ជំពូកនេះមានមេរៀន ៖ ១. រង្វាស់ទីតាំងនៃទិន្នន័យ ២. រង្វាស់នៃគម្លាត ។
នៅជំពូកនេះ យើងនឹងសិក្សាពីការបែងចែកសំណុំទិន្នន័យមួយជាភាគរយ និងបម្រែបម្រួលសំណុំទិន្នន័យមួយធៀបនឹងសំណុំទិន្នន័យមួយទៀត ។ រង្វាស់ដែលចាំបាច់សម្រាប់ពិពណ៌នាទិន្នន័យគឺជារង្វាស់ទីតាំង ។ រង្វាស់នេះប្រាប់ពីភាគរយនៃទិន្នន័យដែលមានតម្លៃតិច ឬច្រើនជាងតម្លៃណាមួយជាក់លាក់ ។ ម្យ៉ាងទៀតទិន្នន័យអាចមានភាពប្រែប្រួលតិច ឬច្រើនពីតម្លៃមធ្យម ដែលបណ្ដាលឱ្យបំណែងចែកទិន្នន័យមានពង្រាយខ្លាំង ឬខ្សោយ ។ គេបានបង្កើតរង្វាស់គម្លាតដើម្បីវាស់វែងពីបម្រែបម្រួលទិន្នន័យ ។ ចំពោះការត្រួតពិនិត្យទំនិញ គេពិនិត្យមើលលើតម្លៃគម្លាតនេះ ដែលបានកំណត់ក្នុងស្តង់ដារនៃគុណភាពទំនិញរបស់គេ ។
គណនាកាទីល ឬភាគបួន ភាគដប់ និងភាគរយនៃទិន្នន័យមិនផ្ដុំជាតារាងប្រេកង់
គណនាកាទីល ឬភាគបួន ភាគដប់ និងភាគរយនៃទិន្នន័យផ្ដុំជាតារាងប្រេកង់ ។
រង្វាស់ទីតាំងនៃទិន្នន័យមិនផ្ដុំជាតារាងប្រេកង់
សាលារៀនបើកបរថយន្តមួយកន្លែងទទួលបានសិស្សចំនួន \(16\) នាក់ ដែលមានអាយុ \(25, 23, 26, 30, 37, 20, 21, 23, 31, 34, 26, 34, 31, 26, 35, 32\) ។ នៅពេលគេរៀបអាយុសិស្សតាមលំដាប់ពីតិចទៅច្រើន រួចហើយគេចង់ដឹងថា ៖ តើ \(25\%\) នៃសិស្សទាំងអស់នៅក្រោមអាយុប៉ុន្មានឆ្នាំ? \(50\%\) នៃសិស្សទាំងអស់នៅក្រោមអាយុប៉ុន្មានឆ្នាំ? \(75\%\) នៃសិស្សទាំងអស់នៅក្រោមអាយុប៉ុន្មានឆ្នាំ?
ចំពោះទិន្នន័យដែលរៀបតាមលំដាប់កើន តម្លៃ \(25\%\) នៃទិន្នន័យទាំងអស់ ហៅថា កាទីលទី \(1\) តាងដោយ \(Q_1\) និង \(75\%\) នៃទិន្នន័យទាំងអស់ ហៅថាកាទីលទី \(3\) តាងដោយ \(Q_3\) ។ ចំណែកកាទីលទី \(2\) តាងដោយ \(Q_2\) គឺជាមេដ្យាន ជាតម្លៃត្រូវនឹង \(50\%\) នៃទិន្នន័យទាំងអស់ ។
គេសង្កេតឃើញថា ចំនួនទិន្នន័យទាំងអស់ស្មើនឹង \(16\) ដូច្នេះ ៖
\(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(16 + 1) =\) តម្លៃតួទី \(4.25\) ។ ដោយតួទី \(4.25\) នៅចន្លោះតួទី \(4\) និងតួទី \(5\) គេបាន \(Q_1 = \dfrac{23 + 25}{2} = 24\) ។
\(Q_2 =\) តម្លៃតួទី \(\dfrac{1}{2}(16 + 1) =\) តម្លៃតួទី \(8.5\) ។ ដោយតួទី \(8.5\) នៅចន្លោះតួទី \(8\) និងតួទី \(9\) គេបាន \(Q_2 = \dfrac{26 + 30}{2} = 28\) ។
\(Q_3 =\) តម្លៃតួទី \(\dfrac{3}{4}(16 + 1) =\) តម្លៃតួទី \(12.75\) ។ ដោយតួទី \(12.75\) នៅចន្លោះតួទី \(12\) និងតួទី \(13\) គេបាន \(Q_3 = \dfrac{32 + 34}{2} = 33\) ។
បំណកស្រាយ ៖ យើងឃើញថា \(25\%\) នៃសិស្សទាំងអស់មានអាយុតិចជាង \(24\) ឆ្នាំ \(50\%\) នៃសិស្សទាំងអស់មានអាយុតិចជាង \(28\) ឆ្នាំ ហើយ \(75\%\) នៃសិស្សទាំងអស់មានអាយុតិចជាង \(33\) ឆ្នាំ ។
បើទិន្នន័យដែលបានរៀបតាមលំដាប់មានចំនួនតួស្មើនឹង \(n\) នោះគេបាន ៖
មុននឹងគណនាកាទីល ត្រូវរៀបទិន្នន័យតាមលំដាប់ពីតូចទៅធំ ។
បើទីតាំងនៃ \(Q\) ស្ថិតនៅចំទិន្នន័យណា នោះ \(Q\) ស្មើនឹងតម្លៃទិន្នន័យនោះ ។
បើទីតាំងនៃ \(Q\) ស្ថិតនៅចំចន្លោះទិន្នន័យពីរ នោះតម្លៃ \(Q\) ជាមធ្យមនៃទិន្នន័យទាំងពីរ ។
ដូចគ្នានេះដែរ ភាគដប់ចែកទិន្នន័យជាដប់ចំណែកស្មើៗគ្នា ។
បើគេតាង \(D_i\) ជាទីតាំងនៃភាគដប់ នោះគេបាន \(D_1, D_2, D_3, \dots, D_9\) ។
ភាគរយចែកទិន្នន័យជាមួយរយចំណែកស្មើៗគ្នា ។ បើគេតាង \(L_P\) ជាទីតាំងភាគរយ នោះគេបាន \(L_1, L_2, \dots, L_{99}\) ។
ប្រាក់កម្រៃជើងសាប្រចាំខែរបស់បុគ្គលិកក្នុងក្រុមហ៊ុនលក់កុំព្យូទ័រមួយ (គិតជាដុល្លារ) មាន \(120, 150, 150, 180, 200, 120, 170, 220, 190\) ។ គណនា \(Q_1\) និង \(D_2\) ។
រៀបទិន្នន័យតាមលំដាប់ ៖ \(120, 120, 150, 150, 170, 180, 190, 200, 220\) (\(n = 9\)) ។
\(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(9 + 1) =\) តម្លៃតួទី \(2.5\) ។ ដូច្នេះ \(Q_1 = \dfrac{120 + 150}{2} = \$135\) មានន័យថា \(25\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាតិចជាង \(\$135\) ឬ \(75\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាច្រើនជាង \(\$135\) ។
\(D_2 =\) តម្លៃតួទី \(\dfrac{2}{10}(9 + 1) =\) តម្លៃតួទី \(2\) ។ ដូច្នេះ \(D_2 = \$120\) មានន័យថា \(80\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាច្រើនជាង \(\$120\) ឬ \(20\%\) នៃបុគ្គលិកទាំងអស់មានប្រាក់កម្រៃជើងសាតិចជាង \(\$120\) ។
គណនានិងបញ្ជាក់អត្ថន័យ \(Q_1, Q_2, Q_3\) និង \(L_{25}\) នៃសំណុំទិន្នន័យខាងក្រោម ៖ \(4, 6, 18, 25, 9, 16, 22, 5, 20, 4, 8\) ។
មើលចម្លើយ
រៀបតាមលំដាប់ ៖ \(4, 4, 5, 6, 8, 9, 16, 18, 20, 22, 25\) (\(n = 11\)) ។ \(Q_1 =\) តួទី \(3 = 5\), \(Q_2 =\) តួទី \(6 = 9\), \(Q_3 =\) តួទី \(9 = 20\), \(L_{25} =\) តួទី \(\dfrac{25}{100}\times 12 = 3\) គឺ \(L_{25} = 5\) ។ មានន័យថា \(25\%\) នៃទិន្នន័យតិចជាង \(5\), \(50\%\) តិចជាង \(9\) និង \(75\%\) តិចជាង \(20\) ។
រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាតារាងប្រេកង់
ដើម្បីកំណត់រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាតារាងប្រេកង់ គេត្រូវបង្កើតតារាងប្រេកង់កើន ។
អ្នកលក់សៀវភៅម្នាក់បានឱ្យដឹងថា សៀវភៅថ្មីរបស់គាត់ទាំងអស់មានចំនួន \(30\) ក្បាល ។ ក្នុងនោះមានចំនួន \(5\) ក្បាល មួយក្បាលលក់តម្លៃ \(\$12\) មានចំនួន \(8\) ក្បាល មួយក្បាលលក់តម្លៃ \(\$9\) មានចំនួន \(6\) ក្បាល មួយក្បាលលក់តម្លៃ \(\$7\) មានចំនួន \(9\) ក្បាល មួយក្បាលលក់តម្លៃ \(\$15\) និងមានចំនួន \(2\) ក្បាល មួយក្បាលលក់តម្លៃ \(\$20\) ។ គណនា \(Q_1\) មេដ្យាននិង \(L_{81}\) ។
បង្កើតតារាងប្រេកង់កើន ៖
\(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(n + 1)\), \(n = 30\) ៖ \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(30 + 1) =\) តម្លៃតួទី \(7.75\) ។ ដូច្នេះ \(Q_1 = \$9\) ។
\(Q_2 =\) មេដ្យាន \(=\) តម្លៃតួទី \(\dfrac{1}{2}(n + 1) =\) តម្លៃតួទី \(\dfrac{1}{2}(30 + 1) =\) តម្លៃតួទី \(15.5\) ។ ដូច្នេះ មេដ្យានស្មើនឹង \(\$12\) ។
\(L_{81} =\) តម្លៃតួទី \(\dfrac{P}{100}(n + 1) =\) តម្លៃតួទី \(\dfrac{81}{100}(30 + 1) =\) តម្លៃតួទី \(25.11\) ។ ដូច្នេះ \(L_{81} = \$15\) ។
តារាងបំណែងចែកប្រេកង់ខាងក្រោម បង្ហាញពីចំនួនក្មេងក្នុងគ្រួសារនៃ \(35\) គ្រួសារដែលគេបានទៅសម្ភាសន៍ក្នុងភូមិមួយ ។ គណនានិងបកស្រាយមេដ្យាន កាទីលទី \(1\) \(Q_1\) និង \(L_{73}\) ។
មើលចម្លើយ
\(f^{\uparrow}\) ៖ \(3, 8, 20, 29, 33, 35\) ។ មេដ្យាន \(=\) តួទី \(18 = 2\) ក្មេង, \(Q_1 =\) តួទី \(9 = 2\) ក្មេង, \(L_{73} =\) តួទី \(\dfrac{73}{100}\times 36 = 26.28\) គឺ \(L_{73} = 3\) ក្មេង ។ មានន័យថា ពាក់កណ្ដាលនៃគ្រួសារមានក្មេងមិនលើសពី \(2\) នាក់ និងប្រហែល \(73\%\) នៃគ្រួសារមានក្មេងមិនលើសពី \(3\) នាក់ ។
រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាថ្នាក់
ដើម្បីកំណត់រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាថ្នាក់ គេត្រូវបង្កើតតារាងប្រេកង់កើន ។
ខាងក្រោមជាតារាងបំណែងចែកប្រេកង់នៃពិន្ទុសិស្សចំនួន \(40\) នាក់ ដែលគេបានធ្វើតេស្តគណិតវិទ្យា ។
ដំបូងត្រូវបង្កើតតារាងប្រេកង់កើន ៖
មួយភាគបួននៃប្រេកង់សរុប ឬ \(25\%\) នៃទិន្នន័យគឺ \(\dfrac{40}{4} = 10\) ។ ក្នុងជួរប្រេកង់កើន \(10\) ស្ថិតនៅក្នុងថ្នាក់ \(40 - 50\) ។ ដូច្នេះ \(Q_1\) ស្ថិតនៅក្នុងថ្នាក់ \(40 - 50\) ។ គេអាចកំណត់ទីតាំង \(Q_1\) ដោយប្រើមេគុណប្រាប់ទិសនៃបន្ទាត់ \(AC\) និង \(AB\) ។ ដោយមេគុណប្រាប់ទិសនៃបន្ទាត់ \(AC\) និង \(AB\) ស្មើគ្នា គេបាន
\[\frac{10 - 5}{Q_1 - 40} = \frac{7}{10} \Rightarrow Q_1 = 40 + \frac{10 - 5}{7}\times 10 \approx 47.14\]បីភាគបួននៃប្រេកង់សរុប ឬ \(75\%\) នៃទិន្នន័យស្មើនឹង \(\dfrac{3}{4}\times 40 = 30\) ។ ក្នុងជួរប្រេកង់កើន \(30\) ស្ថិតនៅក្នុងថ្នាក់ \(60 - 70\) ដូច្នេះ \(Q_3\) ស្ថិតនៅក្នុងថ្នាក់ \(60 - 70\) ។ គេដឹងថា \(m_{A'C'} = m_{A'B'}\) គេបាន
\[\frac{30 - 24}{Q_3 - 60} = \frac{11}{10} \Rightarrow Q_3 = 60 + \frac{30 - 24}{11}\times 10 \approx 65.45\]
បើ \(L\) ជាថ្នាក់គោលក្រោម, \(f^{\uparrow}\) ជាប្រេកង់កើនមុនបន្ទាប់នៃថ្នាក់ដែល \(Q\) ស្ថិតនៅ, \(f\) ជាប្រេកង់, \(i\) ជាប្រវែងថ្នាក់, \(n\) ជាផលបូកប្រេកង់សរុប គេបាន ៖
ខាងក្រោមនេះជាតារាងបំណែងចែកប្រេកង់នៃទិន្នន័យ ការប្រាក់ (គិតជាដុល្លារ) របស់អ្នកវិនិយោគចំនួន \(460\) នាក់ទទួលបានក្នុងមួយឆ្នាំ ។
ត្រូវបង្កើតតារាងប្រេកង់កើន ៖
\(Q_1 = L + \dfrac{\frac{1}{4}n - f^{\uparrow}}{f}\times(i)\) ។ ដើម្បីអនុវត្តរូបមន្តនេះបាន លុះត្រាតែយើងដឹង \(Q_1\) ស្ថិតក្នុងថ្នាក់មួយណាសិន ។ យើងដឹងថា \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}n =\) តម្លៃតួទី \(\dfrac{1}{4}\times 460 =\) តម្លៃតួទី \(115\) ។ តាមតារាងប្រេកង់កើន គេបាន \(Q_1\) ស្ថិតក្នុងថ្នាក់ \(50 - 60\) ។ គេបាន \(L = 50\), \(\dfrac{1}{4}n = 115\), \(f^{\uparrow} = 72\), \(f = 142\), \(i = 60 - 50 = 10\) ។ ដូច្នេះ
\[Q_1 = 50 + \frac{115 - 72}{142}\times 10 \approx 53.03 \text{ ដុល្លារ}\]\(Q_3 =\) តម្លៃតួទី \(\dfrac{3}{4}n =\) តម្លៃតួទី \(\dfrac{3}{4}\times 460 =\) តម្លៃតួទី \(345\) ។ តាមតារាងប្រេកង់កើន គេបាន \(Q_3\) ស្ថិតក្នុងថ្នាក់ \(60 - 70\) ។ គេបាន \(L = 60\), \(\dfrac{3}{4}n = 345\), \(f^{\uparrow} = 214\), \(f = 153\), \(i = 70 - 60 = 10\) ។ ដូច្នេះ
\[Q_3 = 60 + \frac{345 - 214}{153}\times 10 \approx 68.56 \text{ ដុល្លារ}\]\(L_{45} =\) តម្លៃតួទី \(\dfrac{45}{100}\times 460 =\) តម្លៃតួទី \(207\) ។ តាមតារាងប្រេកង់កើន គេបាន \(L_{45}\) ស្ថិតក្នុងថ្នាក់ \(50 - 60\) ។ គេបាន \(L = 50\), \(\dfrac{P}{100}\times n = 207\), \(f^{\uparrow} = 72\), \(f = 142\), \(i = 10\) ។ ដូច្នេះ
\[\begin{aligned} L_{45} &= 50 + \frac{207 - 72}{142}\times 10 = 50 + 9.51\\ &= 59.51 \text{ ដុល្លារ} \end{aligned}\]
បំណកស្រាយ ៖ ដូចជា \(L_{45} = 59.51\) មានន័យថាមាន \(45\%\) នៃអ្នកវិនិយោគទាំងអស់ទទួលបានការប្រាក់តិចជាង \(59.51\) ដុល្លារក្នុងមួយឆ្នាំ ។
ចំពោះទិន្នន័យផ្ដុំជាថ្នាក់ការគណនាកាទីល យើងប្រើរូបមន្តរកទីតាំង \(\dfrac{1}{4}n\), \(\dfrac{3}{4}n\) ជំនួស \(\dfrac{1}{4}(n + 1)\), \(\dfrac{3}{4}(n + 1)\) ដែលជាទិន្នន័យមិនផ្ដុំជាថ្នាក់ ករណីនេះដូចគ្នាចំពោះភាគដប់ ឬភាគរយដែរ ។
តារាងបង្ហាញពីពិន្ទុសិស្សដែលបានធ្វើតេស្តភាសាអង់គ្លេសចំនួន \(40\) នាក់ ។
មើលចម្លើយ
\(f^{\uparrow}\) ៖ \(8, 18, 31, 37, 40\) ។ \(L_{50} = 70 + \dfrac{20 - 18}{13}\times 10 \approx 71.54\), \(Q_1 = 60 + \dfrac{10 - 8}{10}\times 10 = 62\), \(Q_3 = 70 + \dfrac{30 - 18}{13}\times 10 \approx 79.23\) ។ មានន័យថា \(25\%\) នៃសិស្សបានពិន្ទុតិចជាង \(62\), ពាក់កណ្ដាលបានតិចជាង \(71.54\) និង \(75\%\) បានតិចជាង \(79.23\) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព









លំហាត់អនុវត្តន៍
គណនាកាទីលទាំងបីនិងភាគដប់ រួចបកស្រាយចម្លើយនៃសំណុំទិន្នន័យនីមួយៗខាងក្រោម ៖ ក. \(1, 3, 5, 5, 7, 0, 8, 2, 2, 4, 4\) ខ. \(7, 10, 22, 2, 0, 8, 12, 13, 18, 21\) ។
មើលដំណោះស្រាយ
ក. រៀប ៖ \(0, 1, 2, 2, 3, 4, 4, 5, 5, 7, 8\) (\(n = 11\)) ។ \(Q_1 = 2\), \(Q_2 = 4\), \(Q_3 = 5\) ។ \(D_1 = 0.5\), \(D_2 = 1.5\), \(D_3 = 2\), \(D_4 = 2.5\), \(D_5 = 4\), \(D_6 = 4.5\), \(D_7 = 5\), \(D_8 = 6\), \(D_9 = 7.5\) ។ ខ. រៀប ៖ \(0, 2, 7, 8, 10, 12, 13, 18, 21, 22\) (\(n = 10\)) ។ \(Q_1 = 4.5\), \(Q_2 = 11\), \(Q_3 = 19.5\) ។ \(D_1 = 1\), \(D_2 = 4.5\), \(D_3 = 7.5\), \(D_4 = 9\), \(D_5 = 11\), \(D_6 = 12.5\), \(D_7 = 15.5\), \(D_8 = 19.5\), \(D_9 = 21.5\) ។
គណនាកាទីលទី \(1\) \(Q_1\) កាទីលទី \(3\) \(Q_3\) និង \(L_{68}\) រួចបកស្រាយចម្លើយនៃសំណុំទិន្នន័យ ៖ ក. \(18, 0, 8, 16, 10, 4, 4, 14, 2, 13, 5, 7\) ខ. \(0.7, 0.4, 0.65, 0.78, 0.45, 0.32, 1.9, 0.0078\) ។
មើលដំណោះស្រាយ
ក. រៀប ៖ \(0, 2, 4, 4, 5, 7, 8, 10, 13, 14, 16, 18\) ។ \(Q_1 =\) តួទី \(3.25\) ៖ \(4\), \(Q_3 =\) តួទី \(9.75\) ៖ \(\dfrac{13 + 14}{2} = 13.5\), \(L_{68} =\) តួទី \(8.84\) ៖ \(\dfrac{10 + 13}{2} = 11.5\) ។ ខ. រៀប ៖ \(0.0078, 0.32, 0.4, 0.45, 0.65, 0.7, 0.78, 1.9\) ។ \(Q_1 =\) តួទី \(2.25\) ៖ \(0.36\), \(Q_3 =\) តួទី \(6.75\) ៖ \(0.74\), \(L_{68} =\) តួទី \(6.12\) ៖ \(0.74\) ។
គណនាមេដ្យាន កាទីលទី \(1\) \(Q_1\) កាទីលទី \(3\) \(Q_3\) និង \(L_{63}\) រួចបកស្រាយចម្លើយនៃបំណែងចែកប្រេកង់ខាងក្រោម ៖
មើលដំណោះស្រាយ
ក. \(n = 60\), \(f^{\uparrow}\) ៖ \(12, 21, 29, 42, 51, 60\) ។ មេដ្យាន (តួទី \(30.5\)) \(= 7\), \(Q_1\) (តួទី \(15.25\)) \(= 5\), \(Q_3\) (តួទី \(45.75\)) \(= 8\), \(L_{63}\) (តួទី \(38.43\)) \(= 7\) ។ ខ. \(n = 45\), \(f^{\uparrow}\) ៖ \(3, 12, 23, 38, 45\) ។ មេដ្យាន (តួទី \(23\)) \(= 14\), \(Q_1\) (តួទី \(11.5\)) \(= 13\), \(Q_3\) (តួទី \(34.5\)) \(= 15\), \(L_{63}\) (តួទី \(28.98\)) \(= 15\) ។
តារាងខាងក្រោមបង្ហាញពិន្ទុ ដែលបានមកពីបោះគ្រាប់ឡុកឡាក់មួយ ចំនួន \(60\) ដង ។ គណនា \(Q_2\) និង \(D_1\) រួចបកស្រាយចម្លើយ ។
មើលដំណោះស្រាយ
\(f^{\uparrow}\) ៖ \(12, 21, 29, 42, 51, 60\) ។ \(Q_2 =\) តួទី \(30.5\) ៖ \(Q_2 = 4\) ។ \(D_1 =\) តួទី \(\dfrac{1}{10}\times 61 = 6.1\) ៖ \(D_1 = 1\) ។ ពាក់កណ្ដាលនៃការបោះបានពិន្ទុមិនលើស \(4\) ។
អ្នកលក់សៀវភៅម្នាក់បានឱ្យដឹងថា សៀវភៅថ្មីរបស់គាត់មានទាំងអស់ចំនួន \(25\) ក្បាល ក្នុងនោះមានចំនួន \(4\) ក្បាលមួយក្បាលលក់តម្លៃ \(\$10\) មានចំនួន \(6\) ក្បាលមួយក្បាលលក់តម្លៃ \(\$8\) មានចំនួន \(4\) ក្បាលមួយក្បាលលក់តម្លៃ \(\$7\) មានចំនួន \(9\) ក្បាលមួយក្បាលលក់តម្លៃ \(\$15\) និងមានចំនួន \(2\) ក្បាលមួយក្បាលលក់តម្លៃ \(\$22\) ។ ក. គណនាតម្លៃមធ្យមក្នុងសៀវភៅមួយក្បាល ខ. គណនាកាទីល \(Q_1\), \(Q_2\), \(Q_3\) និង \(L_{32}\) រួចបកស្រាយចម្លើយ ។
មើលដំណោះស្រាយ
ក. \(\bar{x} = \dfrac{4(10) + 6(8) + 4(7) + 9(15) + 2(22)}{25} = \dfrac{295}{25} = \$11.8\) ។ ខ. រៀប ៖ \(\$7(4)\), \(\$8(6)\), \(\$10(4)\), \(\$15(9)\), \(\$22(2)\); \(f^{\uparrow}\) ៖ \(4, 10, 14, 23, 25\) ។ \(Q_1\) (តួទី \(6.5\)) \(= \$8\), \(Q_2\) (តួទី \(13\)) \(= \$10\), \(Q_3\) (តួទី \(19.5\)) \(= \$15\), \(L_{32}\) (តួទី \(8.32\)) \(= \$8\) ។
ការពិសោធន៍បណ្ដុះកូនប៉េងប៉ោះដោយប្រើជីគីមីក្នុងរយៈពេលមួយអាទិត្យ បម្រែបម្រួលកម្ពស់កូនប៉េងប៉ោះ ទទួលបានលទ្ធផលដូចខាងក្រោម ៖
មើលដំណោះស្រាយ
\(n = 239\), \(f^{\uparrow}\) ៖ \(3, 18, 90, 105, 195, 231, 239\) ។ \(Q_1\) ៖ \(\dfrac{n}{4} = 59.75\) ក្នុងថ្នាក់ \(10 - 15\) ៖ \(Q_1 = 10 + \dfrac{59.75 - 18}{72}\times 5 \approx 12.90\) mm ។ \(Q_3\) ៖ \(\dfrac{3n}{4} = 179.25\) ក្នុងថ្នាក់ \(20 - 25\) ៖ \(Q_3 = 20 + \dfrac{179.25 - 105}{90}\times 5 \approx 24.13\) mm ។ \(D_1\) ៖ \(\dfrac{n}{10} = 23.9\) ៖ \(D_1 = 10 + \dfrac{23.9 - 18}{72}\times 5 \approx 10.41\) mm ។
គេបានកត់ត្រា ចំនួនសៀវភៅដែលមាននៅតាមធ្នើរ ក្នុងបណ្ណាល័យមួយ ។
មើលដំណោះស្រាយ
តាមតារាង ចំនួនធ្នើរសរុប \(n = 41\), \(f^{\uparrow}\) ៖ \(4, 10, 20, 33, 38, 41\) ។ មេដ្យាន ៖ \(\dfrac{n}{2} = 20.5\) ក្នុងថ្នាក់ \(45 - 50\) ៖ \(45 + \dfrac{20.5 - 20}{13}\times 5 \approx 45.19\) ។ \(L_{28}\) ៖ \(0.28\times 41 = 11.48\) ក្នុងថ្នាក់ \(40 - 45\) ៖ \(40 + \dfrac{11.48 - 10}{10}\times 5 = 40.74\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ២៤ រង្វាស់ទីតាំងនៃទិន្នន័យ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី