គំនិតនៃអនុគមន៍សនិទានដែលមានរាងអ៊ីពែបូល ត្រូវបានសិក្សាយ៉ាងស៊ីជម្រៅដោយអ្នកប្រាជ្ញក្រិកបុរាណ អាប៉ូឡូនីយូស (Apollonius of Perga)។ ចំណែកឯអនុគមន៍អសនិទានដែលទាក់ទងនឹងឫស ត្រូវបានស្គាល់ចាប់តាំងពីសម័យក្រិកបុរាណ ពេលដែលគេរកឃើញថា អង្កត់ទ្រូងនៃការេមួយមានប្រវែងជាចំនួនអសនិទាន (\(\sqrt{2}\))។ អនុគមន៍ទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគណនាច្បាប់រូបវិទ្យាដូចជា ច្បាប់ប៊ូយ (Boyle’s Law) នៃសម្ពាធឧស្ម័ន និងទ្រឹស្ដីអុបទិចនៃកញ្ចក់ឡង់ទី។
រំលឹកចំណេះដឹងពីមុន៖
១. ប្រភាគពីជគណិត
២. ការគណនាកន្សោមមានរ៉ាឌីកាល់
៣. ការសង់ក្រាបក្នុងប្លង់កូអរដោនេ
អនុគមន៍សនិទាននិងក្រាប
អនុគមន៍ \(y = \frac{4}{x}\), \(y = \frac{1}{2x + 3}\) និង \(y = \frac{3x + 4}{x - 2}\) ដែលមានភាគយក និងភាគបែងជាពហុធាអថេរ \(x\) ហៅថា អនុគមន៍សនិទាននៃអថេរ \(x\) ។ ដែនកំណត់នៃអនុគមន៍សនិទានជាសំណុំតម្លៃអថេរដែលធ្វើឱ្យភាគបែងមានតម្លៃខុសពីសូន្យ ។
អនុគមន៍ \(y = \frac{4}{x}\) មានដែនកំណត់ \(D = \{x | x \neq 0\}\) អនុគមន៍ \(y = \frac{1}{2x + 3}\) មានដែនកំណត់ \(D = \left\{x | x \neq -\frac{3}{2}\right\}\) អនុគមន៍ \(y = \frac{3x + 4}{x - 2}\) មានដែនកំណត់ \(D = \{x | x \neq 2\}\) ។
រកដែនកំណត់នៃអនុគមន៍ \(y = \frac{x - 1}{3 - x}\), \(y = \frac{3x + 4}{x + 4}\) និង \(y = -\frac{2}{x - 1}\) ។
មើលចម្លើយ
\(D = \{x | x \neq 3\}\), \(D = \{x | x \neq -4\}\), \(D = \{x | x \neq 1\}\) ។
ក្រាបនៃ \(y = \frac{a}{x}\)
សង់ក្រាបតាង \(y = \frac{1}{x}\) ។ អនុគមន៍ \(y = \frac{1}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) តារាងតម្លៃលេខ
| \(x\) | \(-4\) | \(-2\) | \(-1\) | \(-\frac{1}{2}\) | \(-\frac{1}{4}\) | \(\frac{1}{4}\) | \(\frac{1}{2}\) | \(1\) | \(2\) | \(4\) |
|---|---|---|---|---|---|---|---|---|---|---|
| \(y\) | \(-\frac{1}{4}\) | \(-\frac{1}{2}\) | \(-1\) | \(-2\) | \(-4\) | \(4\) | \(2\) | \(1\) | \(\frac{1}{2}\) | \(\frac{1}{4}\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងក្រោម៖ សិក្សាភាពចុះនិងកើននៃអនុគមន៍ \(y = \frac{1}{x}\) ។
គេបាន កំណើនអថេរ \(\Delta x = x_2 - x_1\) កំណើនអនុគមន៍ \(\Delta f = f(x_2) - f(x_1) = \frac{1}{x_2} - \frac{1}{x_1} = \frac{-(x_2 - x_1)}{x_2 x_1}\) ដូច្នេះ គេបាន \(\frac{\Delta f}{\Delta x} = -\frac{1}{x_2 x_1}\) ។
ចំពោះគ្រប់ \(x_1, x_2\) ដែល \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} < 0\) ត្រូវគ្នានឹងក្រាបចុះកាត់តែទាប ។
ចំពោះគ្រប់ \(x_1, x_2\) ដែល \(0 < x_1 < x_2\) គេបាន \(\frac{\Delta f}{\Delta x} < 0\) ត្រូវគ្នានឹងក្រាបចុះកាត់តែទាប ។
នោះ \(f\) ជាអនុគមន៍ចុះ ចំពោះ \(x < 0\) និង \(x > 0\) ។ ក្រាប \(y = \frac{1}{x}\) ខិតជិតអ័ក្សអាប់ស៊ីសកាលណា \(x\) ខិតជិតអនន្ត ហើយខិតជិតអ័ក្សអរដោនេកាលណា \(x\) ខិតជិតសូន្យនោះអ័ក្សអាប់ស៊ីសនិងអ័ក្សអរដោនេហៅថាអាស៊ីមតូតនៃក្រាប \(y = \frac{1}{x}\) ។
គេឱ្យ \(y = \frac{a}{x}\) កំណត់លើ \(\{x | x \neq 0\}\) កំណើនអថេរ \(\Delta x = x_2 - x_1\) កំណើនអនុគមន៍ \(\Delta f = f(x_2) - f(x_1) = \frac{a}{x_2} - \frac{a}{x_1} = \frac{-a(x_2 - x_1)}{x_2 \cdot x_1}\) គេបាន \(\frac{\Delta f}{\Delta x} = -\frac{a}{x_2 \cdot x_1}\) ។
ចំពោះ \(a > 0\) និង \(0 < x_1 < x_2\) ឬ \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} < 0\) នោះ \(f\) ជាអនុគមន៍ចុះចំពោះ \(x < 0\) និង \(x > 0\) ។
ចំពោះ \(a < 0\) និង \(0 < x_1 < x_2\) ឬ \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} > 0\) នោះ \(f\) ជាអនុគមន៍កើន ចំពោះ \(x < 0\) និង \(x > 0\) ។
ក្រាបតាងអនុគមន៍ \(y = \frac{a}{x}\) ដែល \(a \neq 0\) ហៅថា "អ៊ីពែបូល" ដែលមានអ័ក្សអាប់ស៊ីសនិងអ័ក្សអរដោនេជាអាស៊ីមតូត ។
សង់ក្រាបអនុគមន៍ \(y = \frac{1}{x}\) ហើយរកកូអរដោនេនៃចំណុចប្រសព្វរវាងក្រាបនោះ និងបន្ទាត់ \(y = x\) ។
សង់ក្រាបតាង \(y = \frac{1}{x}\) ។ អនុគមន៍ \(y = \frac{1}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) តារាងតម្លៃលេខ
| \(x\) | \(-4\) | \(-2\) | \(-1\) | \(-\frac{1}{2}\) | \(-\frac{1}{4}\) | \(\frac{1}{4}\) | \(\frac{1}{2}\) | \(1\) | \(2\) | \(4\) |
|---|---|---|---|---|---|---|---|---|---|---|
| \(y\) | \(-\frac{1}{4}\) | \(-\frac{1}{2}\) | \(-1\) | \(-2\) | \(-4\) | \(4\) | \(2\) | \(1\) | \(\frac{1}{2}\) | \(\frac{1}{4}\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំបន្ទាត់ \(y = x\) កាត់គល់តម្រុយ \(O\) និងតាមចំណុច \((1, 1)\) ។ តាមក្រាបគេបានកូអរដោនេចំណុចប្រសព្វគឺ \((-1, -1)\) និង \((1, 1)\) ។
១. សង់ក្រាបនៃអនុគមន៍ ក. \(y = \frac{2}{x}\) ខ. \(y = -\frac{3}{x}\) ។
២. សង់ក្រាបនៃអនុគមន៍ \(y = \frac{4}{x}\) ហើយរកកូអរដោនេនៃចំណុចប្រសព្វរវាងខ្សែរាងនិងបន្ទាត់ \(y = x\) ។
មើលចម្លើយ
\((-2, -2)\) និង \((2, 2)\) ។
ក្រាបនៃ \(y = \frac{a}{x - p} + q\)
សង់ក្រាបនៃអនុគមន៍ \(y = \frac{4}{x}\) និង \(y = \frac{4}{x - 2} - 1\) រួចទាញសន្និដ្ឋានពីក្រាប ។ អនុគមន៍ \(y = \frac{4}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) ។ តារាងតម្លៃលេខ
| \(x\) | \(-5\) | \(-3\) | \(-1\) | \(1\) | \(3\) | \(5\) |
|---|---|---|---|---|---|---|
| \(y\) | \(-\frac{4}{5}\) | \(-\frac{4}{3}\) | \(-4\) | \(4\) | \(\frac{4}{3}\) | \(\frac{4}{5}\) |
\(y = \frac{4}{x - 2} - 1\) មានដែនកំណត់ \(\{x | x \neq 2\}\) តារាងតម្លៃលេខ
| \(x\) | \(-6\) | \(-2\) | \(\frac{3}{2}\) | \(\frac{5}{2}\) | \(6\) | \(10\) |
|---|---|---|---|---|---|---|
| \(y\) | \(-\frac{3}{2}\) | \(-2\) | \(-9\) | \(7\) | \(0\) | \(-\frac{1}{2}\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងក្រោម
តាមក្រាបនៃអនុគមន៍ខាងលើ គេអាចសន្និដ្ឋានបានថាក្រាបនៃអនុគមន៍ \(y = \frac{4}{x - 2} - 1\) បានដោយរំកិលក្រាបតាង \(y = \frac{4}{x}\) ចំនួន \(2\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស និង \(-1\) ឯកតាស្របនឹងអ័ក្សអរដោនេ ។
ក្រាបតាង \(y = \frac{a}{x - p} + q\) គឺជាអ៊ីពែបូលដែលបានមកដោយរំកិលក្រាបតាង \(y = \frac{a}{x}\) ចំនួន \(p\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស និងចំនួន \(q\) ឯកតាស្របនឹងអ័ក្សអរដោនេ ។
អ៊ីពែបូលនេះមានអាស៊ីមតូតឈរ និងដេកដែលមានសមីការរៀងគ្នា \(x = p\) និង \(y = q\) ។
១. សង់ក្រាបតាងអនុគមន៍ ៖
| ក. \(y = -\dfrac{2}{x}\) | ខ. \(y = -\dfrac{2}{x} + 5\) |
| គ. \(y = -\dfrac{2}{x - 2}\) | ឃ. \(y = -\dfrac{2}{x - 2} + 5\) ។ |
២. សង់ក្រាបនិងកំណត់សមីការអាស៊ីមតូតនៃអនុគមន៍ខាងក្រោម ៖
| ក. \(y = \dfrac{2}{x - 3}\) | ខ. \(y = \dfrac{3}{x + 1} - 2\) |
| គ. \(y = -\dfrac{1}{x - 3} + 4\) ។ |
៣. \(y\) ជាអនុគមន៍នៃ \(x\) ។ សង់ក្រាបតាង \(y\) ដែលកំណត់ដោយសមីការ ៖
| ក. \((x + 1)y = -1\) | ខ. \((x - 1)(y + 2) = 4\) ។ |
ក្រាបតាងអនុគមន៍ \(y = \frac{ax + b}{cx + d}\)
សង់ក្រាបតាងអនុគមន៍ \(y = \frac{2x + 3}{x + 1}\) ។ គេមាន \(y = \frac{2x + 3}{x + 1} = \frac{1}{x + 1} + 2\) ។ សង់ក្រាបតាង \(y = \frac{1}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) តារាងតម្លៃលេខ
| \(x\) | \(-2\) | \(-1\) | \(-\frac{1}{2}\) | \(\frac{1}{2}\) | \(1\) | \(2\) | |
|---|---|---|---|---|---|---|---|
| \(y\) | \(-\frac{1}{2}\) | \(-1\) | \(-2\) | \(2\) | \(1\) | \(\frac{1}{2}\) |
ដូច្នេះ ក្រាបតាង \(y = \frac{1}{x + 1} + 2\) បានដោយរំកិលក្រាបតាង \(y = \frac{1}{x}\) ចំនួន \(-1\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស និងចំនួន \(2\) ឯកតាស្របនឹងអ័ក្សអរដោនេ ។
អាស៊ីមតូតឈរ \(x = -1\)
អាស៊ីមតូតដេក \(y = 2\) ។
សង់ក្រាបនិងកំណត់សមីការអាស៊ីមតូតនៃអនុគមន៍ខាងក្រោម៖
ក. \(y = \frac{3x}{x - 1}\)
ខ. \(y = \frac{1 - 2x}{x + 2}\)
គ. \(y = \frac{x - 1}{2 - x}\) ។
អនុគមន៍អសនិទានងាយនិងក្រាប
\(y = \sqrt{x}\), \(y = 3\sqrt{2 - x}\) និង \(y = \sqrt{x^2 + 1} + 5\) ដែលជាកន្សោមមានអថេរ \(x\) នៅក្រោមរ៉ាឌីកាល់ហៅថា អនុគមន៍អសនិទាននៃអថេរ \(x\) ។ ដែនកំណត់នៃអនុគមន៍អសនិទានគឺជាសំណុំនៃតម្លៃអថេរដែលធ្វើឱ្យកន្សោមរ៉ាឌីកាល់មានន័យ ។
អនុគមន៍ \(y = \sqrt{x}\) មានដែនកំណត់ \(\{x | x \geq 0\}\)
អនុគមន៍ \(y = 3\sqrt{2 - x}\) មានដែនកំណត់ \(\{x | x \leq 2\}\)
អនុគមន៍ \(y = 3\sqrt{x^2 + 1} + 5\) មានដែនកំណត់ \(\{x | x \in \mathbb{R}\}\) ។
ក្រាបនៃ \(y = \sqrt{ax}\)
សង់ក្រាបនៃអនុគមន៍អសនិទាន \(y = \sqrt{x} , \quad{} (x \geq 0)\) ។ តារាងតម្លៃលេខ
| \(x\) | \(0\) | \(\frac{1}{4}\) | \(1\) | \(4\) | \(9\) |
|---|---|---|---|---|---|
| \(y\) | \(0\) | \(\frac{1}{2}\) | \(1\) | \(2\) | \(3\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។
សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{x} , \quad{} (x \geq 0)\) ។ ចំណុចលើក្រាបតាង \(y = \sqrt{x} \quad{} (x \geq 0)\) មានកូអរដោនេ \((x, y)\) ស្ថិតនៅលើក្រាបតាង \(y^2 = x , \quad{} y \geq 0 \quad{} (1)\) ដោយប្ដូរ \(x\) ជា \(y\) ជា \(x\) នៅក្នុង (1) គេបានសមីការ \(y = x^2 , \quad{} (x \geq 0)\) ដែលជាអនុគមន៍ច្រាសនៃ (1) ។
ដូច្នេះ ក្រាបតាង \(y^2 = x\) និងក្រាបតាង \(y = x^2\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។
ក្រាបតាង \(y = \sqrt{x}\) ជារូបឆ្លុះនៃប៉ារ៉ាបូលតាង \(y = x^2\) តាមការបំប្លែងឆ្លុះធៀបទៅនឹងបន្ទាត់ \(y = x\) ដែលត្រូវនឹង \(x \geq 0\) ។
សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{-2x}\) ។
\(y = \sqrt{-2x}\) សមមូល \(y^2 = -2x , \quad{} x \leq 0\) ។ ប្ដូរ \(x\) ជា \(y\) និង \(y\) ជា \(x\) ចំពោះ \(y^2 = -2x\) គេបាន \(x^2 = -2y\) ។ ដូច្នេះ \(y = -\frac{1}{2}x^2\) ជាអនុគមន៍ច្រាសនៃ \(y^2 = -2x\) ។ សង់រូបឆ្លុះនៃក្រាបតាង \(y = -\frac{1}{2}x^2\) ធៀបនឹងបន្ទាត់ \(y = x\) ហើយយកផ្នែកត្រូវនឹង \(x \leq 0\) នោះក្រាបដែលបានគឺជាក្រាបតាង \(y = \sqrt{-2x}\) ។
សង់ក្រាបតាងអនុគមន៍អសនិទាន \(y = -\sqrt{x} \quad{} (x \geq 0)\) ។
សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{-2x}\) ។
អនុគមន៍ \(y = \sqrt{-2x}\) មានដែនកំណត់ \(\{x | x \leq 0\}\) តារាងតម្លៃលេខ
| \(x\) | \(0\) | \(-\frac{1}{8}\) | \(-\frac{1}{2}\) | \(-2\) | \(-8\) |
|---|---|---|---|---|---|
| \(y\) | \(0\) | \(\frac{1}{2}\) | \(1\) | \(2\) | \(4\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់គេបានក្រាបដូចខាងស្ដាំ ។
សង់ក្រាបតាងអនុគមន៍អសនិទាន ក. \(y = \sqrt{2x}\) ខ. \(y = \sqrt{-\frac{1}{2}x}\) ។
ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{ax}\) មានរាងដូចខាងក្រោម អាស្រ័យតាមសញ្ញានៃ \(a\) ។
សង់ក្រាបតាងអនុគមន៍អសនិទាន ៖
| ក. \(y = \sqrt{3}x\) | ខ. \(y = -\sqrt{-x}\) ។ |
ក្រាបតាងអនុគមន៍ \(y = \sqrt{ax + b}\)
សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x - 4}\) ។ សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x}\) ហើយរំកិលក្រាបនោះចំនួន \(2\) ឯកតាស្របអ័ក្សអាប់ស៊ីស ។ គេបានក្រាបតាង \(y = \sqrt{2(x - 2)} = \sqrt{2x - 4}\) ។
ក្រាបតាង \(y = \sqrt{a\left(x + \frac{b}{a}\right)} = \sqrt{a(x - p)}\) បានដោយរំកិលក្រាបតាង \(y = \sqrt{ax}\) ចំនួន \(p\) ឯកតាស្របអ័ក្សអាប់ស៊ីស ដែល \(p = -\frac{b}{a}\) ។
សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) ។
ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) អាចបំប្លែងជា \(y = \sqrt{2\left(x + \frac{5}{2}\right)} = \sqrt{2\left(x - \left(-\frac{5}{2}\right)\right)}\)
ក្រាបនេះបានដោយរំកិលក្រាប \(y = \sqrt{2x}\) ចំនួន \(-\frac{5}{2}\) ឯកតាស្របអ័ក្សអាប់ស៊ីស ។
សង់ក្រាបតាងអនុគមន៍អសនិទានខាងក្រោម
ក. \(y = \sqrt{x - 3}\)
ខ. \(y = \sqrt{1 - x}\)
គ. \(y = \sqrt{2x - 4} + 2\) ។
កំណត់កូអរដោនេនៃចំណុចប្រសព្វរវាងក្រាប \(y = \sqrt{2x + 5}\) និងបន្ទាត់ \(y = \frac{1}{2}x\) ។
វិធីទី 1 ៖ កូអរដោនេនៃចំណុចប្រសព្វជាចម្លើយនៃសមីការអាប់ស៊ីស \(\sqrt{2x + 5} = \frac{1}{2}x \quad{} (1)\) លើកអង្គទាំងពីរនៃ (1) ជាការេ \(2x + 5 = \frac{1}{4}x^2\) ឬ \(x^2 - 8x - 20 = 0\) គេបាន \(x = -2 , \quad{} x = 10\) ។ ផ្ទៀងផ្ទាត់ : \(x = -2\) គេបាន \(\sqrt{1} = -1\) មិនផ្ទៀងផ្ទាត់ \(x = 10\) គេបាន \(\sqrt{25} = 5\) ផ្ទៀងផ្ទាត់ ដូច្នេះ កូអរដោនេចំណុចប្រសព្វគឺ \((10, 5)\) ។
វិធីទី 2 : សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) និងក្រាបតាង \(y = \frac{1}{2}x\) សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) តារាងតម្លៃលេខ
| \(x\) | \(-\frac{5}{2}\) | \(2\) |
|---|---|---|
| \(y\) | \(0\) | \(3\) |
តាមក្រាបគេបានកូអរដោនេចំណុចប្រសព្វគឺ \((10, 5)\) ។
កំណត់កូអរដោនេនៃចំណុចប្រសព្វនៃក្រាបតាងគូអនុគមន៍ខាងក្រោម៖
ក. \(\begin{cases} y = \sqrt{x - 2} \\ y = \frac{1}{3}x \end{cases}\)
ខ. \(\begin{cases} y = -\sqrt{x} \\ y = x - 1 \end{cases}\) ។
ក្រាបនៃអនុគមន៍ច្រាស
ក្រាបនៃអនុគមន៍ \(y = x^2 + 1 \quad{} (x \geq 0)\) និងក្រាបអនុគមន៍ច្រាសរបស់វាគឺ \(y = \sqrt{x - 1}\) គឺឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ដូចបានបង្ហាញក្នុងរូប ។
បើអនុគមន៍ \(y = f(x)\) មានអនុគមន៍ច្រាស \(y = g(x)\) គេបាន \(b = f(a)\) សមមូល \(a = g(b)\) ។ ដូច្នេះ ចំណុច \(P(a, b)\) ស្ថិតនៅលើក្រាបនៃអនុគមន៍ \(y = f(x)\) គឺសមមូលទៅនឹងចំណុច \(Q(b, a)\) ស្ថិតនៅលើក្រាបនៃអនុគមន៍ច្រាស \(y = g(x)\) ។ ចំណុច \(P(a, b)\) និង \(Q(b, a)\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។
សន្និដ្ឋាន ក្រាបតាងអនុគមន៍ \(y = f(x)\) និងក្រាបអនុគមន៍ច្រាស \(y = g(x)\) របស់ \(f\) ឆ្លុះគ្នាធៀបទៅនឹងបន្ទាត់ \(y = x\) ។
សង់ក្រាបតាងអនុគមន៍ខាងក្រោមនិងរកអនុគមន៍ច្រាសរបស់វា ៖
ក. \(y = x^2 - 1 \quad{} (x \geq 0)\)
ខ. \(y = \frac{2}{x} + 1 \quad{} (x > 0)\) ។
មើលចម្លើយ
ក. \(y = x^2 - 1 \quad{} (x \geq 0)\)
គេមាន \(y = x^2 - 1 \Rightarrow x^2 = y + 1 \Rightarrow x = \sqrt{y + 1}\) (ព្រោះ \(x \geq 0\))
ដូចនេះ អនុគមន៍ច្រាសគឺ \(y = \sqrt{x + 1}\) សម្រាប់ \(x \geq -1\) ។
ខ. \(y = \frac{2}{x} + 1 \quad{} (x > 0)\)
គេមាន \(y = \frac{2}{x} + 1 \Rightarrow y - 1 = \frac{2}{x} \Rightarrow x = \frac{2}{y - 1}\)
ដូចនេះ អនុគមន៍ច្រាសគឺ \(y = \frac{2}{x - 1}\) សម្រាប់ \(x > 1\) ។
រកអនុគមន៍ច្រាសនៃអនុគមន៍ \(y = x^2 + 1\) ដែលមានដែនកំណត់ \(\{x | x \leq 0\}\) រួចរកដែនកំណត់នៃអនុគមន៍ច្រាសនេះ ។
គេមាន \(y = x^2 + 1 \quad{} \{x | x \leq 0\}\) ចំពោះ \(x \leq 0\) គេបាន \(x = -\sqrt{y - 1}\) ដូច្នេះ អនុគមន៍ច្រាសគឺ \(y = -\sqrt{x - 1}\) ដែនកំណត់នៃអនុគមន៍ច្រាសគឺ \(\{x | x \geq 1\}\) ។
រកអនុគមន៍ច្រាសនៃអនុគមន៍ \(y = x^2 - 2\) ដែលមានដែនកំណត់ \(\{x | x \leq 0\}\) រួចរកដែនកំណត់នៃអនុគមន៍ច្រាសនេះ ។
មើលចម្លើយ
គេមាន \(y = x^2 - 2\) ដែលមានដែនកំណត់ \(\{x | x \leq 0\}\)
ចំពោះ \(x \leq 0\) គេបាន \(x^2 = y + 2 \Rightarrow x = -\sqrt{y + 2}\)
ដូច្នេះ អនុគមន៍ច្រាសគឺ \(y = -\sqrt{x + 2}\)
ដែនកំណត់នៃអនុគមន៍ច្រាសនេះគឺ \(\{x | x \geq -2\}\) ។
គេមានអនុគមន៍ \(f\) និង \(g\) កំណត់ដោយ \(f(x) = -(x + 2)^2 + 4\) និង \(g(x) = \frac{2}{x - 3} + 1\) ។ សង់ខ្សែរាងតាង \(f\) និង \(g\) ។
មើលចម្លើយ
ក. ខ្សែរាងតាង \(f(x) = -(x + 2)^2 + 4\) ៖ ជាប៉ារ៉ាបូលមានកំពូល \(S(-2, 4)\) អ័ក្សឆ្លុះ \(x = -2\) និងកាត់អ័ក្សអាប់ស៊ីសត្រង់ \(x = -4\) និង \(x = 0\) ។
ខ. ខ្សែរាងតាង \(g(x) = \frac{2}{x - 3} + 1\) ៖ ជាអ៊ីពែបូលដែលមានអាស៊ីមតូតឈរ \(x = 3\) និងអាស៊ីមតូតដេក \(y = 1\) កាត់អ័ក្សអរដោនេត្រង់ \(y = \frac{1}{3}\) កាត់អ័ក្សអាប់ស៊ីសត្រង់ \(x = 1\) ។
លំហាត់អនុវត្តន៍
រកអនុគមន៍ដែលក្រាបបានដោយរំកិលក្រាបតាង \(y = \frac{2}{x}\)
ចំនួន \(-5\) ឯកតាស្របអ័ក្សអាប់ស៊ីស
ចំនួន \(-4\) ឯកតាស្របអ័ក្សអរដោនេ
ចំនួន \(3\) ឯកតាស្របអ័ក្សអាប់ស៊ីស និង \(5\) ឯកតាស្របអ័ក្សអរដោនេ ។
មើលដំណោះស្រាយ
រកអនុគមន៍ដែលបានពីការរំកិលក្រាបតាង \(y = \dfrac{2}{x}\)៖
រំកិល \(-5\) ឯកតាស្របអ័ក្សអាប់ស៊ីស (ទៅឆ្វេង \(5\) ឯកតា)៖
\[y = \frac{2}{x - (-5)} = \frac{2}{x + 5}\]រំកិល \(-4\) ឯកតាស្របអ័ក្សអរដោនេ (ចុះក្រោម \(4\) ឯកតា)៖
\[y = \frac{2}{x} - 4 = \frac{2 - 4x}{x}\]រំកិល \(3\) ឯកតាស្រប \(Ox\) និង \(-2\) ឯកតាស្រប \(Oy\)៖
\[y = \frac{2}{x - 3} - 2 = \frac{2 - 2(x - 3)}{x - 3} = \frac{8 - 2x}{x - 3}\]
សង់ក្រាបនិងកំណត់អាស៊ីមតូតនៃអនុគមន៍ ក. \(y = \frac{4}{x + 3}\) ខ. \(y = 4 - \frac{2}{x + 1}\) ។
មើលដំណោះស្រាយ
កំណត់អាស៊ីមតូត និងសង់ក្រាប៖
\(y = \dfrac{4}{x + 3}\)៖
អាស៊ីមតូតឈរ៖ \(x + 3 = 0 \iff x = -3\)
អាស៊ីមតូតដេក៖ \(y = 0\) (អ័ក្សអាប់ស៊ីស)
ផ្ចិតឆ្លុះ៖ \(I(-3, 0)\)
ប្រសព្វអ័ក្ស \(Oy\) ត្រង់ \(\left(0, \dfrac{4}{3}\right)\)
\(y = 4 - \dfrac{2}{x + 1} = -\dfrac{2}{x + 1} + 4\)៖
អាស៊ីមតូតឈរ៖ \(x + 1 = 0 \iff x = -1\)
អាស៊ីមតូតដេក៖ \(y = 4\)
ផ្ចិតឆ្លុះ៖ \(I(-1, 4)\)
ប្រសព្វ \(Oy\) ត្រង់ \((0, 2)\); ប្រសព្វ \(Ox\) ត្រង់ \(\left(-\dfrac{1}{2}, 0\right)\)
កំណត់កូអរដោនេចំណុចប្រសព្វរវាងក្រាបតាង \(y = \frac{1}{x}\) និងបន្ទាត់ \(y = \frac{5}{2} - x\) ។
មើលដំណោះស្រាយ
ចំណុចប្រសព្វរវាង \(y = \dfrac{1}{x}\) និង \(y = \dfrac{5}{2} - x\) (\(x \neq 0\))៖
សមីការអាប់ស៊ីសប្រសព្វ៖
\(x_1 = \dfrac{1}{2} \implies y_1 = 2 \implies \left(\dfrac{1}{2}, 2\right)\)
\(x_2 = 2 \implies y_2 = \dfrac{1}{2} \implies \left(2, \dfrac{1}{2}\right)\)
ចំណុចប្រសព្វគឺ \(\left(\dfrac{1}{2}, 2\right)\) និង \(\left(2, \dfrac{1}{2}\right)\)។
រកអនុគមន៍ដែលក្រាបបានដោយការបំប្លែងក្រាបតាង \(y = 2\sqrt{x}\) តាមរំកិលក្រាបចំនួន 2 ឯកតាស្របអ័ក្សអាប់ស៊ីសទៅឆ្វេង ។
មើលដំណោះស្រាយ
រំកិលក្រាប \(y = 2\sqrt{x}\) ចំនួន \(2\) ឯកតាទៅឆ្វេងស្របអ័ក្សអាប់ស៊ីស៖
ជំនួស \(x\) ដោយ \(x - (-2) = x + 2\)៖
សង់ក្រាបតាងអនុគមន៍ខាងក្រោម៖
\(y = \sqrt{3x - 5}\)
\(y = -\sqrt{4 - x}\) ។
មើលដំណោះស្រាយ
សង់ក្រាបតាងអនុគមន៍អសនិទាន៖
\(y = \sqrt{3x - 5}\)៖
ដែនកំណត់៖ \(3x - 5 \ge 0 \iff x \ge \dfrac{5}{3}\)
សំណុំរូបភាព៖ \(y \ge 0\)
ចំណុចចាប់ផ្ដើម៖ \(\left(\dfrac{5}{3}, 0\right)\)
\(y = -\sqrt{4 - x}\)៖
ដែនកំណត់៖ \(4 - x \ge 0 \iff x \le 4\)
សំណុំរូបភាព៖ \(y \le 0\)
ចំណុចចាប់ផ្ដើម៖ \((4, 0)\)
រកអនុគមន៍ច្រាសនិងរកដែនកំណត់តាងអនុគមន៍ \(f(x)\) នីមួយៗខាងក្រោម៖
\(f(x) = \frac{2}{3}x + 5\)
\(f(x) = \frac{1}{x + 2} + 1\)
\(f(x) = \sqrt{1 - x}\)
\(f(x) = -\sqrt{x + 4}\) ។
មើលដំណោះស្រាយ
រកអនុគមន៍ច្រាស និងដែនកំណត់៖
\(f(x) = \dfrac{2}{3}x + 5\)៖
\(y = \dfrac{2}{3}x + 5 \implies \dfrac{2}{3}x = y - 5 \implies x = \dfrac{3}{2}(y - 5)\)។
ដូចនេះ \(f^{-1}(x) = \dfrac{3}{2}x - \dfrac{15}{2}\) មាន \(D = \mathbb{R}\)។\(f(x) = \dfrac{1}{x + 2} + 1\) (\(x \neq -2, y \neq 1\))៖
\(y - 1 = \dfrac{1}{x + 2} \implies x + 2 = \dfrac{1}{y - 1} \implies x = \dfrac{1}{y - 1} - 2\)។
ដូចនេះ \(f^{-1}(x) = \dfrac{1}{x - 1} - 2 = \dfrac{3 - 2x}{x - 1}\) មាន \(D = \mathbb{R} \setminus \{1\}\)។\(f(x) = \sqrt{1 - x}\) (\(x \le 1, y \ge 0\))៖
\(y^2 = 1 - x \implies x = 1 - y^2\)។
ដូចនេះ \(f^{-1}(x) = 1 - x^2\) មាន \(D = [0, +\infty)\)។\(f(x) = -\sqrt{x + 4}\) (\(x \ge -4, y \le 0\))៖
\(y^2 = x + 4 \implies x = y^2 - 4\)។
ដូចនេះ \(f^{-1}(x) = x^2 - 4\) មាន \(D = (-\infty, 0]\)។
កំណត់តម្លៃ \(p\) និង \(q\) ដែលអនុគមន៍ \(y = x^2 + px + q\) មានតម្លៃអប្បបរមាត្រង់ \(x = 4\) និងអនុគមន៍មានតម្លៃស្មើ \(5\) ត្រង់ \(x = 2\) ។
មើលដំណោះស្រាយ
\(y = x^2 + px + q\) មានអប្បបរមាត្រង់ \(x = 4\) និង \(y(2) = 5\)៖
អប្បបរមាត្រង់ \(x = 4 \implies -\dfrac{p}{2} = 4 \implies p = -8\)
\(y(2) = 5 \implies 2^2 + (-8)(2) + q = 5 \iff 4 - 16 + q = 5 \implies q = 17\)
ដូចនេះ \(p = -8\) និង \(q = 17\)។
កំណត់តម្លៃ \(k\) ដែលប៉ារ៉ាបូល \(y = 2x^2 + kx + 4\) ប៉ះអ័ក្សអាប់ស៊ីស ។
មើលដំណោះស្រាយ
\(y = 2x^2 + kx + 4\) ប៉ះនឹងអ័ក្សអាប់ស៊ីស៖
លក្ខខណ្ឌប៉ះអ័ក្ស \(Ox\) គឺ \(\Delta = 0\)៖
កំណត់តម្លៃ \(a\) ដើម្បីឱ្យប៉ារ៉ាបូល \(y = a(x - 2)^2 - 3\) ប្រសព្វអ័ក្សអាប់ស៊ីសខាងអវិជ្ជមាន ។
មើលដំណោះស្រាយ
\(y = a(x - 2)^2 - 3\) ប្រសព្វអ័ក្សអាប់ស៊ីសខាងអវិជ្ជមាន៖
សមីការអាប់ស៊ីសប្រសព្វ៖ \(a(x - 2)^2 - 3 = 0 \implies (x - 2)^2 = \dfrac{3}{a}\) (\(a > 0\))។
កំណត់សំណុំតម្លៃ \(p\) ដែលសមីការ \(x^2 - 2xp + p - 2 = 0\) មានឫសមួយវិជ្ជមាន និងឫសមួយទៀតអវិជ្ជមាន ។
មើលដំណោះស្រាយ
\(x^2 - 2px + p - 2 = 0\) មានឫសមួយវិជ្ជមាន និងឫសមួយទៀតអវិជ្ជមាន៖
លក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់គឺ ផលគុណឫសអវិជ្ជមាន (\(P = \dfrac{c}{a} < 0\))៖
ដូចនេះ សំណុំតម្លៃនៃ \(p\) គឺ \(p < 2\) (ឬ \(p \in (-\infty, 2)\))។
ក្រាបតាង \(y = x^2 + 2px + q\) កាត់តាមចំណុច \((2, 1)\) និងកំពូលវានៅលើអ័ក្សអាប់ស៊ីស ។ កំណត់តម្លៃ \(p\) និង \(q\) ។
មើលដំណោះស្រាយ
\(y = x^2 + 2px + q\) កាត់តាម \((2, 1)\) និងកំពូលនៅលើអ័ក្ស \(Ox\)៖
កំពូលនៅលើអ័ក្ស \(Ox \implies \Delta' = 0 \iff p^2 - q = 0 \implies q = p^2\)
ក្រាបកាត់តាម \((2, 1)\)៖
\[\begin{aligned} 1 &= 2^2 + 2p(2) + p^2 \\ \iff (2 + p)^2 &= 1 \implies 2 + p = \pm 1 \end{aligned}\]
បើ \(2 + p = 1 \implies p = -1 \implies q = (-1)^2 = 1\)
បើ \(2 + p = -1 \implies p = -3 \implies q = (-3)^2 = 9\)
ដូចនេះ \((p, q) = (-1, 1)\) ឬ \((p, q) = (-3, 9)\)។
ចំណុច \(P(x, y)\) នៅលើជ្រុង \(AC\) នៃត្រីកោណ \(ABC\) ដូចរូបខាងក្រោម៖
គណនាក្រឡាផ្ទៃ \(A\) នៃចតុកោណកែងជាអនុគមន៍នៃ \(x\) ។
កំណត់កូអរដោនេនៃចំណុច \(P\) ដើម្បីឱ្យ \(A\) មានតម្លៃអតិបរមារួចគណនាតម្លៃ \(A\) ។
មើលដំណោះស្រាយ
ចំណុច \(P(x, y)\) លើជ្រុង \(AC\) នៃ \(\triangle ABC\) (\(A(0, 6), C(3, 0)\))៖
សមីការបន្ទាត់ \(AC\)៖ មេគុណប្រាប់ទិស \(m = \dfrac{0 - 6}{3 - 0} = -2\) នាំឱ្យ \(y = -2x + 6\) (\(0 \le x \le 3\))។
ផ្ទៃក្រឡាចតុកោណកែង៖\[A(x) = x \cdot y = x(-2x + 6) = -2x^2 + 6x\]កំណត់កូអរដោនេ \(P\) ដើម្បីឱ្យ \(A\) អតិបរមា៖
\[\begin{aligned} A(x) &= -2\left(x^2 - 3x + \frac{9}{4}\right) + \frac{9}{2} \\ &= -2\left(x - \frac{3}{2}\right)^2 + 4.5 \end{aligned}\]ផ្ទៃក្រឡាអតិបរមាគឺ \(A_{\max} = 4.5\) ឯកតាផ្ទៃ កើតមានត្រង់ \(x = 1.5\) នាំឱ្យ \(y = -2(1.5) + 6 = 3\)។
ដូចនេះ \(P(1.5, 3)\)។
កំណត់សំណុំតម្លៃ \(a\) ដែលវិសមីការ \(x^2 + ax + (a + 3) > 0\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x \in \mathbb{R}\) ។
មើលដំណោះស្រាយ
រក \(a\) ដើម្បីឱ្យ \(x^2 + ax + (a + 3) > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\)៖
ដោយ \(a_0 = 1 > 0\) លក្ខខណ្ឌគឺ \(\Delta < 0\)៖
កំណត់កូអរដោនេនៃចំណុចប្រសព្វរវាងក្រាប \(y = \sqrt{2x - 1}\) និងបន្ទាត់ \(y = x + k\) ចំពោះតម្លៃ \(k = -1\) ។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = \sqrt{2x - 1}\) និង \(y = x + k\) ចំពោះ \(k = -1\)៖
សមីការអាប់ស៊ីសប្រសព្វ៖ \(\sqrt{2x - 1} = x - 1\) (\(x \ge 1\))៖
យក \(x = 2 + \sqrt{2}\) នាំឱ្យ \(y = (2 + \sqrt{2}) - 1 = 1 + \sqrt{2}\)។
ចំណុចប្រសព្វគឺ \((2 + \sqrt{2}, 1 + \sqrt{2})\)។
បំពេញគូនៃចំណុចដែលឋិតនៅលើក្រាបតាង \(2x - y = -2\)
\((\dots , 0)\)
\((0, \dots)\)
\((-2, \dots)\)
\((\dots , 3)\) ។
មើលដំណោះស្រាយ
បំពេញគូនៃចំណុចលើក្រាប \(2x - y = -2 \iff y = 2x + 2\)៖
\((\dots, 0)\)៖ \(y = 0 \implies 2x + 2 = 0 \implies x = -1 \implies (-1, 0)\)
\((0, \dots)\)៖ \(x = 0 \implies y = 2 \implies (0, 2)\)
\((-2, \dots)\)៖ \(x = -2 \implies y = 2(-2) + 2 = -2 \implies (-2, -2)\)
\((\dots, 3)\)៖ \(y = 3 \implies 2x + 2 = 3 \implies x = \dfrac{1}{2} \implies \left(\dfrac{1}{2}, 3\right)\)
កំណត់សមីការបន្ទាត់ដែលផ្ទៀងផ្ទាត់លក្ខខណ្ឌដែលឱ្យ :
បន្ទាត់កាត់តាមពីរចំណុច \((2, -3)\) និង \((-1, -5)\) ។
បន្ទាត់កាត់តាមចំណុច \((-1, 3)\) និងមានមេគុណប្រាប់ទិសស្មើ 2 ។
បន្ទាត់ស្របនឹងអ័ក្ស \((y'y)\) កាត់ចំណុច \((2, 5)\) ។
បន្ទាត់កាត់ចំណុច \((-1, 3)\) ហើយស្របនឹងបន្ទាត់សមីការ \(y = -4\) ។
បន្ទាត់កាត់ចំណុច \((1, 4)\) ហើយកែងនឹងបន្ទាត់ \(y = -\frac{1}{2}x + 3\) ។
មើលដំណោះស្រាយ
សមីការបន្ទាត់តាមលក្ខខណ្ឌ៖
កាត់តាម \((2, -3)\) និង \((-1, -5)\)៖
\(m = \dfrac{-5 - (-3)}{-1 - 2} = \dfrac{2}{3} \implies y + 3 = \dfrac{2}{3}(x - 2) \implies y = \dfrac{2}{3}x - \dfrac{13}{3}\)កាត់តាម \((-1, 3)\) មាន \(m = 2\)៖
\(y - 3 = 2(x + 1) \implies y = 2x + 5\)ស្របនឹង \(y'y\) កាត់តាម \((2, 5)\)៖ \(x = 2\)
កាត់តាម \((-1, 3)\) ស្របនឹង \(y = -4\)៖ \(y = 3\)
កាត់តាម \((1, 4)\) កែងនឹង \(y = -\dfrac{1}{2}x + 3\) (\(m = 2\))៖
\(y - 4 = 2(x - 1) \implies y = 2x + 2\)
ការចែករំលែកការចំណាយ៖ ក្រុមសិស្សមួយក្រុមបានជួលឡានក្រុងមួយគ្រឿងក្នុងតម្លៃ ២០០ ដុល្លារ ដើម្បីទៅដំណើរកម្សាន្ត។ ការចំណាយនេះនឹងត្រូវចែកស្មើៗគ្នាទៅសិស្សម្នាក់ៗ។
បើមានសិស្ស \(x\) នាក់ចូលរួម តើអនុគមន៍ \(C(x)\) ដែលតំណាងឱ្យប្រាក់ចំណាយរបស់សិស្សម្នាក់ៗ គឺអ្វី?
បើសិស្ស ៥នាក់ដកខ្លួនចេញ តើសិស្សម្នាក់ៗត្រូវបង់បន្ថែមប៉ុន្មាន? (សរសេរជាកន្សោមអនុគមន៍នៃ \(x\))
បើមានសិស្ស ៤០ នាក់ តើម្នាក់ៗត្រូវបង់ប្រាក់ប៉ុន្មាន?
មើលដំណោះស្រាយ
ការចែករំលែកការចំណាយ៖ ថ្លៃជួល \(200\$\)៖
អនុគមន៍ប្រាក់ចំណាយរបស់សិស្សម្នាក់ៗ៖
\[C(x) = \frac{200}{x} \quad{} (\$/\text{នាក់})\]បើសិស្ស ៥ នាក់ដកខ្លួនចេញ ប្រាក់ត្រូវបង់បន្ថែមគឺ៖
\[\Delta C = \frac{200}{x - 5} - \frac{200}{x} = \frac{1000}{x(x - 5)} \quad{} (\$)\]បើមានសិស្ស \(x = 40\) នាក់៖
\[C(40) = \frac{200}{40} = 5\$\]
រយៈពេលធ្វើដំណើរ៖ រថយន្តមួយធ្វើដំណើរចម្ងាយ ៣០០ គីឡូម៉ែត្រ ដោយល្បឿនមធ្យម \(v\) គីឡូម៉ែត្រក្នុងមួយម៉ោង។
សរសេរអនុគមន៍ \(t(v)\) តំណាងឱ្យរយៈពេលដែលត្រូវចំណាយលើការធ្វើដំណើរ។
បើល្បឿនថយចុះ ២០ គីឡូម៉ែត្រក្នុងមួយម៉ោង តើត្រូវចំណាយពេលយូរជាងមុនប៉ុន្មាន?
មើលដំណោះស្រាយ
រយៈពេលធ្វើដំណើរ៖ ចម្ងាយ \(d = 300\text{ km}\)៖
អនុគមន៍រយៈពេលធ្វើដំណើរ៖
\[t(v) = \frac{300}{v} \quad{} (\text{ម៉ោង})\]បើល្បឿនថយចុះ \(20\text{ km/h}\) រយៈពេលបន្ថែមគឺ៖
\[\Delta t = \frac{300}{v - 20} - \frac{300}{v} = \frac{6000}{v(v - 20)} \quad{} (\text{ម៉ោង})\]
រកដែនកំណត់ អាស៊ីមតូតឈរ អាស៊ីមតូតដេក និងផ្ចិតឆ្លុះនៃអនុគមន៍ \(f(x) = \dfrac{2x+3}{x-1}\)។
មើលដំណោះស្រាយ
\(f(x) = \dfrac{2x + 3}{x - 1} = 2 + \dfrac{5}{x - 1}\)៖
ដែនកំណត់៖ \(D = \mathbb{R} \setminus \{1\}\)
អាស៊ីមតូតឈរ៖ \(x = 1\)
អាស៊ីមតូតដេក៖ \(y = 2\)
ផ្ចិតឆ្លុះ៖ \(I(1, 2)\)
រកដែនកំណត់ អាស៊ីមតូតឈរ អាស៊ីមតូតដេក និងផ្ចិតឆ្លុះនៃអនុគមន៍ \(g(x) = \dfrac{-3x+6}{x+2}\)។
មើលដំណោះស្រាយ
\(g(x) = \dfrac{-3x + 6}{x + 2} = -3 + \dfrac{12}{x + 2}\)៖
ដែនកំណត់៖ \(D = \mathbb{R} \setminus \{-2\}\)
អាស៊ីមតូតឈរ៖ \(x = -2\)
អាស៊ីមតូតដេក៖ \(y = -3\)
ផ្ចិតឆ្លុះ៖ \(I(-2, -3)\)
សរសេរអនុគមន៍ \(y = \dfrac{3x+5}{x+1}\) ជាទម្រង់កាណូនិច \(y = c + \dfrac{k}{x+1}\)។
មើលដំណោះស្រាយ
សរសេរ \(y = \dfrac{3x + 5}{x + 1}\) ជាទម្រង់កាណូនិច៖
សរសេរអនុគមន៍ \(y = \dfrac{4x-1}{2x+3}\) ជាទម្រង់កាណូនិច។
មើលដំណោះស្រាយ
សរសេរ \(y = \dfrac{4x - 1}{2x + 3}\) ជាទម្រង់កាណូនិច៖
សង់ក្រាបនៃអនុគមន៍ \(y = \dfrac{x+2}{x-1}\) ដោយបញ្ជាក់អាស៊ីមតូត និងចំណុចប្រសព្វជាមួយអ័ក្សកូអរដោនេ។
មើលដំណោះស្រាយ
សង់ក្រាបនៃ \(y = \dfrac{x + 2}{x - 1} = 1 + \dfrac{3}{x - 1}\)៖
អាស៊ីមតូតឈរ៖ \(x = 1\), អាស៊ីមតូតដេក៖ \(y = 1\)
ប្រសព្វអ័ក្ស \(Ox\) (\(y = 0\)) ត្រង់ \((-2, 0)\)
ប្រសព្វអ័ក្ស \(Oy\) (\(x = 0\)) ត្រង់ \((0, -2)\)
ផ្ចិតឆ្លុះ \(I(1, 1)\)
រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \dfrac{2x-1}{x+1}\) និងអ័ក្សកូអរដោនេទាំងពីរ។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = \dfrac{2x - 1}{x + 1}\) នឹងអ័ក្សកូអរដោនេ៖
ប្រសព្វអ័ក្ស \(Ox\) (\(y = 0\))៖ \(2x - 1 = 0 \iff x = \dfrac{1}{2} \implies \left(\dfrac{1}{2}, 0\right)\)
ប្រសព្វអ័ក្ស \(Oy\) (\(x = 0\))៖ \(y = \dfrac{-1}{1} = -1 \implies (0, -1)\)
រកកូអរដោនេចំណុចប្រសព្វរវាងអ៊ីពែបូល \(y = \dfrac{4}{x}\) និងបន្ទាត់ \(y = x + 3\)។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = \dfrac{4}{x}\) និង \(y = x + 3\) (\(x \neq 0\))៖
\(x = 1 \implies y = 4 \implies (1, 4)\)
\(x = -4 \implies y = -1 \implies (-4, -1)\)
ចំណុចប្រសព្វគឺ \((1, 4)\) និង \((-4, -1)\)។
រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \dfrac{x+3}{x-1}\) និងបន្ទាត់ \(y = 2x - 1\)។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = \dfrac{x + 3}{x - 1}\) និង \(y = 2x - 1\) (\(x \neq 1\))៖
\(x = 1 + \sqrt{2} \implies y = 2(1 + \sqrt{2}) - 1 = 1 + 2\sqrt{2}\)
\(x = 1 - \sqrt{2} \implies y = 2(1 - \sqrt{2}) - 1 = 1 - 2\sqrt{2}\)
ចំណុចប្រសព្វគឺ \((1 + \sqrt{2}, 1 + 2\sqrt{2})\) និង \((1 - \sqrt{2}, 1 - 2\sqrt{2})\)។
រកដែនកំណត់នៃអនុគមន៍អសនិទាន \(f(x) = \sqrt{3x - 6}\)។
មើលដំណោះស្រាយ
\(f(x) = \sqrt{3x - 6}\)៖
លក្ខខណ្ឌកំណត់៖ \(3x - 6 \ge 0 \iff 3x \ge 6 \iff x \ge 2\)។
ដូចនេះ ដែនកំណត់គឺ \(D = [2, +\infty)\)។
រកដែនកំណត់ និងសំណុំរូបភាពនៃអនុគមន៍ \(g(x) = \sqrt{4 - 2x} + 3\)។
មើលដំណោះស្រាយ
\(g(x) = \sqrt{4 - 2x} + 3\)៖
ដែនកំណត់៖ \(4 - 2x \ge 0 \iff 2x \le 4 \iff x \le 2 \implies D = (-\infty, 2]\)
សំណុំរូបភាព៖ ដោយ \(\sqrt{4 - 2x} \ge 0 \implies g(x) \ge 3 \implies R = [3, +\infty)\)
រកដែនកំណត់ និងសំណុំរូបភាពនៃអនុគមន៍ \(h(x) = -\sqrt{x+1} + 2\)។
មើលដំណោះស្រាយ
\(h(x) = -\sqrt{x + 1} + 2\)៖
ដែនកំណត់៖ \(x + 1 \ge 0 \iff x \ge -1 \implies D = [-1, +\infty)\)
សំណុំរូបភាព៖ ដោយ \(-\sqrt{x + 1} \le 0 \implies h(x) \le 2 \implies R = (-\infty, 2]\)
សង់ក្រាបនៃអនុគមន៍ \(y = \sqrt{x - 2}\) ដោយទាញចេញពីក្រាប \(y = \sqrt{x}\)។
មើលដំណោះស្រាយ
សង់ក្រាបនៃ \(y = \sqrt{x - 2}\)៖
ក្រាបបានមកដោយការរំកិលក្រាបគោល \(y = \sqrt{x}\) ចំនួន \(2\) ឯកតាទៅស្ដាំស្របនឹងអ័ក្ស \(Ox\)។
ចំណុចចាប់ផ្ដើមនៃក្រាបគឺ \((2, 0)\)។
សង់ក្រាបនៃអនុគមន៍ \(y = \sqrt{x + 3} - 1\)។
មើលដំណោះស្រាយ
សង់ក្រាបនៃ \(y = \sqrt{x + 3} - 1\)៖
ក្រាបបានមកដោយការរំកិលក្រាប \(y = \sqrt{x}\) ចំនួន \(3\) ឯកតាទៅឆ្វេង និង \(1\) ឯកតាចុះក្រោម។
ចំណុចចាប់ផ្ដើមនៃក្រាបគឺ \((-3, -1)\)។
រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \sqrt{x}\) និងបន្ទាត់ \(y = x - 2\)។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = \sqrt{x}\) និង \(y = x - 2\) (\(x \ge 2\))៖
ត្រង់ \(x = 4 \implies y = 2\)។ ចំណុចប្រសព្វគឺ \((4, 2)\)។
រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \sqrt{2x+3}\) និងបន្ទាត់ \(y = x\)។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = \sqrt{2x + 3}\) និង \(y = x\) (\(x \ge 0\))៖
ចំណុចប្រសព្វគឺ \((3, 3)\)។
ដោះស្រាយសមីការ \(\sqrt{x+5} = x - 1\) តាមពីជគណិត និងតាមក្រាហ្វិក។
មើលដំណោះស្រាយ
ដោះស្រាយសមីការ \(\sqrt{x + 5} = x - 1\)៖
លក្ខខណ្ឌ៖ \(x - 1 \ge 0 \iff x \ge 1\)។
តាមក្រាហ្វិក៖ ក្រាប \(y = \sqrt{x+5}\) និងបន្ទាត់ \(y = x - 1\) កាត់គ្នាត្រង់ចំណុចតែមួយគត់គឺ \((4, 3)\) ដែលមានអាប់ស៊ីស \(x = 4\)។
ដោះស្រាយសមីការ \(\sqrt{2x^2 - 7} = x + 1\)។
មើលដំណោះស្រាយ
ដោះស្រាយសមីការ \(\sqrt{2x^2 - 7} = x + 1\)៖
លក្ខខណ្ឌ៖ \(x + 1 \ge 0 \iff x \ge -1\)។
ដូចនេះ សមីការមានឫសតែមួយគត់គឺ \(x = 4\)។
ដោះស្រាយវិសមីការ \(\sqrt{x+2} \le 3\)។
មើលដំណោះស្រាយ
ដោះស្រាយវិសមីការ \(\sqrt{x + 2} \le 3\)៖
លក្ខខណ្ឌ និងលើកជាការេ៖
ដោះស្រាយវិសមីការ \(\sqrt{2x-1} > 3\)។
មើលដំណោះស្រាយ
ដោះស្រាយវិសមីការ \(\sqrt{2x - 1} > 3\)៖
រកអនុគមន៍ច្រាសនៃ \(f(x) = \dfrac{x+4}{2x-3}\)។
មើលដំណោះស្រាយ
រកអនុគមន៍ច្រាសនៃ \(f(x) = \dfrac{x + 4}{2x - 3}\) (\(x \neq \dfrac{3}{2}\))៖
រកអនុគមន៍ច្រាសនៃ \(g(x) = \dfrac{3x-1}{x+2}\)។
មើលដំណោះស្រាយ
រកអនុគមន៍ច្រាសនៃ \(g(x) = \dfrac{3x - 1}{x + 2}\) (\(x \neq -2\))៖
រកអនុគមន៍ច្រាសនៃ \(f(x) = \sqrt{x - 3} + 1\) ចំពោះ \(x \ge 3\) ព្រមទាំងបញ្ជាក់ដែនកំណត់ និងសំណុំរូបភាព។
មើលដំណោះស្រាយ
រកអនុគមន៍ច្រាសនៃ \(f(x) = \sqrt{x - 3} + 1\) ចំពោះ \(x \ge 3\) (\(y \ge 1\))៖
ដែនកំណត់គឺ \(D = [1, +\infty)\) និងសំណុំរូបភាពគឺ \(R = [3, +\infty)\)។
រកអនុគមន៍ច្រាសនៃ \(h(x) = x^2 - 4x + 7\) ចំពោះ \(x \ge 2\)។
មើលដំណោះស្រាយ
រកអនុគមន៍ច្រាសនៃ \(h(x) = x^2 - 4x + 7\) ចំពោះ \(x \ge 2\) (\(y \ge 3\))៖
បំប្លែង៖ \(y = (x - 2)^2 + 3 \implies (x - 2)^2 = y - 3\)។
ដោយ \(x \ge 2 \implies x - 2 \ge 0\) នាំឱ្យ \(x - 2 = \sqrt{y - 3} \implies x = \sqrt{y - 3} + 2\)។
ដូចនេះ \(h^{-1}(x) = \sqrt{x - 3} + 2\) ចំពោះ \(x \ge 3\)។
គេឱ្យ \(f(x) = \dfrac{ax+b}{cx+d}\) ដែល \(ad - bc \neq 0\)។ បង្ហាញថាបើ \(a + d = 0\) នោះគេបាន \(f(f(x)) = x\) ចំពោះគ្រប់ \(x\) ក្នុងដែនកំណត់។
មើលដំណោះស្រាយ
គេឱ្យ \(f(x) = \dfrac{ax + b}{cx + d}\) ដែល \(ad - bc \neq 0\) និង \(a + d = 0 \implies d = -a\)៖
ជំនួស \(d = -a\) ចូល៖
សមភាពត្រូវបានបង្ហាញយ៉ាងពិតប្រាកដ។
រកតម្លៃនៃ \(a\) និង \(b\) ដើម្បីឱ្យក្រាបតាង \(y = \dfrac{ax+1}{x+b}\) មានអាស៊ីមតូតឈរ \(x = 2\) និងអាស៊ីមតូតដេក \(y = 3\)។
មើលដំណោះស្រាយ
\(y = \dfrac{ax + 1}{x + b}\) មានអាស៊ីមតូតឈរ \(x = 2\) និងអាស៊ីមតូតដេក \(y = 3\)៖
អាស៊ីមតូតឈរ៖ \(x + b = 0 \implies x = -b = 2 \implies b = -2\)
អាស៊ីមតូតដេក៖ \(y = \dfrac{a}{1} = a = 3 \implies a = 3\)
ដូចនេះ \(a = 3\) និង \(b = -2\)។
រកតម្លៃនៃ \(a, b, c\) ដើម្បីឱ្យក្រាបតាង \(y = \dfrac{ax+b}{x+c}\) កាត់តាមចំណុច \((0, 2)\) និងមានផ្ចិតឆ្លុះ \(I(3, 4)\)។
មើលដំណោះស្រាយ
\(y = \dfrac{ax + b}{x + c}\) កាត់ \((0, 2)\) មានផ្ចិតឆ្លុះ \(I(3, 4)\)៖
អាស៊ីមតូតឈរគឺ \(x = 3 \implies -c = 3 \implies c = -3\)
អាស៊ីមតូតដេកគឺ \(y = 4 \implies a = 4\)
កាត់តាម \((0, 2)\)៖ \(2 = \dfrac{a(0) + b}{0 + c} = \dfrac{b}{-3} \implies b = -6\)
ដូចនេះ \(a = 4, b = -6, c = -3\) (\(y = \dfrac{4x - 6}{x - 3}\))។
អ៊ីពែបូល \(y = \dfrac{k}{x}\) កាត់តាមចំណុច \(A(2, 3)\)។ រកតម្លៃ \(k\) រួចគណនាតម្លៃនៃ \(y\) កាលណា \(x = -6\)។
មើលដំណោះស្រាយ
អ៊ីពែបូល \(y = \dfrac{k}{x}\) កាត់តាម \(A(2, 3)\)៖
កាលណា \(x = -6\) នោះ \(y = \dfrac{6}{-6} = -1\)។
ច្បាប់សម្ពាធឧស្ម័ន (Boyle’s Law)៖ ក្នុងសីតុណ្ហភាពថេរ សម្ពាធ \(P\) (គិតជា \(\text{atm}\)) និងមាឌ \(V\) (គិតជាលីត្រ) នៃឧស្ម័នមួយផ្ទៀងផ្ទាត់ទំនាក់ទំនង \(P = \dfrac{k}{V}\)។ ដឹងថា \(P = 2\text{ atm}\) ពេល \(V = 5\text{ L}\)៖
រកតម្លៃថេរ \(k\)។
គណនាសម្ពាធ \(P\) ពេល \(V = 2\text{ L}\)។
រកបម្រែបម្រួល \(P\) កាលណា \(V \to 0\)។
មើលដំណោះស្រាយ
ច្បាប់សម្ពាធឧស្ម័ន (Boyle’s Law)៖ \(P = \dfrac{k}{V}\)៖
ដោយ \(P = 2\text{ atm}\) ពេល \(V = 5\text{ L}\) នាំឱ្យ \(k = P \cdot V = 2 \times 5 = 10\)។
សមីការទំនាក់ទំនង៖ \(P = \dfrac{10}{V}\)
ពេល \(V = 2.5\text{ L}\)៖ \(P = \dfrac{10}{2.5} = 4\text{ atm}\)
ពេល \(P = 5\text{ atm}\)៖ \(V = \dfrac{10}{5} = 2\text{ L}\)
ច្បាប់អូមក្នុងអគ្គិសនី (Physics STEM)៖ តាមច្បាប់អូម អាំងតង់ស៊ីតេចរន្តអគ្គិសនី \(I = \dfrac{V}{R}\)។ បើតង់ស្យុងថេរ \(V = 120\text{ V}\)៖
សង់ក្រាបតាង \(I\) ជាអនុគមន៍នៃ \(R\) (\(R > 0\))។
បញ្ជាក់អាស៊ីមតូតឈរ និងដេក ព្រមទាំងបកស្រាយ។
មើលដំណោះស្រាយ
ច្បាប់អូមក្នុងអគ្គិសនី (Physics STEM)៖ \(I = \dfrac{120}{R}\) (\(R > 0\))៖
ក្រាបជាសាខាអ៊ីពែបូលក្នុងកាដ្រង់ទី ១ (\(R > 0\))។
អាស៊ីមតូតឈរគឺ \(R = 0\) (អ័ក្សអរដោនេ \(OI\)); អាស៊ីមតូតដេកគឺ \(I = 0\) (អ័ក្សអាប់ស៊ីស \(OR\))។
ថ្លៃដើមជាមធ្យមនៃផលិតកម្ម (Economics PISA)៖ សហគ្រាសមួយមានចំណាយថេរ \(5000\$\) និងចំណាយអថេរ \(20\$\) ក្នុងមួយឯកតា។ ថ្លៃដើមជាមធ្យមកំណត់ដោយ \(\bar{C}(x) = \dfrac{5000 + 20x}{x}\)។
គណនា \(\bar{C}(x)\) ចំពោះ \(x = 100, 500, 2000\)។
រកអាស៊ីមតូតដេកនៃ \(\bar{C}(x)\) រួចពន្យល់ន័យ។
មើលដំណោះស្រាយ
ថ្លៃដើមជាមធ្យមនៃផលិតកម្ម (Economics PISA)៖ \(\bar{C}(x) = \dfrac{5000 + 20x}{x} = 20 + \dfrac{5000}{x}\)៖
គណនាថ្លៃដើមមធ្យម៖
\[\begin{aligned} x = 100 &\implies \bar{C}(100) = 20 + \frac{5000}{100} = 70\$ \\ x = 500 &\implies \bar{C}(500) = 20 + \frac{5000}{500} = 30\$ \\ x = 1000 &\implies \bar{C}(1000) = 20 + \frac{5000}{1000} = 25\$ \end{aligned}\]កាលណាការផលិតកើនឡើងខ្លាំង (\(x \to +\infty\)) នោះ \(\dfrac{5000}{x} \to 0\) នាំឱ្យ \(\bar{C}(x) \to 20\$\) (អាស៊ីមតូតដេក)។
កំហាប់ឱសថក្នុងឈាម (Biomedical PISA)៖ បន្ទាប់ពីចាក់ថ្នាំចូលក្នុងសរសៃឈាម កំហាប់ថ្នាំ \(C(t)\) (គិតជា \(\text{mg/L}\)) ក្រោយពេល \(t\) ម៉ោង កំណត់ដោយ \(C(t) = \dfrac{4t}{t^2 + 1}\)។
គណនា \(C(t)\) ពេល \(t = 0, 1, 2, 4\text{ h}\)។
រកពេល និងកំហាប់អតិបរមា។
រកកំហាប់កាលណា \(t \to +\infty\)។
មើលដំណោះស្រាយ
កំហាប់ឱសថក្នុងឈាម (Biomedical PISA)៖ \(C(t) = \dfrac{4t}{t^2 + 1}\) (\(\text{mg/L}\))៖
គណនាកំហាប់៖
\(t = 0 \implies C(0) = 0\)
\(t = 1 \implies C(1) = \dfrac{4(1)}{1^2 + 1} = 2\text{ mg/L}\)
\(t = 2 \implies C(2) = \dfrac{8}{5} = 1.6\text{ mg/L}\)
\(t = 4 \implies C(4) = \dfrac{16}{17} \approx 0.94\text{ mg/L}\)
កំហាប់អតិបរមា៖ តាមវិសមភាពកូស៊ី \(t^2 + 1 \ge 2t\) នាំឱ្យ \(C(t) \le \dfrac{4t}{2t} = 2\text{ mg/L}\) កើតមាននៅពេល \(t = 1\) ម៉ោង។
រូបមន្តឡង់ទីក្នុងអុបទិច (Optics STEM)៖ ទំនាក់ទំនងរវាងចម្ងាយវត្ថុ \(d_o\), ចម្ងាយរូប \(d_i\) និងប្រវែងកន្លោង \(f\) នៃឡង់ទីស្តើងមួយគឺ \(\dfrac{1}{f} = \dfrac{1}{d_o} + \dfrac{1}{d_i}\)។ សម្រាប់ឡង់ទីកាមេរ៉ាដែលមាន \(f = 50\text{ mm}\) ថេរ៖
សរសេរ \(d_i\) ជាអនុគមន៍នៃ \(d_o\)។
រកអាស៊ីមតូតឈរនៃ \(d_i(d_o)\)។
រកលីមីតនៃ \(d_i\) កាលណា \(d_o \to +\infty\)។
មើលដំណោះស្រាយ
រូបមន្តឡង់ទីក្នុងអុបទិច (Optics STEM)៖ \(\dfrac{1}{50} = \dfrac{1}{d_o} + \dfrac{1}{d_i}\) (\(f = 50\text{ mm}\))៖
សរសេរ \(d_i\) ជាអនុគមន៍នៃ \(d_o\)៖
\[\begin{aligned} \frac{1}{d_i} &= \frac{1}{50} - \frac{1}{d_o} = \frac{d_o - 50}{50d_o} \\ \implies d_i &= \frac{50d_o}{d_o - 50} \quad{} (d_o > 50) \end{aligned}\]បើ \(d_o = 100\text{ mm}\) នោះ \(d_i = \dfrac{50(100)}{100 - 50} = 100\text{ mm}\)។
បើវត្ថុនៅឆ្ងាយខ្លាំង (\(d_o \to +\infty\)) នោះ \(d_i \to 50\text{ mm}\) (រូបភាពធ្លាក់ចំចំណុចប្រសព្វកន្លោង)។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
តេស្តសមត្ថភាព ៖ ជំពូកទី ៦ អនុគមន៍ — ៥០ សំណួរ · ៩០ នាទី