1. ទំព័រដើម
  2. ថ្នាក់ទី ១០
  3. មេរៀនទី ១៧
១៧
ជំពូកទី ៦ អនុគមន៍ · មេរៀនទី ១៧ · គណិតវិទ្យាថ្នាក់ទី ១០

អនុគមន៍ដឺក្រេទី 2

អនុគមន៍៤ ផ្នែកលំហាត់ ៥០សំណួរពហុជ្រើសរើស ៥០
ប្រវត្តិនៃអនុគមន៍ដឺក្រេទីពីរ និងគន្លងប៉ារ៉ាបូល

អ្នកប្រាជ្ញជនជាតិអ៊ីតាលី ហ្គាលីលេ (Galileo Galilei) នៅដើមសតវត្សទី១៧ បានរកឃើញថា វត្ថុដែលចោលទៅក្នុងអាកាស (ក្រោមឥទ្ធិពលទំនាញផែនដី និងគ្មានកម្លាំងទប់ខ្យល់) ធ្វើចលនាតាមគន្លងជារាងប៉ារ៉ាបូល។ ការរកឃើញនេះ គឺជាជំហានដ៏ធំមួយក្នុងការផ្សារភ្ជាប់គណិតវិទ្យាទៅនឹងរូបវិទ្យា។ បច្ចុប្បន្ន អនុគមន៍ដឺក្រេទី ២ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការស្វែងរកតម្លៃអតិបរមានិងអប្បបរមាក្នុងសេដ្ឋកិច្ច វិស្វកម្មស្ពានយោល និងការរចនាចានផ្កាយរណប។

មុនចូលមេរៀននេះ ត្រូវចេះអ្វីខ្លះ?

រំលឹកចំណេះដឹងពីមុន៖
១. ការគណនាតម្លៃកន្សោមពីជគណិត
២. ការដោះស្រាយសមីការដឺក្រេទី២ មានមួយអញ្ញាត
៣. ការសង់ក្រាបនៃអនុគមន៍ដឺក្រេទី១ (បន្ទាត់ត្រង់)

អនុគមន៍ \(y = ax^2\)

អនុគមន៍ដឺក្រេទី 2 មានមួយអថេរគឺជាអនុគមន៍ដែលដឺក្រេនៃអថេរស្មើនឹង 2 ។

ឧទាហរណ៍

សង់ក្រាបតាងអនុគមន៍ \(y = x^2\) ។

ក្រាបតាងអនុគមន៍ \(y = x^2\) កាត់តាមចំណុចខាងក្រោម ៖

\(x\) \(-2\) \(-1\) \(-\frac{1}{2}\) \(0\) \(\frac{1}{2}\) \(1\) \(2\)
\(y\) \(4\) \(1\) \(\frac{1}{4}\) \(0\) \(\frac{1}{4}\) \(1\) \(4\)

រូបភាពនេះកំពុងរៀបចំ

ដៅចំណុចទាំងនេះ រួចភ្ជាប់គេបានក្រាបដូចរូបខាងស្ដាំ ។

ក្រាបនៃអនុគមន៍ខាងលើហៅថា " ប៉ារ៉ាបូល " ។

ចំណុច \(O(0, 0)\) នៃប៉ារ៉ាបូលនេះដែលស្ថិតនៅទាបជាងគេហៅថា " កំពូល " ហើយអ័ក្សអរដោនេជា " អ័ក្សឆ្លុះ " នៃប៉ារ៉ាបូលនេះ ។ ប៉ារ៉ាបូលនេះបែរភាពផតឡើងលើ ។

សិក្សាភាពចុះ និងកើននៃអនុគមន៍ \(y = x^2\) គេបាន កំណើនអថេរ \(\Delta x = x_2 - x_1\) កំណើនអនុគមន៍ \(\Delta f = f(x_2) - f(x_1) = x_2^2 - x_1^2 = (x_2 + x_1)(x_2 - x_1)\) ដូច្នេះ ផលធៀប \(\frac{\Delta f}{\Delta x} = \frac{(x_2 + x_1)(x_2 - x_1)}{x_2 - x_1} = x_2 + x_1\) ។

ចំពោះគ្រប់ \(x_1, x_2\) ដែល \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} = x_2 + x_1 < 0\) ហើយត្រង់នឹងប៉ារ៉ាបូលចុះ ។ គេថា \(f\) ជាអនុគមន៍ចុះ ចំពោះ \(x < 0\) ។

ចំពោះគ្រប់ \(x_1, x_2\) ដែល \(0 < x_1 < x_2\) គេបាន \(\frac{\Delta f}{\Delta x} = x_2 + x_1 > 0\) ហើយត្រង់នឹងប៉ារ៉ាបូលកើនឡើង ។ គេថា \(f\) ជាអនុគមន៍កើន ចំពោះ \(x > 0\) ។

ឧទាហរណ៍

សង់ក្រាបតាងអនុគមន៍ \(y = -x^2\) ។

ក្រាបតាងអនុគមន៍ \(y = -x^2\) កាត់តាមចំណុចខាងក្រោម៖

\(x\) \(-2\) \(-1\) \(-\frac{1}{2}\) \(0\) \(\frac{1}{2}\) \(1\) \(2\)
\(y\) \(-4\) \(-1\) \(-\frac{1}{4}\) \(0\) \(-\frac{1}{4}\) \(-1\) \(-4\)

ដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំចំណុច \(O(0, 0)\) នៃប៉ារ៉ាបូលនេះដែលស្ថិតនៅខ្ពស់ជាងគេក៏ហៅថា " កំពូល " ហើយអ័ក្សអរដោនេក៏ជា " អ័ក្សឆ្លុះ " នៃប៉ារ៉ាបូល ។ ប៉ារ៉ាបូលនេះបែរភាពផតចុះក្រោម ។

ជាទូទៅ

  • ចំពោះ \(a > 0\) ប៉ារ៉ាបូល \(y = ax^2\) បែរភាពផតឡើងលើ ។

  • ចំពោះ \(a < 0\) ប៉ារ៉ាបូល \(y = ax^2\) បែរភាពផតចុះក្រោម ។

១លំហាត់គំរូ ១

សង់ក្រាបតាងអនុគមន៍ \(y = \frac{1}{2}x^2\) និង \(y = 2x^2\) ។

ដំណោះស្រាយ


ក្រាបតាងអនុគមន៍ \(y = \frac{1}{2}x^2\) កាត់តាមចំណុចខាងក្រោម៖

\(x\) \(-4\) \(-2\) \(-1\) \(-\frac{1}{2}\) \(0\) \(\frac{1}{2}\) \(1\) \(2\) \(4\)
\(y\) \(8\) \(2\) \(\frac{1}{2}\) \(\frac{1}{8}\) \(0\) \(\frac{1}{8}\) \(\frac{1}{2}\) \(2\) \(8\)

ក្រាបតាងអនុគមន៍ \(y = 2x^2\) កាត់តាមចំណុចខាងក្រោម៖

\(x\) \(-2\) \(-1\) \(-\frac{1}{2}\) \(-\frac{1}{4}\) \(0\) \(\frac{1}{4}\) \(\frac{1}{2}\) \(1\) \(2\)
\(y\) \(8\) \(2\) \(\frac{1}{2}\) \(\frac{1}{8}\) \(0\) \(\frac{1}{8}\) \(\frac{1}{2}\) \(2\) \(8\)

គេដៅចំណុចទាំងនោះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

សិក្សាភាពចុះនិងកើននៃអនុគមន៍ \(y = -x^2\) ។

ប្រតិបត្តិ

សង់ក្រាបនៃអនុគមន៍
ក.  \(y = 2x^2\)
ខ.  \(y = -\frac{1}{2}x^2\) ។

ក្រាបនៃអនុគមន៍ \(y = a(x - p)^2\)

ឧទាហរណ៍

សង់ក្រាបតាងអនុគមន៍ \(y = x^2\) និង \(y = (x - 2)^2\) រួចទាញសន្និដ្ឋានពីក្រាប ។

ក្រាបតាងអនុគមន៍ \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(-2\) \(-1\) \(0\) \(1\) \(2\)
\(y\) \(4\) \(1\) \(0\) \(1\) \(4\)

ក្រាបតាងអនុគមន៍ \(y = (x - 2)^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(0\) \(1\) \(2\) \(3\) \(4\)
\(y\) \(4\) \(1\) \(0\) \(1\) \(4\)

រូបភាពនេះកំពុងរៀបចំ

គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។ តាមក្រាបនៃអនុគមន៍ខាងលើគេអាចសន្និដ្ឋានបានថា ក្រាបនៃអនុគមន៍ \(y = (x - 2)^2\) បានដោយការរំកិលក្រាបនៃអនុគមន៍ \(y = x^2\) ចំនួន 2 ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ។

២លំហាត់គំរូ ២

សង់ក្រាបតាងអនុគមន៍ \(y = x^2\) និង \(y = (x + 2)^2\) រួចទាញសន្និដ្ឋានពីក្រាប ។

ដំណោះស្រាយ


ក្រាបតាងអនុគមន៍ \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(-2\) \(-1\) \(0\) \(1\) \(2\)
\(y\) \(4\) \(1\) \(0\) \(1\) \(4\)

ក្រាបតាងអនុគមន៍ \(y = (x + 2)^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(-4\) \(-3\) \(-2\) \(-1\) \(0\)
\(y\) \(4\) \(1\) \(4\) \(1\) \(4\)
\(x\) \(-4\) \(-3\) \(-2\) \(-1\) \(0\)
\(y\) \(4\) \(1\) \(0\) \(1\) \(4\)

រូបភាពនេះកំពុងរៀបចំ

គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។ តាមក្រាបនៃអនុគមន៍ គេអាចសន្និដ្ឋានបានថា ក្រាបនៃអនុគមន៍ \(y = (x + 2)^2\) បានដោយការរំកិលក្រាបនៃអនុគមន៍ \(y = x^2\) ចំនួន -2 ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ។

ជាទូទៅ
  • ក្រាបតាង \(y = a(x - p)^2\) ជារូបកិលនៃក្រាបតាង \(y = ax^2\) ចំនួន \(p\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ។

  • រំកិលទៅស្ដាំ បើ \(p > 0\) ។

  • រំកិលទៅឆ្វេង បើ \(p < 0\) ។

ប្រតិបត្តិ

សង់ក្រាបតាងអនុគមន៍ខាងក្រោមដោយប្រើក្រាបតាង \(y = 3x^2\)
ក.  \(y = 3(x + 2)^2\)
ខ.  \(y = 3(x - 1)^2\) ។

ក្រាបនៃអនុគមន៍ \(y = a(x - p)^2 + q\)

ឧទាហរណ៍

សង់ក្រាបតាងអនុគមន៍ \(y = x^2\) និង \(y = (x - 2)^2 + 1\) រួចទាញសន្និដ្ឋានពីក្រាប ។

ក្រាបតាងអនុគមន៍ \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(-2\) \(-1\) \(0\) \(1\) \(2\)
\(y\) \(4\) \(1\) \(0\) \(1\) \(4\)

ក្រាបតាងអនុគមន៍ \(y = (x - 2)^2 + 1\) ជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(0\) \(1\) \(2\) \(3\) \(4\)
\(y\) \(5\) \(2\) \(1\) \(2\) \(5\)

រូបភាពនេះកំពុងរៀបចំ

គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។ តាមក្រាបនៃអនុគមន៍ខាងលើគេអាចសន្និដ្ឋានបានថាក្រាបនៃអនុគមន៍ \(y = (x - 2)^2 + 1\) បានដោយរំកិលក្រាបតាង \(y = x^2\) ចំនួន 2 ឯកតាស្របនឹងអ័ក្សអាប់ស៊ីសហើយបន្ទាប់មករំកិលស្របនឹងអ័ក្សអរដោនេចំនួន 1 ឯកតា ។

ជាទូទៅ
  • ក្រាបនៃអនុគមន៍ \(y = a(x - p)^2 + q\) គឺជាប៉ារ៉ាបូលដែលបានដោយរំកិលក្រាបតាង \(y = ax^2\) ស្របនឹងអ័ក្សអាប់ស៊ីសចំនួន \(p\) ឯកតា ហើយស្របនឹងអ័ក្សអរដោនេចំនួន \(q\) ឯកតា ។

  • ប៉ារ៉ាបូលមានកំពូល \((p, q)\) និងអ័ក្សឆ្លុះមានសមីការ \(x = p\) ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

១.  ក.  សង់ក្រាបតាង \(y = \frac{1}{2}x^2\) ខ.  ទាញរកក្រាបតាង \(y = \frac{1}{2}(x - 3)^2 - 2\) ។
២.  សង់ក្រាបតាងអនុគមន៍ខាងក្រោម៖
ក.  \(y = 3(x - 4)^2 + 1\)
ខ.  \(y = \frac{1}{3}(x - 2)^2 - 1\)
គ.  \(y = -2(x - 1)^2 + 3\) ។

ឧទាហរណ៍

សង់ក្រាបតាង \(y = x^2 - 2x - 1\) ។ គេមាន \(y = x^2 - 2x - 1\) \(= (x^2 - 2x + 1) - 2 = (x - 1)^2 - 2\) ។

ក្រាប \(y = x^2 - 2x - 1\) ជាប៉ារ៉ាបូលបានដោយរំកិលក្រាបតាង \(y = x^2\) ចំនួន 1 ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ហើយរំកិលស្របនឹងអ័ក្សអរដោនេចំនួន 2 ឯកតា ។ ដូច្នេះ កូអរដោនេនៃកំពូលគឺ \((1, -2)\) គេបានក្រាបដូចខាងស្ដាំ ។

រូបភាពនេះកំពុងរៀបចំ

ជាទូទៅ
  1. ក្រាបនៃ \(y = ax^2 + bx + c = a\left[x + \frac{b}{2a}\right]^2 - \frac{b^2 - 4ac}{4a} = a(x - p)^2 + q\) ដែល \(p = -\frac{b}{2a}\) និង \(q = -\frac{b^2 - 4ac}{4a}\) ។

  2. ក្រាបនៃ \(y = ax^2 + bx + c\) ជាប៉ារ៉ាបូលដែលមានកំពូល \(\left(-\frac{b}{2a} , -\frac{b^2 - 4ac}{4a}\right)\) និងអ័ក្សឆ្លុះមានសមីការ \(x = -\frac{b}{2a}\) ។

ប្រតិបត្តិ

១.  កំណត់កូអរដោនេនៃកំពូលនិងសមីការអ័ក្សឆ្លុះនៃប៉ារ៉ាបូលខាងក្រោម ៖

ក.  \(y = x^2 + 2x + 3\) ខ.  \(y = -2x^2 + 8x + 1\) ។

២.  សង់ក្រាបតាងអនុគមន៍ខាងក្រោម ៖

ក.  \(y = 5x^2 + 2x - 3\) ខ.  \(y = 2x - \dfrac{1}{2}x^2\) ។

តម្លៃអតិបរមានិងអប្បបរមានៃអនុគមន៍ដឺក្រេទី 2

ឧទាហរណ៍

គេឱ្យអនុគមន៍ដឺក្រេទី 2 ៖ \(y = x^2 - 2x + 3 = x^2 - 2x + 1 + 2 = (x - 1)^2 + 2\) ដោយ \((x - 1)^2 \geq 0\) គេបាន \(y = (x - 1)^2 + 2 \geq 2\) អនុគមន៍មានតម្លៃអប្បបរមាស្មើ 2 កាលណា \(x = 1\) តែគ្មានតម្លៃអតិបរមាទេ នៅលើ \(\mathbb{R}\) ។

ឧទាហរណ៍

គេឱ្យអនុគមន៍ដឺក្រេទី 2 ៖ \(y = -2x^2 + 4x + 1 = -2(x - 1)^2 + 3\) ដោយ \(-2(x - 1)^2 \leq 0\) នោះ គេបាន \(y = -2(x - 1)^2 + 3 \leq 3\) អនុគមន៍មានតម្លៃអតិបរមាស្មើ 3 កាលណា \(x = 1\) តែគ្មានតម្លៃអប្បបរមាទេនៅលើ \(\mathbb{R}\) ។

៣លំហាត់គំរូ ៣

កំណត់តម្លៃអតិបរមានៃ \(y = -2x^2 + 3x + 4\) ។

ដំណោះស្រាយ


អនុគមន៍ \(y = -2x^2 + 3x + 4\) មានតម្លៃអតិបរមាស្មើ \(y = -\frac{b^2 - 4ac}{4a} = -\frac{3^2 - 4 \cdot (-2) \cdot 4}{4(-2)} = \frac{41}{8}\) ត្រង់ \(x = -\frac{b}{2a} = -\frac{3}{2(-2)} = \frac{3}{4}\) ។

ជាទូទៅ
  1. តម្លៃអតិបរមា និងអប្បបរមានៃអនុគមន៍ដឺក្រេទី 2 ៖ \(y = ax^2 + bx + c\) បើ \(a > 0\) នោះអនុគមន៍មានតម្លៃអប្បបរមាស្មើ \(y = -\frac{b^2 - 4ac}{4a}\) ត្រង់ \(x = -\frac{b}{2a}\) ហើយអនុគមន៍គ្មានអតិបរមាទេ ។ បើ \(a < 0\) នោះអនុគមន៍មានតម្លៃអតិបរមាស្មើ \(y = -\frac{b^2 - 4ac}{4a}\) ត្រង់ \(x = -\frac{b}{2a}\) ហើយអនុគមន៍គ្មានអប្បបរមាទេ ។

  2. ក្រាបនៃអនុគមន៍ដឺក្រេទី 2 ៖ \(y = ax^2 + bx + c = a(x - p)^2 + q\)

រូបភាពនេះកំពុងរៀបចំ

៤លំហាត់គំរូ ៤

កំណត់តម្លៃអតិបរមា និងអប្បបរមានៃអនុគមន៍ \(y = x^2 - 2x - 2\) បើមានដែនកំណត់ \(D = \{x | -1 \leq x \leq 4\}\) ។

ដំណោះស្រាយ


សង់ក្រាបតាងអនុគមន៍ \(y = x^2 - 2x - 2\) ក្រាបជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(-1\) \(0\) \(1\) \(4\)
\(y\) \(1\) \(-2\) \(-3\) \(6\)

រូបភាពនេះកំពុងរៀបចំ

តាមក្រាបនៃអនុគមន៍មានដែនកំណត់ \(D = \{x | -1 \leq x \leq 4\}\) គេបាន \(y = x^2 - 2x - 2 = (x - 1)^2 - 3\) អនុគមន៍មានតម្លៃអប្បបរមាស្មើ -3 ត្រង់ \(x = 1\) ហើយអនុគមន៍មានតម្លៃអតិបរមាស្មើ 6 ត្រង់ \(x = 4\) ។

ប្រតិបត្តិ

កំណត់តម្លៃអតិបរមានិងអប្បបរមានៃអនុគមន៍ដឺក្រេទី 2 ខាងក្រោម៖
ក.  \(y = x^2 - 4x \quad{} (0 \leq x \leq 3)\)
ខ.  \(y = -x^2 + 3x \quad{} (-2 \leq x \leq 1)\) ។

មើលចម្លើយ


ក.  អប្បបរមា \(y = -4\) ត្រង់ \(x = 2\) និងអតិបរមា \(y = 0\) ត្រង់ \(x = 0\)
ខ.  អតិបរមា \(y = \frac{9}{4}\) ត្រង់ \(x = \frac{3}{2}\) និងអប្បបរមា \(y = -4\) ត្រង់ \(x = 1\) ។

៥លំហាត់គំរូ ៥

គេសង់សួនច្បារចតុកោណកែងមួយដែលមានបរិមាត្រស្មើ \(100\text{ m}\) ។ កំណត់វិមាត្រចតុកោណកែងដើម្បីឱ្យផ្ទៃក្រឡានៃសួនច្បារនេះមានតម្លៃធំបំផុត រួចគណនាផ្ទៃក្រឡានោះ ។

ដំណោះស្រាយ


កំណត់វិមាត្រចតុកោណកែង តាង \(x\) ជាទទឹង នោះបណ្តោយគឺ \(50 - x\) ដែល \(0 < x < 50\)

គេបានផ្ទៃក្រឡា \(A\) នៃសួនច្បារគឺ \(A = (50 - x)x\) \(A = -x^2 + 50x = -(x - 25)^2 + 625\) នោះ \(A\) មានតម្លៃអតិបរមាត្រង់ \(x = 25\) ចំពោះ \(x = 25\) នោះ \(50 - x = 25\) ហើយ \(A = 625\) ដូច្នេះ \(A\) មានតម្លៃធំបំផុត កាលណាចតុកោណកែងមានវិមាត្រ \(25\text{ m}\) , \(25\text{ m}\) ។ ផ្ទៃក្រឡាធំបំផុត \(A = 625\text{ m}^2\) ។

ប្រតិបត្តិ

គេកាត់ខ្សែមួយដែលមានប្រវែង \(60\text{ cm}\) ជាពីរផ្នែក ហើយគេបត់ខ្សែទាំងនោះជាការេពីរ ។ តើគេត្រូវកាត់ខ្សែត្រង់ណាដើម្បីឱ្យផលបូកផ្ទៃក្រឡានៃការេទាំងពីរមានតម្លៃតូចបំផុត ។

មើលចម្លើយ


កាត់ត្រង់ចំណុចកណ្តាល ។

ការដោះស្រាយសមីការនិងវិសមីការដឺក្រេទី 2 តាមក្រាប

ការដោះស្រាយសមីការដឺក្រេទី 2 តាមក្រាប

ឧទាហរណ៍

ដោះស្រាយសមីការដឺក្រេទី 2 ៖ \(ax^2 + bx + c = 0 \quad{} (1)\) ដោយប្រើក្រាបនៃអនុគមន៍ដឺក្រេទី 2 ៖ \(y = ax^2 + bx + c \quad{} (2)\) តាង \(\Delta = b^2 - 4ac\) ជាឌីសគ្រីមីណង់នៃសមីការ (1) \(y = ax^2 + bx + c = a\left[x + \frac{b}{2a}\right]^2 - \frac{b^2 - 4ac}{4a}\) \(y = a\left(x + \frac{b}{2a}\right)^2 - \frac{\Delta}{4a}\) ដូច្នេះ ក្រាបនៃ (2) មានកំពូល \(\left(-\frac{b}{2a}, -\frac{\Delta}{4a}\right)\) ។ ចំពោះ \(a > 0\) គេមានករណីដូចខាងក្រោម៖

រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ
ប៉ារ៉ាបូលកាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា សមីការ (1) មានឫសពីរផ្សេងគ្នា \(x_1, x_2\) ។ ប៉ារ៉ាបូលប៉ះនឹងអ័ក្សអាប់ស៊ីសត្រង់ \(\left(-\frac{b}{2a}, 0\right)\) សមីការ (1) មានឫសឌុប \(x_1 = x_2 = -\frac{b}{2a}\) ។ ប៉ារ៉ាបូលមិនជួបអ័ក្សអាប់ស៊ីស សមីការ (1) គ្មានឫសជាចំនួនពិត ។

ចំពោះ \(a < 0\) គេមានករណីដូចខាងក្រោម៖

រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ
ប៉ារ៉ាបូលកាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា ។ សមីការ (1) មានឫសពីរផ្សេងគ្នា \(x_1, x_2\) ។ ប៉ារ៉ាបូលប៉ះនឹងអ័ក្សអាប់ស៊ីសត្រង់ \(\left(-\frac{b}{2a}, 0\right)\) ។ សមីការ (1) មានឫសឌុប \(x_1 = x_2 = -\frac{b}{2a}\) ។ ប៉ារ៉ាបូលមិនជួបអ័ក្សអាប់ស៊ីស ។ សមីការ (1) គ្មានឫសជាចំនួនពិត ។
៦លំហាត់គំរូ ៦

សិក្សាចំនួនចំណុចប្រសព្វរវាងប៉ារ៉ាបូលតាង \(y = x^2 - 2x + k\) និងអ័ក្សអាប់ស៊ីស ទៅតាមតម្លៃ \(k\) ។

ដំណោះស្រាយ


តាង \(\Delta\) ជាឌីសគ្រីមីណង់នៃសមីការ \(x^2 - 2x + k = 0\) នោះ \(\frac{\Delta}{4} = 1 - k\) ។ ចំពោះ \(\frac{\Delta}{4} = 1 - k > 0\) ឬ \(k < 1\) នោះក្រាបកាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា ។ ចំពោះ \(\frac{\Delta}{4} = 0\) ឬ \(k = 1\) នោះក្រាបប៉ះជាមួយអ័ក្សអាប់ស៊ីសត្រង់មួយចំណុច ។ ចំពោះ \(\frac{\Delta}{4} < 0\) ឬ \(k > 1\) នោះក្រាបមិនកាត់អ័ក្សអាប់ស៊ីសទេ ។ ដូច្នេះ ចំពោះ \(k < 1\) នោះមានចំណុចប្រសព្វ 2 ។

រូបភាពនេះកំពុងរៀបចំ

ចំពោះ \(k = 1\) នោះមានចំណុចប្រសព្វ \(1\) និងចំពោះ \(k > 1\) នោះគ្មានចំណុចប្រសព្វ ។

ប្រតិបត្តិ

សិក្សាចំនួនចំណុចប្រសព្វរវាងប៉ារ៉ាបូល តាង \(y = x^2 - mx + 4\) និងអ័ក្សអាប់ស៊ីសទៅតាមតម្លៃ \(m\) ។

មើលចម្លើយ


ប៉ារ៉ាបូលកាត់អ័ក្សអាប់ស៊ីសត្រង់ \(2\) ចំណុច កាលណា \(m < -4, 4 < m\)
ប៉ារ៉ាបូលប៉ះអ័ក្សអាប់ស៊ីសពេល \(m = \pm 4\) គ្មានចំណុចប្រសព្វ \(-4 < m < 4\) ។

ការដោះស្រាយវិសមីការដឺក្រេទី 2 តាមក្រាប

ឧទាហរណ៍

ដោះស្រាយវិសមីការដឺក្រេទី 2 ដោយប្រើក្រាបនៃអនុគមន៍ដឺក្រេទី 2 : \(y = ax^2 + bx + c \quad{} (1)\) ។

បើ \(a > 0\) តាងឌីសគ្រីមីណង់ \(\Delta = b^2 - 4ac\) ហើយ \(\alpha\) និង \(\beta\) ជាឫសពិតមិនស្មើគ្នា និង \(\alpha < \beta\) នៃសមីការដឺក្រេទី 2 : \(ax^2 + bx + c = 0 \quad{} (2)\)

រូបភាពនេះកំពុងរៀបចំ

បើ \(\Delta > 0\) ក្រាបតាងអនុគមន៍ដឺក្រេទី 2 គឺរូប \(I\) និង \(II\) ។ សំណុំឫសនៃវិសមីការដឺក្រេទី 2 \(ax^2 + bx + c > 0\) គឺសំណុំនៃតម្លៃ \(x\) ដែល \(y > 0\) នៅលើក្រាបនៃ (1) គឺ \(x < \alpha\), \(x > \beta\) ។ សំណុំឫសនៃវិសមីការដឺក្រេទី 2 \(ax^2 + bx + c < 0\) គឺ \(\alpha < x < \beta\) ។

បើ \(\Delta = 0\) សមីការ (2) មានឫសឌុប \(\alpha\) នោះក្រាប តាង (1) ដូចក្នុងរូប \(III\) ។ សំណុំឫសនៃ \(ax^2 + bx + c > 0\) ជាចំនួនពិតទាំងអស់លើកលែងតែ \(\alpha\) ហើយ \(ax^2 + bx + c < 0\) គ្មានឫសទេ ។

រូបភាពនេះកំពុងរៀបចំ

បើ \(\Delta < 0\) តាមក្រាបក្នុងរូប \(IV\) គេបានសំណុំឫសនៃ \(ax^2 + bx + c > 0\) ជាចំនួនពិតទាំងអស់ ហើយ \(ax^2 + bx + c < 0\) គ្មានឫសទេ ។

រូបភាពនេះកំពុងរៀបចំ

៧លំហាត់គំរូ ៧

ដោះស្រាយវិសមីការ \(x^2 - 2x - 3 > 0\) តាមក្រាប ។

ដំណោះស្រាយ


សង់ក្រាបតាង \(y = x^2 - 2x - 3\) មានឌីសគ្រីមីណង់ \(\Delta = (-2)^2 - 4 \cdot 1(-3) = 16\) \(x_1 = \frac{2 + 4}{2} = 3 , \quad{} x_2 = \frac{2 - 4}{2} = -1\)

\(x\) \(-1\) \(0\) \(1\) \(2\) \(3\)
\(y\) \(0\) \(-3\) \(-4\) \(-3\) \(0\)

រូបភាពនេះកំពុងរៀបចំ

តាមក្រាបគេឃើញថាវិសមីការមានសំណុំចម្លើយ \(x < -1\) ឬ \(x > 3\) ។

៨លំហាត់គំរូ ៨

ដោះស្រាយវិសមីការ \(x^2 - 2x - 3 < 0\) តាមក្រាប ។

ដំណោះស្រាយ


សង់ក្រាប \(y = x^2 - 2x - 3\) មានឌីសគ្រីមីណង់ \(\Delta = (-2)^2 - 4 \cdot 1(-3) = 16\) \(x_1 = \frac{2 + 4}{2} = 3 , \quad{} x_2 = \frac{2 - 4}{2} = -1\)

\(x\) \(-1\) \(0\) \(1\) \(2\) \(3\)
\(y\) \(0\) \(-3\) \(-4\) \(-3\) \(0\)

រូបភាពនេះកំពុងរៀបចំ

តាមក្រាបគេឃើញថាវិសមីការមានសំណុំចម្លើយ \(-1 < x < 3\) ។

ប្រតិបត្តិ

ដោះស្រាយវិសមីការតាមក្រាប ៖

ក.  \(x^2 + 4x + 1 < 0\) ខ.  \(3x^2 + 7x + 3 \geq 0\)
គ.  \(-x^2 + 7x + 3 < 0\) ឃ.  \(x^2 - 4x + 4 \leq 0\) ។
មើលចម្លើយ


ក.  \(-2 - \sqrt{3} < x < -2 + \sqrt{3}\) ខ.  \(x \leq \dfrac{-7 - \sqrt{13}}{6}\) ឬ \(x \geq \dfrac{-7 + \sqrt{13}}{6}\)
គ.  \(x < \dfrac{7 - \sqrt{61}}{2}\) ឬ \(x > \dfrac{7 + \sqrt{61}}{2}\) ឃ.  \(x = 2\) ។

ការអនុវត្តនៃក្រាប

ឧទាហរណ៍

កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(x^2 + 2(2k + 1)x + (k + 1) = 0\) មានឫសពីរផ្សេងគ្នាហើយវិជ្ជមានទាំងពីរ ។ សមីការមានឫសពីរផ្សេងគ្នា ហើយវិជ្ជមានទាំងពីរ លុះត្រាតែប៉ារ៉ាបូលតាង \(y = x^2 + 2(2k + 1)x + (k + 1)\) កាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចនៅខាងស្ដាំគល់តម្រុយ \(O\) ។ ដោយមេគុណនៃ \(x^2\) ជាចំនួនវិជ្ជមាននោះប៉ារ៉ាបូលបែរភាពផតទៅខាងលើ ។ តាង \(\Delta\) ជាឌីសគ្រីមីណង់នៃសមីការ \(x^2 + 2(2k + 1)x + (k + 1) = 0\) នោះប៉ារ៉ាបូលមានកំពូល \(\left(-2k - 1, -\frac{\Delta}{4}\right)\) ហើយប៉ារ៉ាបូលកាត់អ័ក្សអរដោនេត្រង់ \((0, k + 1)\) ។

ដូច្នេះ លក្ខខណ្ឌខាងលើសមមូលនឹង

\[\begin{cases} \frac{\Delta}{4} = -[(2k + 1)^2 - (k + 1)] < 0 & (1) \\ -2k - 1 > 0 & (2) \\ k + 1 > 0 & (3) \end{cases}\]

រូបភាពនេះកំពុងរៀបចំ

តាម (1) \(-[(2k + 1)^2 - (k + 1)] < 0\) គេបាន \(-4k^2 - 3k < 0 \iff 4k\left(k + \frac{3}{4}\right) > 0\) គេបាន \(k < -\frac{3}{4} , \quad{} k > 0\) តាម (2) គេបាន \(k < -\frac{1}{2}\) តាម (3) គេបាន \(k > -1\) ។ ដូច្នេះ សំណុំនៃតម្លៃ \(k\) គឺ \(-1 < k < -\frac{3}{4}\) ។

ប្រតិបត្តិ

កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(x^2 - kx + 4 = 0\) មានឫសទាំងពីរអវិជ្ជមាន ។

មើលចម្លើយ


\(k \le -4\) (ឬ \(k < -4\) បើឫសផ្សេងគ្នា) ។

ក្រាបនិងវិសមីការ

ឧទាហរណ៍

ប្រើក្រាប ដើម្បីដោះស្រាយវិសមីការ \(x^2 < 2x \quad{} (1)\)

ដំណោះស្រាយ


គេអាចដោះស្រាយវិសមីការ \(x^2 < 2x\) តាមក្រាប តាមរបៀបដូចខាងក្រោម ៖
១.  សង់ក្រាបតាង \(y = x^2\) និង \(y = 2x\) ក្នុងតម្រុយកូអរដោនេតែមួយ ។
២.  កំណត់កូអរដោនេចំណុចប្រសព្វរវាងក្រាបទាំងពីរ ។
៣.  ទាញរកសំណុំចម្លើយតាមក្រាប ។

សង់ក្រាបតាង \(y = x^2 \quad{} (2)\) និង \(y = 2x \quad{} (3)\) ក្រាបតាង \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច

\(x\) \(-2\) \(-1\) \(0\) \(1\) \(2\)
\(y\) \(4\) \(1\) \(0\) \(1\) \(4\)

ក្រាបតាង \(y = 2x\) ជាបន្ទាត់កាត់តាមគល់តម្រុយ \(O\) និងចំណុច

\(x\) \(2\)
\(y\) \(4\)

រូបភាពនេះកំពុងរៀបចំ

ប៉ារ៉ាបូលនិងបន្ទាត់ប្រសព្វគ្នាត្រង់គល់ \(O\) និងចំណុច \(A(2, 4)\) ។ តាមក្រាបគេឃើញថា ក្រាបនៃអនុគមន៍តាង \(y = x^2\) ស្ថិតនៅខាងក្រោមនៃក្រាបតាង \(y = 2x\) ចំពោះ \(0 < x < 2\) ។ ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \in (0, 2)\) ។

៩លំហាត់គំរូ ៩

ដោះស្រាយវិសមីការ \(|x - 2| < 3\) ។

ដំណោះស្រាយ


សង់ក្រាបតាង \(y = x - 2\) និង \(y = 3\) សង់ក្រាបតាង \(y = |x - 2| = \begin{cases} x - 2 , & \text{បើ } x \geq 2 \\ -x + 2 , & \text{បើ } x < 2 \end{cases}\)

ក្រាបទាំងពីរប្រសព្វគ្នាត្រង់ពីរចំណុច \(A\) និង \(B\) ។ ដោយចំណុច \(A(-1, 3)\) ជាចំណុចប្រសព្វនៃបន្ទាត់ \(y = -x + 2\) និង \(y = 3\) ហើយចំណុច \(B(5, 3)\) ជាចំណុចប្រសព្វនៃបន្ទាត់ \(y = x - 2\) និង \(y = 3\) ។ តាមក្រាបគេឃើញថា ក្រាបនៃអនុគមន៍តាង \(y = |x - 2|\) ស្ថិតនៅក្រោមក្រាបតាង \(y = 3\) ចំពោះ \(-1 < x < 5\) ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \in (-1, 5)\) ។

ប្រតិបត្តិ

ដោះស្រាយវិសមីការ \(|2x - 6| < 4\) ។

មើលចម្លើយ


\(1 < x < 5\) ។

លំហាត់អនុវត្តន៍

១លំហាត់ទី ១

សង់ក្រាបតាងអនុគមន៍

  1. \(y = \frac{3}{2}x^2\)

  2. \(y = -\frac{1}{3}x^2\)

  3. \(y = -\frac{3}{2}x^2\) ។

មើលដំណោះស្រាយ

សង់ក្រាបតាងអនុគមន៍ដឺក្រេទី ២ មានទម្រង់ \(y = ax^2\)៖

  1. \(y = \dfrac{3}{2}x^2\)៖
    មាន \(a = \dfrac{3}{2} > 0\) នាំឱ្យប៉ារ៉ាបូលបែរភាពប៉ោងឡើងលើ។
    កំពូលត្រង់គល់តម្រុយ \(O(0, 0)\) និងអ័ក្សឆ្លុះជាបន្ទាត់ \(x = 0\) (អ័ក្ស \(Oy\))។
    តារាងតម្លៃលេខ៖

    \(x\) \(-2\) \(-1\) \(0\) \(1\) \(2\)
    \(y\) \(6\) \(1.5\) \(0\) \(1.5\) \(6\)
  2. \(y = -\dfrac{1}{3}x^2\)៖
    មាន \(a = -\dfrac{1}{3} < 0\) ប៉ារ៉ាបូលបែរភាពប៉ោងចុះក្រោម កំពូល \(O(0, 0)\)។

  3. \(y = -\dfrac{3}{2}x^2\)៖
    មាន \(a = -\dfrac{3}{2} < 0\) ប៉ារ៉ាបូលបែរភាពប៉ោងចុះក្រោម ស៊ីមេទ្រីនឹងក្រាប \(y = \dfrac{3}{2}x^2\) ធៀបនឹងអ័ក្ស \(Ox\)។

រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ

២លំហាត់ទី ២

រកអនុគមន៍ដឺក្រេទី 2 ដែលក្រាបបានមកដោយរំកិលក្រាបតាង \(y = -3x^2\) ដែលកំពូលស្ថិតនៅលើចំណុច

  1. \((-2, 0)\)

  2. \((0, 2)\)

  3. \((-1, 4)\) ។

មើលដំណោះស្រាយ

រកអនុគមន៍ដឺក្រេទី ២ ដោយរំកិលក្រាប \(y = -3x^2\) ឱ្យមានកំពូលត្រង់ \((h, k)\) តាមរូបមន្ត \(y = -3(x - h)^2 + k\)៖

  1. កំពូល \((-2, 0)\)៖

    \[\begin{aligned} y &= -3(x - (-2))^2 + 0 \\ &= -3(x + 2)^2 = -3x^2 - 12x - 12 \end{aligned}\]

  2. កំពូល \((0, 2)\)៖

    \[y = -3(x - 0)^2 + 2 = -3x^2 + 2\]

  3. កំពូល \((-1, 4)\)៖

    \[\begin{aligned} y &= -3(x + 1)^2 + 4 \\ &= -3(x^2 + 2x + 1) + 4 = -3x^2 - 6x + 1 \end{aligned}\]

៣លំហាត់ទី ៣

សង់ក្រាបប៉ារ៉ាបូលនីមួយៗ និងរកកំពូលរបស់វានិងចំណុចប្រសព្វរវាងប៉ារ៉ាបូលជាមួយអ័ក្សអាប់ស៊ីស

  1. \(y = 3x^2 - 2x\)

  2. \(y = (x + 1)(x - 3)\)

  3. \(y = -2x^2 - 4x + 6\) ។

មើលដំណោះស្រាយ

រកកំពូល និងចំណុចប្រសព្វជាមួយអ័ក្សអាប់ស៊ីស៖

  1. \(y = 3x^2 - 2x = 3\left(x^2 - \frac{2}{3}x\right) = 3\left(x - \frac{1}{3}\right)^2 - \frac{1}{3}\)៖
    កំពូលគឺ \(V\left(\dfrac{1}{3}, -\dfrac{1}{3}\right)\)។
    ប្រសព្វនឹងអ័ក្ស \(Ox\) (\(y = 0\))៖

    \[\begin{aligned} 3x^2 - 2x = 0 &\iff x(3x - 2) = 0 \\ &\implies x = 0 \text{ ឬ } x = \frac{2}{3} \end{aligned}\]
    ចំណុចប្រសព្វគឺ \((0, 0)\) និង \(\left(\dfrac{2}{3}, 0\right)\)។

  2. \(y = (x + 1)(x - 3) = x^2 - 2x - 3 = (x - 1)^2 - 4\)៖
    កំពូលគឺ \(V(1, -4)\)។
    ប្រសព្វនឹងអ័ក្ស \(Ox\) ត្រង់ \((-1, 0)\) និង \((3, 0)\)។

  3. \(y = -2x^2 - 4x + 6 = -2(x^2 + 2x - 3) = -2(x + 1)^2 + 8\)៖
    កំពូលគឺ \(V(-1, 8)\)។
    ប្រសព្វនឹងអ័ក្ស \(Ox\) (\(y = 0\))៖

    \[-2(x + 3)(x - 1) = 0 \implies x = -3 \text{ ឬ } x = 1\]
    ចំណុចប្រសព្វគឺ \((-3, 0)\) និង \((1, 0)\)។

រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ

៤លំហាត់ទី ៤

កំណត់អនុគមន៍ដែលក្រាបជាប៉ារ៉ាបូលដែលផ្ទៀងផ្ទាត់លក្ខខណ្ឌខាងក្រោម៖

  1. កូអរដោនេនៃកំពូល \((3, -1)\) ហើយក្រាបកាត់តាមចំណុច \((6, 0)\) ។

  2. ក្រាបកាត់តាមបីចំណុច \((-1, -3)\) , \((0, 1)\) និង \((1, 3)\) ។

  3. ក្រាបកាត់តាមពីរចំណុច \((1, 1)\) និង \((4, 4)\) ហើយកំពូលនៅលើអ័ក្សអាប់ស៊ីស ។

មើលដំណោះស្រាយ

កំណត់សមីការប៉ារ៉ាបូល៖

  1. កំពូល \(V(3, -1)\) និងកាត់តាម \((6, 0)\)៖
    សមីការមានទម្រង់ \(y = a(x - 3)^2 - 1\)។
    ជំនួស \((6, 0)\) ចូល៖

    \[0 = a(6 - 3)^2 - 1 = 9a - 1 \implies a = \frac{1}{9}\]
    ដូចនេះ \(y = \dfrac{1}{9}(x - 3)^2 - 1 = \dfrac{1}{9}x^2 - \dfrac{2}{3}x\)។

  2. កាត់តាម \((-1, -3), (0, 1), (1, 3)\)៖
    ទម្រង់ទូទៅ \(y = ax^2 + bx + c\)៖

    • កាត់តាម \((0, 1) \implies c = 1\)

    • កាត់តាម \((1, 3) \implies a + b + 1 = 3 \implies a + b = 2\)

    • កាត់តាម \((-1, -3) \implies a - b + 1 = -3 \implies a - b = -4\)

    បូកសមីការទាំងពីរ៖ \(2a = -2 \implies a = -1 \implies b = 3\)។
    ដូចនេះ \(y = -x^2 + 3x + 1\)។

  3. កាត់តាម \((2, 0)\) និង \((4, 0)\) ហើយមានតម្លៃអតិបរមាស្មើ \(2\)៖
    អ័ក្សឆ្លុះគឺ \(x = \dfrac{2 + 4}{2} = 3\) នាំឱ្យកំពូលគឺ \(V(3, 2)\)។
    \(y = a(x - 3)^2 + 2\)។ កាត់តាម \((2, 0) \implies 0 = a(2 - 3)^2 + 2 \implies a = -2\)។
    ដូចនេះ \(y = -2(x - 3)^2 + 2 = -2x^2 + 12x - 16\)។

៥លំហាត់ទី ៥

ប៉ារ៉ាបូលខាងក្រោមមានក្រាបតាង \(y = ax^2 + bx + c\) ។ កំណត់សញ្ញានៃ \(a\) , \(b\) , \(c\) និង \(\Delta = b^2 - 4ac\) ចំពោះក្រាបទាំងពីរខាងក្រោម៖ ក. 

រូបភាពនេះកំពុងរៀបចំ
ខ. 
រូបភាពនេះកំពុងរៀបចំ

មើលដំណោះស្រាយ

កំណត់សញ្ញានៃ \(a, b, c\) និង \(\Delta\) តាមក្រាបប៉ារ៉ាបូល \(y = ax^2 + bx + c\)៖

  • ក្រាប (ក)៖

    • ប៉ារ៉ាបូលបែរភាពប៉ោងឡើងលើ \(\implies a > 0\)

    • កំពូលស្ថិតក្នុងកាដ្រង់ទី ៤ មាន \(x_V = -\dfrac{b}{2a} > 0 \implies b < 0\)

    • ក្រាបកាត់អ័ក្ស \(Oy\) ក្រោមគល់ \(O\) \(\implies c < 0\)

    • ក្រាបកាត់អ័ក្ស \(Ox\) ត្រង់ពីរចំណុចផ្សេងគ្នា \(\implies \Delta > 0\)

  • ក្រាប (ខ)៖

    • ប៉ារ៉ាបូលបែរភាពប៉ោងចុះក្រោម \(\implies a < 0\)

    • កំពូលស្ថិតក្នុងកាដ្រង់ទី ២ មាន \(x_V = -\dfrac{b}{2a} < 0 \implies b < 0\)

    • ក្រាបកាត់អ័ក្ស \(Oy\) លើគល់ \(O\) \(\implies c > 0\)

    • ក្រាបកាត់អ័ក្ស \(Ox\) ត្រង់ពីរចំណុចផ្សេងគ្នា \(\implies \Delta > 0\)

រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ

៦លំហាត់ទី ៦

កំណត់តម្លៃអតិបរមានិងអប្បបរមានៃអនុគមន៍បើវាមានដែនកំណត់ភ្ជាប់ខាងក្រោម ៖

  1. \(y = 3x - x^2 \quad{} (-1 \leq x \leq 2)\)

  2. \(y = x^2 + 5x + 4 \quad{} (-3 \leq x \leq 0)\) ។

មើលដំណោះស្រាយ

កំណត់តម្លៃអតិបរមា និងអប្បបរមាលើដែនកំណត់ដែលបានផ្ដល់៖

  1. \(y = 3x - x^2 = -\left(x - \dfrac{3}{2}\right)^2 + \dfrac{9}{4}\) លើ \([-1, 2]\)៖
    កំពូល \(x = \dfrac{3}{2} = 1.5 \in [-1, 2]\) នាំឱ្យ៖

    \[y_{\max} = \frac{9}{4} = 2.25 \quad{} \left(\text{ត្រង់ } x = \frac{3}{2}\right)\]
    ពិនិត្យតម្លៃនៅចុងកាត់៖
    \[\begin{aligned} x = -1 &\implies y(-1) = 3(-1) - (-1)^2 = -4 \\ x = 2 &\implies y(2) = 3(2) - 2^2 = 2 \end{aligned}\]
    ដូចនេះ \(y_{\min} = -4\) (ត្រង់ \(x = -1\))។

  2. \(y = x^2 + 5x + 4 = \left(x + \dfrac{5}{2}\right)^2 - \dfrac{9}{4}\) លើ \([-3, 0]\)៖
    កំពូល \(x = -2.5 \in [-3, 0]\) នាំឱ្យ៖

    \[y_{\min} = -\frac{9}{4} = -2.25 \quad{} \left(\text{ត្រង់ } x = -\frac{5}{2}\right)\]
    តម្លៃនៅចុងកាត់៖
    \[\begin{aligned} x = -3 &\implies y(-3) = 9 - 15 + 4 = -2 \\ x = 0 &\implies y(0) = 4 \end{aligned}\]
    ដូចនេះ \(y_{\max} = 4\) (ត្រង់ \(x = 0\))។

៧លំហាត់ទី ៧

កំណត់ចំនួនចំណុចប្រសព្វរវាងប៉ារ៉ាបូល \(y = x^2 + 2kx + 1\) និងបន្ទាត់ \(y = 2x - 3\) តាមតម្លៃ \(k\) ។

មើលដំណោះស្រាយ

កំណត់ចំនួនចំណុចប្រសព្វរវាង \(y = x^2 + 2kx + 1\) និង \(y = 2x - 3\) តាម \(k\)៖
សមីការអាប់ស៊ីសប្រសព្វ៖

\[x^2 + 2kx + 1 = 2x - 3 \iff x^2 + 2(k - 1)x + 4 = 0\]
គណនាឌីសគ្រីមីណង់សង្ខេប៖
\[\Delta' = (k - 1)^2 - 4 = k^2 - 2k - 3 = (k - 3)(k + 1)\]

  • បើ \(\Delta' > 0 \iff k \in (-\infty, -1) \cup (3, +\infty)\)៖ មាន ២ ចំណុចប្រសព្វ។

  • បើ \(\Delta' = 0 \iff k = -1\) ឬ \(k = 3\)៖ មាន ១ ចំណុចប្រសព្វ (បន្ទាត់ប៉ះប៉ារ៉ាបូល)។

  • បើ \(\Delta' < 0 \iff k \in (-1, 3)\)៖ គ្មានចំណុចប្រសព្វទេ។

៨លំហាត់ទី ៨

សង់ក្រាបតាងអនុគមន៍ \(y = |x - 4|\) ។

មើលដំណោះស្រាយ

សង់ក្រាប \(y = |x - 4|\)៖
បំបែកតម្លៃដាច់ខាត៖

\[y = \begin{cases} x - 4 & \text{បើ } x \ge 4 \\ 4 - x & \text{បើ } x < 4 \end{cases}\]
ក្រាបមានរាងអក្សរ V កំពូលត្រង់ \((4, 0)\) កាត់អ័ក្ស \(Oy\) ត្រង់ \((0, 4)\)។

រូបភាពនេះកំពុងរៀបចំ

៩លំហាត់ទី ៩

គេមាន \(f(x) = x^2 - 4x + 3\) និង \(g(x) = (x - 2)^2 - 1\) ។

  1. ផ្ទៀងផ្ទាត់ចំពោះ \(\forall x\) , \(f(x) = g(x)\)

  2. ទាញជាផលគុណកត្តានៃ \(f(x)\) ។

មើលដំណោះស្រាយ

គេមាន \(f(x) = x^2 - 4x + 3\) និង \(g(x) = (x - 2)^2 - 1\)៖
ពន្លាតកន្សោម \(g(x)\)៖

\[g(x) = x^2 - 4x + 4 - 1 = x^2 - 4x + 3 = f(x)\]
ដូចនេះ \(f(x)\) និង \(g(x)\) ជា អនុគមន៍តែមួយ ហើយមានក្រាបប៉ារ៉ាបូលដូចគ្នាទាំងស្រុង ដែលមានកំពូល \(V(2, -1)\) និងកាត់អ័ក្ស \(Ox\) ត្រង់ \(x = 1\) និង \(x = 3\)។

១០លំហាត់ទី ១០

ដោះស្រាយវិសមីការខាងក្រោម៖

  1. \(x^2 > 9\)

  2. \(x(x - 2) < 3\)

  3. \(x^2 + 5x - 6 < 0\)

  4. \(2x^2 - 7x + 3 \geq 0\)

  5. \(4x(x - 1) \leq 3\)

  6. \((1 - x)^2 \geq 17 - 2x\)

  7. \((x + 2)^2 < x(4 - x) + 40\) ។

មើលដំណោះស្រាយ

ដោះស្រាយវិសមីការដឺក្រេទី ២៖

  1. \(x^2 > 9 \iff x^2 - 9 > 0 \iff (x - 3)(x + 3) > 0\)៖
    សំណុំចម្លើយគឺ \(S = (-\infty, -3) \cup (3, +\infty)\)។

  2. \(x(x - 2) < 3 \iff x^2 - 2x - 3 < 0 \iff (x - 3)(x + 1) < 0\)៖
    សំណុំចម្លើយគឺ \(S = (-1, 3)\)។

  3. \(x^2 + 5x - 6 < 0 \iff (x + 6)(x - 1) < 0\)៖
    សំណុំចម្លើយគឺ \(S = (-6, 1)\)។

  4. \(2x^2 - 7x + 3 \ge 0 \iff (2x - 1)(x - 3) \ge 0\)៖
    សំណុំចម្លើយគឺ \(S = \left(-\infty, \dfrac{1}{2}\right] \cup [3, +\infty)\)។

១១លំហាត់ទី ១១

គេមាន \(f(x) = x^2 - 2x - 5\) ។

  1. កំណត់កូអរដោនេកំពូលនៃប៉ារ៉ាបូល រួចទាញជាទម្រង់ \(f(x) = (x - \alpha)^2 + \beta\) ។

  2. សង់ប៉ារ៉ាបូលក្នុងតម្រុយកូអរដោនេ រួចបញ្ជាក់កូអរដោនេនៃចំណុចប្រសព្វរវាងប៉ារ៉ាបូល និងអ័ក្សអាប់ស៊ីស ។

មើលដំណោះស្រាយ

\(f(x) = x^2 - 2x - 5\)៖
បំប្លែងជាទម្រង់កាណូនិក៖

\[f(x) = (x^2 - 2x + 1) - 6 = (x - 1)^2 - 6\]

  • កំពូលនៃប៉ារ៉ាបូលគឺ \(V(1, -6)\)

  • អ័ក្សឆ្លុះជាបន្ទាត់ឈរ \(x = 1\)

  • តម្លៃអប្បបរមានៃអនុគមន៍គឺ \(y_{\min} = -6\) ត្រង់ \(x = 1\)

១២លំហាត់ទី ១២

គេមានអនុគមន៍ \(f(x) = x^2 + 3x - 1\) និង \(g(x) = 4 - x^2\) ។

  1. សង់ក្រាបតាងអនុគមន៍ \(f\) និង \(g\) ក្នុងតម្រុយកូអរដោនេ ។

  2. ដោះស្រាយសមីការ \(f(x) = g(x)\) រួចបកស្រាយតាមបែបក្រាហ្វិក ។

  3. ដោះស្រាយវិសមីការ \(f(x) \leq g(x)\) តាមក្រាប ។

មើលដំណោះស្រាយ

រកចំណុចប្រសព្វរវាង \(f(x) = x^2 + 3x - 1\) និង \(g(x) = 4 - x^2\)៖
សមីការអាប់ស៊ីសប្រសព្វ៖

\[\begin{aligned} x^2 + 3x - 1 &= 4 - x^2 \\ \iff 2x^2 + 3x - 5 &= 0 \iff (x - 1)(2x + 5) = 0 \\ \implies x_1 &= 1, \quad{} x_2 = -\frac{5}{2} \end{aligned}\]

  • ចំពោះ \(x = 1\) នោះ \(y = 4 - 1^2 = 3 \implies (1, 3)\)

  • ចំពោះ \(x = -\dfrac{5}{2}\) នោះ \(y = 4 - \left(-\dfrac{5}{2}\right)^2 = 4 - \dfrac{25}{4} = -\dfrac{9}{4} \implies \left(-\dfrac{5}{2}, -\dfrac{9}{4}\right)\)

ចំណុចប្រសព្វគឺ \((1, 3)\) និង \(\left(-\dfrac{5}{2}, -\dfrac{9}{4}\right)\)។

១៣លំហាត់ទី ១៣

គេមានអនុគមន៍ \(f\) កំណត់ដោយ \(f(x) = |2x - 1|\) ចំពោះ \(-1 \leq x \leq 3\) ។

  1. សង់ក្រាបតាងអនុគមន៍ \(f\) និងរកសំណុំរូបភាពតាងអនុគមន៍ \(f\) ។

  2. ដោះស្រាយសមីការ \(f(x) \leq 3\) ។

  3. សង់ក្រាបតាងអនុគមន៍ \(y = x + 1\) រួចដោះស្រាយសមីការ \(|2x - 1| = x + 1\) តាមក្រាប ។

មើលដំណោះស្រាយ

\(f(x) = |2x - 1|\) ចំពោះ \(-1 \le x \le 3\)៖
តម្លៃអប្បបរមាកើតមានត្រង់ \(2x - 1 = 0 \iff x = \dfrac{1}{2} \in [-1, 3]\) គឺ \(f\left(\dfrac{1}{2}\right) = 0\)។
តម្លៃនៅចុងកាត់៖

\[\begin{aligned} x = -1 &\implies f(-1) = |-3| = 3 \\ x = 3 &\implies f(3) = |5| = 5 \quad{} (\text{អតិបរមា}) \end{aligned}\]
ដូចនេះ សំណុំរូបភាពគឺ \(R_f = [0, 5]\)។

១៤លំហាត់ទី ១៤

គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = 2x^2 + 12x - 3\) ។ កំណត់ចំនួនពិត \(a\) , \(\alpha\) , \(\beta\) ដែល \(f(x) = a(x - \alpha)^2 + \beta\) ។

មើលដំណោះស្រាយ

\(f(x) = 2x^2 + 12x - 3\) លើ \(\mathbb{R}\)៖
បំប្លែងជាទម្រង់កាណូនិក៖

\[\begin{aligned} f(x) &= 2(x^2 + 6x) - 3 = 2(x^2 + 6x + 9 - 9) - 3 \\ &= 2(x + 3)^2 - 18 - 3 = 2(x + 3)^2 - 21 \end{aligned}\]

  • កំពូលប៉ារ៉ាបូលគឺ \(V(-3, -21)\)

  • អ័ក្សឆ្លុះគឺបន្ទាត់ \(x = -3\)

  • តម្លៃអប្បបរមាគឺ \(-21\) ត្រង់ \(x = -3\)

១៥លំហាត់ទី ១៥

គេមានប៉ារ៉ាបូល \((P) : y = ax^2 + bx + c\) កាត់តាមចំណុច \(A(-1, 0)\) , \(B(1, 3)\) និង \(C(3, 4)\) និងបន្ទាត់ \(D : x + 2\) ។

  1. កំណត់ចំនួនពិត \(a, b\) និង \(c\) រួចសង់ក្រាបតាងប៉ារ៉ាបូល ។

  2. ដោះស្រាយវិសមីការ \(-\frac{1}{4}x^2 + \frac{3}{2}x + \frac{7}{4} \leq x + 2\) តាមក្រាហ្វិក ។

មើលដំណោះស្រាយ

\((P) : y = ax^2 + bx + c\) កាត់តាម \(A(-1, 0), B(1, 3), C(3, 4)\)៖

  1. កំណត់តម្លៃ \(a, b, c\)៖
    ជំនួសចំណុចទាំងបីចូល៖

    \[\begin{cases} a - b + c = 0 \quad{} (1) \\ a + b + c = 3 \quad{} (2) \\ 9a + 3b + c = 4 \quad{} (3) \end{cases}\]
    យក \((2) - (1)\)៖ \(2b = 3 \implies b = \dfrac{3}{2}\)។
    ជំនួស \(b = \dfrac{3}{2}\) ចូល \((1)\)៖ \(a + c = \dfrac{3}{2}\)។
    យក \((3) - (2)\)៖ \(8a + 2b = 1 \implies 8a + 3 = 1 \implies 8a = -2 \implies a = -\dfrac{1}{4}\)។
    \(c = \dfrac{3}{2} - \left(-\dfrac{1}{4}\right) = \dfrac{7}{4}\)។
    ដូចនេះ \((P) : y = -\dfrac{1}{4}x^2 + \dfrac{3}{2}x + \dfrac{7}{4}\)។

  2. រកចំណុចប្រសព្វរវាង \((P)\) និង \(D : y = x + 2\)៖

    \[\begin{aligned} -\frac{1}{4}x^2 + \frac{3}{2}x + \frac{7}{4} &= x + 2 \\ \iff -x^2 + 6x + 7 &= 4x + 8 \end{aligned}\]
    \[\iff x^2 - 2x + 1 = 0 \iff (x - 1)^2 = 0 \implies x = 1\]
    ត្រង់ \(x = 1 \implies y = 1 + 2 = 3\)។
    ដូចនេះ បន្ទាត់ \(D\) ប៉ះនឹងប៉ារ៉ាបូល \((P)\) ត្រង់ចំណុច \(B(1, 3)\)។

១៦លំហាត់ទី ១៦

គន្លងបាល់បោះ៖ កីឡាករម្នាក់បោះបាល់បញ្ចូលកន្ត្រក។ កម្ពស់បាល់ \(h\) (គិតជាម៉ែត្រ) ធៀបនឹងដី បន្ទាប់ពីរយៈពេល \(t\) វិនាទី កំណត់ដោយអនុគមន៍ \(h(t) = -5t^2 + 10t + 2\)។

  1. តើបាល់ឡើងដល់កម្ពស់អតិបរមានៅវិនាទីទីប៉ុន្មាន?

  2. តើកម្ពស់អតិបរមានោះស្មើនឹងប៉ុន្មានម៉ែត្រ?

មើលដំណោះស្រាយ

គន្លងបាល់បោះ៖
សមីការកម្ពស់បាល់ជាអនុគមន៍ដឺក្រេទី ២ មានទម្រង់ \(h(t) = -5t^2 + v_0 t + h_0\)។
កំពូលនៃប៉ារ៉ាបូលផ្ដល់កម្ពស់អតិបរមាដែលបាល់អាចឡើងដល់ខ្ពស់បំផុត ត្រង់ខណៈ \(t_v = -\dfrac{v_0}{2a}\)។

១៧លំហាត់ទី ១៧

ប្រាក់ចំណេញនៃរោងចក្រ៖ រោងចក្រផលិតអាវយឺតមួយរកប្រាក់ចំណេញប្រចាំថ្ងៃ \(P\) (គិតជាពាន់រៀល) ជាអនុគមន៍នៃចំនួនអាវយឺត \(x\) ដែលផលិតបាន ដោយសមីការ \(P(x) = -2x^2 + 400x - 5000\)។

  1. តើរោងចក្រត្រូវផលិតអាវយឺតប៉ុន្មានទើបទទួលបានប្រាក់ចំណេញខ្ពស់បំផុត?

  2. តើប្រាក់ចំណេញខ្ពស់បំផុតនោះមានចំនួនប៉ុន្មាន?

មើលដំណោះស្រាយ

ប្រាក់ចំណេញនៃរោងចក្រ៖ \(P(x) = -2x^2 + 40x - 50\) (ពាន់រៀល)៖
ដោយ \(a = -2 < 0\) អនុគមន៍មានតម្លៃអតិបរមាត្រង់កំពូល៖

\[x_v = -\frac{b}{2a} = -\frac{40}{2(-2)} = 10\text{ (រយអាវ)}\]
ប្រាក់ចំណេញអតិបរមាគឺ៖
\[\begin{aligned} P(10) &= -2(10^2) + 40(10) - 50 \\ &= -200 + 400 - 50 = 150\text{ ពាន់រៀល} \end{aligned}\]

១៨លំហាត់ទី ១៨

រកកូអរដោនេកំពូល អ័ក្សឆ្លុះ និងសំណុំរូបភាពនៃប៉ារ៉ាបូល \(y = x^2 - 6x + 8\)។

មើលដំណោះស្រាយ

\(y = x^2 - 6x + 8\)៖
បំប្លែង៖ \(y = (x - 3)^2 - 1\)។

  • កំពូលគឺ \(V(3, -1)\)

  • អ័ក្សឆ្លុះគឺបន្ទាត់ \(x = 3\)

  • ដោយ \(a = 1 > 0\) នាំឱ្យសំណុំរូបភាពគឺ \(R = [-1, +\infty)\)

១៩លំហាត់ទី ១៩

រកកូអរដោនេកំពូល អ័ក្សឆ្លុះ និងសំណុំរូបភាពនៃប៉ារ៉ាបូល \(y = -2x^2 + 8x - 3\)។

មើលដំណោះស្រាយ

\(y = -2x^2 + 8x - 3\)៖
បំប្លែង៖ \(y = -2(x^2 - 4x) - 3 = -2(x - 2)^2 + 8 - 3 = -2(x - 2)^2 + 5\)។

  • កំពូលគឺ \(V(2, 5)\)

  • អ័ក្សឆ្លុះគឺបន្ទាត់ \(x = 2\)

  • ដោយ \(a = -2 < 0\) នាំឱ្យសំណុំរូបភាពគឺ \(R = (-\infty, 5]\)

២០លំហាត់ទី ២០

សរសេរអនុគមន៍ \(y = 3x^2 - 12x + 7\) ជាទម្រង់ទូទៅនៃកំពូល \(y = a(x - h)^2 + k\)។

មើលដំណោះស្រាយ

សរសេរ \(y = 3x^2 - 12x + 7\) ជាទម្រង់កំពូល \(y = a(x - h)^2 + k\)៖

\[\begin{aligned} y &= 3(x^2 - 4x) + 7 = 3(x^2 - 4x + 4 - 4) + 7 \\ &= 3(x - 2)^2 - 12 + 7 = 3(x - 2)^2 - 5 \end{aligned}\]
ដូចនេះ \(y = 3(x - 2)^2 - 5\) (កំពូលគឺ \(V(2, -5)\))។

២១លំហាត់ទី ២១

សរសេរអនុគមន៍ \(y = -\dfrac{1}{2}x^2 + 2x + 1\) ជាទម្រង់ \(y = a(x - h)^2 + k\)។

មើលដំណោះស្រាយ

សរសេរ \(y = -\dfrac{1}{2}x^2 + 2x + 1\) ជាទម្រង់ \(y = a(x - h)^2 + k\)៖

\[\begin{aligned} y &= -\frac{1}{2}(x^2 - 4x) + 1 = -\frac{1}{2}(x^2 - 4x + 4 - 4) + 1 \\ &= -\frac{1}{2}(x - 2)^2 + 2 + 1 = -\frac{1}{2}(x - 2)^2 + 3 \end{aligned}\]

២២លំហាត់ទី ២២

រកតម្លៃអប្បបរមា ឬអតិបរមានៃអនុគមន៍ \(f(x) = 4x^2 - 16x + 25\) លើ \(\mathbb{R}\)។

មើលដំណោះស្រាយ

\(f(x) = 4x^2 - 16x + 25\) លើ \(\mathbb{R}\)៖
\(f(x) = 4(x^2 - 4x) + 25 = 4(x - 2)^2 - 16 + 25 = 4(x - 2)^2 + 9\)។
ដោយ \(a = 4 > 0\) នាំឱ្យអនុគមន៍មាន តម្លៃអប្បបរមាស្មើ \(9\) ត្រង់ \(x = 2\)។

២៣លំហាត់ទី ២៣

រកតម្លៃអប្បបរមា ឬអតិបរមានៃអនុគមន៍ \(g(x) = -3x^2 - 6x + 2\) លើ \(\mathbb{R}\)។

មើលដំណោះស្រាយ

\(g(x) = -3x^2 - 6x + 2\) លើ \(\mathbb{R}\)៖
\(g(x) = -3(x^2 + 2x) + 2 = -3(x + 1)^2 + 3 + 2 = -3(x + 1)^2 + 5\)។
ដោយ \(a = -3 < 0\) នាំឱ្យអនុគមន៍មាន តម្លៃអតិបរមាស្មើ \(5\) ត្រង់ \(x = -1\)។

២៤លំហាត់ទី ២៤

រកតម្លៃធំបំផុត និងតូចបំផុតនៃអនុគមន៍ \(y = x^2 - 4x + 5\) លើចន្លោះ \([0, 3]\)។

មើលដំណោះស្រាយ

រកតម្លៃធំបំផុត និងតូចបំផុតនៃ \(y = x^2 - 4x + 5\) លើ \([0, 3]\)៖
\(y = (x - 2)^2 + 1\)។ កំពូល \(x = 2 \in [0, 3]\) ផ្ដល់តម្លៃអប្បបរមា \(y_{\min} = 1\)។
តម្លៃនៅចុងកាត់៖

\[\begin{aligned} x = 0 &\implies y(0) = 5 \quad{} (\text{តម្លៃអតិបរមា}) \\ x = 3 &\implies y(3) = (3 - 2)^2 + 1 = 2 \end{aligned}\]
ដូចនេះ \(y_{\max} = 5\) (ត្រង់ \(x = 0\)) និង \(y_{\min} = 1\) (ត្រង់ \(x = 2\))។

២៥លំហាត់ទី ២៥

រកតម្លៃធំបំផុត និងតូចបំផុតនៃអនុគមន៍ \(y = x^2 - 4x + 5\) លើចន្លោះ \([3, 5]\)។

មើលដំណោះស្រាយ

រកតម្លៃធំបំផុត និងតូចបំផុតនៃ \(y = x^2 - 4x + 5\) លើ \([3, 5]\)៖
\(y = (x - 2)^2 + 1\)។ កំពូល \(x = 2 \notin [3, 5]\)។
ដោយ \(x \ge 3 > 2\) អនុគមន៍កើនដាច់ខាតលើ \([3, 5]\)៖

\[\begin{aligned} y_{\min} &= y(3) = (3 - 2)^2 + 1 = 2 \\ y_{\max} &= y(5) = (5 - 2)^2 + 1 = 3^2 + 1 = 10 \end{aligned}\]

២៦លំហាត់ទី ២៦

រកតម្លៃធំបំផុត និងតូចបំផុតនៃអនុគមន៍ \(y = -x^2 + 2x + 3\) លើចន្លោះ \([-2, 2]\)។

មើលដំណោះស្រាយ

រកតម្លៃធំបំផុត និងតូចបំផុតនៃ \(y = -x^2 + 2x + 3\) លើ \([-2, 2]\)៖
\(y = -(x - 1)^2 + 4\)។ កំពូល \(x = 1 \in [-2, 2]\) ផ្ដល់តម្លៃអតិបរមា \(y_{\max} = 4\)។
តម្លៃនៅចុងកាត់៖

\[\begin{aligned} x = -2 &\implies y(-2) = -(-3)^2 + 4 = -5 \\ x = 2 &\implies y(2) = -(1)^2 + 4 = 3 \end{aligned}\]
ដូចនេះ \(y_{\max} = 4\) (ត្រង់ \(x = 1\)) និង \(y_{\min} = -5\) (ត្រង់ \(x = -2\))។

២៧លំហាត់ទី ២៧

កំណត់សមីការប៉ារ៉ាបូលដែលមានកំពូល \(V(2, -3)\) ហើយកាត់តាមចំណុច \((0, 5)\)។

មើលដំណោះស្រាយ

ប៉ារ៉ាបូលមានកំពូល \(V(2, -3)\) ហើយកាត់តាម \((0, 5)\)៖
ទម្រង់កំពូល៖ \(y = a(x - 2)^2 - 3\)។
កាត់តាម \((0, 5) \implies 5 = a(0 - 2)^2 - 3 \iff 4a = 8 \implies a = 2\)។
ដូចនេះ \(y = 2(x - 2)^2 - 3 = 2x^2 - 8x + 5\)។

២៨លំហាត់ទី ២៨

កំណត់សមីការប៉ារ៉ាបូលដែលមានអ័ក្សឆ្លុះជាបន្ទាត់ \(x = 1\), មានតម្លៃអប្បបរមាស្មើ \(-4\), និងកាត់អ័ក្សអរដោនេត្រង់ \((0, -3)\)។

មើលដំណោះស្រាយ

អ័ក្សឆ្លុះ \(x = 1\), តម្លៃអប្បបរមា \(-4\), កាត់អ័ក្ស \(Oy\) ត្រង់ \((0, -1)\)៖
កំពូលគឺ \(V(1, -4) \implies y = a(x - 1)^2 - 4\)។
កាត់តាម \((0, -1) \implies -1 = a(0 - 1)^2 - 4 \implies a = 3\)។
ដូចនេះ \(y = 3(x - 1)^2 - 4 = 3x^2 - 6x - 1\)។

២៩លំហាត់ទី ២៩

កំណត់សមីការប៉ារ៉ាបូលដែលកាត់អ័ក្សអាប់ស៊ីសត្រង់ \(x = -1\) និង \(x = 5\), ហើយមានតម្លៃអតិបរមាស្មើ \(9\)។

មើលដំណោះស្រាយ

កាត់អ័ក្ស \(Ox\) ត្រង់ \(x = -1\) និង \(x = 5\), តម្លៃអតិបរមាស្មើ \(9\)៖
អ័ក្សឆ្លុះគឺបន្ទាត់កណ្តាល \(x = \dfrac{-1 + 5}{2} = 2\) នាំឱ្យកំពូលគឺ \(V(2, 9)\)។
សមីការមានទម្រង់ \(y = a(x - 2)^2 + 9\)។
កាត់តាម \((5, 0) \implies 0 = a(5 - 2)^2 + 9 \iff 9a + 9 = 0 \implies a = -1\)។
ដូចនេះ \(y = -(x - 2)^2 + 9 = -x^2 + 4x + 5\)។

៣០លំហាត់ទី ៣០

រកលក្ខខណ្ឌនៃប៉ារ៉ាម៉ែត្រ \(m\) ដើម្បីឱ្យប៉ារ៉ាបូល \(y = x^2 - 2mx + m + 6\) ប៉ះនឹងអ័ក្សអាប់ស៊ីស។

មើលដំណោះស្រាយ

ប៉ារ៉ាបូល \(y = x^2 - 2mx + m + 6\) ប៉ះនឹងអ័ក្សអាប់ស៊ីស៖
លក្ខខណ្ឌប៉ះអ័ក្ស \(Ox\) គឺ \(\Delta' = 0\)៖

\[\begin{aligned} \Delta' &= (-m)^2 - (m + 6) = m^2 - m - 6 \\ \Delta' = 0 &\iff (m - 3)(m + 2) = 0 \\ &\implies m = 3 \text{ ឬ } m = -2 \end{aligned}\]

៣១លំហាត់ទី ៣១

រកលក្ខខណ្ឌនៃ \(m\) ដើម្បីឱ្យប៉ារ៉ាបូល \(y = x^2 - (m+1)x + 4\) មិនជួបអ័ក្សអាប់ស៊ីស។

មើលដំណោះស្រាយ

ប៉ារ៉ាបូល \(y = x^2 - (m+1)x + 4\) មិនជួបអ័ក្សអាប់ស៊ីស៖
លក្ខខណ្ឌគ្មានចំណុចរួមជាមួយ \(Ox\) គឺ \(\Delta < 0\)៖

\[\begin{aligned} \Delta &= (m + 1)^2 - 4(1)(4) = (m + 1)^2 - 16 < 0 \\ &\iff (m + 1 - 4)(m + 1 + 4) < 0 \\ &\iff (m - 3)(m + 5) < 0 \iff -5 < m < 3 \end{aligned}\]

៣២លំហាត់ទី ៣២

រកលក្ខខណ្ឌនៃ \(m\) ដើម្បីឱ្យប៉ារ៉ាបូល \(y = -x^2 + 2x + m\) កាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា។

មើលដំណោះស្រាយ

ប៉ារ៉ាបូល \(y = -x^2 + 2x + m\) កាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា៖
លក្ខខណ្ឌកាត់ \(Ox\) ត្រង់ពីរចំណុចគឺ \(\Delta' > 0\)៖

\[\Delta' = 1^2 - (-1)(m) = 1 + m > 0 \iff m > -1\]

៣៣លំហាត់ទី ៣៣

រកកូអរដោនេចំណុចប្រសព្វរវាងបន្ទាត់ \(y = x + 1\) និងប៉ារ៉ាបូល \(y = x^2 - 3x + 4\)។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = x + 1\) និង \(y = x^2 - 3x + 4\)៖
សមីការអាប់ស៊ីសប្រសព្វ៖

\[\begin{aligned} x^2 - 3x + 4 = x + 1 &\iff x^2 - 4x + 3 = 0 \\ &\iff (x - 1)(x - 3) = 0 \end{aligned}\]

  • \(x = 1 \implies y = 1 + 1 = 2 \implies (1, 2)\)

  • \(x = 3 \implies y = 3 + 1 = 4 \implies (3, 4)\)

ចំណុចប្រសព្វគឺ \((1, 2)\) និង \((3, 4)\)។

៣៤លំហាត់ទី ៣៤

រកកូអរដោនេចំណុចប្រសព្វរវាងបន្ទាត់ \(y = 2x - 5\) និងប៉ារ៉ាបូល \(y = -x^2 + 4x - 2\)។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = 2x - 5\) និង \(y = -x^2 + 4x - 2\)៖
សមីការអាប់ស៊ីសប្រសព្វ៖

\[\begin{aligned} -x^2 + 4x - 2 = 2x - 5 &\iff x^2 - 2x - 3 = 0 \\ &\iff (x - 3)(x + 1) = 0 \end{aligned}\]

  • \(x = 3 \implies y = 2(3) - 5 = 1 \implies (3, 1)\)

  • \(x = -1 \implies y = 2(-1) - 5 = -7 \implies (-1, -7)\)

ចំណុចប្រសព្វគឺ \((3, 1)\) និង \((-1, -7)\)។

៣៥លំហាត់ទី ៣៥

រកតម្លៃ \(m\) ដើម្បីឱ្យបន្ទាត់ \(y = 2x + m\) ប៉ះនឹងប៉ារ៉ាបូល \(y = x^2 + 4\)។

មើលដំណោះស្រាយ

រក \(m\) ដើម្បីឱ្យ \(y = 2x + m\) ប៉ះនឹង \(y = x^2 + 4\)៖
សមីការអាប់ស៊ីសប្រសព្វ៖

\[x^2 + 4 = 2x + m \iff x^2 - 2x + (4 - m) = 0\]
លក្ខខណ្ឌប៉ះគ្នាគឺ \(\Delta' = 0\)៖
\[\begin{aligned} \Delta' &= (-1)^2 - 1(4 - m) = m - 3 \\ \Delta' = 0 &\implies m - 3 = 0 \implies m = 3 \end{aligned}\]

៣៦លំហាត់ទី ៣៦

ដោះស្រាយវិសមីការដឺក្រេទីពីរ \(x^2 - 5x + 6 \le 0\) តាមពីជគណិត និងតាមក្រាហ្វិក។

មើលដំណោះស្រាយ

ដោះស្រាយវិសមីការ \(x^2 - 5x + 6 \le 0\)៖

  • តាមពីជគណិត៖ \((x - 2)(x - 3) \le 0\)។ សញ្ញាអវិជ្ជមាន ឬសូន្យស្ថិតនៅចន្លោះឫស នាំឱ្យ \(2 \le x \le 3\)។

  • តាមក្រាហ្វិក៖ ប៉ារ៉ាបូល \(y = x^2 - 5x + 6\) បែរភាពប៉ោងឡើងលើ កាត់អ័ក្ស \(Ox\) ត្រង់ \(x = 2\) និង \(x = 3\)។ ផ្នែកនៃក្រាបដែលស្ថិតនៅក្រោម ឬលើអ័ក្ស \(Ox\) ត្រូវនឹង \(x \in [2, 3]\)។

រូបភាពនេះកំពុងរៀបចំ

សំណុំចម្លើយគឺ \(S = [2, 3]\)។

៣៧លំហាត់ទី ៣៧

ដោះស្រាយវិសមីការ \(-2x^2 + 3x + 5 > 0\)។

មើលដំណោះស្រាយ

ដោះស្រាយវិសមីការ \(-2x^2 + 3x + 5 > 0\)៖
គុណនឹង \(-1\)៖

\[2x^2 - 3x - 5 < 0 \iff (2x - 5)(x + 1) < 0\]
ឫសទាំងពីរគឺ \(x_1 = -1, x_2 = \dfrac{5}{2}\)។
កន្សោមអវិជ្ជមាននៅចន្លោះឫស៖
\[-1 < x < \frac{5}{2}\]
សំណុំចម្លើយគឺ \(S = \left(-1, \dfrac{5}{2}\right)\)។

៣៨លំហាត់ទី ៣៨

ដោះស្រាយវិសមីការ \(x^2 - 6x + 9 > 0\)។

មើលដំណោះស្រាយ

ដោះស្រាយវិសមីការ \(x^2 - 6x + 9 > 0\)៖
បំប្លែងជាការេពេញលេញ៖

\[(x - 3)^2 > 0\]
ដោយការេនៃចំនួនពិតតែងតែមិនអវិជ្ជមាន \((\ge 0)\) ហើយស្មើ \(0\) ត្រង់ \(x = 3\) នោះវិសមីការផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x \neq 3\)។
សំណុំចម្លើយគឺ \(S = \mathbb{R} \setminus \{3\} = (-\infty, 3) \cup (3, +\infty)\)។

៣៩លំហាត់ទី ៣៩

បង្ហាញថាវិសមីការ \(x^2 + 4x + 7 > 0\) ពិតចំពោះគ្រប់ \(x \in \mathbb{R}\)។

មើលដំណោះស្រាយ

បង្ហាញថា \(x^2 + 4x + 7 > 0\) ពិតចំពោះគ្រប់ \(x \in \mathbb{R}\)៖
បំប្លែងជាការេពេញលេញ៖

\[x^2 + 4x + 7 = (x^2 + 4x + 4) + 3 = (x + 2)^2 + 3\]
ដោយ \((x + 2)^2 \ge 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នាំឱ្យ៖
\[(x + 2)^2 + 3 \ge 3 > 0\]
(ឬដោយ \(a = 1 > 0\) និង \(\Delta' = 2^2 - 7 = -3 < 0\))។
ដូចនេះ វិសមីការពិតចំពោះគ្រប់ \(x \in \mathbb{R}\)។

៤០លំហាត់ទី ៤០

រកតម្លៃនៃ \(m\) ដើម្បីឱ្យវិសមីការ \(x^2 - 2(m-1)x + 4 > 0\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x \in \mathbb{R}\)។

មើលដំណោះស្រាយ

រក \(m\) ដើម្បីឱ្យ \(x^2 - 2(m-1)x + 4 > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\)៖
ដោយមេគុណ \(a = 1 > 0\) លក្ខខណ្ឌដើម្បីឱ្យត្រីធាវិជ្ជមានដាច់ខាតលើ \(\mathbb{R}\) គឺ \(\Delta' < 0\)៖

\[\begin{aligned} \Delta' < 0 &\iff (m - 1)^2 - 4 < 0 \\ &\iff (m - 3)(m + 1) < 0 \\ &\iff -1 < m < 3 \end{aligned}\]
ដូចនេះ \(m \in (-1, 3)\)។

៤១លំហាត់ទី ៤១

រកតម្លៃនៃ \(m\) ដើម្បីឱ្យវិសមីការ \(-x^2 + 2mx - 3m \le 0\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x \in \mathbb{R}\)។

មើលដំណោះស្រាយ

រក \(m\) ដើម្បីឱ្យ \(-x^2 + 2mx - 3m \le 0\) ចំពោះគ្រប់ \(x \in \mathbb{R}\)៖
ដោយ \(a = -1 < 0\) លក្ខខណ្ឌដើម្បីឱ្យត្រីធាអវិជ្ជមាន ឬសូន្យលើ \(\mathbb{R}\) គឺ \(\Delta' \le 0\)៖

\[\begin{aligned} \Delta' \le 0 &\iff m^2 - (-1)(-3m) \le 0 \\ &\iff m(m - 3) \le 0 \iff 0 \le m \le 3 \end{aligned}\]
ដូចនេះ \(m \in [0, 3]\)។

៤២លំហាត់ទី ៤២

ចតុកោណកែងមួយមានបរិមាត្រ \(40\text{ m}\)។ កំណត់វិមាត្រដើម្បីឱ្យផ្ទៃក្រឡារបស់វាមានតម្លៃធំបំផុត។

មើលដំណោះស្រាយ

ចតុកោណកែងមានបរិមាត្រ \(40\text{ m}\)៖
តាង \(x\) ជាបណ្តោយ និង \(y\) ជាទទឹង (\(x, y > 0\)) នោះ \(2(x + y) = 40 \implies y = 20 - x\)។
ផ្ទៃក្រឡាជាអនុគមន៍នៃ \(x\)៖

\[S(x) = x(20 - x) = -x^2 + 20x = -(x - 10)^2 + 100\]
ដោយ \(a = -1 < 0\) ផ្ទៃក្រឡាអតិបរមាគឺ \(S_{\max} = 100\text{ m}^2\) កើតមានត្រង់ \(x = 10\text{ m}\) នាំឱ្យ \(y = 10\text{ m}\) (ចតុកោណកែងក្លាយជាការេ)។

៤៣លំហាត់ទី ៤៣

ចំនួនពីរមានផលបូកស្មើ \(24\)។ រកចំនួនទាំងពីរនោះដើម្បីឱ្យផលគុណរបស់វាមានតម្លៃធំបំផុត។

មើលដំណោះស្រាយ

ពីរចំនួនមានផលបូកស្មើ \(24\)៖
តាងចំនួនទាំងពីរដោយ \(x\) និង \(24 - x\)។
ផលគុណរបស់វាគឺ៖

\[P(x) = x(24 - x) = -x^2 + 24x = -(x - 12)^2 + 144\]
ផលគុណធំបំផុតគឺ \(144\) កើតមានកាលណា \(x = 12\) និងចំនួនមួយទៀតគឺ \(24 - 12 = 12\)។
ដូចនេះ ចំនួនទាំងពីរនោះគឺ \(12\) និង \(12\)។

៤៤លំហាត់ទី ៤៤

ចំនួនពីរមានផលដកស្មើ \(10\)។ រកចំនួនទាំងពីរនោះដើម្បីឱ្យផលបូកការេរបស់វាមានតម្លៃតូចបំផុត។

មើលដំណោះស្រាយ

ពីរចំនួនមានផលដកស្មើ \(10\)៖
តាងចំនួនទីមួយដោយ \(x\) នោះចំនួនទីពីរគឺ \(x - 10\)។
ផលបូកការេនៃចំនួនទាំងពីរគឺ៖

\[\begin{aligned} S(x) &= x^2 + (x - 10)^2 \\ &= 2x^2 - 20x + 100 \\ &= 2(x - 5)^2 + 50 \end{aligned}\]
ផលបូកការេតូចបំផុតគឺ \(50\) កើតមានកាលណា \(x = 5\) និងចំនួនទីពីរគឺ \(5 - 10 = -5\)។
ដូចនេះ ចំនួនទាំងពីរគឺ \(5\) និង \(-5\)។

៤៥លំហាត់ទី ៤៥

កសិករម្នាក់មានរបងប្រវែង \(120\text{ m}\) សម្រាប់ព័ទ្ធដីចតុកោណកែងមួយជាប់មាត់ស្ទឹងត្រង់ (មិនចាំបាច់ធ្វើរបងតាមបណ្តោយមាត់ស្ទឹងទេ)។ រកវិមាត្រដីដើម្បីឱ្យផ្ទៃក្រឡាព័ទ្ធបានធំបំផុត រួចគណនាផ្ទៃក្រឡាអតិបរមានោះ។

មើលដំណោះស្រាយ

របងដីចតុកោណកែងជាប់មាត់ស្ទឹង៖
តាង \(x\) ជាទទឹងដី (ជ្រុងកែងនឹងមាត់ស្ទឹងចំនួន ២) និង \(y\) ជាបណ្តោយ (ជ្រុងស្របនឹងមាត់ស្ទឹងចំនួន ១)៖
ប្រវែងរបងសរុបគឺ \(2x + y = 120 \implies y = 120 - 2x\)។
ផ្ទៃក្រឡាដី៖

\[\begin{aligned} S(x) &= x(120 - 2x) = -2x^2 + 120x \\ &= -2(x - 30)^2 + 1800 \end{aligned}\]
ផ្ទៃក្រឡាធំបំផុតគឺ \(1800\text{ m}^2\) កើតមានត្រង់ទទឹង \(x = 30\text{ m}\) និងបណ្តោយ \(y = 120 - 2(30) = 60\text{ m}\)។

៤៦លំហាត់ទី ៤៦

គ្រាប់ផ្លោងមួយត្រូវបានបាញ់ឡើងលើពីកម្ពស់ \(20\text{ m}\) ធៀបនឹងដី ដោយមានកម្ពស់កំណត់ដោយ \(h(t) = -5t^2 + 30t + 20\) (គិតជា \(\text{m}\)) បន្ទាប់ពីរយៈពេល \(t\) វិនាទី។

  1. តើគ្រាប់ផ្លោងឡើងដល់កម្ពស់អតិបរមានៅវិនាទីទីប៉ុន្មាន? រកកម្ពស់អតិបរមានោះ។

  2. តើរយៈពេលប៉ុន្មានវិនាទីទើបគ្រាប់ផ្លោងធ្លាក់មកដល់ដី?

មើលដំណោះស្រាយ

កម្ពស់គ្រាប់ផ្លោង៖ \(h(t) = -5t^2 + 30t + 20\) (\(t \ge 0\))៖

  • កម្ពស់អតិបរមាកើតមានត្រង់កំពូលប៉ារ៉ាបូល៖

    \[t_v = -\frac{b}{2a} = -\frac{30}{2(-5)} = 3\text{ s}\]
    \[\begin{aligned} h_{\max} &= h(3) = -5(3^2) + 30(3) + 20 \\ &= -45 + 90 + 20 = 65\text{ m} \end{aligned}\]

  • គ្រាប់ធ្លាក់ដល់ដីកាលណា \(h(t) = 0\)៖

    \[-5t^2 + 30t + 20 = 0 \iff t^2 - 6t - 4 = 0\]
    \(\Delta' = 9 - (-4) = 13 \implies t = 3 + \sqrt{13} \approx 6.61\text{ s}\) (\(t > 0\))។

៤៧លំហាត់ទី ៤៧

ហាងមួយលក់វត្ថុអនុស្សាវរីយ៍បាន \(80\) គ្រឿងក្នុងមួយថ្ងៃ ក្នុងតម្លៃ \(10\$\) ក្នុងមួយគ្រឿង។ រាល់ពេលដែលដំឡើងថ្លៃ \(1\$\) ការលក់នឹងថយចុះ \(4\) គ្រឿង។

  1. បង្ហាញប្រាក់ចំណូលប្រចាំថ្ងៃ \(R(x)\) ជាអនុគមន៍នៃការដំឡើងថ្លៃ \(x\) ដុល្លារ។

  2. តើត្រូវលក់ក្នុងតម្លៃប៉ុន្មានដើម្បីឱ្យប្រាក់ចំណូលទទួលបានអតិបរមា?

មើលដំណោះស្រាយ

ចំណូលលក់វត្ថុអនុស្សាវរីយ៍៖
តាង \(x\) ជាចំនួនដងនៃការតម្លើងថ្លៃ \(1\$\) (\(x \ge 0\))៖

  • តម្លៃលក់ថ្មី៖ \(P(x) = 10 + x\) ($/គ្រឿង)

  • បរិមាណលក់បាន៖ \(Q(x) = 80 - 4x\) (គ្រឿង)

ចំណូលសរុបប្រចាំថ្ងៃគឺ៖

\[\begin{aligned} R(x) &= (10 + x)(80 - 4x) \\ &= -4x^2 + 40x + 800 \\ &= -4(x^2 - 10x + 25) + 900 \\ &= -4(x - 5)^2 + 900 \end{aligned}\]
ចំណូលអតិបរមាគឺ \(900\$\) កើតមានកាលណា \(x = 5\) នោះតម្លៃលក់ត្រូវកំណត់គឺ \(10 + 5 = 15\$\) ក្នុងមួយគ្រឿង។

៤៨លំហាត់ទី ៤៨

ធ្នូស្ពានមួយមានរាងជាប៉ារ៉ាបូល \(y = -0.05x^2 + 1.2x\) ដែល \(x\) និង \(y\) គិតជាម៉ែត្រ។

  1. គណនាប្រវែងគម្លាតជើងធ្នូស្ពាននៅកម្រិតផ្ទៃទឹក (\(y = 0\))។

  2. គណនាកម្ពស់ខ្ពស់បំផុតនៃធ្នូស្ពានធៀបនឹងផ្ទៃទឹក។

មើលដំណោះស្រាយ

ធ្នូស្ពានរាងប៉ារ៉ាបូល \(y = -0.05x^2 + 1.2x\)៖

  • ប្រវែងចន្លោះស្ពាន (ចម្ងាយរវាងជើងធ្នូទាំងសងខាង \(y = 0\))៖

    \[\begin{aligned} -0.05x^2 + 1.2x &= 0 \\ \iff x(-0.05x + 1.2) &= 0 \\ \implies x = 0 \text{ ឬ } x &= \frac{1.2}{0.05} = 24\text{ m} \end{aligned}\]

  • កម្ពស់ខ្ពស់បំផុតនៃធ្នូស្ពាន (ត្រង់ចំណុចកណ្តាល \(x = 12\text{ m}\))៖

    \[\begin{aligned} y(12) &= -0.05(12^2) + 1.2(12) \\ &= -7.2 + 14.4 = 7.2\text{ m} \end{aligned}\]

៤៩លំហាត់ទី ៤៩

ចានឆ្លុះពន្លឺព្រះអាទិត្យ (STEM/PISA)៖ មុខកាត់នៃចានឆ្លុះប្រមូលកម្ដៅព្រះអាទិត្យមួយមានរាងជាប៉ារ៉ាបូល \(y = \dfrac{1}{16}x^2\) ចំពោះ \(-4 \le x \le 4\) (គិតជាម៉ែត្រ)។

  1. គណនាទទឹងមាត់ចាន និងជម្រៅនៃចានឆ្លុះ។

  2. កំណត់ទីតាំងចំណុចកំណុំ (Focus) ដែលកាំរស្មីព្រះអាទិត្យប្រមូលផ្តុំខ្លាំងបំផុត (\(f = \dfrac{1}{4a}\))។

មើលដំណោះស្រាយ

ចានឆ្លុះពន្លឺព្រះអាទិត្យ (STEM/PISA)៖
មុខកាត់ជាប៉ារ៉ាបូលមានសមីការ \(y = ax^2\) ដែលមានគល់ \(O(0, 0)\) ជាបាតចាន។
បើអង្កត់ផ្ចិតមាត់ចានគឺ \(D\) និងជម្រៅចានគឺ \(H\) នោះចានកាត់តាមចំណុច \(\left(\dfrac{D}{2}, H\right)\) នាំឱ្យ៖

\[H = a\left(\frac{D}{2}\right)^2 = a \cdot \frac{D^2}{4} \implies a = \frac{4H}{D^2}\]
គន្លាតកំណុំ (ទីតាំងទទួលកម្ដៅប្រមូលផ្តុំខ្លាំងបំផុត) គឺ \(f = \dfrac{1}{4a} = \dfrac{D^2}{16H}\)។

៥០លំហាត់ទី ៥០

ការបង្កើនប្រសិទ្ធភាពចំណេញកសិកម្ម (PISA)៖ សហគមន៍កសិកម្មមួយផលិតស្រូវ ដោយមានថ្លៃដើមផលិតសរុប \(C(q) = 2q^2 + 40q + 500\) (គិតជាពាន់រៀល) ចំពោះបរិមាណស្រូវ \(q\) តោន។ តម្លៃលក់គឺ \(120\) ពាន់រៀលក្នុងមួយតោន (\(R(q) = 120q\))។

  1. សរសេរអនុគមន៍ប្រាក់ចំណេញ \(P(q) = R(q) - C(q)\)។

  2. តើត្រូវផលិតស្រូវប៉ុន្មានតោនដើម្បីទទួលបានប្រាក់ចំណេញអតិបរមា? គណនាប្រាក់ចំណេញនោះ។

  3. រកចន្លោះបរិមាណផលិតផលដែលធានាថាមិនខាតបង់ (\(P(q) \ge 0\))។

មើលដំណោះស្រាយ

ការបង្កើនប្រសិទ្ធភាពចំណេញកសិកម្ម (PISA)៖
ថ្លៃដើមផលិត៖ \(C(q) = 2q^2 + 40q + 500\) (ពាន់រៀល)។
ចំណូលពីការលក់ក្នុងតម្លៃ \(120\) ពាន់រៀល/តោន៖ \(R(q) = 120q\)។
ប្រាក់ចំណេញសុទ្ធគឺ \(P(q) = R(q) - C(q)\)៖

\[\begin{aligned} P(q) &= 120q - (2q^2 + 40q + 500) \\ &= -2q^2 + 80q - 500 \\ &= -2(q^2 - 40q + 400) + 800 - 500 \\ &= -2(q - 20)^2 + 300 \end{aligned}\]
ដោយ \(a = -2 < 0\) ប្រាក់ចំណេញអតិបរមាគឺ \(300\) ពាន់រៀល កើតមាននៅពេលសហគមន៍ផលិត និងលក់ស្រូវបានបរិមាណ \(q = 20\) តោន។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

✎ សំណួរទី ២១–៣០

✎ សំណួរទី ៣១–៤០

✎ សំណួរទី ៤១–៥០

តេស្តសមត្ថភាព ៖ ជំពូកទី ៦ អនុគមន៍ — ៥០ សំណួរ · ៩០ នាទី

ចាប់ផ្ដើមតេស្ត