1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ៥
៥
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ១ ស៊ីតនិងអនុមានរួមគណិតវិទ្យា · មេរៀនទី ៥ · គណិតវិទ្យាថ្នាក់ទី ១១

ទំនាក់ទំនងតួនៃស៊ីត

ថ្នាក់វិទ្យាសាស្ត្រទំព័រ ៣៦–៤៣▶ ស្លាយបង្រៀន
វត្ថុបំណង
  1. កំណត់តួទី \(n\) ដោយប្រើស៊ីតជំនួយ

  2. កំណត់តួទី \(n\) តាមទំនាក់ទំនងរវាង \(a_n\) និង \(S_n\)

  3. កំណត់តួទូទៅនៃទំនាក់ទំនងតួក្នុងទម្រង់ \(a_{n+2} + pa_{n+1} + qa_n = 0\) ។

កំណត់តួទី \(n\) ដោយប្រើស៊ីតជំនួយ

គេបានសិក្សារួចមកហើយនូវទំនាក់ទំនងតួនៃស៊ីតនព្វន្ត និងស៊ីតធរណីមាត្រ ។

ចំពោះស៊ីតនព្វន្ត \(a_{n+1} = a_n + d\), \(d\) ជាផលសងរួម ។

ចំពោះស៊ីតធរណីមាត្រ \(a_{n+1} = a_n \times q\), \(q\) ជាផលធៀបរួម ។

តទៅទៀតគេនឹងសិក្សាអំពីទំនាក់ទំនងតួនៃស៊ីតផ្សេងៗទៀតដោយកំណត់រកតួទី \(n\) នៃស៊ីតនោះ ។

លំហាត់គំរូ ១

កំណត់តួទូទៅនៃស៊ីត \((a_n)\) ដោយទំនាក់ទំនងកំណើន \(a_1 = 1\), \(a_{n+1} = 1 + 4a_n\) ។

ដំណោះស្រាយ

របៀបទី ១ ៖ គេមាន \(a_1 = 1\), \(a_{n+1} = 1 + 4a_n\) គេអាចកំណត់

\[\begin{aligned} a_2 &= 1 + 4a_1 = 1 + 4\\ a_3 &= 1 + 4a_2 = 1 + 4 \times (1 + 4) = 1 + 4 + 4^2\\ a_4 &= 1 + 4a_3 = 1 + 4 \times (1 + 4 + 4^2) = 1 + 4 + 4^2 + 4^3\\ &\ \,\vdots \end{aligned}\]
នោះ \(a_n = 1 + 4 + 4^2 + 4^3 + \ldots + 4^{n-1}\) ។ គេបាន
\[a_n = 1 + 4 + 4^2 + 4^3 + \ldots + 4^{n-1} = \frac{1 \times (4^n - 1)}{4 - 1} = \frac{4^n - 1}{3} \text{ ។}\]
ដូច្នេះ តួទី \(n\) នៃស៊ីត \((a_n)\) គឺ \(a_n = \dfrac{4^n - 1}{3}\) ។

របៀបទី ២ ៖ ចំពោះ \(n \ge 2\) គេបាន \(a_{n+1} = 1 + 4a_n\), \(a_n = 1 + 4a_{n-1}\) នោះ

\[\begin{gathered} \begin{aligned} a_{n+1} - a_n &= 1 + 4a_n - (1 + 4a_{n-1})\\ &= 4(a_n - a_{n-1}) \end{aligned}\\ (1) \end{gathered}\]
បើគេតាង \(b_n = a_{n+1} - a_n\) នោះពី \((1)\) គេបាន \(b_n = 4b_{n-1} \Rightarrow \dfrac{b_n}{b_{n-1}} = 4\) នោះស៊ីត \((b_n)\) ជាស៊ីតធរណីមាត្រដែលមានផលធៀបរួមស្មើនឹង \(4\) និងមានតួទី \(1\) និងតួទី \(n\) គឺ \(b_1 = a_2 - a_1 = 1 + 4 \times 1 - 1 = 4\), \(b_n = 4 \times 4^{n-1} = 4^n\) ។

ស៊ីត \((b_n)\) ជាផលសងស៊ីត \((a_n)\) តាមរូបមន្ត ចំពោះ \(n \ge 2\) គេបាន

\[\begin{aligned} a_n &= a_1 + \sum_{k=1}^{n-1} 4^k = 1 + 4^1 + 4^2 + \ldots + 4^{n-1}\\ &= \frac{1 \times (4^n - 1)}{4 - 1} = \frac{4^n - 1}{3} \text{ ។} \end{aligned}\]
ដូច្នេះ តួទី \(n\) នៃស៊ីត \((a_n)\) គឺ \(a_n = \dfrac{4^n - 1}{3}\) ។

របៀបទី ៣ ៖ គេប្រើស៊ីតជំនួយ \((r_n)\) រួចធ្វើផលដក \(a_{n+1} - r_n\) ។

គេឱ្យ \(r_n = -\dfrac{1}{3}\) គេបាន \(a_{n+1} + \dfrac{1}{3} = 1 + 4a_n + \dfrac{1}{3} = 4a_n + \dfrac{4}{3} = 4 \cdot \left(a_n + \dfrac{1}{3}\right)\) ។

តាង \(V_{n+1} = a_{n+1} + \dfrac{1}{3}\) ហើយ \(V_n = a_n + \dfrac{1}{3}\) \((1)\)

គេបាន \(V_{n+1} = 4V_n\) ហើយ \(V_n = 4^{n-1} \cdot V_1\) ។ គេអាចគណនា \(V_1\) តាមទំនាក់ទំនង \((1)\) គឺ \(V_1 = a_1 + \dfrac{1}{3} = \dfrac{4}{3}\) ។

គេបាន \(V_n = 4^{n-1} \cdot \dfrac{4}{3} = \dfrac{1}{3} \cdot 4^n\) ។ គេអាចគណនា \(a_n\) តាមទំនាក់ទំនង \((1)\) គឺ \(a_n = V_n - \dfrac{1}{3} = \dfrac{1}{3} \cdot 4^n - \dfrac{1}{3} = \dfrac{4^n - 1}{3}\) ។

សម្គាល់

ដើម្បីកំណត់រកតម្លៃនៃស៊ីតជំនួយ \((r_n)\) គេតាង \(r_n = \alpha \cdot n + \beta\) (\(\alpha, \beta\) ថេរ) ជាស៊ីតដែលផ្ទៀងផ្ទាត់ \(a_{n+1} = 1 + 4a_n\) ។ ជំនួសស៊ីតជំនួយទៅក្នុងស៊ីត \((a_n)\) គេបានសមីការដែលអាចឱ្យ គេកំណត់រក \(\alpha\) និង \(\beta\) ។

\[\begin{aligned} a_{n+1} &= 1 + 4a_n \iff \alpha \cdot (n + 1) + \beta\\ &= 1 + 4 \cdot (\alpha \cdot n + \beta) \text{ ឬ } 3 \cdot \alpha \cdot n + 3 \cdot \beta - \alpha + 1 = 0 \end{aligned}\]
គេបាន \(\begin{cases} 3 \cdot \alpha = 0\\ 3 \cdot \beta - \alpha + 1 = 0 \end{cases}\) ហើយ \(\alpha = 0\), \(\beta = -\dfrac{1}{3}\) ។

ដូច្នេះ \(r_n = -\dfrac{1}{3}\) ដូច្នេះស៊ីត \((r_n)\) ហៅថា ស៊ីតជំនួយ ។

ជាទូទៅ

គេប្រើស៊ីតជំនួយ \((r_n)\) ដែល \(r_n = \alpha \cdot n + \beta\) (\(\alpha, \beta\) ថេរ) ដែលផ្ទៀងផ្ទាត់ទំនាក់ទំនងនៃស៊ីត ។ ក្នុងករណីនេះ គេជំនួស \((r_n)\) ក្នុងទំនាក់ទំនងនៃស៊ីត រួចគណនា តម្លៃ \(\alpha\) និង \(\beta\) បន្ទាប់មកកំណត់បានស៊ីត \((r_n)\) គេនឹងធ្វើផលសង \(a_{n+1} - r_n\) ។

លំហាត់គំរូ ២

គេឱ្យស៊ីត \((a_n)\) កំណត់ដោយ \(a_1 = 3\), \(a_{n+1} = 2a_n - n + 1\) ។ កំណត់តួទី \(n\) ។

ដំណោះស្រាយ

តាង \((r_n)\) ដែល \(r_n = \alpha n + \beta\) ជាស៊ីតជំនួយ ។ គេបាន

\[\begin{aligned} a_{n+1} = 2a_n - n + 1 &\iff \alpha \cdot (n + 1) + \beta\\ &= 2(\alpha \cdot n + \beta) - n + 1\\ &\iff n \cdot (\alpha - 1) + \beta - \alpha + 1 = 0 \end{aligned}\]
គេបានប្រព័ន្ធ \(\begin{cases} \alpha - 1 = 0\\ \beta - \alpha + 1 = 0 \end{cases}\) ហើយ \(\alpha = 1\), \(\beta = 0\) ។

នោះ \((r_n) = n\) ធ្វើផលសងរវាងស៊ីត \(a_{n+1} - r_n\) គេបាន ៖

\[\begin{gathered} a_{n+1} - n = 2a_n - n + 1 - n = 2a_n - 2n + 1,\\ a_{n+1} - (n + 1) = 2(a_n - n) \end{gathered}\]
តាង \(V_n = a_n - n\) \((1)\) នោះ \(V_{n+1} = a_{n+1} - (n + 1)\) គេបាន \(V_{n+1} = 2 \cdot V_n\) ហើយ \(V_n = 2^{n-1} \cdot V_1\) ។

គេគណនា \(V_1\) តាម \(V_n = a_n - n\), \(V_1 = a_1 - 1 = 3 - 1 = 2\), \(V_n = 2^{n-1} \cdot 2 = 2^n\) ។

គេអាចគណនា \(V_n\) តាម \((1)\) គឺ \(V_n = a_n - n\) នោះ \(a_n = V_n + n = 2^n + n\) ។

ដូច្នេះ \(a_n = 2^n + n\) ។

ប្រតិបត្តិ

កំណត់តួទី \(n\) នៃស៊ីត \((a_n)\) កំណត់ដោយ \(a_1 = 5\), \(a_n = 2a_{n-1} - n\) ។

មើលចម្លើយ

\(a_n = 2^n + (n + 2)\) ។

ទំនាក់ទំនងរវាង \(a_n\) និង \(S_n\)

ឧទាហរណ៍

គេមានផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) គឺ \(S_n = n^2 + n\) ។ កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ។

គេមានផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) គឺ

\[S_n = n^2 + n \iff S_n = a_1 + a_2 + a_3 + \ldots + a_{n-1} + a_n = n^2 + n\]
\[\Rightarrow S_{n-1} = a_1 + a_2 + a_3 + \ldots + a_{n-1} = (n - 1)^2 + (n - 1) \text{ ។}\]
ចំពោះ \(n \ge 2\) គេបាន \(S_n - S_{n-1} = a_n = n^2 + n - [(n - 1)^2 + (n - 1)]\)
\[\begin{gathered} \begin{aligned} a_n &= n^2 + n - (n - 1)^2 - n + 1\\ &= n^2 + n - n^2 + 2n - 1 - n + 1 = 2n \end{aligned}\\ \text{នោះ } a_n = 2n \text{ ។} \end{gathered}\]
ចំពោះ \(n = 1\) គេបាន \(S_1 = 1^2 + 1 = 2\) ពិត ព្រោះ (\(S_1 = a_1 = 2\)) ។

ដូច្នេះ \(a_n = 2n\) ។

ឧបមាថា \(S_n\) គឺជាផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) នោះ \(S_n = a_1 + a_2 + \ldots + a_{n-1} + a_n\) និង \(S_{n-1} = a_1 + a_2 + \ldots + a_{n-1}\) ។

ចំពោះ \(n \ge 2\) គេបាន \(S_n - S_{n-1} = a_n\) ។ ម្យ៉ាងទៀត \(S_1 = a_1\) ។

ជាទូទៅ

ចំពោះ \(n \ge 2\) គេបាន \(S_n - S_{n-1} = a_n\) និង \(S_1 = a_1\) ។

សម្គាល់

\(S_n\) និង \(S_{n+1}\) មានភាពចាំបាច់ដើម្បីរក \(a_{n+1}\) គឺ \(a_{n+1} = S_{n+1} - S_n\) ។

លំហាត់គំរូ

គេមានផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) គឺ \(S_n = n^3 + 2n\) ។ កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ។

ដំណោះស្រាយ

គេមានផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) គឺ \(S_n = n^3 + 2n \Rightarrow S_{n-1} = (n - 1)^3 + 2(n - 1)\)

\[\begin{aligned} a_n = S_n - S_{n-1} &= n^3 + 2n - (n - 1)^3 - 2(n - 1)\\ &= n^3 + 2n - 2n + 2 - n^3\\ &\quad{} + 3n^2 - 3n + 1\\ &= 3n^2 - 3n + 3 \text{ ។} \end{aligned}\]
ដូច្នេះ តួទី \(n\) នៃស៊ីត \((a_n)\) គឺ \(a_n = 3n^2 - 3n + 3\) ។

ប្រតិបត្តិ

គេមាន \(S_n = 4 - a_n - \dfrac{1}{2^{n-2}}\) \((n = 1, 2, 3, \ldots)\) ជាផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) ។

  1. កំណត់ទំនាក់ទំនងកំណើនរវាង \(a_{n+1}\) និង \(a_n\) ។

  2. កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ។

មើលចម្លើយ
  1. \(2a_{n+1} = a_n + \dfrac{1}{2^{n-1}}\)

  2. \(a_n = \dfrac{2n}{2^n}\) ។

ទំនាក់ទំនងកំណើនតួក្នុងទម្រង់ \(a_{n+2} + pa_{n+1} + qa_n = 0\)

ឧទាហរណ៍

កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ដោយ \(a_1 = 1\), \(a_2 = 3\) ដែល \(a_{n+2} = 3a_{n+1} - 2a_n\) \((n = 1, 2, \ldots)\) ។

គេស្គាល់ \(a_1\), \(a_2\) គេអាចគណនាតួ \(a_3\) និងតួបន្តបន្ទាប់ដើម្បីពិនិត្យមើលលំនាំគំរូ

\[\begin{aligned} a_3 &= 3 \cdot a_2 - 2 \cdot a_1 = 9 - 2 = 7\\ a_4 &= 3 \cdot a_3 - 2 \cdot a_2 = 21 - 6 = 15\\ a_5 &= 3 \cdot a_4 - 2 \cdot a_3 = 45 - 14 = 31\\ a_6 &= 3 \cdot a_5 - 2 \cdot a_4 = 93 - 30 = 63 \end{aligned}\]
គណនាផលសងតួនៃស៊ីតនេះ
\[\begin{gathered} a_2 - a_1 = 2, \quad{} a_3 - a_2 = 2^2,\\ a_4 - a_3 = 2^3, \quad{} \ldots,\\ a_n - a_{n-1} = 2^{n-1} \end{gathered}\]
\[\begin{gathered} a_n - a_1 = 2 + 2^2 + 2^3 + \ldots + 2^{n-1} \quad{} \text{នោះ}\\ a_n = 1 + 2 + 2^2 + 2^3 + \ldots + 2^{n-1} \end{gathered}\]
ជាផលបូកតួនៃស៊ីតធរណីមាត្រដែលមាន \(1\) ជាតួទី \(1\) និងផលធៀបរួមស្មើនឹង \(2\) គេបាន \(a_n = 2^n - 1\) ។

ជាទូទៅគេអាចគណនា \(a_n\) តាមវិធីខាងក្រោម ៖

\[\begin{aligned} &a_{n+2} = 3a_{n+1} - 2a_n\\ &\iff a_{n+2} - 2a_{n+1} = a_{n+1} - 2a_n\\ &= a_n - 2a_{n-1} = a_{n-1} - 2a_{n-2} = \ldots\\ &= a_2 - 2a_1 = 3 - 2 \times 1 = 1 \end{aligned}\]
នោះ \(a_{n+2} - 2a_{n+1} = a_{n+1} - 2a_n = 1\) \((1)\) ។

ម្យ៉ាងទៀត \(a_{n+2} = 3a_{n+1} - 2a_n \iff a_{n+2} - a_{n+1} = 2(a_{n+1} - a_n)\) ។

តាង \(b_n = a_{n+1} - a_n\) នោះ \((b_n)\) ឬ \((a_{n+1} - a_n)\) ជាស៊ីតធរណីមាត្រដែលមានផលធៀបរួមស្មើនឹង \(2\) និងតួទី \(1\) ស្មើនឹង \(b_1 = a_2 - a_1 = 3 - 1 = 2\) ហើយ \(b_n = 2 \cdot (2)^{n-1} = 2^n\) \((2)\)

តាម \((1)\) និង \((2)\) គេបាន

\[\begin{cases} a_{n+1} - 2a_n = 1 & (1)\\ a_{n+1} - a_n = 2^n & (2) \end{cases}\]
ដក \((1) - (2)\) គេបាន \(-a_n = 1 - 2^n\) ។

ដូច្នេះ តួទី \(n\) នៃស៊ីត \((a_n)\) គឺ \(a_n = 2^n - 1\) ។

គេបានរបៀបរកតួទូទៅតាមទំនាក់ទំនងដូចខាងក្រោម ៖

ជាទូទៅ

របៀបដោះស្រាយ \(a_{n+2} + pa_{n+1} + qa_n = 0\)

បើទំនាក់ទំនងនៃស៊ីត \((a_n)\) មានទម្រង់ \(a_{n+2} + pa_{n+1} + qa_n = 0\) គេពិចារណាពីរចំនួន \(\alpha\) និង \(\beta\) ដែលបំពេញលក្ខខណ្ឌ \(\alpha + \beta = -p\), \(\alpha\beta = q\) នោះគេបាន \(a_{n+2} - (\alpha + \beta)a_{n+1} + \alpha\beta a_n = 0\) ។

ទំនាក់ទំនងនេះអាចបម្លែងតាមរបៀបពីរយ៉ាងដូចខាងក្រោម ៖

\[\begin{gathered} a_{n+2} - \alpha a_{n+1} = \beta(a_{n+1} - \alpha a_n)\\ a_{n+2} - \beta a_{n+1} = \alpha(a_{n+1} - \beta a_n) \end{gathered}\]
ទំនាក់ទំនងទាំង \(2\) ខាងលើនេះ គឺជាស៊ីតធរណីមាត្រអាចឱ្យគេរក \(a_n\) បាន ។

គេអាចរក \(\alpha\) និង \(\beta\) ដោយដោះស្រាយសមីការ \(x^2 + px + q = 0\) ព្រោះគេស្គាល់ផលបូកនិងផលគុណវា ។

សមីការ \(x^2 + px + q = 0\) ហៅថា “សមីការសម្គាល់នៃ \(a_{n+2} - (\alpha + \beta)a_{n+1} + \alpha\beta a_n = 0\)” ។

លំហាត់គំរូ

ស៊ីត \((a_n)\) កំណត់ដោយ \(a_1 = 1\), \(a_2 = 13\), \(a_{n+2} = a_{n+1} + 6a_n\) \((n = 1, 2, \ldots)\) ។ កំណត់តួទី \(n\) នៃស៊ីត ។

ដំណោះស្រាយ

កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ៖ \(a_{n+2} = a_{n+1} + 6a_n \iff a_{n+2} - a_{n+1} - 6a_n = 0\)

សមីការសម្គាល់ ៖ \(x^2 - x - 6 = 0\) សមីការមានឫស \(x = 3\) ឬ \(x = -2\) ។ គេបាន

\[\begin{cases} a_{n+2} + 2a_{n+1} = 3(a_{n+1} + 2a_n) & (i)\\ a_{n+2} - 3a_{n+1} = -2(a_{n+1} - 3a_n) & (ii) \end{cases}\]
\((i)\) \(a_{n+2} + 2a_{n+1} = 3(a_{n+1} + 2a_n)\) ។ តាង \(b_n = a_{n+1} + 2a_n\) នោះស៊ីត \((b_n)\) ជាស៊ីតធរណីមាត្រដែលមានផលធៀបរួមស្មើនឹង \(3\) ហើយតួទី \(1\) គឺ \(b_1 = a_2 + 2a_1 = 13 + 2 \times 1 = 15\) និង \(b_n = 15 \cdot (3)^{n-1}\) ។ គេបាន \(a_{n+1} + 2a_n = 15 \cdot (3)^{n-1}\) \((1)\) ។

\((ii)\) \(a_{n+2} - 3a_{n+1} = -2(a_{n+1} - 3a_n)\) ។ តាង \(c_n = a_{n+1} - 3a_n\) នោះស៊ីត \((c_n)\) ជាស៊ីតធរណីមាត្រដែលមានផលធៀបរួមស្មើនឹង \(-2\) ហើយតួទី \(1\) គឺ \(c_1 = a_2 - 3a_1 = 13 - 3 \times 1 = 10\) និង \(c_n = 10 \cdot (-2)^{n-1}\) ។ គេបាន \(a_{n+1} - 3a_n = 10 \cdot (-2)^{n-1}\) \((2)\) ។

តាម \((1)\) និង \((2)\) គេបាន

\[\begin{cases} a_{n+1} + 2a_n = 15 \cdot (3)^{n-1} & (1)\\ a_{n+1} - 3a_n = 10 \cdot (-2)^{n-1} & (2) \end{cases}\]
ដក \((1) - (2)\) ៖ \(5a_n = 15(3)^{n-1} - 10(-2)^{n-1}\)
\[a_n = 3 \times 3^{n-1} - 2 \times (-2)^{n-1} = 3^n + (-2)^n\]
ដូច្នេះ តួទី \(n\) នៃស៊ីត \((a_n)\) គឺ \(a_n = 3^n + (-2)^n\) ។

ប្រតិបត្តិ

ស៊ីត \((a_n)\) កំណត់ដោយទំនាក់ទំនង \(a_1 = 0\), \(a_2 = 3\), \(a_{n+2} = 4a_{n+1} - 3a_n\) \((n = 1, 2, \ldots)\) ។ កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ។

មើលចម្លើយ

\(a_n = \dfrac{1}{2}(3^n - 3)\) ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ៣៦–៤៣។
ទំព័រ ៣៦
ទំព័រ ៣៦
ទំព័រ ៣៧
ទំព័រ ៣៧
ទំព័រ ៣៨
ទំព័រ ៣៨
ទំព័រ ៣៩
ទំព័រ ៣៩
ទំព័រ ៤០
ទំព័រ ៤០
ទំព័រ ៤១
ទំព័រ ៤១
ទំព័រ ៤២
ទំព័រ ៤២
ទំព័រ ៤៣
ទំព័រ ៤៣

លំហាត់អនុវត្តន៍

១លំហាត់ទី ១

ស៊ីត \((a_n)\) កំណត់ដោយទំនាក់ទំនងកំណើនដូចខាងក្រោម ៖

  1. \(a_1 = 3\), \(a_{n+1} = 2a_n - 4\)

  2. \(a_1 = 5\), \(a_{n+1} = 3a_n - 2n\) ។

កំណត់តួទី \(4\) នៃស៊ីតនេះ ។

២លំហាត់ទី ២

ស៊ីត \((a_n)\) កំណត់ដោយទំនាក់ទំនងកំណើន \(a_1 = 1\), \(a_2 = 2\), \(a_{n+2} = a_{n+1} + a_n\) ។ កំណត់តួទី \(7\) នៃស៊ីតនេះ ។

៣លំហាត់ទី ៣

ស៊ីត \((a_n)\) កំណត់ដោយទំនាក់ទំនងកំណើន \(a_1 = 1\), \(a_{n+1} = pa_n + q\) ។ គណនាតម្លៃ \(p\) និង \(q\) បើគេដឹងតួទី \(3\) ស្មើនឹង \(6\) និងតួទី \(5\) ស្មើនឹង \(86\) ។

៤លំហាត់ទី ៤

កំណត់តួទូទៅនៃស៊ីត \((a_n)\) កំណត់ដោយទំនាក់ទំនងកំណើនដូចខាងក្រោម ៖

  1. \(a_1 = 1\), \(3a_{n+1} = 2a_n + 3\) \((n = 1, 2, \ldots)\)

  2. \(a_1 = 1\), \(3a_{n+1} = 3a_n + 4\) \((n = 1, 2, \ldots)\)

  3. \(a_1 = 1\), \(a_{n+1} = a_n + n\) \((n = 1, 2, \ldots)\) ។

៥លំហាត់ទី ៥

គេមានស៊ីត \((a_n)\) កំណត់ដោយ \(a_1 = 4\), \(a_{n+1} = \dfrac{4a_n - 9}{a_n - 2}\) \((n = 1, 2, 3, \ldots)\) ។

  1. ស្រាយបញ្ជាក់ថា \(a_n \ne 3\) ចំពោះគ្រប់ \(n\) ។

  2. យក \(b_n = \dfrac{1}{a_n - 3}\) និងកំណត់តួទូទៅនៃស៊ីត \((b_n)\) ។ កំណត់តួទូទៅនៃស៊ីត \((a_n)\) ។

៦លំហាត់ទី ៦

គេមាន \(S_n\) ជាផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) ។ បើ \(S_n\) បំពេញលក្ខខណ្ឌ \(S_n = 4 - a_n - \dfrac{1}{2^{n-2}}\) \((n = 1, 2, 3, \ldots)\) នោះចូរ ៖

  1. កំណត់ដោយទំនាក់ទំនងកំណើនរវាង \(a_{n+1}\) និង \(a_n\) ។

  2. កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ។

៧លំហាត់ទី ៧

គេមាន \(S_n\) ជាផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) ហើយបំពេញលក្ខខណ្ឌ \((a_n)\) ៖ \(a_1 = 1\), \(S_n = a_{n+1} + n^2\) \((n \ge 1)\) ។ កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ។

៨លំហាត់ទី ៨

គេមាន \(S_n\) ជាផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) ហើយ \(S_n\) បំពេញលក្ខខណ្ឌ \(S_n = \dfrac{n}{n-1} \cdot a_n\), \(n \ge 2\) ។

  1. បញ្ជាក់រក \(a_n\) \((n \ge 3)\) អនុគមន៍នឹង \(n\) និង \(a_{n-1}\) ។

  2. បញ្ជាក់រក \(S_n\) \((n \ge 2)\) អនុគមន៍នឹង \(n\) និង \(S_{n-1}\) ។

  3. ឧបមាថា \(a_1 = 1\) រកតួទី \(n\) នៃស៊ីត \(S_n\) ដែល \(n \ge 1\) ។

៩លំហាត់ទី ៩

គេមានស៊ីត \((a_n)\) កំណត់ដោយទំនាក់ទំនងកំណើន \((a_n)\) ៖ \(a_1 = 2\), \(a_{n+1} = \dfrac{a_n}{a_n + 3}\) \((n = 1, 2, 3, \ldots)\) ។

  1. តាង \(b_n = \dfrac{1}{a_n}\) ។ កំណត់ទំនាក់ទំនងកំណើនរវាង \(b_n\) និង \(b_{n+1}\) ។

  2. កំណត់តួទី \(n\) នៃស៊ីត \(a_n\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ៥ ទំនាក់ទំនងតួនៃស៊ីត (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត