កំណត់និយមន័យនិងផលសងរួមនៃស៊ីតនព្វន្ត
កំណត់តួទី \(n\) នៃស៊ីតនព្វន្ត
ផលបូកតួស្មើចម្ងាយពីតួចុង
គណនាផលបូកតួនៃស៊ីតនព្វន្ត ។
និយមន័យស៊ីតនព្វន្ត
គេមានស៊ីត \(1, 2, 3, 4, 5, \ldots\) ។ គេបាន
ស៊ីតនព្វន្ត គឺជាស៊ីតនៃចំនួនពិតដែលមានតួនីមួយៗ (ក្រៅពីតួទី \(1\)) ស្មើនឹងតួមុនបន្ទាប់បូកចំនួនថេរ \(d\) មួយ ហៅថាផលសងរួម ។
ផលសងរួមនៃស៊ីតនព្វន្តតាងដោយ \(d\) កំណត់ដោយ
តួទី \(n\) នៃស៊ីតនព្វន្ត
គេមានស៊ីត \(1, 2, 3, 4, 5, \ldots\) គឺជាស៊ីតនព្វន្តដែលមានតួទី \(1\) ៖ \(a_1 = 1\) និងផលសងរួម \(d = 1\) ។ គេបាន
\((a_n)\) ជាស៊ីតនព្វន្តដែលមានតួទី \(1\) \(a_1\) និងផលសងរួម \(d\) ។ តួទី \(n\) នៃស៊ីតនព្វន្តកំណត់ដោយ
គេមានស៊ីតនព្វន្ត \(2, 8, 14, 20, \ldots\) ។
គណនាតួទី \(20\)
តើចំនួន \(236\) ជាតួទីប៉ុន្មាននៃស៊ីត?
តាងតួទីមួយ \(a_1 = 2\) តួទីពីរ \(a_2 = 8\) ។ គេបានផលសងរួម \(d = a_2 - a_1 = 8 - 2 = 6\) ។
ដោយ \(a_n = a_1 + (n - 1)d\) គេបានតួទី \(20\) នៃស៊ីតនព្វន្ត
\[a_{20} = 2 + (20 - 1) \times 6 = 116\]ដូច្នេះតួទី \(20\) នៃស៊ីតគឺ \(116\) ។តាង \(a_n = 236\) គេបាន \(a_n = 2 + (n - 1) \times 6\)
\[\begin{gathered} \begin{aligned} 236 &= 2 + (n - 1) \times 6 \iff 236 = 6n - 4\\ \iff 6n\\ &= 240 \Rightarrow n = 40 \end{aligned} \end{gathered}\]ដូច្នេះចំនួន \(236\) ជាតួទី \(40\) នៃស៊ីត ។
តំណាងក្រុមហ៊ុនធានារ៉ាប់រងមួយទទួលប្រាក់បៀវត្សក្នុងឆ្នាំទី \(1\) គឺ \(30\) លានរៀល និងក្នុងឆ្នាំទី \(7\) គឺ \(60\) លានរៀល ។ ឧបមាថា តួលេខនៃប្រាក់បៀវត្សប្រចាំឆ្នាំរបស់គាត់បង្កើតបានជាស៊ីតនព្វន្ត ។ កំណត់ប្រាក់បៀវត្សរបស់គាត់ក្នុងឆ្នាំទី \(10\) ។
គេមានប្រាក់បៀវត្សក្នុងឆ្នាំទី \(1\) គឺ \(a_1 = 30\) លានរៀល និងប្រាក់បៀវត្សក្នុងឆ្នាំទី \(7\) \(a_7 = 60\) លានរៀល នោះគឺ \(a_7 = a_1 + (7 - 1)d\)
គេឱ្យស៊ីតនព្វន្តមួយដែល \(a_1 = 2\) និង \(a_2 = 9\) ។ កំណត់តួទី \(5\) និងគណនា \(a_6\) ។
សៀវភៅមួយក្បាលមាន \(100\) ទំព័រចុះលេខទំព័រពី \(1\) ដល់ \(100\) ។ រកចំនួនទំព័រដែលមានលេខខាងចុង \(5\) ។
មើលចម្លើយ
\(a_5 = 30\), \(a_6 = 37\)
មាន \(10\) ទំព័រ ។
ផលបូក \(n\) តួដំបូងនៃស៊ីតនព្វន្ត
គេមានស៊ីតនព្វន្ត \(a_1, a_2, a_3, a_4, a_5, a_6\) ។ \(a_1\) និង \(a_6\) ហៅថា តួចុង ។ \(a_2\) និង \(a_5\) ហើយ \(a_3\) និង \(a_4\) ហៅថា តួនៅស្មើចម្ងាយពីតួចុង ។
តាមរូបមន្តតួទី \(n\) នៃស៊ីតនព្វន្ត ៖ \(a_n = a_1 + (n - 1)d\) គេបាន
ជាទូទៅ បើគេមានស៊ីតនព្វន្ត \(a_1, a_2, a_3, \ldots, a_{n-2}, a_{n-1}, a_n\) គេបានផលបូកតួចុងស្មើនឹងផលបូកតួស្មើចម្ងាយពីតួចុង
ផលបូក \(n\) តួដំបូងនៃស៊ីតនព្វន្ត ដែលមាន \(a_1\) ជាតួទី \(1\) និង \(a_n\) ជាតួទី \(n\) កំណត់ដោយ
គេមានស៊ីតនព្វន្ត \(51, 47, 43, \ldots\) ។ កំណត់តម្លៃ \(n\) ដែលគេឱ្យផលបូក \(n\) តួដំបូង \(S_n\) មានតម្លៃអតិបរមា និងកំណត់តម្លៃនៃ \(S_n\) ។
តាង \(a_n\) ជាតួទូទៅនៃស៊ីតនព្វន្ត ។ ដោយផលសងរួម \(d = -4\) និង \(a_1 = 51\) ។ គេបាន
ដូច្នេះ \(S_n\) អតិបរមានៅពេលដែល \(n = 13\) និង
គេរៀបឥដ្ឋទីធ្លាមុខផ្ទះមួយដែលមានរាងជាចតុកោណព្នាយ (មើលរូប) ។ ទីធ្លានោះមានឥដ្ឋ \(18\) ជួរ ។ ជួរទី \(1\) មានឥដ្ឋ \(14\) ដុំ ហើយជួរបន្តបន្ទាប់មានចំនួនឥដ្ឋលើសជួរមុន \(1\) ដុំ រហូតដល់ជួរទី \(18\) មាន \(31\) ដុំ ។ តើគេត្រូវចំណាយឥដ្ឋប៉ុន្មានដុំដើម្បីរៀបឱ្យពេញទីធ្លានោះ?
ចំនួនឥដ្ឋតាមជួរដែលរៀបទីធ្លាមុខផ្ទះនេះបង្កើតបានជាស៊ីតនព្វន្តដែលមានតួទី \(1\) គឺ \(a_1 = 14\), \(a_{18} = 31\) និងមាន \(18\) ជួរ ។ តាមរូបមន្តផលបូកតួនៃស៊ីតនព្វន្ត គេបាន
គេមានការងាររដូវក្តៅ \(2\) សម្រាប់រយៈពេល \(3\) ខែឬ \(12\) សប្តាហ៍ ។ ការងារ \(A\) ទទួលបានប្រាក់បៀវត្ស \(400\,000\) រៀលក្នុងមួយខែ ហើយដំឡើង \(100\,000\) រៀលរៀងរាល់ខែ ។ ការងារ \(B\) ទទួលប្រាក់បៀវត្ស \(100\,000\) រៀលក្នុងមួយសប្តាហ៍ហើយដំឡើង \(5\,000\) រៀលរៀងរាល់សប្តាហ៍ ។ តើគេគួរជ្រើសរើសយកការងារណាមួយប្រសើរជាង?
ចំពោះការងារ \(A\) ប្រាក់បៀវត្សសរុបសម្រាប់រយៈពេល \(3\) ខែគឺ
គណនាផលបូក \((-6) + (-1) + 4 + 9 + \ldots + 64\) ។
គណនាផលបូក \(25\) តួដំបូងនៃស៊ីតនព្វន្ត \(2, 7, 12, 17, \ldots\)
គេមានការងាររដូវក្តៅ \(2\) សម្រាប់រយៈពេល \(3\) ខែឬ \(12\) សប្តាហ៍ ។ ការងារ \(A\) ទទួលបានប្រាក់បៀវត្ស \(325\,000\) រៀលក្នុងមួយខែ ហើយដំឡើង \(100\,000\) រៀលរៀងរាល់ខែ ។ ការងារ \(B\) ទទួលបានប្រាក់បៀវត្ស \(80\,000\) រៀលក្នុងមួយសប្តាហ៍ ហើយដំឡើង \(3\,000\) រៀលរៀងរាល់សប្តាហ៍ ។ តើគេគួរជ្រើសរើសយកការងារណាមួយប្រសើរជាង?
មើលចម្លើយ
ក. \(S_{15} = 435\) ខ. \(S_{25} = 1550\) ។
គេរើសយកការងារ \(A\) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព






លំហាត់អនុវត្តន៍
សរសេររូបមន្តតួទី \(n\) នៃស៊ីតនព្វន្តខាងក្រោម ៖
\(4, 15, 26, 37, \ldots\)
\(5, 1, -3, -7, -11, \ldots\)
\(-2, -9, -16, -23, \ldots\)
\(7, 12, 17, 22, 27, \ldots\) ។
សរសេរប្រាំតួដំបូងនៃស៊ីតនព្វន្តដែលកំណត់ដោយតួ
\(a_1 = 3\), \(a_2 = 10\)
\(a_n = -7 + 3n\)
គេមានស៊ីតនព្វន្ត \(-8, -3, 2, 7, \ldots\) ។
គណនា \(a_{17}\) និង \(a_{43}\)
តើតួទីប៉ុន្មាននៃស៊ីតស្មើនឹង \(322\) ។
កំណត់ចំនួនតួនៃស៊ីតនព្វន្តខាងក្រោម ៖
\(18, 13, 8, \ldots, -102\)
\(-9, -4, 1, \ldots, 171\) ។
ក្នុងចំណោមស៊ីតខាងក្រោម តើស៊ីតណាជាស៊ីតនព្វន្ត?
\(a_n = 13 + 6(n - 1)\)
\(a_1 = 3\), \(a_{n+1} = a_n - \dfrac{1}{4}\) ។
គេឱ្យ \((a_n)\) ជាស៊ីតនព្វន្ត បើគេដឹងថា
\(a_{35} = 9\), \(a_{45} = 17\) ។ គណនា \(a_{40}\) ។
\(a_7 = \dfrac{7}{2}\), \(a_{13} = \dfrac{13}{2}\) ។ គណនា \(a_1\) ។
\(a_2 = -12\), \(S_{12} = 18\) ។ គណនា \(a_1\), \(d\) និង \(U_6\) ។
គេឱ្យស៊ីតនព្វន្ត \(2, 7, 12, \ldots\) និងស៊ីតនព្វន្ត \(2, 5, 8, \ldots\) ។ តើក្នុងចំណោម \(121\) តួនៃស៊ីតទាំងពីរនេះមានប៉ុន្មានតួដែលមានតម្លៃស្មើៗគ្នា?
បង្ហាញថាស៊ីត \((a_n)\) ដែលមានតួទី \(n\) កំណត់ដោយ \(a_n = \dfrac{2n+3}{4}\) ជាស៊ីតនព្វន្តកើន ។
គេឱ្យប្រាំចំនួនជាស៊ីតនព្វន្ត ។ គណនាចំនួនទាំងនោះបើគេដឹងថាផលបូកវាស្មើនឹង \(125\) ហើយផលបូកពីរតួដំបូងស្មើនឹង \(38\) ។
បើផលបូក \(9\) តួដំបូងនៃស៊ីតស្មើនឹង \(162\) ហើយផលបូក \(12\) តួដំបូងនៃស៊ីតនព្វន្តស្មើនឹង \(288\) ។ គណនាផលបូក \(30\) តួដំបូងនៃស៊ីតនព្វន្ត ។
បីចំនួនតគ្នាជាស៊ីតនព្វន្តដោយដឹងថាផលបូកនៃបីចំនួននេះស្មើនឹង \(36\) និងផលគុណវាស្មើនឹង \(1428\) ។
គណនាផលបូកស៊ីតនព្វន្តខាងក្រោម ៖
\(2 + 4 + 6 + \ldots + 146\)
\(100 + 95 + 90 + 85 + \ldots - 20\)
\(-193 - 189 - 185 - \ldots - 21 - 17\)
\(5\frac{1}{4} + 4\frac{1}{2} + 3\frac{3}{4} + \ldots - 3\) ។
អ្នកជិះកង់ម្នាក់ធ្វើដំណើរតាមផ្លូវ \(A\) បានចម្ងាយ \(15\) គីឡូម៉ែត្រក្នុង \(1\) ថ្ងៃ ។ ប្រាំបីថ្ងៃក្រោយមក ទើបអ្នកជិះកង់ទីពីរចាប់ផ្តើមធ្វើដំណើរតាមផ្លូវ \(A\) ដូចគ្នាដោយថ្ងៃទីមួយ គាត់ជិះកង់បានចម្ងាយ \(14\) គីឡូម៉ែត្រក្នុង \(1\) ថ្ងៃ ហើយថ្ងៃបន្តបន្ទាប់មកទៀតគាត់ត្រូវជិះកើនបានចម្ងាយ \(2\) គីឡូម៉ែត្រក្នុង \(1\) ថ្ងៃជារៀងរាល់ថ្ងៃដើម្បីឱ្យទាន់អ្នកជិះកង់ទីមួយ \(A\) ។ តើអ្នកជិះកង់ទីពីរត្រូវចំណាយរយៈពេលអស់ប៉ុន្មានថ្ងៃ ដើម្បីជិះទៅកាន់អ្នកជិះកង់ទីមួយ?
សាលាប្រជុំមួយមានរាងចតុកោណព្នាយ ហើយតាមជ្រុងទ្រេតនៃសាលាប្រជុំនោះ គេរៀបកៅអីជា \(15\) ជួរដែលជួរមុខគេបង្អស់រៀបបាន \(25\) កៅអី ហើយជួរទី \(2\) រៀបបាន \(27\) កៅអី ជួរទី \(3\) រៀបបាន \(29\) កៅអី ។ គេរៀបកៅអីតាមលំនាំខាងលើរហូតដល់ជួរខាងក្រោយ ។ គណនាកៅអីសម្រាប់អង្គុយទាំងអស់ដែលមានក្នុងសាលប្រជុំ ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ២ ស៊ីតនព្វន្ត (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី