គណនាផលបូកតួនៃស៊ីត
ចេះប្រើនិមិត្តសញ្ញា \(\Sigma\) សម្រាប់ផលបូកនៃស៊ីត
កំណត់តួទី \(n\) តាមផលសងស៊ីតលំដាប់ \(1\) និងលំដាប់ \(2\) ។
របៀបគណនាផលបូក
ចំពោះស៊ីតផ្សេងៗ គេពុំអាចប្រើរូបមន្តផលបូកនៃស៊ីតនព្វន្ត ឬស៊ីតធរណីមាត្រមកគណនាផលបូកវាបានឡើយ ក្នុងករណីនេះត្រូវប្រើវិធីផ្សេងៗទៅតាមទម្រង់នៃស៊ីត ។
ចំពោះផលបូក \(S = 1^2 + 2^2 + 3^2 + \ldots + n^2\) ។
គេអាចគណនាផលបូកនេះដោយប្រើសមភាព \((k+1)^3 - k^3 = 3k^2 + 3k + 1\) ដោយឱ្យ \(k\) យកតម្លៃពី \(1\) ដល់ \(n\)
ចំពោះផលបូក \(S = \dfrac{1}{1 \cdot 2} + \dfrac{1}{2 \cdot 3} + \dfrac{1}{3 \cdot 4} + \ldots + \dfrac{1}{n \cdot (n+1)}\) ។
គេអាចគណនាផលបូកនេះដោយប្រើសមភាព \(\dfrac{1}{k \cdot (k+1)} = \dfrac{1}{k} - \dfrac{1}{k+1}\) ដោយឱ្យ \(k\) យកតម្លៃពី \(1\) ដល់ \(n\)
ដូច្នេះ \(\dfrac{1}{1 \cdot 2} + \dfrac{1}{2 \cdot 3} + \dfrac{1}{3 \cdot 4} + \ldots + \dfrac{1}{n \cdot (n+1)} = 1 - \dfrac{1}{n+1} = \dfrac{n}{n+1}\) ។
គណនាផលបូក \(S = 1^3 + 2^3 + 3^3 + \ldots + n^3\) ។
គេអាចគណនាផលបូកនេះដោយប្រើសមភាព \((k+1)^4 - k^4 = 4k^3 + 6k^2 + 4k + 1\) ដោយឱ្យ \(k\) យកតម្លៃពី \(1\) ដល់ \(n\)
គណនា \(S = 12^3 + 13^3 + 14^3 + \ldots + 50^3\) ។
គណនា \(S = \dfrac{1}{1 \cdot 2 \cdot 3} + \dfrac{1}{2 \cdot 3 \cdot 4} + \dfrac{1}{3 \cdot 4 \cdot 5} + \ldots + \dfrac{1}{n \cdot (n+1) \cdot (n+2)}\) ។
មើលចម្លើយ
\(S = 1621269\)
\(S = \dfrac{1}{2}\left(\dfrac{1}{2} - \dfrac{1}{(n+1)(n+2)}\right)\) ។
គណនាផលបូកតាមលំនាំគំរូ
ចំពោះស៊ីតដែលមានតួជាចំនួនគត់ គេអាចគណនាផលបូកវាតាមការសង្កេតលំនាំគំរូ ។
ដូច្នេះ \(1 + 3 + 5 + \ldots + (2n - 1) = n^2\) ។
គណនាផលបូក \(n\) តួនៃចំនួនគូ \(S = 2 + 4 + 6 + \ldots + 2n\) ។
ដូច្នេះ \(2 + 4 + 6 + \ldots + 2n = n \cdot (n + 1)\) ។
គេឱ្យលំនាំគំរូនៃស៊ីតខាងក្រោម ៖
មើលចម្លើយ
\(S = 1000\) ។
និមិត្តសញ្ញា \(\Sigma\) សម្រាប់ផលបូកនៃស៊ីត
សញ្ញាណ \(\Sigma\)
ក្នុងការសរសេរផលបូកតួនៃស៊ីត \(a_1, a_2, a_3, \ldots, a_n\) គេប្រើនិមិត្តសញ្ញា \(\Sigma\) អានថា ស៊ិចម៉ា សម្រាប់តាងផលបូក \(n\) តួនៃស៊ីត ។ គេកំណត់សរសេរ
សរសេរផលបូកខាងក្រោមដោយប្រើនិមិត្តសញ្ញា \(\Sigma\) ៖
\(1^3 + 2^3 + 3^3 + \ldots + n^3\)
\(2 + 4 + 6 + 8 + \ldots + 100\)
\(\frac{1}{2} - \frac{1}{3} + \frac{1}{4} - \frac{1}{5} + \ldots + \frac{1}{50}\) ។
\(1^3 + 2^3 + 3^3 + \ldots + n^3 = \displaystyle\sum_{k=1}^{n} k^3 = \left[\frac{n(n+1)}{2}\right]^2\) ។
\(2 + 4 + 6 + 8 + \ldots + 100 = 2 \times 1 + 2 \times 2 + 2 \times 3 + \ldots + 2 \times 50\)
ផលបូកស៊ីតនេះមានតួទូទៅ \(2n\) ហើយ \(n\) យកតម្លៃពី \(1\) ដល់ \(50\) ។ គេបាន \(2 + 4 + 6 + 8 + \ldots + 100 = \displaystyle\sum_{n=1}^{50} 2n\) ។\(\frac{1}{2} - \frac{1}{3} + \frac{1}{4} - \frac{1}{5} + \ldots + \frac{1}{50}\) ផលបូកស៊ីតនេះមានតួទូទៅនៃស៊ីត \(\dfrac{(-1)^n}{n}\) ចំពោះ \(n\) យកតម្លៃពី \(2\) ដល់ \(50\) ។
គេបាន \(\dfrac{1}{2} - \dfrac{1}{3} + \dfrac{1}{4} - \dfrac{1}{5} + \ldots + \dfrac{1}{50} = \displaystyle\sum_{n=2}^{50} \frac{(-1)^n}{n}\) ។
សរសេរគ្រប់តួទាំងអស់នៃផលបូកដោយមិនប្រើនិមិត្តសញ្ញា \(\Sigma\)
\(\displaystyle\sum_{k=1}^{6} 2\)
\(\displaystyle\sum_{n=2}^{5} (2n + 1)\)
\(\displaystyle\sum_{j=1}^{5} j(j+1)\) ។
\(\displaystyle\sum_{k=1}^{6} 2 = 2 + 2 + 2 + 2 + 2 + 2\) ។
\(\displaystyle\sum_{n=2}^{5} (2n + 1) = 5 + 7 + 9 + 11\) ។
\(\displaystyle\sum_{j=1}^{5} j(j+1) = 2 + 6 + 12 + 20 + 30\) ។
សរសេរផលបូកខាងក្រោមដោយប្រើនិមិត្តសញ្ញា \(\Sigma\) ៖
\(2 + 5 + 8 + \ldots + (3n - 1)\)
\(3 + 6 + 12 + \ldots + 3(2)^{n-1}\)
\(1 + \frac{1}{2} + \frac{1}{3} + \frac{1}{4} + \ldots + \frac{1}{100}\) ។
មើលចម្លើយ
\(\displaystyle\sum_{k=1}^{n} (3k - 1)\)
\(\displaystyle\sum_{k=1}^{n} 3 \times 2^{k-1}\)
\(\displaystyle\sum_{k=1}^{100} \frac{1}{k}\) ។
លក្ខណៈនៃស៊ិចម៉ា
\(\displaystyle\sum_{k=1}^{n} c = nc\)
\(\displaystyle\sum_{k=1}^{n} c a_k = c \sum_{k=1}^{n} a_k\)
\(\displaystyle\sum_{k=1}^{n} (a_k + b_k) = \sum_{k=1}^{n} a_k + \sum_{k=1}^{n} b_k\)
\(\displaystyle\sum_{k=1}^{n} (a_k - b_k) = \sum_{k=1}^{n} a_k - \sum_{k=1}^{n} b_k\)
\(\displaystyle\sum_{k=1}^{n} (a_k + b_k)^2 = \sum_{k=1}^{n} a_k^2 + 2\sum_{k=1}^{n} a_k b_k + \sum_{k=1}^{n} b_k^2\) ។
សម្រាយបញ្ជាក់
\(\displaystyle\sum_{k=1}^{n} c = c + c + c + \ldots + c = nc\) ។
\(\displaystyle\sum_{k=1}^{n} c a_k = c a_1 + c a_2 + c a_3 + \ldots + c a_n = c(a_1 + a_2 + a_3 + \ldots + a_n) = c \sum_{k=1}^{n} a_k\) ។
\(\displaystyle\sum_{k=1}^{n} (a_k + b_k) = (a_1 + b_1) + (a_2 + b_2) + \ldots + (a_n + b_n) = (a_1 + a_2 + \ldots + a_n) + (b_1 + b_2 + \ldots + b_n) = \sum_{k=1}^{n} a_k + \sum_{k=1}^{n} b_k\) ។
\(\displaystyle\sum_{k=1}^{n} (a_k - b_k) = (a_1 - b_1) + (a_2 - b_2) + \ldots + (a_n - b_n) = (a_1 + a_2 + \ldots + a_n) - (b_1 + b_2 + \ldots + b_n) = \sum_{k=1}^{n} a_k - \sum_{k=1}^{n} b_k\) ។
\(\displaystyle\sum_{k=1}^{n} (a_k + b_k)^2 = \sum_{k=1}^{n} (a_k^2 + 2a_k b_k + b_k^2) = \sum_{k=1}^{n} a_k^2 + 2\sum_{k=1}^{n} a_k b_k + \sum_{k=1}^{n} b_k^2\) ។
គណនា ក. \(\displaystyle\sum_{k=1}^{15} (4k + 3)\) ខ. \(\displaystyle\sum_{k=1}^{20} (k + 3)k\) ។
- \[\begin{aligned} \sum_{k=1}^{15} (4k + 3) &= \sum_{k=1}^{15} 4k\\ &\quad{} + \sum_{k=1}^{15} 3\\ &= 4\sum_{k=1}^{15} k\\ &\quad{} + \sum_{k=1}^{15} 3\\ &= 4(1 + 2 + 3 + \ldots + 15)\\ &\quad{} + 15 \times 3\\ &= 4 \times \frac{(1 + 15) \times 15}{2} + 45\\ &= 2 \times 16 \times 15 + 45 = 525 \text{ ។} \end{aligned}\]
- \[\begin{aligned} \sum_{k=1}^{20} (k + 3)k &= \sum_{k=1}^{20} (k^2 + 3k)\\ &= \sum_{k=1}^{20} k^2\\ &\quad{} + 3\sum_{k=1}^{20} k\\ &= \frac{20 \times 21 \times 41}{6} + 3\,\frac{21 \times 20}{2}\\ &= 10 \times 7 \times 41 + 3 \times 21 \times 10\\ &= 2870 + 630 = 3500 \text{ ។} \end{aligned}\]
គណនា
\(\displaystyle\sum_{k=1}^{20} (3k + 1)\)
\(\displaystyle\sum_{k=1}^{7} 2^k\)
\(\displaystyle\sum_{k=4}^{14} (4k - 3)\)
\(\displaystyle\sum_{k=1}^{n} (3 + k)^2\)
\(\displaystyle\sum_{k=1}^{30} k(k+1)\) ។
មើលចម្លើយ
\(\displaystyle\sum_{k=1}^{20} (3k + 1) = 650\)
\(\displaystyle\sum_{k=1}^{7} 2^k = 254\)
\(\displaystyle\sum_{k=4}^{14} (4k - 3) = 363\)
\(\displaystyle\sum_{k=1}^{n} (3 + k)^2 = \frac{n}{6}(2n^2 + 21n + 73)\)
\(\displaystyle\sum_{k=1}^{30} k(k+1) = 9920\) ។
របៀបកំណត់តួទី \(n\) តាមផលសងតួនៃស៊ីត
គេអាចកំណត់តួទី \(n\) របស់ស៊ីត \((a_n)\) ដែលពុំមែនជាស៊ីតនព្វន្ត ឬជាស៊ីតធរណីមាត្រតាមរបៀបដូចខាងក្រោម ៖
ផលសងតួលំដាប់ទី ១ នៃស៊ីត
កំណត់តួទី \(n\) នៃស៊ីត \(1, 3, 7, 13, 21, 31, \ldots\) ។
គេសង្កេតឃើញថាស៊ីតនេះមិនមែនជាស៊ីតនព្វន្ត ហើយក៏មិនមែនជាស៊ីតធរណីមាត្រ ។ នោះគេត្រូវធ្វើផលសងនៃតួបន្តបន្ទាប់គ្នានៃស៊ីត \(1, 3, 7, 13, 21, 31, \ldots\) ។ គេបានលំនាំគំរូដូចជា
| \(n\) | \(1\) | \(2\) | \(3\) | \(4\) | \(5\) | \(6\ldots\) |
| ស៊ីត \((a_n)\) | \(1\) | \(3\) | \(7\) | \(13\) | \(21\) | \(31\ldots\) |
| ផលសងតួលំដាប់ទី ១ នៃស៊ីត | \(2\) | \(4\) | \(6\) | \(8\) | \(10\ldots\) |
ផលសងតួនៃស៊ីតអាចជួយឱ្យគេរកលំនាំគំរូ ដែលអាចកំណត់តួទូទៅនៃស៊ីតបានដូចជា
គេមានស៊ីត \((a_n)\) ៖ \(a_1, a_2, a_3, \ldots, a_n\) ហើយ \(b_1 = a_2 - a_1\), \(b_2 = a_3 - a_2\), \(b_3 = a_4 - a_3\), \(\ldots\), \(b_{n-1} = a_n - a_{n-1}\) ។
ស៊ីត \((b_n)\) ៖ \(b_1, b_2, b_3, \ldots, b_{n-1}\) ហៅថាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ។
បង្ហាញថា \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} b_k\) ចំពោះ \(n \ge 2\) ។
ចំពោះ \(n \ge 2\) គេបាន \(a_n = a_1 + (b_1 + b_2 + b_3 + \ldots + b_{n-1}) = a_1 + \displaystyle\sum_{k=1}^{n-1} b_k\) ។
ចំពោះ \(n = 1\) គេបាន \(b_{n-1} = b_0\) មិនមាន ។ ដូច្នេះ \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} b_k\) ចំពោះ \(n \ge 2\) ។
គេមានស៊ីត \((a_n)\) និងស៊ីត \((b_n)\) ដែលកំណត់ដោយ \(b_n = a_{n+1} - a_n\), \(n = 1, 2, 3, \ldots\) តួទី \(n\) នៃស៊ីត \((a_n)\) កំណត់ដោយ \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} b_k\) ចំពោះ \(n \ge 2\) ។
កំណត់តួទី \(n\) នៃស៊ីត \(2, 4, 8, 14, 22, 32, \ldots\) ។
តាង \(a_n\) ជាតួទី \(n\) នៃស៊ីតដែលគេឱ្យ ។ ស៊ីត \((b_n)\) ជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ដែលមានតួ \(b_n\) កំណត់ដោយ \(b_n = a_{n+1} - a_n\) ។
ស៊ីត \((b_n)\) ៖ \(2, 4, 6, 8, \ldots\) ។ ស៊ីត \((b_n)\) ជាស៊ីតនព្វន្តដែលមានតួទី \(1\) ស្មើនឹង \(2\) និងផលសងរួមស្មើនឹង \(2\) នោះ \(b_n = 2 + 2(n - 1) = 2n\) ។
ចំពោះ \(n \ge 2\) គេបាន
ដូច្នេះស៊ីត \((a_n)\) មានតួទី \(n\) កំណត់ដោយ \(a_n = n^2 - n + 2\) ។
កំណត់តួទី \(n\) នៃស៊ីត \(1, 2, 5, 10, 17, \ldots\) ។
គណនាផលបូក \(n\) តួដំបូងនៃស៊ីតនេះ ។
កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ៖ \(1, 2, 5, 10, 17, \ldots\) ។ តាង \(a_n\) ជាតួទី \(n\) នៃស៊ីតដែលគេឱ្យ \((a_n)\) ។ ស៊ីត \((b_n)\) ជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ដែលមានតួ \(b_n\) កំណត់ដោយ \(b_n = a_{n+1} - a_n\) ។
ស៊ីត \((b_n)\) ៖ \(1, 3, 5, 7, \ldots\) ។ ស៊ីត \((b_n)\) ជាស៊ីតនព្វន្តដែលមានតួទី \(1\) ស្មើនឹង \(1\) និងផលសងរួមស្មើនឹង \(2\) នោះ \(b_n = 1 + 2(n - 1) = 2n - 1\) ។
ចំពោះ \(n \ge 2\) គេបាន
\[\begin{aligned} a_n &= a_1 + \sum_{k=1}^{n-1} b_k\\ &= 1 + \sum_{k=1}^{n-1} (2k - 1)\\ &= 1 + 2\sum_{k=1}^{n-1} k - (n - 1)\\ &= 1 + 2 \cdot \frac{1}{2}n(n - 1) - (n - 1)\\ &= 1 + n^2 - n - n + 1 = 2 - 2n + n^2 \end{aligned}\]នោះ \(a_n = 2 - 2n + n^2\) ។ ចំពោះ \(n = 1\) គេបាន \(a_1 = 2 - 2 + 1 = 1\) ពិត ។ ដូច្នេះ \(a_n = 2 - 2n + n^2\) ។គណនាផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) ។ តាង \(S_n\) ជាផលបូកនៃស៊ីត \((a_n)\) គឺ
\[\begin{aligned} S_n &= a_1 + a_2 + a_3 + \ldots + a_n = \sum_{k=1}^{n} (2 - 2k + k^2)\\ &= 2n - 2\sum_{k=1}^{n} k + \sum_{k=1}^{n} k^2\\ &= 2n - 2 \cdot \frac{1}{2}n(n + 1)\\ &\quad{} + \frac{1}{6}n(n + 1)(2n + 1)\\ &= \frac{12n}{6} - \frac{6}{6}n(n + 1)\\ &\quad{} + \frac{1}{6}n(n + 1)(2n + 1)\\ &= \frac{1}{6}n(12 - 6n - 6 + 2n^2 + n + 2n + 1)\\ &= \frac{1}{6}n(7 - 3n + 2n^2) \end{aligned}\]ដូច្នេះ \(S_n = \dfrac{1}{6}n(2n^2 - 3n + 7)\) ។
ក. កំណត់តួទី \(n\) នៃស៊ីត \(4, 5, 7, 10, 14, \ldots\) ។
ខ. គណនាផលបូក \(n\) តួដំបូងនៃស៊ីតនេះ ។ក. កំណត់តួទី \(n\) នៃស៊ីត \(3, 5, 8, 12, 17, 23, \ldots\) ។
ខ. គណនាផលបូក \(n\) តួដំបូងនៃស៊ីតនេះ ។
មើលចម្លើយ
ក. \(a_n = 4 - \dfrac{n}{2} + \dfrac{n^2}{2}\) ខ. \(S_n = \dfrac{n(23 + n^2)}{6}\) ។
ក. \(a_n = 3 + \dfrac{(n - 1)(n + 2)}{2}\) ខ. \(S_n = \dfrac{n}{6}(n^2 + 3n + 14)\) ។
ផលសងតួលំដាប់ទី ២ នៃស៊ីត
បើសិនជាស៊ីត \((b_n)\) នៅតែមិនអាចកំណត់តួទី \(n\) នៃស៊ីត \((a_n)\) បានទៀត នោះគេត្រូវធ្វើផលសងលំដាប់តួនៃស៊ីត \((b_n)\) បន្តទៀត ដែលគេហៅថា ផលសងតួលំដាប់ទី \(2\) នៃស៊ីត \((a_n)\) ។
កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ៖ \(1, 2, 6, 15, 31, 56, \ldots\) ។
របៀបទី ១
| \(n\) | \(1\) | \(2\) | \(3\) | \(4\) | \(5\) | \(6\ldots\) |
| ស៊ីត \((a_n)\) | \(1\) | \(2\) | \(6\) | \(15\) | \(31\) | \(56\ldots\) |
| ផលសងតួលំដាប់ទី ១ | \(1\) | \(4\) | \(9\) | \(16\) | \(25\ldots\) |
តាង \(a_n\) ជាតួទី \(n\) នៃស៊ីត \((a_n)\) ។ ស៊ីត \((b_n)\) ជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ៖ \(1, 4, 9, 16, 25, \ldots\) នោះ \(b_n = n^2\) ។
ចំពោះ \(n \ge 2\) គេបាន \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} k^2 = 1 + \frac{1}{6}(2n - 1)(n - 1)n\) នោះ \(a_n = \dfrac{1}{6}(2n - 1)(n - 1)n + 1\) ។
ចំពោះ \(n = 1\), \(a_1 = 1\) ពិត ។ ដូច្នេះ \(a_n = \dfrac{1}{6}(2n - 1)(n - 1)n + 1\) ។
របៀបទី ២
| \(n\) | \(1\) | \(2\) | \(3\) | \(4\) | \(5\) | \(6\ldots\) |
| ស៊ីត \((a_n)\) | \(1\) | \(2\) | \(6\) | \(15\) | \(31\) | \(56\ldots\) |
| ផលសងតួលំដាប់ទី ១ | \(1\) | \(4\) | \(9\) | \(16\) | \(25\ldots\) | |
| ផលសងតួលំដាប់ទី ២ | \(3\) | \(5\) | \(7\) | \(9\ldots\) |
តាង \(a_n\) ជាតួទី \(n\) នៃស៊ីត \((a_n)\) ។ ស៊ីត \((b_n)\) ជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ដែលមានតួទី \(n\) នៃស៊ីតគឺ \(b_n = a_{n+1} - a_n\) ។
តាង \(c_n\) ជាផលសងតួនៃស៊ីត \((b_n)\) ហៅថា ផលសងតួលំដាប់ទី \(2\) នៃស៊ីត \((a_n)\) ។ គេបានស៊ីត \((c_n)\) ៖ \(3, 5, 7, 9, \ldots\) ។ ស៊ីត \((c_n)\) ជាស៊ីតនព្វន្តដែលមានតួទី \(1\) ស្មើនឹង \(3\) និងផលសងរួមស្មើនឹង \(2\) និង \(c_n = 3 + 2(n - 1) = 2n + 1\) ។
ចំពោះ \(n \ge 2\) គេបាន
ចំពោះ \(n \ge 2\) គេបាន \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} b_k = 1 + \sum_{k=1}^{n-1} k^2 = 1 + \frac{1}{6}(2n - 1)(n - 1)n\) នោះ \(a_n = \dfrac{1}{6}(2n - 1)(n - 1)n + 1\) ។
ចំពោះ \(n = 1\), \(a_1 = 1\) ពិត ។ ដូច្នេះ \(a_n = \dfrac{1}{6}(2n - 1)(n - 1)n + 1\) ។
គេមានស៊ីត \((a_n)\) ។ ស៊ីត \((b_n)\) កំណត់ដោយ \(b_n = a_{n+1} - a_n\), \(n = 1, 2, 3, \ldots\) ហៅថាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ដែលមានតួទី \(n\) កំណត់ដោយ \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} b_k\) ចំពោះ \(n \ge 2\) ។
ស៊ីត \((c_n)\) ជាផលសងតួលំដាប់ទី \(2\) នៃស៊ីត \((a_n)\) គឺជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((b_n)\) កំណត់ដោយ \(c_n = b_{n+1} - b_n\), \(n = 1, 2, 3, \ldots\) ដែលមានតួទី \(n\) នៃស៊ីត \((b_n)\) កំណត់ដោយ \(b_n = b_1 + \displaystyle\sum_{k=1}^{n-1} c_k\) ចំពោះ \(n \ge 2\) ។
កំណត់តួទី \(n\) នៃស៊ីត \(4, 18, 48, 100, 180, 294, \ldots\) ។
គណនាផលបូក \(n\) តួដំបូងនៃស៊ីតនេះ ។
កំណត់តួទី \(n\) នៃស៊ីត \(4, 18, 48, 100, 180, 294, \ldots\) ។ តាង \(a_n\) ជាតួទី \(n\) នៃស៊ីតដែលគេឱ្យ \((a_n)\) ។
ស៊ីត \((b_n)\) ជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((a_n)\) ដែលមានតួ \(b_n\) នៃស៊ីតកំណត់ដោយ \(b_n = a_{n+1} - a_n\) ។ ស៊ីត \((b_n)\) ៖ \(14, 30, 52, 80, 114, \ldots\) ។
ស៊ីត \((c_n)\) ជាផលសងតួលំដាប់ទី \(1\) នៃស៊ីត \((b_n)\) ដែលមានតួ \(c_n\) ជាតួទី \(n\) នៃស៊ីត កំណត់ដោយ \(c_n = b_{n+1} - b_n\) ។ គេបានស៊ីត \((c_n)\) ៖ \(16, 22, 28, 34, \ldots\) ។
ស៊ីត \((c_n)\) ជាស៊ីតនព្វន្តដែលមានតួទី \(1\) ស្មើនឹង \(16\) និងផលសងរួមស្មើនឹង \(6\) ៖ \(c_n = 16 + 6(n - 1) = 16 + 6n - 6 = 6n + 10\) ។
ចំពោះ \(n \ge 2\) គេបាន
\[\begin{aligned} b_n &= b_1 + \sum_{k=1}^{n-1} c_k\\ &= 14 + \sum_{k=1}^{n-1} (6k + 10)\\ &= 14 + 6\sum_{k=1}^{n-1} k + 10(n - 1)\\ &= 14 + 6 \cdot \frac{1}{2}n(n - 1) + 10(n - 1) = 3n^2 + 7n + 4 \text{ ។} \end{aligned}\]ចំពោះ \(n = 1\) គេបាន \(b_1 = 4 + 7 + 3 = 14\) ពិត ។ ដូច្នេះ \(b_n = 3n^2 + 7n + 4\) ។ចំពោះ \(n \ge 2\) គេបាន
\[\begin{aligned} a_n &= a_1 + \sum_{k=1}^{n-1} b_k\\ &= 4 + \sum_{k=1}^{n-1} (3k^2 + 7k + 4)\\ &= 4 + 3\sum_{k=1}^{n-1} k^2 + 7\sum_{k=1}^{n-1} k\\ &\quad{} + 4(n - 1)\\ &= 4 + 3 \cdot \frac{1}{6}n(n - 1)(2n - 1)\\ &\quad{} + 7 \cdot \frac{1}{2}(n - 1)n + 4n - 4\\ &= \frac{1}{2}(n - 1)(7n + 2n^2 - n) + 4n\\ &= (n - 1)(3n + n^2) + 4n\\ &= n^3 + 2n^2 + n \text{ ។} \end{aligned}\]ដូច្នេះ \(a_n = n^3 + 2n^2 + n\) ។គណនាផលបូក \(n\) តួដំបូងនៃស៊ីត \((a_n)\) ។ តាង \(S_n\) ជាផលបូកនៃស៊ីត \((a_n)\) គឺ
\[\begin{aligned} S_n &= a_1 + a_2 + a_3 + \ldots + a_n\\ &= \sum_{k=1}^{n} a_k = \sum_{k=1}^{n} (k^3 + 2k^2 + k)\\ &= \sum_{k=1}^{n} k^3 + 2\sum_{k=1}^{n} k^2 + \sum_{k=1}^{n} k\\ &= \frac{1}{4}n^2(1 + n)^2\\ &\quad{} + 2 \cdot \frac{1}{6}n(n + 1)(2n + 1) + \frac{1}{2}n(n + 1)\\ &= \frac{1}{12}n(n + 1)(3n + 3n^2 + 4 + 8n + 6)\\ &= \frac{1}{12}n(n + 1)(3n^2 + 11n + 10) \text{ ។} \end{aligned}\]ចំពោះ \(n = 1\), \(a_1 = 1\) ពិត ។ ដូច្នេះ \(S_n = \dfrac{1}{12}n(n + 1)(3n^2 + 11n + 10)\) ។
កំណត់តួទី \(n\) នៃស៊ីត \(1, 2, 5, 12, 27, 58, 121, \ldots\) ។
មើលចម្លើយ
\(a_n = 2^n - n\) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព












លំហាត់អនុវត្តន៍
សរសេរផលបូកខាងក្រោមដោយប្រើនិមិត្តសញ្ញា \(\Sigma\) ៖
\(1 + 2 + 3 + \ldots + 100\)
\(1 + 4 + 9 + 16 + \ldots + 484\)
\(1 + 8 + 27 + 64 + \ldots + 3375\)
\(1 \times 3 + 2 \times 4 + 3 \times 5 + \ldots + 20 \times 22\) ។
មើលដំណោះស្រាយ
\(1 + 2 + 3 + \ldots + 100 = \displaystyle\sum_{k=1}^{100} k\) (ផលបូកចំនួនគត់រាប់ពី \(1\) ដល់ \(100\))
\(1 + 4 + 9 + 16 + \ldots + 484 = 1^2 + 2^2 + 3^2 + \ldots + 22^2 = \displaystyle\sum_{k=1}^{22} k^2\) (ព្រោះ \(484 = 22^2\))
\(1 + 8 + 27 + 64 + \ldots + 3375 = 1^3 + 2^3 + 3^3 + \ldots + 15^3 = \displaystyle\sum_{k=1}^{15} k^3\) (ព្រោះ \(3375 = 15^3\))
\(1 \times 3 + 2 \times 4 + 3 \times 5 + \ldots + 20 \times 22 = \displaystyle\sum_{k=1}^{20} k(k + 2)\)
សរសេរគ្រប់តួទាំងអស់នៃផលបូកដោយមិនប្រើនិមិត្តសញ្ញា \(\Sigma\) ៖
\(\displaystyle\sum_{k=1}^{6} k\)
\(\displaystyle\sum_{k=1}^{5} k^2\)
\(\displaystyle\sum_{k=4}^{9} (3k - 1)\)
\(\displaystyle\sum_{k=2}^{7} (-1)^k k\) ។
មើលដំណោះស្រាយ
\(\displaystyle\sum_{k=1}^{6} k = 1 + 2 + 3 + 4 + 5 + 6 = 21\)
\(\displaystyle\sum_{k=1}^{5} k^2 = 1^2 + 2^2 + 3^2 + 4^2 + 5^2 = 1 + 4 + 9 + 16 + 25 = 55\)
\(\displaystyle\sum_{k=4}^{9} (3k - 1) = 11 + 14 + 17 + 20 + 23 + 26 = 111\)
\(\displaystyle\sum_{k=2}^{7} (-1)^k k = 2 - 3 + 4 - 5 + 6 - 7 = -3\)
គណនា
\(\displaystyle\sum_{k=1}^{11} k^2\)
\(\displaystyle\sum_{k=1}^{24} k^2\)
\(\displaystyle\sum_{k=12}^{24} k^2\) ។
មើលដំណោះស្រាយ
\(\displaystyle\sum_{k=1}^{11} k^2 = \dfrac{11(12)(23)}{6} = 11 \times 2 \times 23 = 506\)
\(\displaystyle\sum_{k=1}^{24} k^2 = \dfrac{24(25)(49)}{6} = 4 \times 25 \times 49 = 4900\)
\(\displaystyle\sum_{k=12}^{24} k^2 = \sum_{k=1}^{24} k^2 - \sum_{k=1}^{11} k^2 = 4900 - 506 = 4394\)
គណនា
\(\displaystyle\sum_{k=1}^{24} k^3\)
\(\displaystyle\sum_{k=1}^{15} k^3\)
\(\displaystyle\sum_{k=16}^{24} k^3\) ។
មើលដំណោះស្រាយ
\(\displaystyle\sum_{k=1}^{24} k^3 = \left[\dfrac{24(25)}{2}\right]^2 = (300)^2 = 90000\)
\(\displaystyle\sum_{k=1}^{15} k^3 = \left[\dfrac{15(16)}{2}\right]^2 = (120)^2 = 14400\)
\(\displaystyle\sum_{k=16}^{24} k^3 = \sum_{k=1}^{24} k^3 - \sum_{k=1}^{15} k^3 = 90000 - 14400 = 75600\)
សម្រួលកន្សោម \(\displaystyle\sum_{k=1}^{n} k(k+1)\)
ដោយប្រើចម្លើយ គណនាផលបូក \(1 \times 2 + 2 \times 3 + 3 \times 4 + \ldots + 28 \times 29\) ។
មើលដំណោះស្រាយ
\(\displaystyle\sum_{k=1}^{n} k(k+1) = \sum_{k=1}^{n} (k^2 + k) = \sum_{k=1}^{n} k^2 + \sum_{k=1}^{n} k = \dfrac{n(n+1)(2n+1)}{6} + \dfrac{n(n+1)}{2} = \dfrac{n(n+1)}{6}(2n + 1 + 3) = \dfrac{n(n+1)(n+2)}{3}\)
គណនា \(1 \times 2 + 2 \times 3 + \ldots + 28 \times 29 = \displaystyle\sum_{k=1}^{28} k(k+1) = \dfrac{28(29)(30)}{3} = 28 \times 29 \times 10 = 8120\)
សម្រួលកន្សោម \(\displaystyle\sum_{k=1}^{n} k(k+1)(k+2)\)
ដោយប្រើចម្លើយ គណនាផលបូក \(1 \times 2 \times 3 + 2 \times 3 \times 4 + 3 \times 4 \times 5 + \ldots + 20 \times 21 \times 22\) ។
មើលដំណោះស្រាយ
\(\displaystyle\sum_{k=1}^{n} k(k+1)(k+2) = \dfrac{n(n+1)(n+2)(n+3)}{4}\)
សម្រាយបញ្ជាក់៖ ប្រើរូបមន្ត \(k(k+1)(k+2) = \dfrac{k(k+1)(k+2)(k+3) - (k-1)k(k+1)(k+2)}{4}\)
ជំនួស \(n = 20\) ៖ \(S = \dfrac{20 \times 21 \times 22 \times 23}{4} = 5 \times 21 \times 22 \times 23 = 53130\)
កំណត់តួទី \(n\) នៃស៊ីត \(1, 2, 5, 10, 17, \ldots\) ។
គណនាផលបូក \(n\) តួដំបូងនៃស៊ីតនេះ ។
មើលដំណោះស្រាយ
ផលសងលំដាប់ទី ១ ៖ \(b_n = a_{n+1} - a_n\) គឺ \(1, 3, 5, 7, \ldots\) ជាស៊ីតនព្វន្តដែលមាន \(b_1 = 1, d = 2 \Rightarrow b_n = 2n - 1\) ។
ចំពោះ \(n \ge 2\) ៖ \(a_n = a_1 + \displaystyle\sum_{k=1}^{n-1} (2k - 1) = 1 + n(n-1) - (n-1) = n^2 - 2n + 2\) ។ (ពិតចំពោះ \(n = 1\))\(S_n = \displaystyle\sum_{k=1}^{n} (k^2 - 2k + 2) = \dfrac{n(n+1)(2n+1)}{6} - n(n+1) + 2n = \dfrac{n}{6}(2n^2 - 3n + 7)\)
កំណត់តួទី \(n\) នៃស៊ីត \(1, 5, 14, 30, 55, 91, \ldots\) ។
គណនាផលបូក \(n\) តួដំបូងនៃស៊ីតនេះ ។
មើលដំណោះស្រាយ
ផលសងលំដាប់ទី ១ ៖ \(4, 9, 16, 25, 36, \ldots\) មានតួទូទៅ \(b_k = (k+1)^2\) ។
ចំពោះ \(n \ge 2\) ៖ \(a_n = 1 + \displaystyle\sum_{k=1}^{n-1} (k+1)^2 = 1 + \left(\sum_{j=1}^{n} j^2 - 1\right) = \sum_{j=1}^{n} j^2 = \dfrac{n(n+1)(2n+1)}{6}\) ។
ដូចនេះ \(a_n = \dfrac{n(n+1)(2n+1)}{6}\) ។\(S_n = \displaystyle\sum_{k=1}^{n} \dfrac{k(k+1)(2k+1)}{6} = \dfrac{1}{6}\sum_{k=1}^n (2k^3 + 3k^2 + k) = \dfrac{n(n+1)^2(n+2)}{12}\)
កំណត់តួទី \(n\) នៃស៊ីត \((a_n)\) ៖ \(p, q, p, q, p, q, \ldots\) ។
មើលដំណោះស្រាយ
ស៊ីតនេះមានតម្លៃឆ្លាស់គ្នារវាង \(p\) (កាលណា \(n\) សេស) និង \(q\) (កាលណា \(n\) គូ) ៖
ផ្ទៀងផ្ទាត់៖ ចំពោះ \(n = 1 \Rightarrow a_1 = \dfrac{p+q}{2} + \dfrac{p-q}{2} = p\), ចំពោះ \(n = 2 \Rightarrow a_2 = \dfrac{p+q}{2} - \dfrac{p-q}{2} = q\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ៤ ផលបូកតួនៃស៊ីតផ្សេងៗ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី