំអវិជ្ជមាន ។ មុំ \((\overrightarrow{OP_0}, \overrightarrow{OP}) = -30^\circ\) (រូប ខ) ។
តាមទិសដៅវិជ្ជមានបើ \(\overrightarrow{OP}\) វិលបានមួយជុំពេញនៃរង្វង់នោះ គេនឹងបានមុំ \(360^\circ\) ហើយរង្វាស់មុំនឹងកើនជា \(2\) ដង ជា \(3\) ដង ទៅតាមចំនួនជុំនៃការវិលនេះ ។
បើ \(\alpha\) ជាមុំកំណត់ដោយវ៉ិចទ័រ \(\overrightarrow{OP_0}\) និង \(\overrightarrow{OP}\) នោះ \(\overrightarrow{OP_0}\) និង \(\overrightarrow{OP}\) ក៏កំណត់មុំដែលមានរង្វាស់ផ្សេងៗគ្នាដូចខាងក្រោម ៖
\(\overrightarrow{OP_0}\) និង \(\overrightarrow{OP}\) ជាពីរវ៉ិចទ័រកំណត់បានមុំ \(\alpha + k360^\circ\), \(k \in \mathbb{Z}\) ។
មុំ \(\alpha\) និង \(\alpha + 360^\circ\) មានរង្វាស់ខុសគ្នា ប៉ុន្តែមានវ៉ិចទ័រគល់និងវ៉ិចទ័រចុងដូចគ្នា ។
វ៉ិចទ័រ \(\overrightarrow{OP}\) វិលចេញពីទីតាំងដើម \(\overrightarrow{OP_0}\) បានមុំ \(120^\circ\) ហើយបន្ទាប់មកវិលបានមុំ \(-155^\circ\) ទៀត ។ ចូរកំណត់មុំ \((\overrightarrow{OP_0}, \overrightarrow{OP})\) ។
មុំ \((\overrightarrow{OP_0}, \overrightarrow{OP}) = 120^\circ + (-155^\circ) = -35^\circ\) ។
គណនាមុំ \(\alpha = 45^\circ + k \times 360^\circ\) ក្នុងករណី \(k = 1\), \(k = -1\) ។
ចំពោះ \(k = 1\), \(\alpha = 45^\circ + 360^\circ = 405^\circ\) ។
ចំពោះ \(k = -1\), \(\alpha = 45^\circ - 360^\circ = -315^\circ\) ។
បើវ៉ិចទ័រ \(\overrightarrow{OP}\) ផ្តើមវិលពីទីតាំងដើម \(\overrightarrow{OP_0}\) បានមុំ \(70^\circ\) តាមទិសដៅអវិជ្ជមាន ហើយបន្ទាប់មកវិលបានមុំ \(150^\circ\) តាមទិសដៅវិជ្ជមាន ។ ចូរកំណត់មុំ \((\overrightarrow{OP_0}, \overrightarrow{OP})\) ។
គណនា \(\alpha = -270^\circ + k \times 360^\circ\) ក្នុងករណី \(k = 2\), \(k = -3\) ។
មើលចម្លើយ
\(80^\circ\) ។
\(\alpha = 450^\circ\), \(-1350^\circ\) ។
រង្វាស់មុំគិតជារ៉ាដ្យង់
រង្វង់មួយមានកាំ \(r = 5\) cm និង \(\angle AOB = 30^\circ\) ។ គណនាប្រវែងធ្នូ \(AB\) ។ មុំផ្ចិតគិតជាដឺក្រេពុំមានទំនាក់ទំនងទៅនឹងប្រវែងធ្នូ \(AB\) ទេ ។ ដូច្នេះគេបង្កើតខ្នាតរង្វាស់មុំមួយទៀតដែលមានទំនាក់ទំនងទៅប្រវែងធ្នូ ។
\(1\) រ៉ាដ្យង់ គឺជារង្វាស់មុំផ្ចិតដែលស្កាត់ធ្នូមួយមានប្រវែងស្មើនឹងកាំនៃរង្វង់ ហើយគេកំណត់សរសេរ \(1rd\) ។
យើងដឹងថាប្រវែងធ្នូ \(2\pi r\) ស្មើនឹងបរិមាត្ររង្វង់ស្កាត់ដោយមុំ \(360^\circ\) ឬមុំ \(2\pi\) (rd) មានន័យថា \(360^\circ = 2\pi\) (rd) ។ យើងបានទំនាក់ទំនងរវាងរង្វាស់មុំគិតជាដឺក្រេ និងរ៉ាដ្យង់គឺ
រង្វាស់មុំគិតជារ៉ាដ្យង់អាចសរសេរដោយមិនប្រើ \(rd\) បាន ។ ឧ. \(\alpha = \dfrac{\pi}{4}\)rd អាចសរសេរដោយខ្លី \(\alpha = \dfrac{\pi}{4}\) ។
ប្តូរមុំ \(30^\circ\), \(45^\circ\), \(150^\circ\) ជារ៉ាដ្យង់ និងប្តូរមុំ \(\dfrac{\pi}{5}\), \(\dfrac{2}{3}\pi\), \(3\pi\) ជាដឺក្រេ ។
ប្តូរមុំពីរ៉ាដ្យង់ទៅជាដឺក្រេ \(\dfrac{4\pi}{3}\), \(-\dfrac{4\pi}{3}\), \(\dfrac{7\pi}{4}\), \(-\dfrac{7\pi}{2}\) ។
មើលចម្លើយ
\(240^\circ\), \(-240^\circ\), \(315^\circ\), \(-630^\circ\) ។
អនុគមន៍ត្រីកោណមាត្រ
ស៊ីនុស កូស៊ីនុស តង់សង់ និងកូតង់សង់
យើងបានសិក្សារួចមកហើយពីផលធៀបត្រីកោណមាត្រ មុំចន្លោះ \(0^\circ\) និង \(180^\circ\) ក្នុងថ្នាក់ទី \(10\) ។ ពេលនេះ យើងកំណត់ \(\sin\theta\), \(\cos\theta\), \(\tan\theta\) និង \(\cot\theta\) ដែល \(\theta\) ជាមុំទូទៅ ។
ក្នុងរង្វង់ត្រីកោណមាត្រដែលមានផ្ចិត \(O\) និងកាំ \(r\) ។ \(P\) ជាចំណុចមួយនៅលើរង្វង់ដែលមានកូអរដោនេ \(P(x, y)\) ហើយមុំ \((\overrightarrow{OA}, \overrightarrow{OP}) = \theta\) ។ \(P'\) ជាចំណោលកែងនៃ \(P\) លើអ័ក្ស \(\overrightarrow{x'x}\) និង \(Q\) ជាចំណោលកែងនៃ \(P\) លើអ័ក្ស \(\overrightarrow{y'y}\) ។
គេបាន
អ័ក្ស \(\overrightarrow{y'y}\) ហៅថាអ័ក្សស៊ីនុស ហើយអ័ក្ស \(\overrightarrow{x'x}\) អ័ក្សកូស៊ីនុស ហើយអ័ក្ស \(\overrightarrow{u'u}\) ជាអ័ក្សតង់សង់ និងអ័ក្ស \(\overrightarrow{v'v}\) ជាអ័ក្សកូតង់សង់ ។
រង្វង់ដែលមានផ្ចិតត្រង់គល់ \(O\) មានកាំស្មើ \(1\) ហៅថារង្វង់ឯកតា ។
គណនាតម្លៃអនុគមន៍ត្រីកោណមាត្រនៃមុំ \(\dfrac{\pi}{2}\), \(\dfrac{\pi}{6}\) ។
តាមរូប \(B\) ជាចំណុចប្រសព្វរវាងរង្វង់និងអ័ក្ស \(\overrightarrow{y'y}\) តាមទិសដៅវិជ្ជមាន ។ ដូច្នេះ \(B\) ជាចំណុចដែលត្រូវនឹងតម្លៃ \(\dfrac{\pi}{2}\) ។
តាមរូបភាពនេះ គេបាន \(\sin\dfrac{\pi}{2} = 1\), \(\cos\dfrac{\pi}{2} = 0\) ។
គេបានតារាងតម្លៃអនុគមន៍ត្រីកោណមាត្រមុំពិសេស ដូចខាងក្រោម ៖
គណនា
\(2\sin\dfrac{\pi}{3} + 4\cos\dfrac{\pi}{6} - 3\tan\dfrac{\pi}{3} + 4\cot\dfrac{\pi}{4}\)
\(\dfrac{5 - 4\tan^2 45^\circ + \cot^2 60^\circ}{2\cos^2 60^\circ - 2\sin^3 90^\circ + 4\tan 45^\circ}\) ។
\(2 \times \dfrac{\sqrt{3}}{2} + 4 \times \dfrac{\sqrt{3}}{2} - 3 \times \sqrt{3} + 4 \times 1 = \sqrt{3} + 2\sqrt{3} - 3\sqrt{3} + 4 = 4\)
\(\dfrac{5 - 4 \times 1^2 + \left(\frac{\sqrt{3}}{3}\right)^2}{2 \times \left(\frac{1}{2}\right)^2 - 2 \times 1^3 + 4 \times 1} = \dfrac{1 + \frac{1}{3}}{2 \times \frac{1}{4} - 2 + 4} = \dfrac{8}{15}\) ។
គណនា
\(2\sin\dfrac{2\pi}{4} - 3\tan^2\dfrac{\pi}{6} + 2\cos^4\dfrac{\pi}{2} + 3\cot^2\dfrac{\pi}{4}\)
\(\sin(-135^\circ) + \sin\dfrac{4\pi}{3} + \tan\left(-\dfrac{5\pi}{4}\right)\) ។
មើលចម្លើយ
ក. \(2 - 1 + 0 + 3 = 4\) ខ. \(-\dfrac{\sqrt{2}}{2} - \dfrac{\sqrt{3}}{2} - 1 = -\dfrac{\sqrt{2} + \sqrt{3} + 2}{2}\) ។
សញ្ញានៃអនុគមន៍ត្រីកោណមាត្រ
តើមុំ \(x\) នៅក្នុងកាដ្រង់ណាដែលផ្ទៀងផ្ទាត់វិសមីការ \(\begin{cases} \sin x < 0\\ \cos x < 0 \end{cases}\) ។
គេបាន \(\sin x < 0\) និង \(\cos x < 0 \Rightarrow x\) នៅកាដ្រង់ទី III ។ ដូច្នេះ \(x\) នៅកាដ្រង់ទី III ។
តើក្នុងកាដ្រង់ណាដែលគេអាចរកមុំផ្ទៀងផ្ទាត់វិសមីការ \(\begin{cases} \cos x > 0\\ \tan x > 0 \end{cases}\) ។
តើក្នុងកាដ្រង់ណាដែល \(\tan x\) និង \(\cot x\) មានសញ្ញាដូចគ្នា?
រកតម្លៃនៃ \(\cos\theta\) និង \(\tan\theta\) បើ \(\sin\theta = -\dfrac{3}{5}\) ដែល \(\theta\) នៅកាដ្រង់ទី III ។
មើលចម្លើយ
(I) ។
ក. គ្រប់កាដ្រង់ (ព្រោះ \(\cot x = \dfrac{1}{\tan x}\)) ខ. \(\cos\theta = -\dfrac{4}{5}\), \(\tan\theta = \dfrac{3}{4}\) ។
លក្ខណៈនៃអនុគមន៍ត្រីកោណមាត្រ
ទំនាក់ទំនងសំខាន់ៗ
នៅក្នុងរង្វង់ត្រីកោណមាត្រ \(\theta\) ជារង្វាស់មុំ \((\overrightarrow{OA}, \overrightarrow{OP})\) គេបាន \(\cos\theta = OQ\), \(\sin\theta = OR\) ។ ក្នុងត្រីកោណកែង \(OPQ\) តាមទ្រឹស្តីបទពីតាគ័រ គេបាន \(OP^2 = OQ^2 + PQ^2\)
គេដឹងថា \(\tan\theta = \dfrac{\sin\theta}{\cos\theta}\) ចំពោះ \(\cos\theta \ne 0\) គេចែកអង្គទាំងពីរនៃទំនាក់ទំនង \((1)\) និង \(\cos^2\theta\) គេបាន
គណនា \(\cos\theta\), \(\tan\theta\), \(\cot\theta\) ដោយស្គាល់ \(\sin\theta = \dfrac{8}{17}\) និងមុំ \(\theta\) នៅកាដ្រង់ទី I ។
គេមាន \(\sin^2\theta + \cos^2\theta = 1\) ។ ដោយ \(\theta\) នៅកាដ្រង់ទី I នោះ \(\cos\theta\) វិជ្ជមាន ។ គេបាន
គណនា \(\dfrac{5\sin\alpha + 7\cos\alpha}{6\cos\alpha - 3\sin\alpha}\) ដោយដឹងថា \(\tan\alpha = \dfrac{4}{15}\) ។
គណនា \(\cos\alpha\), \(\tan\alpha\), \(\cot\alpha\) ដោយគេស្គាល់ \(\sin\alpha = -\dfrac{2}{3}\) និង \(\dfrac{3\pi}{2} < \alpha < 2\pi\) ។
គណនា \(\dfrac{\cot\alpha + \tan\alpha}{\cot\alpha - \tan\alpha}\) ដោយស្គាល់ \(\sin\alpha = \dfrac{3}{5}\) និង \(0 < \alpha < \dfrac{\pi}{2}\) ។
មើលចម្លើយ
\(\cos\alpha = \dfrac{\sqrt{5}}{3}\), \(\tan\alpha = -\dfrac{2\sqrt{5}}{5}\), \(\cot\alpha = -\dfrac{\sqrt{5}}{2}\) ។
\(\dfrac{25}{7}\) ។
អនុគមន៍ត្រីកោណមាត្រនៃមុំ \(\theta\) និង \(\theta + 2k\pi\)
ដោយមុំ \(\theta\) និង \(\theta + 2k\pi\), \(k \in \mathbb{Z}\) ជាមុំកំណត់ដោយវ៉ិចទ័រ \(\overrightarrow{OA}\) និង \(\overrightarrow{OP}\) ដូចគ្នានោះ គេបានរូបមន្ត
\(\tan(\theta + k\pi) = \tan\theta\), \(\cot(\theta + k\pi) = \cot\theta\), \(k \in \mathbb{Z}\) ។
គេដឹងថា \(\cos\dfrac{\pi}{4} = \sin\dfrac{\pi}{4} = \dfrac{\sqrt{2}}{2}\) ។ គណនា \(\cos\dfrac{65\pi}{4}\) និង \(\sin\left(-\dfrac{39\pi}{4}\right)\) ។
គេសរសេរ \(\dfrac{65\pi}{4} = \dfrac{64\pi}{4} + \dfrac{\pi}{4} = 16\pi + \dfrac{\pi}{4}\) ។
គណនាតម្លៃរបស់ \(\sin 6\pi\), \(\sin\dfrac{11\pi}{3}\), \(\cos\left(-\dfrac{23\pi}{6}\right)\), \(\tan\left(-\dfrac{27\pi}{4}\right)\) ។
មើលចម្លើយ
\(0\), \(-\dfrac{\sqrt{3}}{2}\), \(\dfrac{\sqrt{3}}{2}\), \(1\) ។
មុំផ្តុំ
មុំផ្ទុយគ្នា \(\theta\) និង \(-\theta\)
មុំពីរផ្ទុយគ្នាកាលណាផលបូករង្វាស់វាស្មើនឹងសូន្យតាម \(2\pi\) ។ ក្នុងរង្វង់ត្រីកោណមាត្រគេមាន \((\overrightarrow{OA}, \overrightarrow{OP}) = \theta\) និង \((\overrightarrow{OA}, \overrightarrow{OP'}) = \theta'\) ហើយ \(\theta + \theta' = 0\) តាម \(2\pi\) នាំឱ្យ \(\theta' = -\theta\) តាម \(2\pi\) ។
គេបានកូអរដោនេនៃចំណុច \(P\) និង \(P'\) គឺ \(P(\cos\theta, \sin\theta)\) និង \(P'(\cos(-\theta), \sin(-\theta))\) ។ ដោយ \(P\) និង \(P'\) ឆ្លុះគ្នាធៀបនឹងអ័ក្សអាប់ស៊ីស គេបាន \(\sin(-\theta) = -\sin\theta\), \(\cos(-\theta) = \cos\theta\) ។ ដូច្នេះ
មុំពីរផ្ទុយគ្នាមានកូស៊ីនុសដូចគ្នា ហើយមានស៊ីនុស តង់សង់ និងកូតង់សង់ផ្ទុយគ្នា ។ ឧទាហរណ៍ ៖
មុំបំពេញ \(\left(\frac{\pi}{2} - \theta\right)\) និង \(\theta\)
មុំពីរបំពេញគ្នា កាលណាផលបូករង្វាស់វាស្មើនឹង \(\dfrac{\pi}{2}\) តាម \(2\pi\) ។
ក្នុងរង្វង់ត្រីកោណ គេមាន \((\overrightarrow{OA}, \overrightarrow{OP}) = \theta\) និង \((\overrightarrow{OA}, \overrightarrow{OP'}) = \dfrac{\pi}{2} - \theta\) ។ គេបានកូអរដោនេនៃចំណុច \(P\) គឺ \((\cos\theta, \sin\theta)\) ។ បើគេយកចំណុច \(P'\) ឆ្លុះគ្នានឹងចំណុច \(P\) ធៀបនឹងបន្ទាត់ \(y = x\) នោះគេបាន កូអរដោនេនៃចំណុច \(P'\) គឺ \((\sin\theta, \cos\theta)\) \((1)\) ។
តាមរូបខាងស្តាំ \(OP'\) ជាជ្រុងមួយនៃមុំ \(\left(\dfrac{\pi}{2} - \theta\right)\) ។ ដូច្នេះកូអរដោនេនៃ \(P'\) គឺ \(\left[\cos\left(\dfrac{\pi}{2} - \theta\right), \sin\left(\dfrac{\pi}{2} - \theta\right)\right]\) \((2)\) ។ តាម \((1)\) និង \((2)\) គេបាន
មុំពីរបំពេញគ្នា មានចុងឆ្លុះគ្នាធៀបនឹងបន្ទាត់ពុះទី \(1\) ។ គេបានរូបមន្ត
\[\begin{aligned} \sin\left(\frac{\pi}{2} - \theta\right) &= \cos\theta, & \cos\left(\frac{\pi}{2} - \theta\right) &= \sin\theta\\ \tan\left(\frac{\pi}{2} - \theta\right) &= \cot\theta, & \cot\left(\frac{\pi}{2} - \theta\right) &= \tan\theta \end{aligned}\]មុំពីរបំពេញគ្នា មានស៊ីនុសនៃមុំមួយស្មើនឹងកូស៊ីនុសនៃមុំមួយទៀត ហើយតង់សង់នៃមុំមួយស្មើនឹងកូតង់សង់នៃមុំមួយទៀត ។ ឧទាហរណ៍ ៖
\[\begin{gathered} \sin 60^\circ = \cos(90^\circ - 60^\circ) = \cos 30^\circ = \frac{\sqrt{3}}{2},\\ \tan\frac{\pi}{3} = \tan\left(\frac{\pi}{2} - \frac{\pi}{6}\right) = \cot\frac{\pi}{6} = \sqrt{3} \text{ ។} \end{gathered}\]
មុំបន្ថែម \((\pi - \theta)\) និង \(\theta\)
មុំពីរបន្ថែមគ្នា កាលណាផលបូករង្វាស់វាស្មើនឹង \(\pi\) តាម \(2\pi\) ។
ក្នុងរង្វង់ត្រីកោណមាត្រ គេមានមុំ \((\overrightarrow{OA}, \overrightarrow{OP}) = \theta\) និងមុំ \((\overrightarrow{OA}, \overrightarrow{OP'}) = \pi - \theta\) ។ គេបានកូអរដោនេនៃចំណុច \(P\) គឺ \((\cos\theta, \sin\theta)\) និងកូអរដោនេនៃចំណុច \(P'(-\cos\theta, \sin\theta)\) \((1)\) ។ តាមរូបខាងស្តាំ \(OP'\) ជាជ្រុងមួយនៃមុំ \((\pi - \theta)\) ។ ដូច្នេះកូអរដោនេនៃ \(P'\) គឺ \((\cos(\pi - \theta), \sin(\pi - \theta))\) \((2)\) ។
តាម \((1)\) និង \((2)\) គេបាន
មុំពីរបន្ថែមគ្នា មានស៊ីនុសដូចគ្នាហើយមានកូស៊ីនុស តង់សង់ និងកូតង់សង់ផ្ទុយគ្នា ។
គណនាតម្លៃលេខនៃកន្សោម ៖
ដោយស្គាល់ \(\sin 47^\circ = 0.6820\) គណនា \(\cos 43^\circ\) ។
រកតម្លៃលេខនៃកន្សោម
\[\begin{gathered} A = \sin(-x) + \sin(\pi - x) + \cos(\pi - x) + \sin\left(\frac{\pi}{2} - x\right),\\ B = \sin\left(\frac{5\pi}{2} - x\right) + \cos(3\pi - x),\\ C = \tan\frac{5\pi}{6} + \cot\frac{7\pi}{4} + \frac{1}{\tan\frac{\pi}{3}} \text{ ។} \end{gathered}\]
មើលចម្លើយ
\(\cos 43^\circ = \sin 47^\circ = 0.6820\) ។
\(A = 0\), \(B = 0\), \(C = -1\) ។
មុំដែលមានផលសងស្មើ \(\pi\)
ក្នុងរង្វង់ត្រីកោណមាត្រ គេមានមុំ \((\overrightarrow{OA}, \overrightarrow{OP}) = \theta\) និងមុំ \((\overrightarrow{OA}, \overrightarrow{OP'}) = \pi + \theta\) គេបានកូអរដោនេនៃចំណុច \(P(\cos\theta, \sin\theta)\) និងកូអរដោនេនៃចំណុច \(P'(\cos(\pi + \theta), \sin(\pi + \theta))\) ។ ចំណុច \(P\) និង \(P'\) ឆ្លុះគ្នាធៀបនឹងគល់ \(O\) ។ គេបាន \(OP\) និង \(OP'\) មានចំណោលកែងផ្ទុយគ្នាលើអ័ក្សស៊ីនុស និងអ័ក្សកូស៊ីនុស ។
គេបាន
មុំដែលមានផលសងស្មើ \(\frac{\pi}{2}\)
ក្នុងរង្វង់ត្រីកោណមាត្រ គេមានមុំ \((\overrightarrow{OA}, \overrightarrow{OP}) = \theta\) និងមុំ \((\overrightarrow{OA}, \overrightarrow{OP'}) = \dfrac{\pi}{2} + \theta = \dfrac{\pi}{2} - (-\theta)\) ។ ធ្នូ \(AP'\) ជាធ្នូបំពេញនៃធ្នូដែលមានរង្វាស់ \((-\theta)\) តាម \(2\pi\) ។ ដូច្នេះ
គណនា \(\dfrac{\cos(-288^\circ)\cot 72^\circ}{\tan(-162^\circ)\sin 108^\circ} - \tan 18^\circ\) ។
គណនា \(\sin 870^\circ\), \(\cos(-135^\circ)\), \(\tan 765^\circ\), \(\cot\dfrac{25}{4}\pi\) ។
គណនា \(\dfrac{(\cot 44^\circ + \tan 226^\circ)\cos 406^\circ}{\cos 316^\circ} - \cot 72^\circ\cot 18^\circ\) ។
មើលចម្លើយ
\(\dfrac{1}{2}\), \(-\dfrac{\sqrt{2}}{2}\), \(1\), \(1\) ។
\(\tan 44^\circ\) ។
ការសិក្សាអនុគមន៍ត្រីកោណមាត្រ
ដើម្បីសិក្សាអនុគមន៍ត្រីកោណមាត្រ គេត្រូវរកដែនកំណត់ ខួប ភាពគូសេស ទិសដៅអថេរភាពនិងក្រាបនៃអនុគមន៍ ។
ដែនកំណត់
អនុគមន៍ស៊ីនុសនិងអនុគមន៍កូស៊ីនុសមានដែនកំណត់លើ \(\mathbb{R}\) ។ អនុគមន៍តង់សង់អាចកំណត់បាន លុះត្រាតែ \(\cos x \ne 0 \Rightarrow x \ne \dfrac{\pi}{2} + k\pi\), \(k \in \mathbb{Z}\) ។ ដូច្នេះដែនកំណត់នៃអនុគមន៍តង់សង់គឺ \(D = \mathbb{R} - \left\{\dfrac{\pi}{2} + k\pi\right\}\), \(k \in \mathbb{Z}\) ។
អនុគមន៍កូតង់សង់អាចកំណត់បាន លុះត្រាតែ \(\sin x \ne 0 \Rightarrow x \ne k\pi\), \(k \in \mathbb{Z}\) ។ ដូច្នេះដែនកំណត់នៃអនុគមន៍កូតង់សង់គឺ \(D = \mathbb{R} - \{k\pi\}\), \(k \in \mathbb{Z}\) ។
អនុគមន៍ \(y = \sin 2x\) មានដែនកំណត់ \(D = \mathbb{R}\) ។
អនុគមន៍ \(y = \dfrac{4}{\cos x}\) កំណត់បាន កាលណា \(\cos x \ne 0 \Rightarrow x \ne \dfrac{\pi}{2} + k\pi\) ។
អនុគមន៍ \(y = \tan(x - 1)\) កំណត់បានកាលណា \(x - 1 \ne \dfrac{\pi}{2} + k\pi\), \(x \ne 1 + \dfrac{\pi}{2} + k\pi\), \(k \in \mathbb{Z}\) ។
ខួបនៃអនុគមន៍
\(f\) ជាអនុគមន៍មានដែនកំណត់ \(D\) ។ \(f\) ជាអនុគមន៍មានខួប \(p\) លុះត្រាតែ \(p\) ជាចំនួនវិជ្ជមានតូចបំផុត ដែល \(\forall x \in D\) ៖ \(f(x + p) = f(x)\) ។ ពីនិយមន័យនេះគេអាចទាញបាន
អនុគមន៍ស៊ីនុសនិងកូស៊ីនុសមានខួប \(2\pi\) ព្រោះ \(2\pi\) ជាចំនួនវិជ្ជមានតូចបំផុតដែល \(\sin(x + 2\pi) = \sin x\) និង \(\cos(x + 2\pi) = \cos x\) ដែល \(\forall k \in \mathbb{Z}\), \(\forall x \in D\), \(f(x + kp) = f(x)\) ។
អនុគមន៍ \(y = \sin 2x\) និង \(y = \cos 2x\) មានខួប \(\pi\) ព្រោះ \(\sin[2(x + \pi)] = \sin(2x + 2\pi) = \sin 2x\) និង \(\cos[2(x + \pi)] = \cos(2x + 2\pi) = \cos 2x\) ។
អនុគមន៍ \(y = \sin ax\) និង \(y = \cos ax\) មានខួប \(p = \dfrac{2\pi}{|a|}\) ។
អនុគមន៍តង់សង់និងអនុគមន៍កូតង់សង់មានខួប \(\pi\) ព្រោះ \(\forall x \in \mathbb{R}\), \(\forall k \in \mathbb{Z}\), \(\tan(x + \pi) = \tan x\) នាំឱ្យ \(\tan(x + k\pi) = \tan x\) និង \(\cot(x + \pi) = \cot x\) នាំឱ្យ \(\cot(x + k\pi) = \cot x\) ។
អនុគមន៍ \(y = \tan ax\) និង \(y = \cot ax\) មានខួប \(p = \dfrac{\pi}{|a|}\) ។
អនុគមន៍ \(y = \sin\dfrac{1}{2}x\) មានខួប \(p = 4\pi\), \(y = \cos(-3x)\) មានខួប \(p = \dfrac{2\pi}{|-3|} = \dfrac{2\pi}{3}\) ។
អនុគមន៍ \(y = 3\tan\dfrac{1}{2}x\) មានខួប \(p = 2\pi\), \(y = \cot 5x\) មានខួប \(p = \dfrac{\pi}{5}\) ។
ភាពគូនិងភាពសេស
\(f\) ជាអនុគមន៍មានដែនកំណត់ \(D\) ។ \(f\) ជាអនុគមន៍គូ លុះត្រាតែគ្រប់ \(x \in D\), \(-x \in D\), \(f(-x) = f(x)\) ។
\(f\) ជាអនុគមន៍មានដែនកំណត់ \(D\) ។ \(f\) ជាអនុគមន៍សេស លុះត្រាតែគ្រប់ \(x \in D\), \(-x \in D\), \(f(-x) = -f(x)\) ។
\(y = x - \sin x\) មានដែនកំណត់ \(D = \mathbb{R}\) ។ គ្រប់តម្លៃ \(x \in D\), \(-x \in D\), \(f(-x) = -x - \sin(-x) = -(x - \sin x) = -f(x)\) ។ ដូច្នេះ \(y = x - \sin x\) ជាអនុគមន៍សេស ។
\(y = \tan x\cot^3 x\) មានដែនកំណត់ \(D = \mathbb{R} - \left\{\dfrac{k\pi}{2}\right\}\), \(k \in \mathbb{Z}\) ។ គ្រប់តម្លៃ \(x \in D\), \(-x \in D\), \(f(-x) = \tan(-x)\cot^3(-x) = \tan x\cot^3 x = f(x)\) ។ ដូច្នេះ \(y = \tan x\cot^3 x\) ជាអនុគមន៍គូ ។
លក្ខណៈ ក្រាបនៃអនុគមន៍សេសមានគល់តម្រុយជាផ្ចិតឆ្លុះ និងក្រាបនៃអនុគមន៍គូមានអ័ក្សអរដោនេជាអ័ក្សឆ្លុះ ។
អថេរភាពនិងក្រាបនៃអនុគមន៍ \(y = \sin x\)
ដែនកំណត់ ៖ \(y = \sin x\) ជាអនុគមន៍ កំណត់ចំពោះគ្រប់ \(x \in \mathbb{R}\) ។
ខួប ៖ \(y = \sin x\) ជាអនុគមន៍ខួបដែលមានខួប \(p = 2\pi\) ព្រោះ \(\sin(x + 2\pi) = \sin x\) ។ យើងសិក្សាអនុគមន៍ \(y = \sin x\) លើ \([-\pi, \pi]\) ហើយក្រាបនៃអនុគមន៍ \(y = \sin x\) លើចន្លោះ \([(2k - 1)\pi, (2k + 1)\pi]\) បានដោយរំកិលមែកលើ \([-\pi, \pi]\) ចំនួន \(2\pi\) តាមអ័ក្ស \((x'x)\) ។
ភាពសេស ៖ គេដឹងថា \(\sin(-x) = -\sin x\) ។ ដូច្នេះអនុគមន៍ \(y = \sin x\) ជាអនុគមន៍សេស ។ ក្រាបនៃអនុគមន៍ \(y = \sin x\) មានគល់តម្រុយជាផ្ចិតឆ្លុះ ។ ដូច្នេះសិក្សាអនុគមន៍ \(y = \sin x\) តែលើ \([0, \pi]\) រួចធ្វើបម្លែងឆ្លុះធៀបនឹង \(0\) បានមែកលើ \([-\pi, 0]\) ។
ទិសដៅអថេរភាព ៖ គេសង្កេតឃើញថា កាលណា \(x\) កើនពី \(0\) ទៅ \(\dfrac{\pi}{2}\) នោះតម្លៃ \(\sin x\) កើនពី \(0\) ទៅ \(1\) ។ បើ \(x\) កើនពី \(\dfrac{\pi}{2}\) ទៅ \(\pi\) នោះតម្លៃ \(\sin x\) ចុះពី \(1\) ទៅ \(0\) ។
តារាងអថេរភាពនិងក្រាប \(y = \sin x\) លើ \([-\pi, \pi]\)
ក្រាបនេះហៅថា ស៊ីនុសូអ៊ីត ។
សិក្សាអថេរភាពនិងសង់ក្រាបនៃអនុគមន៍ \(y = 2\sin x\) លើចន្លោះ \([0, 2\pi]\) ។
ដែនកំណត់ ៖ អនុគមន៍ \(y = 2\sin x\) មានដែនកំណត់ \(D = \mathbb{R}\) ។ អនុគមន៍ \(y = 2\sin x\) មានខួប \(p = 2\pi\) ។
ភាពសេស ៖ គ្រប់ \(x \in D\), \(-x \in D\), \(f(-x) = 2\sin(-x) = -2\sin x = -f(x)\) ។ ដូច្នេះ \(y = 2\sin x\) ជាអនុគមន៍សេស ។
តារាងអថេរភាពនិងក្រាប
ដោយប្រើក្រាបនៃអនុគមន៍ \(y = \sin x\) ។ សង់ក្រាបនៃអនុគមន៍ \(y = \sin\left(x + \dfrac{\pi}{2}\right)\) ។
ក្រាបនៃអនុគមន៍ \(y = \sin\left(x + \dfrac{\pi}{2}\right)\) សង់បានដោយរំកិលក្រាបនៃអនុគមន៍ \(y = \sin x\) ពីស្តាំទៅឆ្វេងចំនួន \(\dfrac{\pi}{2}\) ឯកតាតាមអ័ក្ស \(x'x\) ។
សិក្សាអថេរភាពនិងសង់ក្រាបនៃអនុគមន៍ \(y = \sin 2x\) ។
ប្រើក្រាប \(y = \sin x\) សង់ក្រាប \(y = \sin\left(x - \dfrac{\pi}{3}\right)\) ។
អថេរភាពនិងក្រាបនៃអនុគមន៍ \(y = \cos x\)
ដែនកំណត់ ៖ កូស៊ីនុសជាអនុគមន៍ កំណត់ចំពោះគ្រប់ \(x \in \mathbb{R}\) ។
ខួប ៖ \(y = \cos x\) ជាអនុគមន៍ដែលមានខួប \(p = 2\pi\) ។ យើងសិក្សាអនុគមន៍ \(y = \cos x\) លើចន្លោះ \([(2k - 1)\pi, (2k + 1)\pi]\), \(k \in \mathbb{Z}\) បានដោយរំកិលមែកលើ \([-\pi, \pi]\) ចំនួន \(2\pi\) តាម \((x'x)\) ។
ភាពគូ ៖ គេដឹងថា \(\cos(-x) = \cos x\) ដូច្នេះ \(y = \cos x\) ជាអនុគមន៍គូ ។ ក្រាបនៃ \(y = \cos x\) មានអ័ក្សអរដោនេជាអ័ក្សឆ្លុះ ។ ដូច្នេះ យើងសិក្សាតែលើ \([0, \pi]\) ហើយមែកលើ \([-\pi, 0]\) បានដោយធ្វើបម្លែងឆ្លុះធៀបនឹងអ័ក្សអរដោនេនៃមែកលើ \([0, \pi]\) ។
ទិសដៅអថេរភាព ៖ គេសង្កេតឃើញថាកាលណា \(x\) កើនពី \(0\) ទៅ \(\dfrac{\pi}{2}\) នោះតម្លៃ \(\cos x\) ចុះពី \(1\) ទៅ \(0\) ។ បើ \(x\) កើនពី \(\dfrac{\pi}{2}\) ទៅ \(\pi\) នោះតម្លៃ \(\cos x\) ចុះពី \(0\) ទៅ \(-1\) ។
តារាងអថេរភាពនិងក្រាប \(y = \cos x\)
សិក្សាអថេរភាពនិងសង់ក្រាបនៃអនុគមន៍ \(y = 2\cos x\) ។
ដែនកំណត់ ៖ អនុគមន៍ \(y = 2\cos x\) មានដែនកំណត់ \(D = \mathbb{R}\) ។ អនុគមន៍ \(y = 2\cos x\) មានខួប \(T = 2\pi\) ។
\(x \in D\), \(-x \in D\), \(f(-x) = 2\cos(-x) = 2\cos x = f(x)\) ។ ដូច្នេះ \(y = 2\cos x\) ជាអនុគមន៍គូ ។
តារាងអថេរភាពនិងក្រាប
ដោយប្រើក្រាបនៃអនុគមន៍ \(y = \cos x\) សង់ក្រាបនៃអនុគមន៍ \(y = \cos\left(x - \dfrac{\pi}{2}\right)\) ។
គេបានក្រាបនៃអនុគមន៍ \(y = \cos\left(x - \dfrac{\pi}{2}\right)\) ដោយរំកិលក្រាបនៃអនុគមន៍ \(y = \cos x\) ពីឆ្វេងទៅស្តាំ \(\dfrac{\pi}{2}\) ឯកតាស្របនឹងអ័ក្ស \((x'x)\) ។
សិក្សាអថេរភាពនិងសង់ក្រាបនៃអនុគមន៍ \(y = \cos 2x\) និង \(y = \cos\left(x - \dfrac{\pi}{6}\right)\) ។
អថេរភាពនិងក្រាបនៃអនុគមន៍ \(y = \tan x\)
ដែនកំណត់ ៖ គេដឹងថា \(\tan x = \dfrac{\sin x}{\cos x}\) ។ អនុគមន៍តង់សង់កំណត់ចំពោះគ្រប់ \(x \in \mathbb{R}\) ខុសពី \(\dfrac{\pi}{2} + k\pi\), \((k \in \mathbb{Z})\) ឬ \(x \in \mathbb{R} - \left\{\dfrac{\pi}{2} + k\pi\right\}\), \((k \in \mathbb{Z})\) ។
ខួប ៖ \(y = \tan x\) ជាអនុគមន៍ដែលមានខួប \(p = \pi\) ។ យើងសិក្សាអនុគមន៍ \(y = \tan x\) លើចន្លោះ \(\left((2k - 1)\dfrac{\pi}{2}, (2k + 1)\dfrac{\pi}{2}\right)\), \((k \in \mathbb{Z})\) បានដោយរំកិលមែកលើ \(\left(-\dfrac{\pi}{2}, \dfrac{\pi}{2}\right)\) ចំនួន \(\pi\) ឯកតាតាម \((x'x)\) ។
ភាពសេស ៖ គេដឹងថាគ្រប់ \(x \ne \left(\dfrac{\pi}{2} + k\pi\right)\), \((k \in \mathbb{Z})\) នាំឱ្យ \(\tan(-x) = -\tan x\) ។ ដូច្នេះ \(y = \tan x\) ជាអនុគមន៍សេស ។ ក្រាបនៃ \(y = \tan x\) មានគល់តម្រុយជាផ្ចិតឆ្លុះ ។ ដូច្នេះយើងសិក្សាតែលើ \(\left[0, \dfrac{\pi}{2}\right)\) ហើយមែកលើ \(\left(-\dfrac{\pi}{2}, 0\right]\) បានដោយធ្វើបម្លែងឆ្លុះធៀបនឹង \(0\) នៃមែកលើ \(\left[0, \dfrac{\pi}{2}\right)\) ។
ទិសដៅអថេរភាព ៖ គេសង្កេតឃើញថាអនុគមន៍ \(y = \tan x\) កើនលើចន្លោះ \(\left[0, \dfrac{\pi}{2}\right)\) ។
តារាងអថេរភាពនិងក្រាប
សិក្សាអថេរភាពនិងសង់ក្រាបនៃអនុគមន៍ \(y = \dfrac{1}{2}\tan x\) ។
ដែនកំណត់ ៖ អនុគមន៍ \(y = \dfrac{1}{2}\tan x\) មានដែនកំណត់ \(D = \mathbb{R} - \left\{\dfrac{\pi}{2} + k\pi\right\}\) \((k \in \mathbb{Z})\) ។
ខួប ៖ អនុគមន៍ \(y = \dfrac{1}{2}\tan x\) មានខួប \(p = \pi\) ។ គេដឹងថាគ្រប់ \(x \ne \left(\dfrac{\pi}{2} + k\pi\right)\), \((k \in \mathbb{Z})\) នាំឱ្យ \(\dfrac{1}{2}\tan(-x) = -\dfrac{1}{2}\tan x = -f(x)\) ជាអនុគមន៍សេស ។
តារាងអថេរភាពនិងក្រាប
សង់ក្រាបនៃអនុគមន៍ \(y = \tan\left(\dfrac{\pi}{6} - x\right)\) ។
តាង \(X = x - \dfrac{\pi}{6}\), \(x = X + \dfrac{\pi}{6}\), \(y = -\tan X\) ។ តារាងអថេរភាពនិងក្រាប
សង់ក្រាបនៃអនុគមន៍ \(y = \dfrac{1}{2}\tan 2x\) និង \(y = \tan\left(x - \dfrac{\pi}{6}\right)\) ។
អថេរភាពនិងក្រាបនៃអនុគមន៍ \(y = \cot x\)
ដែនកំណត់ ៖ គេដឹងថា \(\cot x = \dfrac{\cos x}{\sin x}\) ។ ដូច្នេះ អនុគមន៍កូតង់សង់កំណត់និងជាប់ចំពោះគ្រប់ \(x \ne k\pi\) \((k \in \mathbb{Z})\) ។
ខួប ៖ \(y = \cot x\) ជាអនុគមន៍ដែលមានខួប \(p = \pi\) ។ យើងសិក្សាអនុគមន៍ \(y = \cot x\) លើចន្លោះ \((k\pi, (k + 1)\pi)\), \((k \in \mathbb{Z})\) បានដោយរំកិលមែកលើ \((0, \pi)\) ចំនួន \(\pi\) ឯកតាតាម \((x'x)\) ។
ភាពសេស ៖ ដោយ \(\cot(-x) = -\cot x\) នាំឱ្យ \(y = \cot x\) ជាអនុគមន៍សេស ។ ក្រាបនៃ \(y = \cot x\) មានគល់ \(0\) ជាផ្ចិតឆ្លុះ ។ យើងសិក្សាអនុគមន៍ \(y = \cot x\) លើចន្លោះ \(\left(0, \dfrac{\pi}{2}\right]\) ។
ទិសដៅអថេរភាព ៖ អនុគមន៍ \(y = \cot x\) ចុះលើចន្លោះ \(\left(0, \dfrac{\pi}{2}\right]\) ។
តារាងអថេរភាពនិងក្រាប
សង់ក្រាបនៃអនុគមន៍ \(y = \dfrac{1}{2}\cot x\) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព





















លំហាត់អនុវត្តន៍
បំប្លែងជារ៉ាដ្យង់នៃមុំ \(200^\circ\), \(-100^\circ\), \(225^\circ\), \(-240^\circ\), \(-135^\circ\), \(330^\circ\), \(570^\circ\), \(630^\circ\) ។
បំប្លែងជាដឺក្រេនៃមុំ \(\dfrac{2\pi}{3}\), \(\dfrac{5\pi}{4}\), \(\dfrac{5\pi}{6}\), \(\dfrac{5\pi}{7}\), \(\dfrac{7\pi}{4}\), \(-\dfrac{11\pi}{6}\), \(-\dfrac{5\pi}{2}\), \(-\dfrac{7\pi}{2}\), \(\dfrac{\pi}{9}\) ។
គេមាន \(\sin\theta + \cos\theta = -\dfrac{1}{2}\) ហើយ \(\pi < \theta < 2\pi\) ។ គណនា
\(\sin\theta\cos\theta\)
\(\tan\theta + \dfrac{1}{\tan\theta}\)
\(\sin^3\theta + \cos^3\theta\) ។
រកតម្លៃកន្សោមខាងក្រោម ៖
\(A = \dfrac{8\cos^3\alpha - 2\sin^3\alpha + \cos\alpha}{2\cos\alpha - \sin^3\alpha}\) ដោយស្គាល់ \(\tan\alpha = 2\) ។
\(B = \dfrac{\sin\alpha + \cos\alpha}{\cos\alpha - \sin\alpha}\) ដោយស្គាល់ \(\tan\alpha = -2\) ។
\(C = \dfrac{\sin^2\alpha - \cos^2\alpha}{\sin^2\alpha - 2\cos^2\alpha}\) ដោយស្គាល់ \(\cot\alpha = 3\) ។
សម្រួលកន្សោមខាងក្រោម ៖
\(\sqrt{\tan^2\alpha + \cot^2\alpha + 2}\)
\(\dfrac{\sin^2\alpha - \tan^2\alpha}{\cos^2\alpha - \cot^2\alpha}\)
\(\sqrt{\sin^2\alpha(1 + \cot\alpha) + \cos^2\alpha(1 + \tan\alpha)}\)
\(\dfrac{\cos^2\alpha + \cos^2\alpha\cot^2\alpha}{\sin^2\alpha + \sin^2\alpha\tan^2\alpha}\) ។
ផ្ទៀងផ្ទាត់សមភាពខាងក្រោម ៖
\(\dfrac{\sin x + \cos x - 1}{\sin x - \cos x + 1} = \dfrac{\cos x}{1 + \sin x}\)
\(\dfrac{\cos x\cot x - \sin x\tan x}{\frac{1}{\sin x} - \frac{1}{\cos x}} = 1 + \sin x\cos x\)
\((\tan\theta - \sin\theta)^2 + (1 - \cos\theta)^2 = \left(\dfrac{1}{\cos\theta} - 1\right)^2\)
\(\dfrac{2\sin\theta\cos\theta - \cos\theta}{1 - \sin\theta + \sin^2\theta - \cos^2\theta} = \dfrac{1}{\tan\theta}\) ។
រកខួបនៃអនុគមន៍ខាងក្រោម ៖
\(y = \sin\dfrac{2}{3}x\)
\(y = -\sin\dfrac{1}{4}x\)
\(y = 2\cos\dfrac{1}{4}x\)
\(y = \tan\dfrac{1}{4}x\)
\(y = \cot\dfrac{1}{3}x\)
\(y = \sin 2x + \cos x\) ។
រកភាពគូនិងសេសនៃអនុគមន៍ត្រីកោណមាត្រខាងក្រោម ៖
\(y = x - \sin 2x\)
\(y = x^2\cos^2 x\)
\(y = \tan x\cos^2 x\)
\(y = \sin 5x + \sin 3x + 5\sin x\cos 2x\) \((x \in \mathbb{R})\)
\(y = \sin x + \tan x + \cot 3x\) \(\left(x \ne \dfrac{k\pi}{2}\right)\)
\(y = \cos x + \sin\dfrac{x}{2}\sin x + 5x^2\) ។
សង់ក្រាបនៃអនុគមន៍ខាងក្រោម ៖
\(y = -\sin\dfrac{x}{3}\)
\(y = -\sin\theta + 1\)
\(y = \cos\left(\theta + \dfrac{\pi}{4}\right)\)
\(y = 3\tan\theta\) ។
ដោយប្រើក្រាប \(y = \sin x\) សង់ក្រាបនៃអនុគមន៍ខាងក្រោម ៖
\(y = \sin\left(x + \dfrac{\pi}{3}\right)\)
\(y = 2 + \sin x\)
\(y = 1 - \sin x\) ។
ដោយប្រើក្រាប \(y = \cos x\) សង់ក្រាបនៃអនុគមន៍ ៖
\(y = \cos\left(x + \dfrac{\pi}{2}\right)\)
\(y = 2 - \cos x\)
\(y = \cos x + 2\) ។
គេមានត្រីកោណកែងដែលមានអ៊ីប៉ូតេនុស \(1\) និងជ្រុងឈរមុំ \(\beta\) ស្មើ \(p\) ពោលគឺ \(\sin\beta = p\) ហើយ \(\beta\) ជាមុំស្រួច ។ ចូរគណនាកន្សោមខាងក្រោមជាអនុគមន៍នៃ \(p\) ៖
\(\tan\beta\)
\(\sin(90^\circ - \beta)\)
\(\sin(180^\circ + \beta)\) ។
គេមាន \(QRS\) ជាបន្ទាត់ត្រង់ ហើយ \(PQ = 12\) cm, \(QR = 5\) cm និង \(RP = 13\) cm (\(RS = 5\) cm) ។
ពន្យល់ថាហេតុអ្វីបានជា \(\angle PQR\) ជាមុំកែង ។
ទាញរកតម្លៃ \(\angle QPR\) និង \(\cos\angle PRS\) ។
បង្ហាញថា \(\cos\theta\left(\dfrac{1}{1 - \sin\theta} - \dfrac{1}{1 + \sin\theta}\right)\) អាចសរសេរក្នុងទម្រង់ \(k\tan\theta\) និងរកតម្លៃនៃ \(k\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ៩ អនុគមន៍ត្រីកោណមាត្រ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី