ប៉ារ៉ាបូលគឺជាសំណុំចំណុច \(P(x,y)\) នៅក្នុងប្លង់ ដែលមានចម្ងាយស្មើពីចំណុចនឹង \(F\) (Focus) មួយទៅនិងបន្ទាត់នឹង \(\Delta\) មួយ (Directrix) នៅក្នុងប្លង់នោះ។
\(F\) (Focus) នោះហៅថា កំណុំ
បន្ទាត់នឹង \(\Delta\) ហៅថា បន្ទាត់ប្រាប់ទិស (Directrix line)
បន្ទាត់ដែលកាត់តាមកំណុំហើយកែងនឹងបន្ទាត់ប្រាប់ទិសហៅថា អ័ក្សឆ្លុះ នៃប៉ារ៉ាបូល។
\(V\) ជាចំណុចកណ្តាលដែលភ្ជាប់រវាងកំណុំ \(F\) និងបន្ទាត់ប្រាប់ទិស \(\Delta\)។
គ្រប់ចំណុច \(P(x,y)\) ស្ថិតនៅលើប៉ារ៉ាបូលមានកំណុំ \(F\) និងបន្ទាត់ប្រាប់ទិស \(\Delta\) គេបាន \(PF = d(P,\Delta)\)។
ក្នុងមេរៀននេះ យើងសិក្សាតែប៉ារ៉ាបូលដែលមាន អ័ក្សឆ្លុះដេក និង អ័ក្សឆ្លុះឈរ តែប៉ុណ្ណោះ ។
១. ប៉ារ៉ាបូលបើកបញ្ឈរ (Vertical Parabola)
ក. ទម្រង់ \(x^2 = 4py\) (កំពូលនៅ \((0, 0)\))
| លក្ខណៈ/សមីការ | \(x^2=4py\) | |
|---|---|---|
| អ័ក្សឆ្លុះ | \(x = 0\) (អ័ក្ស \(y\)) | |
| កំពូល (Vertex) | \((0, 0)\) | |
| កំណុំ (Focus) | \((0, p)\) | |
| បន្ទាត់ប្រាប់ទិស (Directrix) | \(y = -p\) | |
| ទិសដៅបើក | លើ (\(p>0\)) / ក្រោម (\(p<0\)) |
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល \(x^2 = 12y\) រួចសង់ក្រាប។
សមីការ \(x^2 = 12y\) មានទម្រង់ស្តង់ដា \(x^2 = 4py\) ដែលជាប៉ារ៉ាបូលមានអ័ក្សឆ្លុះឈរ (ត្រួតលើអ័ក្ស \(y\)) និងមានកំពូលនៅគល់តម្រុយ \(V(0, 0)\)។
តាមសមីការ \(4p = 12 \implies p = 3 > 0\) នាំឱ្យប៉ារ៉ាបូលបើកទៅលើ។
កំពូល៖ \(V(0, 0)\)
កំណុំ៖ \(F(0, p) = F(0, 3)\)
សមីការបន្ទាត់ប្រាប់ទិស៖ \(y = -p \iff y = -3\)
អ័ក្សឆ្លុះ៖ \(x = 0\) (អ័ក្សអរដោនេ \(y\))
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល រួចសង់ក្រាបតាងប៉ារ៉ាបូលនីមួយៗខាងក្រោម៖
\(x^2 = 8y\)
\(x^2 = -6y\)
\(V(0, 0), \, F(0, 2), \, \Delta: y = -2\)
\(V(0, 0), \, F\!\left(0, -\dfrac{3}{2}\right), \, \Delta: y = \dfrac{3}{2}\)
ខ. ទម្រង់ \((x-h)^2 = 4p(y-k)\) (កំពូលនៅ \((h, k)\))
| លក្ខណៈ/សមីការ | \((x-h)^2 = 4p(y-k)\) | |
|---|---|---|
| អ័ក្សឆ្លុះ (Symetry) | \(x = h\) | |
| កំពូល (Vertex) | \((h, k)\) | |
| កំណុំ (Focus) | \((h, k+p)\) | |
| បន្ទាត់ប្រាប់ទិស (Directrix) | \(y = k-p\) | |
| ទិសដៅបើក | លើ (\(p>0\)) / ក្រោម (\(p<0\)) |
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល \((x-3)^2 = 8(y+1)\) រួចសង់ក្រាប។
សមីការ \((x-3)^2 = 8(y+1)\) មានទម្រង់ស្តង់ដា \((x-h)^2 = 4p(y-k)\) ដែលមានអ័ក្សឆ្លុះស្របនឹងអ័ក្ស \(y\)។
តាមសមីការ យើងបាន៖ \(h = 3, \; k = -1 \implies\) កំពូល \(V(h, k) = V(3, -1)\)។
\(4p = 8 \implies p = 2 > 0\) នាំឱ្យប៉ារ៉ាបូលបើកទៅលើ។
កំណុំ៖ \(F(h, k+p) = F(3, -1+2) = F(3, 1)\)។
សមីការបន្ទាត់ប្រាប់ទិស៖ \(y = k - p = -1 - 2 \iff y = -3\)។
អ័ក្សឆ្លុះ៖ \(x = h \iff x = 3\)។
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល រួចសង់ក្រាបតាងប៉ារ៉ាបូលនីមួយៗខាងក្រោម៖
\((x-2)^2= 4(y-3)\)
\((x-1)^2+ 8(y+2)=0\)
\(V(2, 3), \, F(2, 4), \, \Delta: y = 2\)
\(V(1, -2), \, F(1, -4), \, \Delta: y = 0\)
២. សមីការស្តង់ដានៃប៉ារ៉ាបូលដែលមានអ័ក្សឆ្លុះដេក (Horizontal Parabola)
ក. ទម្រង់ \(y^2 = 4px\) (កំពូលនៅគល់តម្រុយ \((0, 0)\))
| លក្ខណៈ/សមីការ | \(y^2 = 4px\) | |
|---|---|---|
| អ័ក្សឆ្លុះ | \(y = 0\) (អ័ក្ស \((Ox)\)) | |
| កំពូល (Vertex) | \((0, 0)\) | |
| កំណុំ (Focus) | \((p, 0)\) | |
| បន្ទាត់ប្រាប់ទិស (Directrix) | \(x = -p\) | |
| ទិសដៅបើក | ស្តាំ (\(p>0\)) / ឆ្វេង (\(p<0\)) |
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល \(y^2 = -8x\) រួចសង់ក្រាប។
សមីការ \(y^2 = -8x\) មានទម្រង់ស្តង់ដា \(y^2 = 4px\) ដែលជាប៉ារ៉ាបូលមានអ័ក្សឆ្លុះដេក (ត្រួតលើអ័ក្ស \(x\)) និងកំពូល \(V(0, 0)\)។
តាមសមីការ \(4p = -8 \implies p = -2 < 0\) នាំឱ្យប៉ារ៉ាបូលបើកទៅឆ្វេង។
កំពូល៖ \(V(0, 0)\)
កំណុំ៖ \(F(p, 0) = F(-2, 0)\)
សមីការបន្ទាត់ប្រាប់ទិស៖ \(x = -p \iff x = 2\)
អ័ក្សឆ្លុះ៖ \(y = 0\) (អ័ក្សអាប់ស៊ីស \(x\))
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល រួចសង់ក្រាបតាងប៉ារ៉ាបូលនីមួយៗខាងក្រោម៖
\(y^2 = 4x\)
\(y^2 +12x = 0\)
\(V(0, 0), \, F(1, 0), \, \Delta: x = -1\)
\(V(0, 0), \, F(-3, 0), \, \Delta: x = 3\)
ខ. ទម្រង់ \((y-k)^2 = 4p(x-h)\) (កំពូលនៅ \((h, k)\))
| លក្ខណៈ/សមីការ | \((y-k)^2 = 4p(x-h)\) | |
|---|---|---|
| អ័ក្សឆ្លុះ | \(y = k\) | |
| កំពូល (Vertex) | \((h, k)\) | |
| កំណុំ (Focus) | \((h+p, k)\) | |
| បន្ទាត់ប្រាប់ទិស (Directrix) | \(x = h-p\) | |
| ទិសដៅបើក | ស្តាំ (\(p>0\)) / ឆ្វេង (\(p<0\)) |
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល \((y-1)^2 = -4(x+2)\) រួចសង់ក្រាប។
សមីការ \((y-1)^2 = -4(x+2)\) មានទម្រង់ស្តង់ដា \((y-k)^2 = 4p(x-h)\) ដែលជាប៉ារ៉ាបូលមានអ័ក្សឆ្លុះស្របនឹងអ័ក្ស \(x\)។
តាមសមីការ យើងបាន៖ \(h = -2, \; k = 1 \implies\) កំពូល \(V(h, k) = V(-2, 1)\)។
\(4p = -4 \implies p = -1 < 0\) នាំឱ្យប៉ារ៉ាបូលបើកទៅឆ្វេង។
កំណុំ៖ \(F(h+p, k) = F(-2+(-1), 1) = F(-3, 1)\)។
សមីការបន្ទាត់ប្រាប់ទិស៖ \(x = h - p = -2 - (-1) \iff x = -1\)។
អ័ក្សឆ្លុះ៖ \(y = k \iff y = 1\)។
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល រួចសង់ក្រាបតាងប៉ារ៉ាបូលនីមួយៗខាងក្រោម៖
\((y+2)^2= 4(x-1)\)
\((x+3)+ (y-2)^2=0\)
\(V(1, -2), \, F(2, -2), \, \Delta: x = 0\)
\(V(-3, 2), \, F\!\left(-\dfrac{13}{4}, 2\right), \, \Delta: x = -\dfrac{11}{4}\)
| លក្ខណៈ / អ័ក្សឆ្លុះ | អ័ក្សឆ្លុះដេក (ស្របអ័ក្ស \(x\)) | អ័ក្សឆ្លុះឈរ (ស្របអ័ក្ស \(y\)) |
|---|---|---|
| សមីការស្តង់ដា | \((y-k)^2 = 4p(x-h)\) | \((x-h)^2 = 4p(y-k)\) |
| អ័ក្សឆ្លុះ | \(y = k\) | \(x = h\) |
| កំពូល (V) | \(V(h, k)\) | \(V(h, k)\) |
| កំណុំ (F) | \(F(h+p, k)\) | \(F(h, k+p)\) |
| បន្ទាត់ប្រាប់ទិស \(\Delta\) | \(x = h - p\) | \(y = k - p\) |
| ទិសដៅបើក | ស្តាំ (\(p>0\)) / ឆ្វេង (\(p<0\)) | លើ (\(p>0\)) / ក្រោម (\(p<0\)) |
| ក្រាប |
គេមានសមីការ \((x-2)^2 = 12(y-1)\) ជាសមីការប៉ារ៉ាបូល។ រកកូអរដោនេកំពូល កំណុំ សមីការអ័ក្សឆ្លុះ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល រួចសង់ក្រាប។
សមីការដែលឱ្យ៖ \((x-2)^2 = 12(y-1)\)
ប្រៀបធៀបនឹងសមីការស្តង់ដា៖ \((x-h)^2 = 4p(y-k)\) ជាប៉ារ៉ាបូលដែលមានអ័ក្សឆ្លុះឈរ (ស្របនឹងអ័ក្ស \(y\))។
គេបាន៖
\[h = 2, \quad{} k = 1, \quad{} 4p = 12 \implies p = 3 > 0 \quad{} (\text{ប៉ារ៉ាបូលបើកទៅលើ})\]កំពូល៖ \(V(h, k) = V(2, 1)\)
កំណុំ៖ \(F(h, k+p) = F(2, 1+3) = F(2, 4)\)
សមីការអ័ក្សឆ្លុះ៖ \(x = h \iff x = 2\)
សមីការបន្ទាត់ប្រាប់ទិស (\(\Delta\))៖ \(y = k - p = 1 - 3 \iff y = -2\)
ចំណុចជំនួយសម្រាប់សង់ក្រាប៖
យក \(y = 4\) (កម្ពស់កំណុំ \(F\)) នាំឱ្យ៖
\[(x-2)^2 = 12(4-1) = 36 \implies x - 2 = \pm 6 \implies x = 8 \;\text{ឬ}\; x = -4\]នាំឱ្យប៉ារ៉ាបូលកាត់តាមចំណុច \((-4, 4)\) និង \((8, 4)\) (ចុងទាំងសងខាងនៃអង្កត់កាត់កំណុំ Latus Rectum ប្រវែង \(4p = 12\))។ចំណុចប្រសព្វជាមួយអ័ក្ស \(Oy\) (\(x=0\))៖ \((0-2)^2 = 12(y-1) \implies 4 = 12(y-1) \implies y = \dfrac{4}{3}\)។
គេមានសមីការ \((y+1)^2 = -8(x-1)\) ជាសមីការប៉ារ៉ាបូល។ រកកូអរដោនេកំពូល កំណុំ សមីការអ័ក្សឆ្លុះ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល រួចសង់ក្រាប។
សមីការដែលឱ្យ៖ \((y+1)^2 = -8(x-1)\)
ប្រៀបធៀបនឹងសមីការស្តង់ដា៖ \((y-k)^2 = 4p(x-h)\) ជាប៉ារ៉ាបូលដែលមានអ័ក្សឆ្លុះដេក (ស្របនឹងអ័ក្ស \(x\))។
គេបាន៖
\[h = 1, \quad{} k = -1, \quad{} 4p = -8 \implies p = -2 < 0 \quad{} (\text{ប៉ារ៉ាបូលបើកទៅឆ្វេង})\]កំពូល៖ \(V(h, k) = V(1, -1)\)
កំណុំ៖ \(F(h+p, k) = F(1 - 2, -1) = F(-1, -1)\)
សមីការអ័ក្សឆ្លុះ៖ \(y = k \iff y = -1\)
សមីការបន្ទាត់ប្រាប់ទិស (\(\Delta\))៖ \(x = h - p = 1 - (-2) \iff x = 3\)
ចំណុចជំនួយសម្រាប់សង់ក្រាប៖
យក \(x = -1\) (អាប់ស៊ីសកំណុំ \(F\)) នាំឱ្យ៖
\[(y+1)^2 = -8(-1-1) = 16 \implies y + 1 = \pm 4 \implies y = 3 \;\text{ឬ}\; y = -5\]នាំឱ្យប៉ារ៉ាបូលកាត់តាមចំណុច \((-1, 3)\) និង \((-1, -5)\) (ចុងទាំងសងខាងនៃអង្កត់កាត់កំណុំ Latus Rectum ប្រវែង \(|4p| = 8\))។ចំណុចប្រសព្វជាមួយអ័ក្ស \(Oy\) (\(x=0\))៖ \((y+1)^2 = -8(0-1) = 8 \implies y = -1 \pm 2\sqrt{2} \approx 1.83 \;\) ឬ \(\; -3.83\)។
គេមានសមីការ \(\left(y - \dfrac{1}{2}\right)^2 = -4(x+1)\) ជាសមីការប៉ារ៉ាបូល។ រកកូអរដោនេកំពូល កំណុំ សមីការអ័ក្សឆ្លុះ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល រួចសង់ក្រាប។
សមីការដែលឱ្យ៖ \(\left(y - \dfrac{1}{2}\right)^2 = -4(x+1)\)
ប្រៀបធៀបនឹងសមីការស្តង់ដា៖ \((y-k)^2 = 4p(x-h)\) ជាប៉ារ៉ាបូលដែលមានអ័ក្សឆ្លុះដេក (ស្របនឹងអ័ក្ស \(x\))។
គេបាន៖
\[h = -1, \quad{} k = \frac{1}{2}, \quad{} 4p = -4 \implies p = -1 < 0 \quad{} (\text{ប៉ារ៉ាបូលបើកទៅឆ្វេង})\]កំពូល៖ \(V(h, k) = V\left(-1, \dfrac{1}{2}\right)\)
កំណុំ៖ \(F(h+p, k) = F\left(-1 - 1, \dfrac{1}{2}\right) = F\left(-2, \dfrac{1}{2}\right)\)
សមីការអ័ក្សឆ្លុះ៖ \(y = k \iff y = \dfrac{1}{2}\)
សមីការបន្ទាត់ប្រាប់ទិស (\(\Delta\))៖ \(x = h - p = -1 - (-1) \iff x = 0\) (អ័ក្សអរដោនេ \(Oy\))
ចំណុចជំនួយសម្រាប់សង់ក្រាប៖
យក \(x = -2\) (អាប់ស៊ីសកំណុំ \(F\)) នាំឱ្យ៖
\[\left(y - \frac{1}{2}\right)^2 = -4(-2+1) = 4 \implies y - \frac{1}{2} = \pm 2 \implies y = \frac{5}{2} = 2.5 \;\text{ឬ}\; y = -\frac{3}{2} = -1.5\]នាំឱ្យប៉ារ៉ាបូលកាត់តាមចំណុច \(\left(-2, \dfrac{5}{2}\right)\) និង \(\left(-2, -\dfrac{3}{2}\right)\) (ចុងទាំងសងខាងនៃអង្កត់កាត់កំណុំ Latus Rectum ប្រវែង \(|4p| = 4\))។
សង់ក្រាបតាងប៉ារ៉ាបូលខាងក្រោម៖
សមីការ៖ \((x+2)^2=8(y-3)\)
កំពូល \(V(h, k)\): \(V(-2, 3)\)
កំណុំ \(F(h, k+p)\): \(F(-2, 5)\)
បន្ទាត់ប្រាប់ទិស \(\Delta\): \(y = 1\)
សមីការ៖ \((x-4)^2=-12y\)
កំពូល \(V(h, k)\): \(V(4, 0)\)
កំណុំ \(F(h, k+p)\): \(F(4, -3)\)
បន្ទាត់ប្រាប់ទិស \(\Delta\): \(y = 3\)
សមីការ៖ \((y+1)^2=4x\)
កំពូល \(V(h, k)\): \(V(0, -1)\)
កំណុំ \(F(h+p, k)\): \(F(1, -1)\)
បន្ទាត់ប្រាប់ទិស \(\Delta\): \(x = -1\)
សមីការ៖ \((y+4)^2=-8(x+5)\)
កំពូល \(V(h, k)\): \(V(-5, -4)\)
កំណុំ \(F(h+p, k)\): \(F(-7, -4)\)
បន្ទាត់ប្រាប់ទិស \(\Delta\): \(x = -3\)
សមីការទូទៅនៃប៉ារ៉ាបូល
| លក្ខណៈ | ប៉ារ៉ាបូលឈរ (Vertical Parabola) | ប៉ារ៉ាបូលដេក (Horizontal Parabola) |
|---|---|---|
| សមីការទូទៅ | \(\mathbf{Ax^2 + Dx + Ey + F = 0}\) | \(\mathbf{Cy^2 + Dx + Ey + F = 0}\) |
| លក្ខខណ្ឌ | \(C=0\) និង \(A \neq 0\) | \(A=0\) និង \(C \neq 0\) |
| អ័ក្សឆ្លុះ | ឈរ (\(x = h\)) | ដេក (\(y = k\)) |
ការផ្លាស់ប្តូរទៅសមីការស្តង់ដារ (Completing the Square)
គោលគំនិតសំខាន់នៃការដោះស្រាយសមីការទូទៅគឺការបំប្លែងវាទៅជា សមីការស្តង់ដារ ដោយប្រើវិធី បំពេញការ៉េ (Completing the Square)។
១. ប៉ារ៉ាបូលឈរ
ប៉ារ៉ាបូលឈរមានតួ \(x^2\)។ យើងត្រូវបំពេញការ៉េលើតួ \(x\) ដូចខាងក្រោម៖
២. ប៉ារ៉ាបូលដេក
ប៉ារ៉ាបូលដេកមានតួ \(y^2\)។ យើងត្រូវបំពេញការ៉េលើតួ \(y\) ដូចខាងក្រោម៖
បំប្លែងសមីការទូទៅនៃប៉ារ៉ាបូល \(x^2 - 4x - 8y + 12 = 0\) ទៅជាសមីការស្តង់ដា រួចកំណត់កូអរដោនេកំពូល និងកំណុំ។
សមីការដែលឱ្យ៖ \(x^2 - 4x - 8y + 12 = 0\)
រក្សាទុកតួដែលមានអថេរ \(x\) នៅអង្គខាងឆ្វេង ហើយផ្ទេរតួផ្សេងទៀតទៅអង្គខាងស្តាំ៖
\[x^2 - 4x = 8y - 12\]បំពេញការ៉េអង្គខាងឆ្វេង ដោយបន្ថែម \(\left(\frac{-4}{2}\right)^2 = 4\) ទៅអង្គទាំងសងខាង៖
\[x^2 - 4x + 4 = 8y - 12 + 4 \iff (x - 2)^2 = 8y - 8\]ដាក់មេគុណ \(8\) ជាកត្តារួមនៅអង្គខាងស្តាំ៖
\[(x - 2)^2 = 8(y - 1)\]នេះជាសមីការស្តង់ដានៃប៉ារ៉ាបូលឈរ \((x-h)^2 = 4p(y-k)\) ដែលមាន៖
កំពូល៖ \(V(h, k) = V(2, 1)\)
\(4p = 8 \implies p = 2\) នាំឱ្យកំណុំ \(F(h, k+p) = F(2, 1+2) = F(2, 3)\)
បំប្លែងសមីការខាងក្រោមជាសមីការស្តង់ដារ៖
\(x^2 - 2x - 3y - 8 = 0\)
\(9y^2 - 36y - 2x + 24 = 0\)
\(4x - y^2 - 2y - 33 = 0\)
\(x^2 + 4x + 4y - 4 = 0\)
\(y^2 - 4x + 4y + 24 = 0\)
\(y=-\frac{1}{2}x^2-x+\frac{1}{2}\)
\((x - 1)^2 = 3(y + 3)\)
\((y - 2)^2 = \dfrac{2}{9}(x + 6)\)
\((y + 1)^2 = 4(x - 8)\)
\((x + 2)^2 = -4(y - 2)\)
\((y + 2)^2 = 4(x - 5)\)
\((x + 1)^2 = -2(y - 1)\)
រកសមីការនៃប៉ារ៉ាបូលដែលមាន អ័ក្សឆ្លុះស្របនឹងអ័ក្សអរដោនេ ហើយក្រាបកាត់តាមបីចំណុច \((2,1)\), \((5,-5)\) និង \((10,5)\)។
ដោយអ័ក្សឆ្លុះស្របនឹងអ័ក្សអរដោនេ (\(Oy\)) នោះសមីការទូទៅមានទម្រង់៖ \(x^2 + Dx + Ey + F = 0\) (\(E \neq 0\))។
ជំនួសកូអរដោនេនៃចំណុចទាំងបី \((2,1)\), \((5,-5)\) និង \((10,5)\) ចូលក្នុងសមីការ៖
យក \((2) - (1) \implies 3D - 6E = -21 \iff D - 2E = -7 \quad{} (4)\)
យក \((3) - (2) \implies 5D + 10E = -75 \iff D + 2E = -15 \quad{} (5)\)
បូក \((4)\) និង \((5)\) អង្គនិងអង្គ៖ \(2D = -22 \implies D = -11\)
ជំនួស \(D = -11\) ចូល \((5)\) បាន \(E = -2\) រួចជំនួសចូល \((1)\) បាន \(F = 20\)
ដូចនេះ សមីការទូទៅគឺ៖ \(\mathbf{x^2 - 11x - 2y + 20 = 0}\) និងស្តង់ដារ៖ \(\left(x - \dfrac{11}{2}\right)^2 = 2\left(y + \dfrac{41}{8}\right)\)។
រកសមីការនៃប៉ារ៉ាបូលដែលមាន អ័ក្សឆ្លុះស្របនឹងអ័ក្សអាប់ស៊ីស ហើយក្រាបកាត់តាមបីចំណុច \((0,0)\), \((-3,-6)\) និង \((-8,4)\)។
ដោយអ័ក្សឆ្លុះស្របនឹងអ័ក្សអាប់ស៊ីស (\(Ox\)) នោះសមីការទូទៅមានទម្រង់៖ \(y^2 + Dx + Ey + F = 0\) (\(D \neq 0\))។
ជំនួសកូអរដោនេនៃចំណុចទាំងបី \((0,0)\), \((-3,-6)\) និង \((-8,4)\) ចូលក្នុងសមីការ៖
ពីសមីការ \((3)\) បាន \(E = 2D - 4\) ជំនួសចូល \((2)\)៖ \(D + 2(2D - 4) = 12 \implies D = 4\)
រកបាន \(E = 2(4) - 4 = 4\) និង \(F = 0\)
ដូចនេះ សមីការទូទៅគឺ៖ \(\mathbf{y^2 + 4x + 4y = 0}\) និងស្តង់ដារ៖ \((y + 2)^2 = -4(x - 1)\)។
គេមានសមីការប៉ារ៉ាបូល \(y^2+8y-8x = 0\) ។
បំប្លែងសមីការប៉ារ៉ាបូលខាងលើទៅជាទម្រង់ស្តង់ដា។
រកកូអរដោនេនៃកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូល។
រួចសង់ក្រាបតាងប៉ារ៉ាបូលនោះ។
បំប្លែងសមីការប៉ារ៉ាបូលទៅជាទម្រង់ស្តង់ដា៖
\[y^2 + 8y - 8x = 0 \iff y^2 + 8y + 16 = 8x + 16 \iff (y + 4)^2 = 8(x + 2)\]រកកូអរដោនេនៃកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិស៖
នេះជាសមីការស្តង់ដានៃប៉ារ៉ាបូលដេក \((y - k)^2 = 4p(x - h)\) ដែលមាន \(h = -2, \; k = -4\)។
ដោយ \(4p = 8 \implies p = 2 > 0\) នាំឱ្យប៉ារ៉ាបូលបែរភាពប៉ោងទៅទិសខាងស្តាំ៖
កំពូល៖ \(V(h, k) = V(-2, -4)\) កំណុំ៖ \(F(h + p, k) = F(0, -4)\)
បន្ទាត់ប្រាប់ទិស៖ \(\Delta: x = -4\) អ័ក្សឆ្លុះ៖ \(y = -4\)
សង់ក្រាបតាងប៉ារ៉ាបូល៖
ចំណុចប្រសព្វអ័ក្សកូអរដោនេ៖
ចំពោះ \(y = 0 \implies x = 0\) (កាត់គល់ \(O\))
ចំពោះ \(x = 0 \implies y = 0\) ឬ \(y = -8\)
| \(x\) | \(6\) | \(0\) | \(-2\) | \(0\) | \(6\) |
|---|---|---|---|---|---|
| \(y\) | \(-12\) | \(-8\) | \(-4\) | \(0\) | \(4\) |
ចូរកំណត់កូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូលខាងក្រោម រួចសង់ក្រាប៖
\((y-2)^2 = 4(x+1)\)
\((y+3)^2 = -8(x-4)\)
ក. សមីការ \((y-2)^2 = 4(x+1)\)៖
ទម្រង់ស្តង់ដា \((y-k)^2 = 4p(x-h)\) ដែល \(h=-1, k=2\)
\(4p = 4 \implies p = 1 > 0\) (បែរទៅស្តាំ)
កំពូល \(V(h,k) = V(-1, 2)\)
កំណុំ \(F(h+p,k) = F(0, 2)\)
បន្ទាត់ប្រាប់ទិស \(\Delta: x = -2\), អ័ក្សឆ្លុះ \(y=2\)
ចំណុចប្រសព្វ \(Oy\) (\(x=0\)): \((0,0)\) និង \((0,4)\)
ខ. សមីការ \((y+3)^2 = -8(x-4)\)៖
ទម្រង់ស្តង់ដា \((y-k)^2 = 4p(x-h)\) ដែល \(h=4, k=-3\)
\(4p = -8 \implies p = -2 < 0\) (បែរទៅឆ្វេង)
កំពូល \(V(h,k) = V(4, -3)\)
កំណុំ \(F(h+p,k) = F(2, -3)\)
បន្ទាត់ប្រាប់ទិស \(\Delta: x = 6\), អ័ក្សឆ្លុះ \(y=-3\)
ចុង Latus Rectum (\(x=2\)): \((2,1)\) និង \((2,-7)\)
គេមានប៉ារ៉ាបូលមួយមានកំពូលត្រង់គល់តម្រុយ និងកំណុំស្ថិតនៅលើអ័ក្សអរដោនេ។
រកសមីការស្តង់ដានៃប៉ារ៉ាបូល បើក្រាបវាកាត់តាមចំណុច \(A(4, 12)\)។
រកតម្លៃនៃ \(y_1\) បើ \(B(3,y_1)\) ស្ថិតនៅលើប៉ារ៉ាបូល រួចសង់ក្រាប។
រកសមីការស្តង់ដានៃប៉ារ៉ាបូល៖
ដោយកំពូលនៅគល់តម្រុយ \(O(0,0)\) និងកំណុំនៅលើអ័ក្សអរដោនេ (\(Oy\)) នោះសមីការមានទម្រង់៖
\[x^2 = 4py\]ដោយក្រាបកាត់តាមចំណុច \(A(4, 12)\) ជំនួស \(x = 4, y = 12\) ចូល៖
\[4^2 = 4p(12) \iff 16 = 48p \implies p = \frac{1}{3} \implies 4p = \frac{4}{3}\]ដូចនេះ សមីការស្តង់ដានៃប៉ារ៉ាបូលគឺ៖ \(\mathbf{x^2 = \dfrac{4}{3}y}\) (ឬ \(y = \dfrac{3}{4}x^2\))។រកតម្លៃនៃ \(y_1\)៖
ដោយចំណុច \(B(3, y_1)\) ស្ថិតនៅលើប៉ារ៉ាបូល ជំនួស \(x = 3, y = y_1\) ចូល៖
\[3^2 = \frac{4}{3}y_1 \iff 9 = \frac{4}{3}y_1 \implies \mathbf{y_1 = \frac{27}{4} = 6.75}\]ដូចនេះ ចំណុចនោះគឺ \(B\left(3, \dfrac{27}{4}\right)\)។
គេមានប៉ារ៉ាបូលមួយមានកំពូលនៅត្រង់ចំណុច \((0,0)\) និងកំណុំ \(F\) ស្ថិតនៅលើអ័ក្សអរដោនេ។
រកសមីការស្តង់ដានៃប៉ារ៉ាបូលនេះ បើគេដឹងថាវាកាត់តាមចំណុច \(A(2,6)\)។
រកតម្លៃ \(x_1\) បើ \(B\left(x_1,\dfrac{3}{2}\right)\) ស្ថិតនៅលើប៉ារ៉ាបូលនេះ រួចសង់ប៉ារ៉ាបូលនោះ។
រកសមីការស្តង់ដានៃប៉ារ៉ាបូល៖
សមីការមានទម្រង់៖ \(x^2 = 4py\) (\(Oy\) ជាអ័ក្សឆ្លុះ)។
ក្រាបកាត់តាម \(A(2,6) \implies 2^2 = 4p(6) \implies p = \dfrac{1}{6} \implies 4p = \dfrac{2}{3}\)។
ដូចនេះ សមីការស្តង់ដាគឺ៖ \(\mathbf{x^2 = \dfrac{2}{3}y}\) (ឬ \(y = \dfrac{3}{2}x^2\))។
រកតម្លៃ \(x_1\) និងសង់ក្រាប៖
ជំនួស \(y = \dfrac{3}{2} \implies x_1^2 = \dfrac{2}{3}\left(\dfrac{3}{2}\right) = 1 \implies \mathbf{x_1 = \pm 1}\)។
បានពីរចំណុចគឺ៖ \(B_1\left(1, \dfrac{3}{2}\right)\) និង \(B_2\left(-1, \dfrac{3}{2}\right)\)។
កំពូល៖ \(O(0,0)\)
កំណុំ៖ \(F\left(0, \dfrac{1}{6}\right)\)
បន្ទាត់ប្រាប់ទិស៖ \(\Delta: y = -\dfrac{1}{6}\)
គេមានប៉ារ៉ាបូលមួយមានកំពូលនៅត្រង់ចំណុច \((0,0)\) និងកំណុំ \(F\) ស្ថិតនៅលើអ័ក្សអាប់ស៊ីស។
រកសមីការស្តង់ដានៃប៉ារ៉ាបូលនេះ បើគេដឹងថាវាកាត់តាមចំណុច \(A\left(\dfrac{3}{2},-3\right)\)។
រកកូអរដោនេកំណុំ សមីការបន្ទាត់ប្រាប់ទិស រួចសង់ប៉ារ៉ាបូលនោះ។
រកសមីការស្តង់ដានៃប៉ារ៉ាបូល៖
សមីការមានទម្រង់៖ \(y^2 = 4px\) (\(Ox\) ជាអ័ក្សឆ្លុះ)។
ក្រាបកាត់តាម \(A\left(\dfrac{3}{2},-3\right) \implies (-3)^2 = 4p\left(\dfrac{3}{2}\right) \implies 9 = 6p \implies p = \dfrac{3}{2}\)។
នាំឱ្យ \(4p = 4\left(\dfrac{3}{2}\right) = 6\)។
ដូចនេះ សមីការស្តង់ដាគឺ៖ \(\mathbf{y^2 = 6x}\)។
កំណុំ បន្ទាត់ប្រាប់ទិស និងសង់ក្រាប៖
ដោយ \(p = \dfrac{3}{2} > 0\) ប៉ារ៉ាបូលបែរភាពប៉ោងទៅខាងស្តាំ៖
កំពូល៖ \(O(0,0)\) កំណុំ៖ \(F\left(\dfrac{3}{2}, 0\right)\)
បន្ទាត់ប្រាប់ទិស៖ \(\Delta: x = -\dfrac{3}{2}\)
ចំណុចកាត់៖ \(A\left(\dfrac{3}{2},-3\right)\) និង \(A'\left(\dfrac{3}{2},3\right)\)
ប៉ារ៉ាបូលមួយមានកំពូលនៅគល់តម្រុយ \(O(0,0)\) និងកំណុំ \(F\) ស្ថិតនៅលើអ័ក្សអាប់ស៊ីស។
រកសមីការនៃប៉ារ៉ាបូលនេះ បើវាកាត់តាមចំណុច \(A(2,4)\)។
រកតម្លៃ \(x_1\) បើចំណុច \(B(x_1, -8)\) ស្ថិតនៅលើប៉ារ៉ាបូលនេះ រួចសង់ក្រាប។
រកសមីការនៃប៉ារ៉ាបូល៖
ដោយកំពូលនៅ \(O(0,0)\) និងកំណុំលើអ័ក្សអាប់ស៊ីស (\(Ox\)) នោះសមីការមានទម្រង់៖
\[y^2 = 4px\]ក្រាបកាត់តាម \(A(2,4) \implies 4^2 = 4p(2) \iff 16 = 8p \implies p = 2\) នាំឱ្យ \(4p = 8\)។
ដូចនេះ សមីការនៃប៉ារ៉ាបូលគឺ៖ \(\mathbf{y^2 = 8x}\)។
រកតម្លៃ \(x_1\) និងសង់ក្រាប៖
ដោយចំណុច \(B(x_1, -8)\) ស្ថិតនៅលើប៉ារ៉ាបូល ជំនួស \(x = x_1, y = -8\) ចូល៖
\[(-8)^2 = 8x_1 \iff 64 = 8x_1 \implies \mathbf{x_1 = 8}\]ដូចនេះ ចំណុចនោះគឺ \(B(8, -8)\) និងចំណុចឆ្លុះ \(B'(8, 8)\)។
កំពូល៖ \(O(0,0)\) កំណុំ៖ \(F(2,0)\)
បន្ទាត់ប្រាប់ទិស៖ \(\Delta: x = -2\)
រកសមីការស្តង់ដានៃប៉ារ៉ាបូល ក្នុងករណីនីមួយៗដូចខាងក្រោម៖
កំពូល \(V(0,0)\) និង កំណុំ \(F\left(0, -\dfrac{3}{2}\right)\)
កំណុំ \(F(2,0)\) និងបន្ទាត់ប្រាប់ទិសមានសមីការ \(x = -2\)
កំពូល \(V(4,1)\) និង កំណុំ \(F(2,1)\)
កំណុំ \(F(2,5)\) និងបន្ទាត់ប្រាប់ទិសមានសមីការ \(y = 3\)
កំពូល \(V(-1,1)\) អ័ក្សឆ្លុះស្របនឹងអ័ក្សអរដោនេ ហើយក្រាបកាត់តាមចំណុច \((1,0)\)
អ័ក្សឆ្លុះស្របនឹងអ័ក្សអាប់ស៊ីស ហើយក្រាបកាត់តាមបីចំណុច \((4,2), (0,0), (3,-3)\)
កំពូល \(V(0,0)\) និង \(F\left(0, -\frac{3}{2}\right) \in Oy \implies\) សមីការមានទម្រង់ \(x^2 = 4py\)។
ដោយ \(p = -\frac{3}{2} \implies 4p = -6\)។
ដូចនេះ សមីការគឺ៖ \(\mathbf{x^2 = -6y}\)។
កំណុំ \(F(2,0)\) និងបន្ទាត់ប្រាប់ទិស \(x = -2\)៖
កំពូលជាចំណុចកណ្ដាល \(V(0,0)\) និង \(p = 2 > 0\)។
សមីការមានទម្រង់ \(y^2 = 4px\) នាំឱ្យ \(\mathbf{y^2 = 8x}\)។
កំពូល \(V(4,1)\) និង \(F(2,1)\)៖
មានអ័ក្សឆ្លុះដេក \(y = 1\) (\(h=4, k=1\))។
\(p = x_F - h = 2 - 4 = -2\) នាំឱ្យ \(4p = -8\)។
សមីការ៖ \(\mathbf{(y-1)^2 = -8(x-4)}\)។
កំណុំ \(F(2,5)\) និងបន្ទាត់ប្រាប់ទិស \(y = 3\)៖
ប៉ារ៉ាបូលឈរ (អ័ក្សឆ្លុះ \(x = 2\))។ កំពូល \(V(2, k)\) ដែល \(k = \frac{5+3}{2} = 4\)។
\(p = y_F - k = 5 - 4 = 1\) នាំឱ្យ \(4p = 4\)។
សមីការ៖ \(\mathbf{(x-2)^2 = 4(y-4)}\)។
កំពូល \(V(-1,1)\) អ័ក្សឆ្លុះស្រប \(Oy\)៖
សមីការ៖ \((x+1)^2 = 4p(y-1)\)។
កាត់តាម \((1,0) \implies (1+1)^2 = 4p(0-1)\) \(\implies 4 = -4p \implies 4p = -4\)។
សមីការ៖ \(\mathbf{(x+1)^2 = -4(y-1)}\)។
អ័ក្សឆ្លុះស្រប \(Ox \implies y^2+Dx+Ey+F=0\)៖
កាត់ \((0,0) \implies F = 0\)។
កាត់ \((4,2) \implies 4+4D+2E = 0 \iff 2D+E=-2\) (1)
កាត់ \((3,-3) \implies 9+3D-3E = 0 \iff D-E=-3\) (2)
ពី (1) និង (2) បាន \(D = -\frac{5}{3}, E = \frac{4}{3}\)។
សមីការទូទៅ៖ \(\mathbf{3y^2 - 5x + 4y = 0}\)
ស្តង់ដា៖ \(\mathbf{\left(y + \frac{2}{3}\right)^2 = \frac{5}{3}\left(x + \frac{4}{15}\right)}\)។
ចូរកំណត់កូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូលខាងក្រោម រួចសង់ក្រាប៖
\((y+2)^2 = -8(x-2)\)
\(y^2+4y-8x-4=0\)
ក. សមីការ \((y+2)^2 = -8(x-2)\)៖
ទម្រង់ \((y-k)^2 = 4p(x-h)\) ដែល \(h=2, k=-2\)
\(4p = -8 \implies p = -2 < 0\) (បែរទៅឆ្វេង)
កំពូល \(V(h,k) = V(2, -2)\)
កំណុំ \(F(h+p,k) = F(0, -2)\)
បន្ទាត់ប្រាប់ទិស \(\Delta: x = 4\), អ័ក្សឆ្លុះ \(y=-2\)
កាត់អ័ក្ស \(Oy\) (\(x=0\)): \((0,2)\) និង \((0,-6)\)
ខ. សមីការ \(y^2+4y-8x-4=0\)៖
\(y^2+4y+4 = 8x+8 \iff (y+2)^2 = 8(x+1)\)
មាន \(h=-1, k=-2\), \(4p = 8 \implies p = 2 > 0\)
កំពូល \(V(h,k) = V(-1, -2)\)
កំណុំ \(F(h+p,k) = F(1, -2)\)
បន្ទាត់ប្រាប់ទិស \(\Delta: x = -3\), អ័ក្សឆ្លុះ \(y=-2\)
ចុង Latus Rectum (\(x=1\)): \((1,2)\) និង \((1,-6)\)
ចម្លើយ និងដំណោះស្រាយ
បើកមើលចម្លើយ និងដំណោះស្រាយលម្អិត
មេរៀនទី ១ ៖ ប៉ារ៉ាបូល
តារាងចម្លើយសំណួរពហុជ្រើសរើស (MCQ 100) — មេរៀនទី ១ ៖ ប៉ារ៉ាបូល
| ល.រ | ចម្លើយ | ល.រ | ចម្លើយ | ល.រ | ចម្លើយ | ល.រ | ចម្លើយ | ល.រ | ចម្លើយ |
|---|---|---|---|---|---|---|---|---|---|
| ១ | គ | ២១ | ក | ៤១ | គ | ៦១ | ឃ | ៨១ | ក |
| ២ | គ | ២២ | ខ | ៤២ | គ | ៦២ | ក | ៨២ | ឃ |
| ៣ | ខ | ២៣ | ខ | ៤៣ | ក | ៦៣ | ខ | ៨៣ | គ |
| ៤ | ក | ២៤ | ឃ | ៤៤ | ខ | ៦៤ | ឃ | ៨៤ | គ |
| ៥ | ក | ២៥ | ក | ៤៥ | ឃ | ៦៥ | ខ | ៨៥ | ឃ |
| ៦ | ឃ | ២៦ | គ | ៤៦ | ខ | ៦៦ | ឃ | ៨៦ | ខ |
| ៧ | គ | ២៧ | ខ | ៤៧ | គ | ៦៧ | ក | ៨៧ | គ |
| ៨ | ក | ២៨ | ឃ | ៤៨ | ខ | ៦៨ | ខ | ៨៨ | ខ |
| ៩ | គ | ២៩ | គ | ៤៩ | ក | ៦៩ | ខ | ៨៩ | ក |
| ១០ | គ | ៣០ | គ | ៥០ | ក | ៧០ | ក | ៩០ | ក |
| ១១ | ក | ៣១ | ឃ | ៥១ | ខ | ៧១ | គ | ៩១ | គ |
| ១២ | ខ | ៣២ | ខ | ៥២ | ខ | ៧២ | គ | ៩២ | ក |
| ១៣ | គ | ៣៣ | ក | ៥៣ | ឃ | ៧៣ | ឃ | ៩៣ | ក |
| ១៤ | ខ | ៣៤ | ក | ៥៤ | ឃ | ៧៤ | ខ | ៩៤ | ខ |
| ១៥ | ក | ៣៥ | ឃ | ៥៥ | ខ | ៧៥ | ឃ | ៩៥ | ឃ |
| ១៦ | ឃ | ៣៦ | គ | ៥៦ | ឃ | ៧៦ | ខ | ៩៦ | ក |
| ១៧ | ក | ៣៧ | ក | ៥៧ | ឃ | ៧៧ | គ | ៩៧ | ក |
| ១៨ | ខ | ៣៨ | ខ | ៥៨ | គ | ៧៨ | ឃ | ៩៨ | ឃ |
| ១៩ | ឃ | ៣៩ | គ | ៥៩ | គ | ៧៩ | គ | ៩៩ | ខ |
| ២០ | គ | ៤០ | ក | ៦០ | ឃ | ៨០ | ឃ | ១០០ | ឃ |
ខ. ដំណោះស្រាយលម្អិតនៃលំហាត់អនុវត្តន៍
រកកូអរដោនេកំពូល កំណុំ និងសមីការបន្ទាត់ប្រាប់ទិសនៃប៉ារ៉ាបូលខាងក្រោម រួចសង់ក្រាបតាងប៉ារ៉ាបូលនេះ ៖
ក \(y = \frac{1}{4}(x^2 - 2x + 5)\)
ខ \(x^2 + 4x + 4y - 4 = 0\)
គ \(2x^2 + 4x - 8y + 20 = 0\)
ឃ \(y^2 + 6y + 8x + 25 = 0\)
ង \(y^2 + 4y + 8x - 12 = 0\)
ច \(4y^2 + 8y - 3x + 10 = 0\)
ដំណោះស្រាយ
ក \(y = \frac{1}{4}(x^2 - 2x + 5)\)
\(\begin{aligned}[t] 4y &= x^2 - 2x + 5 \\ 4y - 4 &= x^2 - 2x + 1 \\ (x - 1)^2 &= 4(y - 1) \end{aligned}\)
សមីការស្តង់ដា \((x-h)^2 = 4p(y-k)\) ៖ \(\begin{cases} h = 1,\; k = 1 \\ 4p = 4 \implies p = 1 > 0 \end{cases}\)
ប៉ារ៉ាបូលមានអ័ក្សឆ្លុះឈរ \(x = 1\) បើកឡើងលើ ៖
កំពូល \(V(1, 1)\)
កំណុំ \(F(1, 1 + 1) = F(1, 2)\)
បន្ទាត់ប្រាប់ទិស \(\Delta: y = 1 - 1 \implies y = 0\)
ដូចនេះ \(\boxed{V(1, 1),\; F(1, 2),\; \Delta: y = 0}\)
ខ \(x^2 + 4x + 4y - 4 = 0\)
\(\begin{aligned}[t] x^2 + 4x + 4 &= -4y + 4 + 4 \\ (x + 2)^2 &= -4(y - 2) \end{aligned}\)
សមីការស្តង់ដា \((x-h)^2 = 4p(y-k)\) ៖ \(\begin{cases} h = -2,\; k = 2 \\ 4p = -4 \implies p = -1 < 0 \end{cases}\)
ប៉ារ៉ាបូលមានអ័ក្សឆ្លុះឈរ \(x = -2\) បើកចុះក្រោម ៖
កំពូល \(V(-2, 2)\)
កំណុំ \(F(-2, 2 - 1) = F(-2, 1)\)
បន្ទាត់ប្រាប់ទិស \(\Delta: y = 2 - (-1) \implies y = 3\)
ដូចនេះ \(\boxed{V(-2, 2),\; F(-2, 1),\; \Delta: y = 3}\)
គ \(2x^2 + 4x - 8y + 20 = 0\)
\(\begin{aligned}[t] 2(x^2 + 2x + 1) &= 8y - 20 + 2 \\ 2(x + 1)^2 &= 8y - 18 \\ (x + 1)^2 &= 4\left(y - \frac{9}{4}\right) \end{aligned}\)
សមីការស្តង់ដាមាន \(h = -1, k = \frac{9}{4}, p = 1 > 0\) ៖ អ័ក្សឆ្លុះឈរ \(x = -1\) បើកឡើងលើ ៖
កំពូល \(V\left(-1, \frac{9}{4}\right)\)
កំណុំ \(F\left(-1, \frac{9}{4} + 1\right) = F\left(-1, \frac{13}{4}\right)\)
បន្ទាត់ប្រាប់ទិស \(\Delta: y = \frac{9}{4} - 1 \implies y = \frac{5}{4}\)
ដូចនេះ \(\boxed{V\left(-1, \frac{9}{4}\right),\; F\left(-1, \frac{13}{4}\right),\; \Delta: y = \frac{5}{4}}\)
ឃ \(y^2 + 6y + 8x + 25 = 0\)
\(\begin{aligned}[t] y^2 + 6y + 9 &= -8x - 25 + 9 \\ (y + 3)^2 &= -8(x + 2) \end{aligned}\)
សមីការស្តង់ដា \((y-k)^2 = 4p(x-h)\) ៖ \(\begin{cases} h = -2,\; k = -3 \\ 4p = -8 \implies p = -2 < 0 \end{cases}\)
ប៉ារ៉ាបូលមានអ័ក្សឆ្លុះដេក \(y = -3\) បើកទៅឆ្វេង ៖
កំពូល \(V(-2, -3)\)
កំណុំ \(F(-2 - 2, -3) = F(-4, -3)\)
បន្ទាត់ប្រាប់ទិស \(\Delta: x = -2 - (-2) \implies x = 0\)
ដូចនេះ \(\boxed{V(-2, -3),\; F(-4, -3),\; \Delta: x = 0}\)
ង \(y^2 + 4y + 8x - 12 = 0\)
\(\begin{aligned}[t] y^2 + 4y + 4 &= -8x + 12 + 4 \\ (y + 2)^2 &= -8(x - 2) \end{aligned}\)
សមីការស្តង់ដា \((y-k)^2 = 4p(x-h)\) ៖ \(\begin{cases} h = 2,\; k = -2 \\ 4p = -8 \implies p = -2 < 0 \end{cases}\)
ប៉ារ៉ាបូលមានអ័ក្សឆ្លុះដេក \(y = -2\) បើកទៅឆ្វេង ៖
កំពូល \(V(2, -2)\)
កំណុំ \(F(2 - 2, -2) = F(0, -2)\)
បន្ទាត់ប្រាប់ទិស \(\Delta: x = 2 - (-2) \implies x = 4\)
ដូចនេះ \(\boxed{V(2, -2),\; F(0, -2),\; \Delta: x = 4}\)
ច \(4y^2 + 8y - 3x + 10 = 0\)
\(\begin{aligned}[t] 4(y^2 + 2y + 1) &= 3x - 10 + 4 \\ 4(y + 1)^2 &= 3(x - 2) \\ (y + 1)^2 &= \frac{3}{4}(x - 2) \end{aligned}\)
សមីការស្តង់ដា \((y-k)^2 = 4p(x-h)\) ៖ \(\begin{cases} h = 2,\; k = -1 \\ 4p = \frac{3}{4} \implies p = \frac{3}{16} > 0 \end{cases}\)
ប៉ារ៉ាបូលមានអ័ក្សឆ្លុះដេក \(y = -1\) បើកទៅស្តាំ ៖
កំពូល \(V(2, -1)\)
កំណុំ \(F\left(2 + \frac{3}{16}, -1\right) = F\left(\frac{35}{16}, -1\right)\)
បន្ទាត់ប្រាប់ទិស \(\Delta: x = 2 - \frac{3}{16} \implies x = \frac{29}{16}\)
ដូចនេះ \(\boxed{V(2, -1),\; F\left(\frac{35}{16}, -1\right),\; \Delta: x = \frac{29}{16}}\)
រកសមីការស្តង់ដានៃប៉ារ៉ាបូលកំណត់ដោយលក្ខខណ្ឌដូចខាងក្រោម ៖
ក កំពូល \(V(0,0)\) និងកំណុំ \(F(2,0)\)
ខ កំពូល \(V(3,2)\) និងកំណុំ \(F(1,2)\)
គ កំពូល \(V(0,-4)\) និងសមីការបន្ទាត់ប្រាប់ទិស \(y - 2 = 0\)
ឃ កំពូល \(V(-2,1)\) និងសមីការបន្ទាត់ប្រាប់ទិស \(x - 1 = 0\)
ង កំណុំ \(F(2,1)\) និងសមីការបន្ទាត់ប្រាប់ទិស \(x = -2\)
ដំណោះស្រាយ
ក \(V(0,0)\) និង \(F(2,0)\)
អ័ក្សឆ្លុះជាអ័ក្សដេក \(y = 0\) កាត់តាម \(V\) និង \(F\)។
\(p = x_F - x_V = 2 - 0 = 2 > 0\) (បើកទៅស្តាំ)។
សមីការទម្រង់ \(y^2 = 4px\) ៖
\[y^2 = 4(2)x \iff y^2 = 8x\]
ដូចនេះ \(\boxed{y^2 = 8x}\)
ខ \(V(3,2)\) និង \(F(1,2)\)
អ័ក្សឆ្លុះជាអ័ក្សដេក \(y = 2\)។
\(p = x_F - x_V = 1 - 3 = -2 < 0\) (បើកទៅឆ្វេង)។
សមីការ \((y - k)^2 = 4p(x - h)\) ៖
\[(y - 2)^2 = 4(-2)(x - 3)\]\[\iff (y - 2)^2 = -8(x - 3)\]
ដូចនេះ \(\boxed{(y - 2)^2 = -8(x - 3)}\)
គ \(V(0,-4)\) និង \(\Delta: y - 2 = 0 \iff y = 2\)
បន្ទាត់ប្រាប់ទិសជាបន្ទាត់ដេក \(\implies\) អ័ក្សឆ្លុះឈរ \(x = 0\)។
\(y = k - p \implies 2 = -4 - p \implies p = -6 < 0\) (បើកចុះក្រោម)។
សមីការ \((x - h)^2 = 4p(y - k)\) ៖
\[x^2 = 4(-6)(y - (-4)) \iff x^2 = -24(y + 4)\]
ដូចនេះ \(\boxed{x^2 = -24(y + 4)}\)
ឃ \(V(-2,1)\) និង \(\Delta: x - 1 = 0 \iff x = 1\)
បន្ទាត់ប្រាប់ទិសជាបន្ទាត់ឈរ \(\implies\) អ័ក្សឆ្លុះដេក \(y = 1\)។
\(x = h - p \implies 1 = -2 - p \implies p = -3 < 0\) (បើកទៅឆ្វេង)។
សមីការ \((y - k)^2 = 4p(x - h)\) ៖
\[(y - 1)^2 = 4(-3)(x - (-2))\]\[\iff (y - 1)^2 = -12(x + 2)\]
ដូចនេះ \(\boxed{(y - 1)^2 = -12(x + 2)}\)
ង \(F(2,1)\) និង \(\Delta: x = -2\)
បន្ទាត់ប្រាប់ទិសឈរ \(\implies\) អ័ក្សឆ្លុះដេក \(y = 1\)។
កំពូល \(V(h, k)\) ជាចំណុចកណ្តាលរវាង \(F\) និង \(\Delta\) ៖ \(h = \frac{2 + (-2)}{2} = 0, \; k = 1 \implies V(0, 1)\)
\(p = x_F - h = 2 - 0 = 2 > 0\) (បើកទៅស្តាំ)។
សមីការ \((y - 1)^2 = 4(2)(x - 0) \iff (y - 1)^2 = 8x\)
ដូចនេះ \(\boxed{(y - 1)^2 = 8x}\)
រកសមីការបន្ទាត់ប៉ះទៅនឹងក្រាបនៃប៉ារ៉ាបូល \(y^2=2x\) ដែលកាត់តាមចំណុច \((-4,1)\)។
ដំណោះស្រាយ
តាងបន្ទាត់ប៉ះកាត់តាមចំណុច \((-4, 1)\) មានមេគុណប្រាប់ទិស \(m\) ៖
ចំពោះ \(m = \frac{1}{4}\) ៖ \(y - 1 = \frac{1}{4}(x + 4) \iff x - 4y + 8 = 0\)
ចំពោះ \(m = -\frac{1}{2}\) ៖ \(y - 1 = -\frac{1}{2}(x + 4) \iff x + 2y + 2 = 0\)
ដូចនេះ សមីការបន្ទាត់ប៉ះទាំងពីរគឺ ៖ \(\boxed{x - 4y + 8 = 0}\) និង \(\boxed{x + 2y + 2 = 0}\)
តាង \(m\) និង \(b\) ជាចំនួនពិតពីរខុសពីសូន្យ។ បើបន្ទាត់ \(y=mx+b\) ប៉ះប៉ារ៉ាបូល \(y^2=4px\) ត្រង់ចំណុចមួយ។ បង្ហាញថា បន្ទាត់ប៉ះទៅនឹងប៉ារ៉ាបូល \(y^2 = 4px\) ត្រង់ចំណុច \(P(x_1,y_1)\) មានមេគុណប្រាប់ទិសស្មើនឹង \(\frac{y_1}{2x_1}\) ។
ដំណោះស្រាយ
ដោយចំណុច \(P(x_1, y_1)\) ស្ថិតនៅលើប៉ារ៉ាបូល \(y^2 = 4px\) នាំឱ្យសមីការផ្ទៀងផ្ទាត់ ៖
រកសមីការនៃប៉ារ៉ាបូលដែលមាន អ័ក្សឆ្លុះស្របនឹងអ័ក្សអរដោនេ និងក្រាបកាត់តាមចំណុច \((2,5)\), \((-2,-3)\) និង \((1,6)\)។
ដំណោះស្រាយ
ប៉ារ៉ាបូលមានអ័ក្សឆ្លុះស្របនឹងអ័ក្សអរដោនេ (\(y\)) មានសមីការទូទៅ ៖
ជំនួស \(b = 2\) ចូល ៖
ដូចនេះ សមីការស្តង់ដាគឺ \(\boxed{(x - 1)^2 = -(y - 6)}\) (ឬ \(y = -x^2 + 2x + 5\))
រកសមីការនៃប៉ារ៉ាបូលដែលមាន អ័ក្សឆ្លុះជាអ័ក្សដេក និងក្រាបកាត់តាមចំណុច \((-1,1)\), \((11,-2)\) និង \((5,-1)\)។
ដំណោះស្រាយ
ប៉ារ៉ាបូលមានអ័ក្សឆ្លុះជាអ័ក្សដេក មានសមីការទូទៅ ៖
ជំនួស \(b = -3\) ចូល ៖
ដូចនេះ សមីការស្តង់ដាគឺ \(\boxed{\left(y - \frac{3}{2}\right)^2 = x + \frac{5}{4}}\) (ឬ \(x = y^2 - 3y + 1\))
ក្រុមហ៊ុនទូរគមនាគមន៍មួយបានរចនា ចានផ្កាយរណប (Satellite Dish) រាងប៉ារ៉ាបូល ដែលមានទទឹងសរុប \(W = 2.4\text{ m}\) និងជម្រៅ \(D = 0.45\text{ m}\) នៅចំកណ្តាល។
ក កំណត់សមីការស្តង់ដារនៃប៉ារ៉ាបូលនេះ (កំពូល \(V(0,0)\))។
ខ គណនាចម្ងាយ \(p\) (ចម្ងាយរវាងកំពូលនិងកំណុំ)។
គ តើឧបករណ៍ចាប់សញ្ញាត្រូវដាក់នៅចម្ងាយប៉ុន្មានម៉ែត្រពីបាតចាន?
ដំណោះស្រាយ
ក កំណត់សមីការស្តង់ដារ ៖
ចាត់ទុកកំពូល \(V\) ស្ថិតនៅ \((0, 0)\) និងអ័ក្សឆ្លុះជាអ័ក្សឈរ (\(y\)) បើកឡើងលើ ៖
គែមចានមានកូអរដោនេ \((1.2, 0.45)\) ៖
ដូចនេះ \(\boxed{x^2 = 3.2y}\)
ខ គណនាចម្ងាយ \(p\) ៖
តាមការគណនាខាងលើ ៖
គ ទីតាំងឧបករណ៍ចាប់សញ្ញា ៖
ដើម្បីទទួលបានសញ្ញាខ្លាំងបំផុត ឧបករណ៍ចាប់សញ្ញាត្រូវដាក់នៅចំកំណុំ \(F(0, p) = F(0, 0.8\text{m})\)។
ដូចនេះ ឧបករណ៍ត្រូវដាក់នៅចម្ងាយ \(\boxed{0.8\text{ m}}\) ពីបាតចាន (កំពូល) តាមអ័ក្សឆ្លុះ។
ស្ពានព្យួរមួយមានខ្សែកាបសំខាន់រាងប៉ារ៉ាបូល។ កំពូល \(V\) ស្ថិតនៅចំកណ្តាលស្ពានកម្ពស់ \(2\text{ m}\) ពីផ្លូវ។ បង្គោលទ្រទាំងពីរមានចម្ងាយ \(200\text{ m}\) ពីគ្នានិងមានកម្ពស់ \(50\text{ m}\) ពីផ្លូវ។
ដំណោះស្រាយ
ក ប្រព័ន្ធកូអរដោនេ ៖
ជ្រើសរើសផ្លូវស្ពានជាអ័ក្សដេក (\(x\)) និងអ័ក្សឆ្លុះនៃស្ពានជាអ័ក្សឈរ (\(y\))។ កំពូលស្ថិតនៅ \(V(0, 2)\)។ បង្គោលទាំងពីរស្ថិតនៅចម្ងាយ \(100\text{ m}\) សងខាងគល់អ័ក្ស គឺចំណុច \((-100, 50)\) និង \((100, 50)\)។
ខ រកសមីការតំណាងឱ្យខ្សែកាប ៖
សមីការប៉ារ៉ាបូលបើកឡើងលើ ៖ \((x - 0)^2 = 4p(y - 2)\)។
កាត់តាមចំណុចកំពូលបង្គោល \((100, 50)\) ៖
ដូចនេះ \(\boxed{y = \frac{3}{625}x^2 + 2}\)
គ គណនាកម្ពស់ខ្សែកាបនៅ \(75\text{ m}\) ពីបង្គោល ៖
ចម្ងាយ \(75\text{ m}\) ពីបង្គោលមួយ (\(x = 100\)) នាំឱ្យ ៖
រថយន្តពន្លត់អគ្គីភ័យបាញ់ទឹកចេញពីកម្ពស់ \(1.5\text{ m}\) ពីដី។ ផ្លូវទឹកមានរាងជាប៉ារ៉ាបូល \(y = -0.01x^2 + 0.8x + 1.5\) (\(x,y\) គិតជាម៉ែត្រ)។
ដំណោះស្រាយ
ក ចម្ងាយដេកឆ្ងាយបំផុត (ពេល \(y = 0\)) ៖
ខ កម្ពស់អតិបរមា ៖
អាប់ស៊ីសនៃកំពូល ៖ \(x_V = -\frac{b}{2a} = -\frac{0.8}{2(-0.01)} = 40\text{ m}\)។
កម្ពស់អតិបរមា ៖
គ ចម្ងាយដើម្បីបាញ់ដល់កំពូលផ្ទះកម្ពស់ \(6\text{ m}\) ៖
លក្ខខណ្ឌ \(y \ge 6\) ៖
កញ្ចក់ឆ្លុះពន្លឺព្រះអាទិត្យរាងប៉ារ៉ាបូលដេក មានបន្ទាត់ប្រាប់ទិស \(x = 2\) និងកំណុំ \(F(10, 5)\)។
ដំណោះស្រាយ
ក បន្ទាត់ប្រាប់ទិសឈរ \(x = 2\) និងកំណុំ \(F(10, 5)\) មាន \(x_F = 10 > 2\) នាំឱ្យប៉ារ៉ាបូលជាប្រភេទ ដេក បើកទៅស្តាំ។
ដូចនេះ ប៉ារ៉ាបូលដេក បើកទៅស្តាំ
ខ កំពូល \(V(h, k)\) ជាចំណុចកណ្តាល ៖ \(h = \frac{2 + 10}{2} = 6, \; k = 5 \implies V(6, 5)\)។
ដូចនេះ \(\boxed{V(6, 5)}\)
គ ប៉ារ៉ាម៉ែត្រ \(p = 10 - 6 = 4 > 0\) នាំឱ្យ ៖
ឃ ទទឹងបញ្ឈរសរុប \(10\text{ m} \implies 2|y - 5| = 10 \implies y - 5 = \pm 5\) ៖
យន្តហោះដ្រូនហោះតាមគន្លងប៉ារ៉ាបូលដែលមានសមីការទូទៅ \(4x^2 - 16x - y + 15 = 0\) (\(x,y\) គិតជា \(\text{km}\))។
ដំណោះស្រាយ
ក សមីការស្តង់ដារ ៖
\(4(x^2 - 4x + 4) = y - 15 + 16 \iff 4(x - 2)^2 = y + 1 \iff (x - 2)^2 = \frac{1}{4}(y + 1)\)។
ដូចនេះ \(\boxed{(x - 2)^2 = \frac{1}{4}(y + 1)}\)
ខ កម្ពស់អប្បបរមា ៖
កំពូល \(V(2, -1)\) នាំឱ្យកម្ពស់ទាបបំផុតគឺ ៖
គ កម្ពស់ដំបូងត្រង់ \(x = 0\) ៖
\(y = 4(0)^2 - 16(0) + 15 = 15\text{ km}\)។
ដូចនេះ \(\boxed{y = 15\text{ km}}\)
ទ្វារចូលសង្វៀនកីឡារាងប៉ារ៉ាបូលដេក មានកំណុំ \(F(2, -3)\) និងបន្ទាត់ប្រាប់ទិស \(x = 6\)។
ដំណោះស្រាយ
ក បន្ទាត់ប្រាប់ទិសឈរ \(x = 6\) និង \(x_F = 2 < 6\) នាំឱ្យប៉ារ៉ាបូលជាប្រភេទ ដេក បើកទៅឆ្វេង។
ដូចនេះ ប៉ារ៉ាបូលដេក បើកទៅឆ្វេង
ខ កំពូល \(V(h, k)\) ជាចំណុចកណ្តាល ៖ \(h = \frac{2 + 6}{2} = 4, \; k = -3 \implies V(4, -3)\)។
ដូចនេះ \(\boxed{V(4, -3)}\)
គ \(p = x_F - h = 2 - 4 = -2\) នាំឱ្យប្រវែងឡាទុសរ៉ិចទុម (ទទឹងបញ្ឈរ) គឺ ៖
ឃ សមីការស្តង់ដា ៖
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
✎ សំណួរទី ៥១–៦០
✎ សំណួរទី ៦១–៧០
✎ សំណួរទី ៧១–៨០
✎ សំណួរទី ៨១–៩០
✎ សំណួរទី ៩១–១០០
តេស្តសមត្ថភាព ៖ មេរៀនទី ២៨ ប៉ារ៉ាបូល (Parabola) — ៥០ សំណួរ · ៩០ នាទី