ការអនុវត្តវ៉ិចទ័រនៅក្នុងរូបវិទ្យា និងធរណីមាត្រ ត្រូវបានពង្រឹងដោយអ្នកប្រាជ្ញ ជេស៊ីអ័រ ហ្គីប (Josiah Willard Gibbs) និង អូលីវើ ហេវីសាយ (Oliver Heaviside) នៅចុងសតវត្សទី១៩ ដែលបានបំប្លែងទ្រឹស្តីខ្វាទែញុងរបស់ហាមីលតោន ទៅជាការវិភាគវ៉ិចទ័រដែលស្រួលយល់ជាងមុន។ ការងាររបស់ពួកគេបានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាពីកម្លាំង ចលនា និងអេឡិចត្រូម៉ាញេទិច ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ។
រំលឹកចំណេះដឹងពីថ្នាក់ទី៩៖
១. សមាមាត្រ និងទ្រឹស្តីបទតាលែស
២. ការរកកូអរដោនេចំណុចកណ្តាលនៃអង្កត់
៣. សមីការបន្ទាត់ និងរង្វង់ក្នុងប្លង់កូអរដោនេ
វ៉ិចទ័រទីតាំង
វ៉ិចទ័រទីតាំង
បើគេមានចំណុចនឹង \(O\) និងចំណុច \(P\) ណាមួយនៃប្លង់នោះគេអាចកំណត់វ៉ិចទ័រ \(\overrightarrow{OP} = \vec{p}\) ។ វ៉ិចទ័រ \(\vec{p}\) ហៅថា វ៉ិចទ័រទីតាំង នៃចំណុច \(P\) ដែលមាន \(O\) ជាគល់ ។ កំណត់សរសេរ \(P(\vec{p})\) ។
ច្រាសមកវិញ បើគេឱ្យវ៉ិចទ័រ \(\vec{p}\) នោះគេអាចរកចំណុច \(P\) ដែលមាន \(\vec{p}\) ជាវ៉ិចទ័រទីតាំងរបស់វា ។ គេនឹងសរសេរវ៉ិចទ័រ \(\overrightarrow{AB}\) នៅក្នុងប្លង់ដោយប្រើវ៉ិចទ័រទីតាំងនៃចំណុច \(A\) និង \(B\) ។
បើគេយកវ៉ិចទ័រ \(\vec{a}\) និង \(\vec{b}\) ជាវ៉ិចទ័រទីតាំងនៃចំណុច \(A\) និង \(B\) រៀងគ្នា នោះគេបាន \(\overrightarrow{OA} = \vec{a}\), \(\overrightarrow{OB} = \vec{b}\) ។ ជំនួសចូលទៅក្នុង \(\overrightarrow{AB} = \overrightarrow{OB} - \overrightarrow{OA}\) គេបាន \(\overrightarrow{AB} = \vec{b} - \vec{a}\) ។
វ៉ិចទ័រ \(\overrightarrow{AB}\) ស្មើនឹងផលដករវាងវ៉ិចទ័រទីតាំងនៃចំណុចចុង \(B\) និងវ៉ិចទ័រទីតាំងនៃចំណុចគល់ \(A\) ។ គេកំណត់សរសេរ \(\overrightarrow{AB} = \vec{b} - \vec{a}\) ។
គេមាន \(A(\vec{a})\), \(B(\vec{b})\), \(C(\vec{c})\) និង \(D(\vec{d})\) ជាកំពូលនៃចតុកោណមួយ ។ កំណត់ទំនាក់ទំនងរវាងវ៉ិចទ័រទីតាំង \(\vec{a}\), \(\vec{b}\), \(\vec{c}\) និង \(\vec{d}\) នៃកំពូលទាំងបួនដើម្បីឱ្យ \(ABCD\) ជាប្រលេឡូក្រាម ។
វ៉ិចទ័រទីតាំងនៃចំណុចចែកក្នុង និងចែកក្រៅនៃអង្កត់
ចំណុច \(C(\vec{c})\) ចែកអង្កត់ \(AB\) ខាងក្នុងតាមផលធៀប \(m : n\) ហើយ \(A(\vec{a})\) និង \(B(\vec{b})\) ជាវ៉ិចទ័រទីតាំង ។ បង្ហាញថា \(\vec{c} = \frac{m\vec{b} + n\vec{a}}{m + n}\) ។
បើគេតាង \(\overrightarrow{AC}\) និង \(\overrightarrow{AB}\) ដោយប្រើវ៉ិចទ័រទីតាំង នោះគេបាន \(\overrightarrow{AC} = \vec{c} - \vec{a}\) និង \(\overrightarrow{AB} = \vec{b} - \vec{a}\) ។
តាមរូបគេបាន \(\overrightarrow{AC} = \frac{m}{m + n}\overrightarrow{AB}\) ដូច្នេះ \(\vec{c} - \vec{a} = \frac{m}{m + n}(\vec{b} - \vec{a})\) បំប្លែងសមភាពនេះ គេបាន \(\vec{c} = \frac{m\vec{b} + n\vec{a}}{m + n}\) ។
វ៉ិចទ័រទីតាំងនៃចំណុចកណ្ដាលរបស់អង្កត់ \(AB\) គឺ \(\frac{\vec{a} + \vec{b}}{2}\) ។
ចំណុច \(D(\vec{d})\) ចែកអង្កត់ \(AB\) ខាងក្រៅតាមផលធៀប \(m : n\) ហើយ \(A(\vec{a})\) និង \(B(\vec{b})\) ជាវ៉ិចទ័រទីតាំង ។ បង្ហាញថា \(\vec{d} = \frac{m\vec{b} - n\vec{a}}{m - n}\) ។
គេមានត្រីកោណ \(ABC\) មួយដែល \(L\), \(M\) និង \(N\) ជាចំណុចកណ្ដាលនៃជ្រុង \(BC\), \(AC\) និង \(AB\) រៀងគ្នា ។
ក. សរសេរវ៉ិចទ័រទីតាំងនៃចំណុចចែកខាងក្នុង \(AL\), \(BM\) និង \(CN\) តាមផលធៀប \(2 : 1\) ជាអនុគមន៍វ៉ិចទ័រទីតាំង \(\vec{a}\), \(\vec{b}\) និង \(\vec{c}\) នៃកំពូលរបស់ \(\triangle ABC\) ។
ខ. បង្ហាញថាមេដ្យានទាំងបីប្រសព្វគ្នាត្រង់ចំណុចតែមួយ ។
ក. យក \(\vec{a}\), \(\vec{b}\) និង \(\vec{c}\) ជាវ៉ិចទ័រទីតាំងនៃកំពូល \(A\), \(B\) និង \(C\) នៃ \(\triangle ABC\) យក \(L(\vec{l})\) ជាចំណុចកណ្ដាលនៃជ្រុង \(BC\) គេបាន
យក \(G(\vec{g})\) ជាចំណុចចែកមេដ្យាន \(AL\) ខាងក្នុងតាមផលធៀប \(2 : 1\) គេបាន
តាម (1) និង (2)
ខ. យក \(G'(\vec{g}')\) និង \(G''(\vec{g}'')\) ជាចំណុចចែកមេដ្យាន \(BM\) និង \(CN\) ខាងក្នុងតាមផលធៀប \(2 : 1\) តាមរបៀបដូចខាងលើគេបាន
ដូច្នេះ មេដ្យានទាំងបីនៃត្រីកោណប្រសព្វគ្នាត្រង់មួយចំណុច ។ ចំណុច \(G\) ដែលបង្ហាញក្នុងលំហាត់គំរូនេះ គឺជា ទីប្រជុំទម្ងន់ នៃ \(\triangle ABC\) ។
បង្ហាញថា អង្កត់ដែលភ្ជាប់ចំណុចកណ្ដាលរបស់ជ្រុងឈមពីរនៃត្រីកោណ ស្របទៅនឹងជ្រុងទីបី ហើយស្មើនឹងពាក់កណ្ដាលប្រវែងជ្រុងទីបីនេះ ដោយប្រើវ៉ិចទ័រទីតាំង ។
កូអរដោនេនិងវ៉ិចទ័រទីតាំង
ក្នុងតម្រុយកូអរដោនេ គេមានចំណុច \(P(x, y)\) ។ បើ \(\vec{p}\) ជាវ៉ិចទ័រទីតាំងនៃចំណុច \(P\) គេបាន \(\vec{p} = \overrightarrow{OP} = x\vec{i} + y\vec{j}\) ។ គេថា \((x, y)\) ជាកូអរដោនេនៃ \(\vec{p}\) ហើយកំណត់សរសេរ \(\vec{p} = (x, y)\) ។ ដូច្នេះ បើគេយកចំណុចគល់ជាចំណុចចាប់ផ្ដើម នោះកូអរដោនេនៃវ៉ិចទ័រទីតាំងរបស់ចំណុច \(P\) មានកូអរដោនេដូចចំណុច \(P\) ។
ក្នុងតម្រុយកូអរដោនេ គេមានចំណុច \(P(2, 3)\) ។ បើ \(\vec{p}\) ជាវ៉ិចទ័រទីតាំងនៃចំណុច \(P\) នោះគេបាន \(\vec{p} = \overrightarrow{OP} = 2\vec{i} + 3\vec{j}\) ។ គេថា \((2, 3)\) ជាកូអរដោនេនៃ \(\vec{p}\) ហើយគេកំណត់សរសេរ \(\vec{p} = (2, 3)\) ។
បង្ហាញថា កូអរដោនេនៃចំណុច \(C\) ដែលចែកអង្កត់ \(AB\) ខាងក្នុងដែលភ្ជាប់ចំណុចពីរ \(A(x_1, y_1)\) និង \(B(x_2, y_2)\) តាមផលធៀប \(m : n\) ហើយឱ្យរូបមន្តខាងក្រោមដោយប្រើលើឧទាហរណ៍ខាងលើ \(x = \frac{mx_2 + nx_1}{m + n}, y = \frac{my_2 + ny_1}{m + n}\) ។
បន្ទាត់ និងវ៉ិចទ័រ
បន្ទាត់ វ៉ិចទ័រប្រាប់ទិស និងសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់
យើងពិនិត្យបន្ទាត់ \(L\) កាត់តាមចំណុចនឹង \(P_0(\vec{p}_0)\) ហើយស្របទៅនឹងវ៉ិចទ័រ \(\vec{u}\) ដែល \(\vec{u} \neq \vec{0}\) ។ បើគេយក \(P\) ជាចំណុចចល័តលើ \(L\) គេបាន \(\overrightarrow{P_0P} \parallel \vec{u}\) ។
ដូច្នេះ គេអាចសរសេរ \(\overrightarrow{P_0P} \parallel t\vec{u}\) (\(t\) ជាចំនួនពិត) ។ បើគេយក \(\vec{p}\) ជាវ៉ិចទ័រទីតាំង នោះគេបាន \(\overrightarrow{P_0P} = \vec{p} - \vec{p}_0\) ហើយ \(\vec{p} - \vec{p}_0 = t\vec{u}\) ។ ដូច្នេះ \(\vec{p} = \vec{p}_0 + t\vec{u} \quad{} (1)\)
បើគេយក \((x_0, y_0)\) ជាកូអរដោនេនៃចំណុចនឹង \(P_0\) ហើយយក \((x, y)\) ជាកូអរដោនេ និងតាង \(\vec{u} = (a, b)\) តាម (1) គេបាន \(\vec{p} = (x, y)\), \(\vec{p}_0 = (x_0, y_0)\), \(\vec{u} = (a, b)\) ។ ដូច្នេះ \((x, y) = (x_0, y_0) + t(a, b) = (x_0 + ta, y_0 + tb)\) ។ តាម (1) សមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ ដែលកាត់តាមចំណុច \(p_0(x_0, y_0)\) និងវ៉ិចទ័រប្រាប់ទិស \(\vec{u} = (a, b)\) គឺ
\(\vec{p} = \vec{p}_0 + t\vec{u}\) សមីការប៉ារ៉ាម៉ែត្រទម្រង់វ៉ិចទ័រ (1) ។
សមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ដែលកាត់តាមចំណុច \(p_0(x_0, y_0)\) និងមានវ៉ិចទ័រប្រាប់ទិស \(\vec{u} = (a, b)\) គឺ \(\begin{cases} x = x_0 + ta \\ y = y_0 + tb \end{cases}\) ដែល \(t\) ជាប៉ារ៉ាម៉ែត្រ (2) ។
សម្គាល់
សមីការ (1) ហៅថាសមីការប៉ារ៉ាម៉ែត្រទម្រង់វ៉ិចទ័រនៃបន្ទាត់ \(L\)
សមីការ (2) ហៅថាសមីការប៉ារ៉ាម៉ែត្រទម្រង់កូអរដោនេនៃបន្ទាត់ \(L\)
បើប៉ារ៉ាម៉ែត្រ \(t\) ប្ដូរតម្លៃក្នុងសំណុំចំនួនពិត \(\mathbb{R}\) នោះគេអាចនិយាយបានពីររបៀបគឺ \(L\) ជាសំណុំចំណុចនៃចំណុច \(P(\vec{p})\) និង \(L\) ជាសំណុំចំណុចនៃចំណុច \(P = (x, y)\)
បើ \(k \neq 0\) នោះ \(k\vec{u}\) គឺជាវ៉ិចទ័រប្រាប់ទិស នៃបន្ទាត់ផងដែរ ។
សមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(L\) កាត់តាមចំណុច \(P_0(1, 2)\) ហើយស្របទៅនឹងវ៉ិចទ័រ \(\vec{u} = (3, 2)\) គឺ \(\vec{p} = \vec{p}_0 + t\vec{u}\), \(\vec{p} = (1, 2) + t(3, 2)\) នោះសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ ដែលកាត់តាមចំណុច \((1, 2)\) និងវ៉ិចទ័រប្រាប់ទិស \(\vec{u} = (3, 2)\) គឺ \(\begin{cases} x = 1 + 3t \\ y = 2 + 2t \end{cases} \quad{} (1)\)
បំបាត់ \(t\) ពី (1) គេបាន \(y = \frac{2}{3}x + \frac{4}{3}\) សមីការនេះជាសមីការបន្ទាត់ \(L\) ។
សរសេរសមីការប៉ារ៉ាម៉ែត្រ
ក. បន្ទាត់កាត់តាមចំណុច \((2, 3)\) និងវ៉ិចទ័រប្រាប់ទិស \(\vec{u} = (1, 2)\) ។
ខ. បន្ទាត់កាត់តាមចំណុច \((4, 0)\) និងវ៉ិចទ័រប្រាប់ទិស \(\vec{u} = (-3, 2)\) ។
មើលចម្លើយ
| ក. \(\begin{cases} x = 2 + t \\ y = 3 + 2t \end{cases}\) | ខ. \(\begin{cases} x = 4 - 3t \\ y = 2t \end{cases}\) ។ |
សមីការបន្ទាត់កាត់តាមចំណុច \((x_0, y_0)\)
តាមសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ ដែលកាត់តាមចំណុច \((x_0, y_0)\) និងមានវ៉ិចទ័រប្រាប់ទិស \(\vec{u} = (a, b)\) នោះ \(\begin{cases} x = x_0 + ta \\ y = y_0 + tb \end{cases}\) (ដែល \(t\) ជាប៉ារ៉ាម៉ែត្រ) ។
បើ \((a \neq 0)\) និង \((b \neq 0)\) បំបាត់ \(t\) ពីសមីការនេះ គេបាន \(\frac{x - x_0}{a} = \frac{y - y_0}{b}\) ។ ដូច្នេះ \(y - y_0 = \frac{b}{a}(x - x_0)\) ។ សមីការនេះ ជាសមីការនៃបន្ទាត់ដែលកាត់តាមចំណុច \((x_0, y_0)\) និងមានមេគុណប្រាប់ទិសស្មើនឹង \(\frac{b}{a}\) ។
ករណីទូទៅបន្ទាត់ \(L\) កាត់តាមចំណុច \(A(\vec{a})\) និង \(B(\vec{b})\) ។ \(P(\vec{p})\) ជាចំណុចណាមួយនៃ \(L\) គេបាន \(\overrightarrow{AB} = \vec{b} - \vec{a}\) ជាវ៉ិចទ័រប្រាប់ទិសនៃ \(L\) ។ ម្យ៉ាងទៀត \(L\) កាត់តាមចំណុច \(A(\vec{a})\) ។ ដូច្នេះ បន្ទាត់ \(L\) មានសមីការប៉ារ៉ាម៉ែត្រទម្រង់វ៉ិចទ័រ \(L : \vec{p} = \vec{a} + t(\vec{b} - \vec{a})\) ដែល \(t \in \mathbb{R}\) ។
សមីការប៉ារ៉ាម៉ែត្រទម្រង់វ៉ិចទ័រនៃបន្ទាត់ដែលកាត់តាមចំណុច \(A(\vec{a})\) និង \(B(\vec{b})\) មានរាងទូទៅ \(\vec{p} = \vec{a} + t(\vec{b} - \vec{a})\) ។
កំណត់សមីការប៉ារ៉ាម៉ែត្រទម្រង់វ៉ិចទ័រនៃបន្ទាត់ \(AB\) ក្នុងករណីនីមួយៗខាងក្រោម៖
ក. \(A(-3, 2)\), \(B(4, 5)\) ខ. \(A(4, 0)\), \(B(0, 3)\) ។
ក. ដោយបន្ទាត់ \(AB\) មានសមីការប៉ារ៉ាម៉ែត្រទម្រង់វ៉ិចទ័រគឺ
ខ. ដូចគ្នាដែរ គេបាន \(AB : \vec{p} = (4, 0) + t(-4, 3)\) ដែល \(t \in \mathbb{R}\) ។
កំណត់សមីការប៉ារ៉ាម៉ែត្រទម្រង់វ៉ិចទ័រនៃបន្ទាត់ \(AB\) ក្នុងករណីនីមួយៗខាងក្រោម៖
ក. \(A(4, -3)\), \(B(-2, 5)\)
ខ. \(A(-\frac{3}{2}, -4)\), \(B(2, -4)\) ។
មើលចម្លើយ
ក. \(AB : \vec{p} = (4, -3) + t(-6, 8)\) ខ. \(AB : \vec{p} = (-\frac{3}{2}, -4) + t(\frac{7}{2}, 0)\) ។
លក្ខខណ្ឌចាំបាច់ និងគ្រប់គ្រាន់ដែលចំណុច \(C(\vec{c})\) ស្ថិតនៅលើបន្ទាត់ \(AB\) ហើយ \(A(\vec{a})\) និង \(B(\vec{b})\) ជាចំណុចពីរផ្សេងគ្នា ដែល \(m\) និង \(n\) ជាចំនួនពិត ដែល \(\vec{c} = m\vec{a} + n\vec{b}, m+n=1\) ។
សម្រាយបញ្ជាក់
គេមាន \(A(\vec{a})\) និង \(B(\vec{b})\) ។ បើ \(C(\vec{c})\) ស្ថិតនៅលើបន្ទាត់ \(AB\) ហើយយើងបានដឹងរួចហើយនៅក្នុងករណីទូទៅ នោះមានចំនួនពិត \(t_0\) ដែល \(\vec{c} = \vec{a} + t_0(\vec{b} - \vec{a}) \quad{} (1)\) សរសេរ (1) ឡើងវិញ គេបាន \(\vec{c} = (1-t_0)\vec{a} + t_0\vec{b} \quad{} (2)\) តាង \(1-t_0 = m\) និង \(t_0 = n\) នោះគឺមានចំនួនពិត \(m\) និង \(n\) ដែល \(\vec{c} = m\vec{a} + n\vec{b}, m+n=1 \quad{} (3)\)
ច្រាសមកវិញ បើមានចំនួនពិត \(m\) និង \(n\) ដែល \(\vec{c} = m\vec{a} + n\vec{b}\) និង \(m+n=1\) នោះគេអាចយក \(n=t_0\) ហើយ \(m=1-t_0\) គេអាចសរសេរ \(\vec{c} = \vec{a} + t_0(\vec{b} - \vec{a})\) ។ ដូច្នេះ \(C(\vec{c})\) ស្ថិតនៅលើបន្ទាត់ \(AB\) បានន័យថា \(C(\vec{c}) \in AB\) ។ លក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់ ដើម្បីឱ្យចំណុច \(C(\vec{c}) \in AB\) ដែល \(A(\vec{a})\) និង \(B(\vec{b})\) គឺមានចំនួនពិត \(m\) និង \(n\) ដែល \(m+n=1\) ហើយ \(\vec{c} = m\vec{a} + n\vec{b}\) ។
បន្ទាត់និងវ៉ិចទ័រណរម៉ាល់
គេមានបន្ទាត់ \(L\) កាត់តាមចំណុចនឹង \(P_0(\vec{p}_0)\) កែងទៅនឹងវ៉ិចទ័រ \(\vec{n}\), \(\vec{n} \neq \vec{0}\) ។ តាង \(P(\vec{p})\) ជាចំណុចចល័តនៅលើបន្ទាត់ \(L\) គេបាន \(\overrightarrow{P_0P} = \vec{p} - \vec{p}_0\), \(\overrightarrow{P_0P} \perp \vec{n}\) ។ ដូច្នេះ \(\vec{n} \cdot (\vec{p} - \vec{p}_0) = 0 \quad{} (1)\)
ដែលជាសមីការណរម៉ាល់ទម្រង់វ៉ិចទ័រនៃបន្ទាត់ \(L\) ។
សមីការនៃបន្ទាត់ដែលកាត់តាមចំណុច \(P_0(x_0, y_0)\) ហើយកែងទៅនឹងវ៉ិចទ័រ \(\vec{n} = (a, b)\) គឺ \(\begin{cases} \vec{n} \cdot (\vec{p} - \vec{p}_0) = 0 (1) \\ a(x - x_0) + b(y - y_0) = 0 \quad{} (2) \end{cases}\) ។ វ៉ិចទ័រ \(\vec{n} = (a, b)\) ហៅថា វ៉ិចទ័រណរម៉ាល់នៃបន្ទាត់នេះ ។
សម្គាល់ : បើ \(\vec{n}\) ជាវ៉ិចទ័រណរម៉ាល់នៃបន្ទាត់ \(L\) និង \(k \neq 0\) នោះ \(k\vec{n}\) ជាវ៉ិចទ័រណរម៉ាល់នៃបន្ទាត់ \(L\) ដែរ ។ នៅក្នុងសមីការ (2) ខាងលើ បើយក \(c = -ax_0 - by_0\) នោះ (2) អាចសរសេរជា \(ax + by + c = 0\) ហៅថា សមីការទូទៅ នៃបន្ទាត់ \(L\) ។ ម្យ៉ាងទៀត គេអាចនិយាយថា វ៉ិចទ័រណរម៉ាល់នៃបន្ទាត់មួយ ត្រូវបានបង្ហាញដោយសមីការ \(\vec{n} = (a, b)\) ។
រកសមីការនៃបន្ទាត់ \(L\) ដែលកាត់តាមចំណុច \(P_0(3, 4)\) ហើយកែងទៅនឹងវ៉ិចទ័រណរម៉ាល់ \(\vec{n} = (2, 5)\) ។
តាមសមីការនៃបន្ទាត់ដែលកាត់តាមចំណុច \(P_0(x_0, y_0)\) ហើយកែងទៅនឹងវ៉ិចទ័រ \(\vec{n} = (a, b)\) គឺ \(a(x - x_0) + b(y - y_0) = 0\) គេបាន \(2(x - 3) + 5(y - 4) = 0\) \(2x - 6 + 5y - 20 = 0\) \(2x + 5y - 26 = 0\) ដូច្នេះ សមីការនេះគឺ \(2x + 5y - 26 = 0\) ។
រកវ៉ិចទ័រណរម៉ាល់នៃបន្ទាត់ \(3x - 4y + 5 = 0\) ។
មើលចម្លើយ
\(\vec{n} = (3, -4)\) ។
រកសមីការនៃបន្ទាត់ដែលកាត់តាមចំណុច \((5, -4)\) ហើយកែងទៅនឹងវ៉ិចទ័រ \(\vec{n} = (2, 3)\) ។
មើលចម្លើយ
\(2x + 3y + 2 = 0\) ។
ចម្ងាយរវាងចំណុច និងបន្ទាត់
តាង \(L : ax + by + c = 0\) និងចំណុច \(P(x_1, y_1)\) ជាចំណុចមួយមិននៅលើ \(L\) ។ តាង \(d\) ជាចម្ងាយរវាង \(P\) និង \(L\) ។ បង្ហាញថា \(d = \frac{|ax_1 + by_1 + c|}{\sqrt{a^2 + b^2}}\) ។
តាង \((x_2, y_2)\) ជាកូអរដោនេនៃចំណុច \(H\) ដែលជាចំណោលកែងនៃ \(P\) លើបន្ទាត់ \(L\) ។ គេបាន \(\overrightarrow{PH} = (x_2 - x_1, y_2 - y_1)\) ។ បើគេតាង \(\vec{n} = (a, b)\) នោះ \(\overrightarrow{PH} \parallel \vec{n}\) ។ ដូច្នេះ \(|\overrightarrow{PH} \cdot \vec{n}| = |\overrightarrow{PH}| \cdot |\vec{n}|\) \(|\overrightarrow{PH} \cdot \vec{n}| = |\overrightarrow{PH}| \cdot |\vec{n}| = d|\vec{n}|\) នាំឱ្យ \(d = \frac{|\overrightarrow{PH} \cdot \vec{n}|}{|\vec{n}|} = \frac{a(x_2 - x_1) + b(y_2 - y_1)}{\sqrt{a^2 + b^2}}\)
ចំណុច \(H\) នៅលើ \(L\) នោះ \(ax_2 + by_2 + c = 0\) ហើយ \(ax_2 + by_2 = -c\) ។ ដូច្នេះ \(a(x_2 - x_1) + b(y_2 - y_1) = ax_2 - ax_1 + by_2 - by_1 = -ax_1 - by_1 - c\) ។
ចម្ងាយរវាងចំណុច \(P(x_1, y_1)\) និងបន្ទាត់ \(L : ax + by + c = 0\) គឺ
រកចម្ងាយរវាងចំណុច \((1, 2)\) និងបន្ទាត់ \(2x + 3y = 10\) ។
តាមរូបមន្តចម្ងាយ \(d = \frac{|ax_1 + by_1 + c|}{\sqrt{a^2 + b^2}}\) គេបាន \(d = \frac{|2 \times 1 + 3 \times 2 - 10|}{\sqrt{2^2 + 3^2}} = \frac{|-2|}{\sqrt{13}} = \frac{2}{\sqrt{13}}\) ។ ដូច្នេះ ចម្ងាយរវាងចំណុច \((1, 2)\) និងបន្ទាត់ \(2x + 3y = 10\) គឺ \(d = \frac{2}{\sqrt{13}}\) ។
រកចម្ងាយរវាងចំណុច \(P(2, -5)\) និងបន្ទាត់ \(4x - 3y + 7 = 0\) ។
មើលចម្លើយ
\(d = 6\) ។
រង្វង់និងវ៉ិចទ័រ
យកចំណុច \(P\) ជាចំណុចចល័តនៅលើរង្វង់ដែលមានផ្ចិតត្រង់ចំណុច \(C(\vec{c})\) និងកាំ \(r\) ។ នោះគេបាន \(|\overrightarrow{CP}| = r\) ។ ដូច្នេះ \(|\vec{p} - \vec{c}| = r\) នេះគឺជាសមីការវ៉ិចទ័រនៃរង្វង់ ។
លើកអង្គទាំងពីរនៃ (1) ជាការេ \(|\vec{p} - \vec{c}|^2 = r^2 \quad{} (2)\) តាង \(\vec{p} = (x, y)\) និង \(\vec{c} = (x_0, y_0)\) គេបាន \(\vec{p} - \vec{c} = (x - x_0, y - y_0)\) (2) គេអាចសរសេរ \((x - x_0)^2 + (y - y_0)^2 = r^2\) ហៅថា សមីការរង្វង់ ។ ដូច្នេះ រង្វង់ផ្ចិត \(C = (x_0, y_0)\) និងកាំ \(r\) មានសមីការ \(\begin{cases} |\vec{p} - \vec{c}| = r \\ (x - x_0)^2 + (y - y_0)^2 = r^2 \end{cases}\) ។
សមីការរង្វង់ផ្ចិត \(O(0, 0)\) និងកាំ \(r\) មានរាង \(x^2 + y^2 = r^2\) ។
រកសមីការរង្វង់ផ្ចិត \(O(0, 0)\) និងកាំ \(r = 5\) ។
តាមរូបមន្ត \((x - x_0)^2 + (y - y_0)^2 = r^2\) គេបាន \((x - 0)^2 + (y - 0)^2 = 5^2\) \(x^2 + y^2 = 25\) ។
បង្ហាញថាសមីការវ៉ិចទ័រនៃរង្វង់ ដែលមាន \(A(\vec{a})\) និង \(B(\vec{b})\) ជាចំណុចចុងសងខាងនៃអង្កត់ផ្ចិត \((\vec{p} - \vec{a}) \cdot (\vec{p} - \vec{b}) = 0\) ដែល \(P(\vec{p})\) ជាចំណុចចល័តនៅលើរង្វង់ ។
តាងចំណុចមួយ \(P_0(\vec{p}_0)\) នៅលើរង្វង់ ដែលមានផ្ចិត \(C(\vec{c})\) និងកាំ \(r\) ។ បង្ហាញថា សមីការវ៉ិចទ័រនៃបន្ទាត់ប៉ះទៅនឹងរង្វង់នេះត្រង់ចំណុច \(P_0\) គឺ \((\vec{p} - \vec{c}) \cdot (\vec{p}_0 - \vec{c}) = r^2\) ដែល \(P(\vec{p})\) ជាចំណុចចល័តនៅលើបន្ទាត់ប៉ះ ។
ការអនុវត្តវ៉ិចទ័រលើធរណីមាត្រ
តាង \(M\) ជាចំណុចកណ្ដាលជ្រុង \(BC\) នៃ \(\triangle ABC\) ។ បង្ហាញថា \(AB^2 + AC^2 = 2(AM^2 + BM^2)\) ។
បើគេយក \(M\) ជាចំណុចគល់នៃវ៉ិចទ័រដូចរូបខាងក្រោម ហើយ តាង \(\vec{a}\) ហើយ \(\vec{b}\) ជាវ៉ិចទ័រទីតាំងនៃ \(A\) និង \(B\) ។ នោះវ៉ិចទ័រទីតាំងនៃ \(C\) គឺ \(-\vec{b}\) ។
ដូច្នេះ \(\overrightarrow{BA} = \vec{a} - \vec{b}\) និង \(\overrightarrow{CA} = \vec{a} + \vec{b}\) នាំឱ្យ
យក \(O\) ជាផ្ចិតរង្វង់ចារឹកក្រៅត្រីកោណ \(ABC\) ហើយយក \(\vec{a}, \vec{b}\) និង \(\vec{c}\) ជាវ៉ិចទ័រទីតាំងនៃកំពូលទាំងបី \(A, B\) និង \(C\) ។ យក \(H\) ជាចំណុចនៃផលបូកវ៉ិចទ័រទីតាំង \(\vec{a} + \vec{b} + \vec{c}\) ។ បង្ហាញថា
ក. បើ \(M\) ជាចំណុចកណ្ដាលនៃជ្រុង \(BC\) នោះ \(\overrightarrow{AH} = 2\overrightarrow{OM}\) ។
ខ. បង្ហាញថាចំណុចទាំងបីនៃត្រីកោណ \(ABC\) ប្រសព្វគ្នាត្រង់ចំណុច \(H\) ។
ក. ដោយ \(A(\vec{a})\) និង \(H(\vec{a} + \vec{b} + \vec{c})\) នោះ \(\overrightarrow{AH} = (\vec{a} + \vec{b} + \vec{c}) - \vec{a} = \vec{b} + \vec{c}\) ។ ម្យ៉ាងវិញទៀត ដោយ \(M\) ជាចំណុចកណ្ដាលនៃជ្រុង \(BC\) នោះវ៉ិចទ័រទីតាំងនៃ \(M\) គឺ \(\left(\frac{\vec{b} + \vec{c}}{2}\right)\) ។ ដូច្នេះ \(\overrightarrow{AH} = 2\overrightarrow{OM}\) ។
ខ. ដោយ \(\overrightarrow{AH} = 2\overrightarrow{OM}\) នោះ \(AH \parallel OM\) ដោយ \(M\) ជាចំណុចកណ្ដាលនៃអង្កត់ \(BC\) របស់រង្វង់ផ្ចិត \(O\) នោះ \(OM \perp BC\) គេបាន \(AH \perp BC\) ។ ដូច្នេះ កម្ពស់ដែលគូសពីកំពូល \(A\) ទៅ \(BC\) កាត់តាមចំណុច \(H\) ។ ស្រាយបញ្ជាក់ដូចគ្នាដែរ កម្ពស់ដែលគូសពីកំពូល \(B\) ទៅ \(AC\) និង \(C\) ទៅ \(AB\) ក៏កាត់តាមត្រង់ចំណុច \(H\) ដែរ ។ ដូច្នេះ កម្ពស់ទាំងបីនៃត្រីកោណ \(ABC\) ប្រសព្វគ្នាត្រង់ចំណុច \(H\) ។
តាង \(D\) ជាចំណុចចែកជ្រុង \(BC\) ខាងក្នុងនៃ \(\triangle ABC\) តាមផលធៀប \(m : n\) ។ បង្ហាញដោយប្រើវ៉ិចទ័រ
មានត្រីកោណ \(ABC\) និងចំណុច \(O\) នៅលើប្លង់នេះ ។ ពេលចំណុច \(O\) បំពេញលក្ខខណ្ឌ \(\overrightarrow{OB} \cdot \overrightarrow{OC} = \overrightarrow{OC} \cdot \overrightarrow{OA} = \overrightarrow{OA} \cdot \overrightarrow{OB}\) តើចំណុច \(O\) ជាចំណុចអ្វី?
ដោយ \(\overrightarrow{OB} \cdot \overrightarrow{OC} = \overrightarrow{OC} \cdot \overrightarrow{OA}\) គេបាន \(\overrightarrow{OC} \cdot (\overrightarrow{OB} - \overrightarrow{OA}) = 0\) ដូច្នេះ \(\overrightarrow{OC} \cdot \overrightarrow{AB} = 0\), \(\overrightarrow{OC} \perp \overrightarrow{AB}\) (1) ។
ដោយ \(\overrightarrow{OB} \cdot \overrightarrow{OC} = \overrightarrow{OA} \cdot \overrightarrow{OB}\) គេបាន \(\overrightarrow{OB} \cdot (\overrightarrow{OC} - \overrightarrow{OA}) = 0\) ដូច្នេះ \(\overrightarrow{OB} \cdot \overrightarrow{AC} = 0\), \(\overrightarrow{OB} \perp \overrightarrow{AC}\) (2) ។
ដោយ \(\overrightarrow{OC} \cdot \overrightarrow{OA} = \overrightarrow{OA} \cdot \overrightarrow{OB}\) គេបាន \(\overrightarrow{OA} \cdot (\overrightarrow{OC} - \overrightarrow{OB}) = 0\) ដូច្នេះ \(\overrightarrow{OA} \cdot \overrightarrow{BC} = 0\), \(\overrightarrow{OA} \perp \overrightarrow{BC}\) (3) ។
តាម (1) , (2) និង (3) គេបាន \(O\) ជាអរតូសង់នៃត្រីកោណ \(ABC\) ។
តាង \(H\) ជាអរតូសង់នៃ \(\triangle ABC\) ហើយ តាង \(P\) ជាចំណុចដែលផ្ទៀងផ្ទាត់ \(\overrightarrow{HP} = \frac{1}{2}(\overrightarrow{HA} + \overrightarrow{HB} + \overrightarrow{HC})\) ។
ក. បើ \(M\) ជាចំណុចកណ្ដាលនៃជ្រុង \(BC\) បង្ហាញថា \(\overrightarrow{HA} = 2\overrightarrow{MP}\) ។
ខ. បង្ហាញថា \(P\) ជាផ្ចិតរង្វង់ចារឹកក្រៅនៃ \(\triangle ABC\) ។
វ៉ិចទ័រកម្លាំងនិងវ៉ិចទ័រល្បឿន
វ៉ិចទ័រកម្លាំង
គេប្រើវ៉ិចទ័រដើម្បីសម្គាល់កម្លាំងដែលអនុវត្តត្រង់ចំណុចចាប់មួយ ។ ទិសដៅនៃវ៉ិចទ័រនេះគឺជាទិសដៅនៃកម្លាំង ហើយទំហំនៃវ៉ិចទ័រសមាមាត្រទៅនឹងទំហំកម្លាំង ។ វ៉ិចទ័របែបនេះ ហៅថា វ៉ិចទ័រកម្លាំង ។ កម្លាំង \(\vec{f}\) និង \(\vec{g}\) មានចំណុចចាប់រួម \(A\) ។
កម្លាំងផ្គួបនៃកម្លាំងទាំងពីរនេះ តាងដោយ \(\vec{f} + \vec{g}\) ដែលមានចំណុចចាប់ \(A\) ដែរ ។
គេអាចសង់វ៉ិចទ័រកម្លាំងផ្គួប \(\vec{f} + \vec{g}\) នេះតាមច្បាប់ប្រលេឡូក្រាម ។ កម្លាំង \(\vec{f}\) និង \(\vec{g}\) អាចជំនួសដោយកម្លាំងតែមួយ \(\vec{f} + \vec{g}\) ។
សម្គាល់ : បើកម្លាំងពីរ \(\vec{f}_1\) និង \(\vec{f}_2\) មានចំណុចចាប់រួមមួយ ហើយមានលំនឹងស្ងៀម នោះ \(\vec{f}_1 + \vec{f}_2 = \vec{0}\) ដូចគ្នាដែរចំពោះ កម្លាំងបីឬច្រើន ។
កម្លាំងបី \(\vec{f}, \vec{g}\) និង \(\vec{h}\) មានចំណុចចាប់រួម \(O\) តែមួយ ហើយកម្លាំងទាំងនេះ មានលំនឹងស្ងៀម ។ សង់កម្លាំង \(\vec{h}\) បើគេស្គាល់កម្លាំង \(\vec{f}, \vec{g}\) ដូចរូប ។
តាមលក្ខខណ្ឌដែលឱ្យ គេអាចសង់កម្លាំងផ្គួប \(\vec{f} + \vec{g}\) និងកម្លាំង \(\vec{h} = -(\vec{f} + \vec{g})\) ដូចរូប ។
គេព្យួរវត្ថុមួយដែលមានម៉ាស 30 kg ត្រង់ចំណុច \(C\) នៃខ្សែមួយ ដែលគេចងភ្ជាប់ចុងសងខាងទៅនឹងចំណុចនឹងពីរ \(A\) និង \(B\) (ដូចរូបខាងស្ដាំ) ។ កំណត់កម្លាំងត្រង់ចំណុច \(A\) និង \(B\) ។
មើលចម្លើយ
\(|\vec{F}_A| = 18\), \(|\vec{F}_B| = 24\) ។
ដើម្បីទាញរទេះមួយឱ្យបាន \(10\text{ m}\) បុរសម្នាក់បានប្រើកម្លាំង \(\vec{F}\) ដែលមានអាំងតង់ស៊ីតេ \(350\text{ N}\) តាមមុំ \(45^\circ\) ។
ក. រកកម្មន្តដែលបង្កើតបានដោយកម្លាំងនេះ ។
ខ. រកអាំងតង់ស៊ីតេនៃកម្លាំងដែលត្រូវប្រើដើម្បីបង្កើតកម្មន្តដដែល កាលណាគេរុញរទេះទៅតាមអ័ក្សនៃបម្លាស់ទី ។
មើលចម្លើយ
| ក. \(1750\sqrt{2}\text{ J}\) | ខ. \(175\sqrt{2}\text{ N}\) ។ |
វ៉ិចទ័រល្បឿន
ចំពោះចំណុចចល័ត \(P\) មួយ និងវ៉ិចទ័រល្បឿន \(\vec{v}\) នៅខណៈ \(t\) គឺជាវ៉ិចទ័រដែលមានទិសដៅដូចទិសដៅនៃបន្ទាត់ប៉ះបម្លាស់ទី \(P\) ហើយមានទំហំជាល្បឿននៃ \(P\) នៅខណៈ \(t\) នោះ (គឺជាបម្លាស់ទីនៃ \(P\) ក្នុង 1 ឯកតានៃពេល) ។
ដូចក្នុងរូបខាងស្ដាំ ទឹកទន្លេមួយហូរដោយល្បឿន \(3\text{ m/s}\) ទៅទិសខាងកើត ។ ហើយមានទូកមួយបើកដោយល្បឿន \(4\text{ m/s}\) ទៅទិសខាងជើង ។ ចូររកទិសដៅ និងល្បឿនពិតប្រាកដនៃទូក ។
តាង \(B\) ជាទូក, \(W\) ជាទឹក, \(V_w = 3\text{ m/s}\) និង \(V_{B/W} = 4\text{ m/s}\) ។ ល្បឿនពិតប្រាកដនៃទូកគឺ \(V_B = V_{B/W} + V_w\) ដូចរូប ៖
គេបាន \(V_B = \sqrt{3^2 + 4^2} = 5\text{ m/s}\) និង \(\tan \alpha = \frac{4}{3} \Rightarrow \alpha \approx 53.1^\circ\) ។
ដូច្នេះ ល្បឿនពិតប្រាកដរបស់ទូកគឺ \(5\text{ m/s}\) តាមមុំ \(\alpha \approx 53.1^\circ\) ។
ទឹកស្ទឹងមួយហូរដោយល្បឿន \(2\text{ m/s}\) ពីទិសខាងលិចទៅកើត ។ យើងចែវទូកដោយល្បឿន \(2\text{ m/s}\) ពីទិសខាងត្បូងទៅខាងជើងហើយកែងទៅនឹងចរន្តទឹកស្ទឹង ។ កំណត់ទិសដៅនិងល្បឿនពិតប្រាកដរបស់ទូក?
មើលចម្លើយ
ល្បឿនទូកគឺ \(v = 2\sqrt{2}\text{ m/s}\) ទិសដៅទូកគឺ \(45^\circ\) ។
លំហាត់អនុវត្តន៍
តាង \(\vec{a}\) និង \(\vec{b}\) ជាវ៉ិចទ័រទីតាំងនៃពីរចំណុច \(A\) និង \(B\) ។ បង្ហាញវ៉ិចទ័រទីតាំងនៃចំណុចខាងក្រោមជាអនុគមន៍នៃ \(\vec{a}\) និង \(\vec{b}\) ៖
ចំណុចចែកអង្កត់ \(AB\) ខាងក្នុងតាមផលធៀប \(3 : 2\) ។
ចំណុចចែកអង្កត់ \(AB\) ខាងក្រៅតាមផលធៀប \(1 : 2\) ។
ចំណុចស៊ីមេទ្រីទៅនឹង \(A\) ធៀបទៅនឹង \(B\) ។
មើលដំណោះស្រាយ
តាង \(\vec{a} = \overrightarrow{OA}\) និង \(\vec{b} = \overrightarrow{OB}\) ជាវ៉ិចទ័រទីតាំងនៃពីរចំណុច \(A\) និង \(B\) ធៀបនឹងគល់ \(O\)។
ក. ចំណុច \(P\) ចែកអង្កត់ \(AB\) ខាងក្នុងតាមផលធៀប \(3 : 2\) (\(AP : PB = 3 : 2\))៖ តាមរូបមន្តវ៉ិចទ័រទីតាំងនៃចំណុចចែកខាងក្នុង៖
គ. ចំណុច \(R\) ស៊ីមេទ្រីនៃ \(A\) ធៀបនឹង \(B\)៖ \(B\) ជាចំណុចកណ្តាលនៃអង្កត់ \([AR]\) នាំឱ្យ \(\vec{b} = \dfrac{\vec{a} + \vec{r}}{2} \implies \vec{r} = 2\vec{b} - \vec{a}\)។
\(\vec{a}\) និង \(\vec{b}\) ជាវ៉ិចទ័រមិនស្របគ្នា ហើយវ៉ិចទ័រទីតាំង \(\vec{p}, \vec{q}\) និង \(\vec{r}\) នៃបីចំណុច \(P, Q\) និង \(R\) រៀងគ្នា ត្រូវបានបង្ហាញដូចខាងក្រោម៖
\(\vec{p} = 2\vec{a} + 2\vec{b}\), \(\vec{q} = -6\vec{a} + 6\vec{b}\), \(\vec{r} = 6\vec{a}\) ។
បង្ហាញថា \(\overrightarrow{PQ}\) និង \(\overrightarrow{PR}\) ជាអនុគមន៍នៃ \(\vec{a}\) និង \(\vec{b}\) ។
តើទំនាក់ទំនងក្នុងចំណោមបីចំណុច \(P, Q\) និង \(R\) ជាទំនាក់ទំនងអ្វី?
មើលដំណោះស្រាយ
គេឱ្យ \(\vec{p} = 2\vec{a} + 2\vec{b}\), \(\vec{q} = -6\vec{a} + 6\vec{b}\), \(\vec{r} = 6\vec{a}\)។
ក. បង្ហាញ \(\overrightarrow{PQ}\) និង \(\overrightarrow{PR}\) ជាអនុគមន៍នៃ \(\vec{a}\) និង \(\vec{b}\)៖
ដូចនេះ បីចំណុច \(P, Q, R\) រត់ត្រង់ជួរគ្នា (Collinear) ដោយ \(P\) ស្ថិតនៅចន្លោះ \(Q\) និង \(R\) ហើយផ្ទៀងផ្ទាត់ \(PQ = 2PR\)។
តាង \(\vec{a}\) និង \(\vec{b}\) ជាវ៉ិចទ័រទីតាំងនៃពីរចំណុច \(A\) និង \(B\) ដែលចំណុច \(O\) ជាចំណុចគល់ ។ ចូររកសមីការវ៉ិចទ័រនៃកន្លះបន្ទាត់ពុះមុំ \(\angle AOB\) ចំពោះ៖
\(|\vec{a}| = |\vec{b}| = 1\)
\(|\vec{a}| = 2\), \(|\vec{b}| = 3\) ។
មើលដំណោះស្រាយ
វ៉ិចទ័រប្រាប់ទិសនៃកន្លះបន្ទាត់ពុះមុំ \(\angle AOB\) ត្រូវបានកំណត់ដោយផលបូកនៃវ៉ិចទ័រឯកតានៃទិស \(\overrightarrow{OA}\) និង \(\overrightarrow{OB}\)៖
ក. ករណី \(|\vec{a}| = |\vec{b}| = 1\)៖ វ៉ិចទ័រប្រាប់ទិសគឺ \(\vec{u} = \vec{a} + \vec{b}\)។ ខ. ករណី \(|\vec{a}| = 2\), \(|\vec{b}| = 3\)៖ វ៉ិចទ័រប្រាប់ទិសគឺ៖
\(L_1\) ជាបន្ទាត់កាត់តាមចំណុច \((1, 1)\) ដែលមានវ៉ិចទ័រប្រាប់ទិស \(\vec{u}_1 = (1, 2)\) ហើយ \(L_2\) ជាបន្ទាត់កាត់តាមចំណុច \((1, 5)\) ដែលមានវ៉ិចទ័រប្រាប់ទិស \(\vec{u}_2 = (3, -4)\) ។
រកសមីការប៉ារ៉ាម៉ែត្រនៃ \(L_1\) និង \(L_2\) ជាអនុគមន៍ប៉ារ៉ាម៉ែត្រ \(s\) និង \(t\) ។
រកកូអរដោនេនៃចំណុចដែល \(L_1\) ប្រសព្វ \(L_2\) ។
មើលដំណោះស្រាយ
ក. រកសមីការប៉ារ៉ាម៉ែត្រនៃ \(L_1\) និង \(L_2\)៖
បន្ទាត់ \(L_1\) កាត់តាម \((1, 1)\) មានវ៉ិចទ័រប្រាប់ទិស \(\vec{u}_1 = (1, 2)\)៖
\[L_1 : \begin{cases} x = 1 + s \\ y = 1 + 2s \end{cases} \quad{} (s \in \mathbb{R})\]បន្ទាត់ \(L_2\) កាត់តាម \((1, 5)\) មានវ៉ិចទ័រប្រាប់ទិស \(\vec{u}_2 = (3, -4)\)៖
\[L_2 : \begin{cases} x = 1 + 3t \\ y = 5 - 4t \end{cases} \quad{} (t \in \mathbb{R})\]
ខ. រកកូអរដោនេនៃចំណុចប្រសព្វរវាង \(L_1\) និង \(L_2\)៖ ផ្គូផ្គងកូអរដោនេ \(x\) និង \(y\)៖
កូអរដោនេចំណុចប្រសព្វគឺ៖
តើប្រភេទចតុកោណ \(ABCD\) ជាចតុកោណអ្វី បើទំនាក់ទំនងខាងក្រោមពិត?
\(\overrightarrow{AC} + \overrightarrow{BC} = 2\overrightarrow{AD}\)
\(\overrightarrow{AD} = \overrightarrow{BC}\) និង \((\overrightarrow{AB} - \overrightarrow{AD}) \cdot (\overrightarrow{AD} - \overrightarrow{CD}) = 0\) ។
មើលដំណោះស្រាយ
ក. ប្រភេទនៃ \(ABCD\) កាលណា \(\overrightarrow{AC} + \overrightarrow{BC} = 2\overrightarrow{AD}\)៖ បំប្លែងសមភាពវ៉ិចទ័រ៖
ដូចនេះ \(ABCD\) ជា ប្រលេឡូក្រាម (Parallelogram)។
ខ. ប្រភេទនៃ \(ABCD\) កាលណា \(\overrightarrow{AD} = \overrightarrow{BC}\) និង \((\overrightarrow{AB} - \overrightarrow{AD}) \cdot (\overrightarrow{AD} - \overrightarrow{CD}) = 0\)៖
តាម \(\overrightarrow{AD} = \overrightarrow{BC}\) ចតុកោណ \(ABCD\) ជាប្រលេឡូក្រាម (ឬចតុកោណព្នាយសមបាត)។
ពិនិត្យកន្សោមផលគុណស្កាលែរ៖ \(\overrightarrow{AB} - \overrightarrow{AD} = \overrightarrow{DB}\) (អង្កត់ទ្រូងទីមួយ)។
\(\overrightarrow{AD} - \overrightarrow{CD} = \overrightarrow{AD} + \overrightarrow{DC} = \overrightarrow{AC}\) (អង្កត់ទ្រូងទីពីរ)។
សមភាពក្លាយជា \(\overrightarrow{DB} \cdot \overrightarrow{AC} = 0 \implies AC \perp BD\) (អង្កត់ទ្រូងកែងគ្នា)។
ប្រលេឡូក្រាមដែលមានអង្កត់ទ្រូងកែងគ្នាជា ចតុកោណស្មើ (Rhombus)។
រកចម្ងាយរវាងបន្ទាត់ \(3x + 4y + 5 = 0\) និងចំណុចខាងក្រោម៖
\((2, 1)\)
\((-8, 1)\)
\((0, 0)\) ។
មើលដំណោះស្រាយ
រូបមន្តចម្ងាយពីចំណុច \(M(x_0, y_0)\) ទៅបន្ទាត់ \(ax + by + c = 0\) គឺ៖
ក. ចម្ងាយពីចំណុច \((2, 1)\)៖
រកចម្ងាយរវាងចំណុច \((5, 3)\) និងបន្ទាត់ដែលមានសមីការ \(x + 2y = 6\) ។ រកសមីការរង្វង់មានផ្ចិត \((5, 3)\) និងបន្ទាត់ប៉ះដែលមានសមីការ \(x + 2y = 6\) ។
មើលដំណោះស្រាយ
បន្ទាត់មានសមីការ \(x + 2y - 6 = 0\) និងចំណុច \(C(5, 3)\)។
ក. គណនាចម្ងាយពីចំណុច \((5, 3)\) ទៅបន្ទាត់៖
បើយើងបង្កើតត្រីកោណពីរ \(\triangle LMN\) និង \(\triangle PQR\) ដោយភ្ជាប់រវាងចំណុចកណ្ដាលនៃជ្រុងឆកោណ ដូចបង្ហាញក្នុងរូប នោះត្រីកោណទាំងពីរនេះ មានទីប្រជុំទម្ងន់តែមួយ ។ បង្ហាញដោយប្រើវ៉ិចទ័រទីតាំងនៃកំពូលឆកោណ ។
មើលដំណោះស្រាយ
តាង \(\vec{a}_1, \vec{a}_2, \vec{a}_3, \vec{a}_4, \vec{a}_5, \vec{a}_6\) ជាវ៉ិចទ័រទីតាំងនៃកំពូលទាំង ៦ នៃឆកោណ។
វ៉ិចទ័រទីតាំងនៃចំណុចកណ្តាលនៃជ្រុងទាំងប្រាំមួយគឺ៖
ទីប្រជុំទម្ងន់ \(G_1\) នៃ \(\triangle LMN\)៖
\[\begin{aligned} \vec{g}_1 &= \frac{\vec{l} + \vec{m} + \vec{n}}{3} \\ &= \frac{1}{3}\left(\frac{\vec{a}_1 + \dots + \vec{a}_6}{2}\right) = \frac{\sum_{i=1}^6 \vec{a}_i}{6} \end{aligned}\]ទីប្រជុំទម្ងន់ \(G_2\) នៃ \(\triangle PQR\)៖
\[\begin{aligned} \vec{g}_2 &= \frac{\vec{p} + \vec{q} + \vec{r}}{3} \\ &= \frac{1}{3}\left(\frac{\vec{a}_2 + \dots + \vec{a}_1}{2}\right) = \frac{\sum_{i=1}^6 \vec{a}_i}{6} \end{aligned}\]
ដោយ \(\vec{g}_1 = \vec{g}_2\) នាំឱ្យត្រីកោណទាំងពីរមានទីប្រជុំទម្ងន់តែមួយ (\(G_1 \equiv G_2 \equiv G\)) ត្រូវបានស្រាយបញ្ជាក់ពេញលេញ។
ការរៀបចំទីតាំងបង្គោលភ្លើង៖ វិស្វករម្នាក់ចង់ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីមួយនៅចន្លោះអគារពីរ។ អគារទី១ ស្ថិតនៅត្រង់ចំណុច \(A(-2, 4)\) និងអគារទី២ ស្ថិតនៅត្រង់ចំណុច \(B(6, 0)\) លើប្លង់កូអរដោនេ (ឯកតាគិតជាគីឡូម៉ែត្រ)។ វិស្វករសម្រេចចិត្តដាក់បង្គោលភ្លើងត្រង់ចំណុច \(M\) ដែលជាចំណុចកណ្តាលនៃអង្កត់ \(AB\)។
ចូរគណនាកូអរដោនេនៃទីតាំងបង្គោលភ្លើង \(M\) ដោយប្រើវ៉ិចទ័រ។
ដើម្បីឲ្យភ្លើងភ្លឺដល់អគារទាំងពីរស្មើគ្នា តើចម្ងាយពីបង្គោលភ្លើងទៅអគារនីមួយៗស្មើនឹងប៉ុន្មានគីឡូម៉ែត្រ?
មើលដំណោះស្រាយ
ក. រកកូអរដោនេនៃទីតាំងបង្គោលភ្លើង \(M\)៖ ដោយ \(M\) ជាចំណុចកណ្តាលនៃអង្កត់ \([AB]\) ដែល \(A(-2, 4)\) និង \(B(6, 0)\)៖
ខ. គណនាចម្ងាយពីបង្គោលភ្លើងទៅអគារនីមួយៗ (\(MA = MB\))៖
តុល្យភាពនៃបន្ទះក្តារ៖ ក្មេងពីរនាក់កំពុងលេងទូកក្តោង។ ក្តោងទូកជារាងត្រីកោណ \(ABC\) មួយដែលមានកំពូល \(A(1, 2), B(5, 2)\) និង \(C(3, 8)\) ធៀបនឹងតម្រុយអរតូណរមេមួយ។ ដើម្បីឱ្យក្តោងមានលំនឹងល្អ គេត្រូវចងខ្សែនៅត្រង់ទីប្រជុំទម្ងន់ (ទម្ងន់កណ្តាល) នៃត្រីកោណ។
ដោយប្រើរូបមន្តវ៉ិចទ័រទីប្រជុំទម្ងន់ ចូររកកូអរដោនេនៃចំណុចចងខ្សែ \(G\)។
គេដឹងថាវ៉ិចទ័រ \(\overrightarrow{AB}\) និង \(\overrightarrow{CG}\) កែងគ្នាឬទេ? ចូរស្រាយបំភ្លឺ។
មើលដំណោះស្រាយ
ក. រកកូអរដោនេនៃចំណុចចងខ្សែ \(G\) (ទីប្រជុំទម្ងន់)៖ កំពូលនៃត្រីកោណក្តោងគឺ \(A(1, 2), B(5, 2), C(3, 8)\)៖
ខ. ស្រាយបំភ្លឺថាតើ \(\overrightarrow{AB} \perp \overrightarrow{CG}\) ដែរឬទេ៖ គណនាកូអរដោនេនៃវ៉ិចទ័រទាំងពីរ៖
(តាមធរណីមាត្រ \(\triangle ABC\) ជាត្រីកោណសមបាតត្រង់ \(C\) ព្រោះ \(CA = CB = \sqrt{2^2+6^2} = \sqrt{40}\) នាំឱ្យមេដ្យាន \(CG\) ក៏ជាកម្ពស់កែងនឹងបាត \(AB\) ដែរ)។
រកកូអរដោនេនៃចំណុច \(P\) និង \(Q\) ដែលផ្ទៀងផ្ទាត់លក្ខខណ្ឌខាងក្រោម ហើយគេឱ្យពីរចំណុច \(A(-3, 4)\) និង \(B(2, -1)\) និង \(O\) ជាគល់
\(\overrightarrow{PO} = \overrightarrow{AB}\)
\(\overrightarrow{AQ} = \frac{1}{2}\overrightarrow{AB}\) ។
មើលដំណោះស្រាយ
គេឱ្យ \(A(-3, 4)\), \(B(2, -1)\) និងគល់ \(O(0, 0)\)។
វ៉ិចទ័រ \(\overrightarrow{AB} = (2 - (-3), -1 - 4) = (5, -5)\)។
ក. រកកូអរដោនេនៃ \(P(x_P, y_P)\) ដែល \(\overrightarrow{PO} = \overrightarrow{AB}\)៖ \(\overrightarrow{PO} = (0 - x_P, 0 - y_P) = (-x_P, -y_P)\)។
គេឱ្យ \(\overrightarrow{OA} = 2\vec{a}\), \(\overrightarrow{OB} = 3\vec{b}\), \(\overrightarrow{OC} = 6\vec{a} - 6\vec{b}\) និង \(\overrightarrow{OD} = 6\vec{b} - 4\vec{a}\) ។ បង្ហាញថា
បីចំណុច \(A, B\) និង \(C\) ស្ថិតនៅលើបន្ទាត់តែមួយ ។
\(AB \parallel OD\) ។
មើលដំណោះស្រាយ
ក. បង្ហាញថា \(A, B, C\) ស្ថិតនៅលើបន្ទាត់តែមួយ៖
ខ. បង្ហាញថា \(AB \parallel OD\)៖ យើងមាន \(\overrightarrow{OD} = 6\vec{b} - 4\vec{a} = 2(3\vec{b} - 2\vec{a}) = 2\overrightarrow{AB}\)។
ដោយ \(\overrightarrow{OD} = 2\overrightarrow{AB}\) នាំឱ្យវ៉ិចទ័រ \(\overrightarrow{OD}\) និង \(\overrightarrow{AB}\) ស្របគ្នា ដូចនេះ \(AB \parallel OD\)។
គេឱ្យ \(|\vec{a}| = \sqrt{3}\), \(|\vec{b}| = 2\) និង \(|\vec{a} + \vec{b}| = 1\) ។ ចូររក
\(\vec{a} \cdot \vec{b}\)
\((\vec{a} - \vec{b}) \cdot (\vec{a} + 2\vec{b})\) ។
មើលដំណោះស្រាយ
គេឱ្យ \(|\vec{a}| = \sqrt{3}\), \(|\vec{b}| = 2\) និង \(|\vec{a} + \vec{b}| = 1\)។
ក. គណនា \(\vec{a} \cdot \vec{b}\)៖
គេឱ្យ \(\overrightarrow{OP} = (1, 1)\) និង \(\overrightarrow{OQ} = (1 - \sqrt{3}, 1 + \sqrt{3})\)
រកមុំដែលកើតឡើងដោយ \(\overrightarrow{OP}\) និង \(\overrightarrow{OQ}\) ។
រកផ្ទៃក្រឡានៃ \(\triangle OPQ\) ។
មើលដំណោះស្រាយ
គេឱ្យ \(\overrightarrow{OP} = (1, 1)\) និង \(\overrightarrow{OQ} = (1 - \sqrt{3}, 1 + \sqrt{3})\)។
ក. រកមុំរវាង \(\overrightarrow{OP}\) និង \(\overrightarrow{OQ}\)៖
រកវ៉ិចទ័រណរម៉ាល់នៃបន្ទាត់ \(\sqrt{3}x + y - 1 = 0\) និង \(x + \sqrt{3}y + 2 = 0\) ហើយរកមុំដែលកើតឡើងដោយបន្ទាត់ទាំងពីរ ។
មើលដំណោះស្រាយ
បន្ទាត់ទី១៖ \(\sqrt{3}x + y - 1 = 0\) មានវ៉ិចទ័រណរម៉ាល់ \(\vec{n}_1 = (\sqrt{3}, 1)\)។
បន្ទាត់ទី២៖ \(x + \sqrt{3}y + 2 = 0\) មានវ៉ិចទ័រណរម៉ាល់ \(\vec{n}_2 = (1, \sqrt{3})\)។
មុំ \(\theta\) រវាងបន្ទាត់ទាំងពីរគណនាតាមរូបមន្តមុំរវាងវ៉ិចទ័រណរម៉ាល់ទាំងពីរ៖
វ៉ិចទ័រ \(\vec{p}\) និង \(\vec{q}\) ចល័ត ហើយ \(|\vec{p} \cdot \vec{q}| \leq |\vec{p}||\vec{q}|\) ពិត ។ ប្រើវិសមភាពនេះដើម្បីបង្ហាញវិសមភាពខាងក្រោម ដោយសន្មតថា \(\vec{p} = (a, b)\) និង \(\vec{q} = (x, y) : (ax + by)^2 \leq (a^2 + b^2)(x^2 + y^2)\) ។
មើលដំណោះស្រាយ
គេឱ្យ \(\vec{p} = (a, b)\) និង \(\vec{q} = (x, y)\)។
ផលគុណស្កាលែរគឺ \(\vec{p} \cdot \vec{q} = ax + by\)។
ម៉ូឌុលនៃវ៉ិចទ័រទាំងពីរគឺ \(|\vec{p}| = \sqrt{a^2 + b^2}\) និង \(|\vec{q}| = \sqrt{x^2 + y^2}\)។
តាមវិសមភាព Cauchy-Schwarz សម្រាប់វ៉ិចទ័រ \(|\vec{p} \cdot \vec{q}| \le |\vec{p}| |\vec{q}|\)៖
ចំណុច \(P\) ផ្លាស់ទីនៅលើប្លង់ ដែលមានវ៉ិចទ័រល្បឿន \(\vec{v} = (2, 5)\) ។ ពេល \(t=0\) ហើយ \(P\) ស្ថិតនៅទីតាំងត្រង់ចំណុច \(A(-6, -2)\) ហើយឯកតានៃរយៈពេលគឺ \(1\) វិនាទី ។
រកវ៉ិចទ័រទីតាំង \(\vec{p}\) នៃចំណុច \(P\) បន្ទាប់ពី \(t\) វិនាទី ។
តើពេលណាដែល \(P\) ខិតទៅជិតចំណុច \((0, 2)\) បំផុត?
មើលដំណោះស្រាយ
ក. រកវ៉ិចទ័រទីតាំង \(\vec{p}(t)\) បន្ទាប់ពី \(t\) វិនាទី៖
នៅក្នុងប្រលេឡូក្រាម \(ABCD\) គេតាង \(E\) ជាចំណុចចែកជ្រុង \(AB\) ខាងក្នុងតាមផលធៀប \(2 : 1\) ហើយតាង \(F\) ជាចំណុចចែកជ្រុង \(BC\) ខាងក្នុងតាមផលធៀប \(1 : 3\) ។
តាង \(\overrightarrow{BA} = \vec{a}\) និង \(\overrightarrow{BC} = \vec{b}\) ។ បង្ហាញថា \(\overrightarrow{CE}\) និង \(\overrightarrow{CF}\) ជាអនុគមន៍នៃ \(\vec{a}\) និង \(\vec{b}\) ។
បង្ហាញថា បីចំណុច \(C, E\) និង \(F\) ស្ថិតនៅលើបន្ទាត់តែមួយ ។
មើលដំណោះស្រាយ
ក. បង្ហាញ \(\overrightarrow{CE}\) និង \(\overrightarrow{CF}\) ជាអនុគមន៍នៃ \(\vec{a}\) និង \(\vec{b}\)៖
កំណត់សម្គាល់គរុកោសល្យ៖ ក្នុងប្លង់ទូទៅ \(\vec{a}\) និង \(\vec{b}\) មិនស្របគ្នា ដូច្នេះ \(\overrightarrow{CE} = \frac{1}{3}\vec{a} - \vec{b}\) មិនអាចស្របនឹង \(\overrightarrow{CF}\) ដែលស្របតែនឹង \(\vec{b}\) បានឡើយ។ លំហាត់នេះទាមទារឱ្យ \(F\) ត្រូវកំណត់នៅលើបន្ទាត់ផ្សេង (ដូចជា \(CD\)) ឬកែសម្រួលផលធៀបទើបចំណុចទាំងបីអាចរត់ត្រង់ជួរគ្នាបាន។
នៅក្នុង \(\triangle ABC\) ដែលកំពូលទាំងបី \(A(\vec{a})\), \(B(\vec{b})\) និង \(C(\vec{c})\) ហើយតាង \(P(\vec{p})\) ជាចំណុចចែក \(AB\) ខាងក្នុងតាមផលធៀប \(1 : 2\) និង \(Q(\vec{q})\) ជាចំណុចកណ្ដាលនៃ \(AC\) ហើយ \(R(\vec{r})\) ជាចំណុចចែក \(BC\) ខាងក្រៅតាមផលធៀប \(2 : 1\) ។ បង្ហាញថា \(\vec{q} = \frac{3}{4}\vec{p} + \frac{1}{4}\vec{r}\) និងបង្ហាញចំណុចទាំងបី \(P, Q\) និង \(R\) ស្ថិតនៅលើបន្ទាត់តែមួយ ។
មើលដំណោះស្រាយ
បង្ហាញថា \(\vec{q} = \frac{3}{4}\vec{p} + \frac{1}{4}\vec{r}\)៖
\(P\) ចែក \(AB\) ខាងក្នុងតាមផលធៀប \(1:2 \implies \vec{p} = \dfrac{2\vec{a} + \vec{b}}{3}\)
\(Q\) ជាចំណុចកណ្តាលនៃ \(AC \implies \vec{q} = \dfrac{\vec{a} + \vec{c}}{2}\)
\(R\) ចែក \(BC\) ខាងក្រៅតាមផលធៀប \(2:1 \implies \vec{r} = \dfrac{-\vec{b} + 2\vec{c}}{2 - 1} = 2\vec{c} - \vec{b}\)
គណនាកន្សោមខាងស្តាំ៖
តាង \(\mathcal{A}\) ជាផ្ទៃក្រឡាប្រលេឡូក្រាម ដែលពីវ៉ិចទ័រ \(\vec{a}\) និង \(\vec{b}\) មិនស្របគ្នា ដែលកើតឡើងដោយជ្រុងពីរ ។ បង្ហាញថា \(\mathcal{A}^2 = |\vec{a}|^2|\vec{b}|^2 - (\vec{a} \cdot \vec{b})^2\) ។ ហើយបង្ហាញផងដែរថា \(\mathcal{A} = |a_1b_2 - a_2b_1|\) ដោយតាង \(\vec{a} = (a_1, a_2)\) និង \(\vec{b} = (b_1, b_2)\) ។
មើលដំណោះស្រាយ
ផ្ទៃក្រឡាប្រលេឡូក្រាមដែលបង្កើតដោយ \(\vec{a}\) និង \(\vec{b}\) គឺ \(\mathcal{A} = |\vec{a}| |\vec{b}| \sin\theta\)។
លើកជាការ៉េ៖
គេឱ្យ \(\vec{a} \neq \vec{0}\), \(|\vec{b}| = 2|\vec{a}|\) ហើយវ៉ិចទ័រ \(\vec{a} + \vec{b}\) និង \(5\vec{a} - 2\vec{b}\) កែងគ្នា រកមុំដែលកើតឡើង ដោយវ៉ិចទ័រ \(\vec{a}\) និង \(\vec{b}\) ។
មើលដំណោះស្រាយ
គេឱ្យ \(\vec{a} \neq \vec{0}\), \(|\vec{b}| = 2|\vec{a}|\) ហើយ \((\vec{a} + \vec{b}) \perp (5\vec{a} - 2\vec{b})\)។
\(O\) ជាចំណុចគល់ និងពីរចំណុច \(A(\vec{a})\) និង \(B(\vec{b})\) មិនស្ថិតនៅលើបន្ទាត់តែមួយ ។ បង្ហាញថា វ៉ិចទ័រទីតាំង \(\vec{c}\) នៃចំណុច \(C\) ដែលមិននៅលើបន្ទាត់ \(AB\) គឺ \(\vec{c} = m\vec{a} + n\vec{b}\) ដែល \(m \neq 0, n \neq 0\) និង \(m+n=1\) ។
មើលដំណោះស្រាយ
លក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់ដើម្បីឱ្យចំណុច \(C(\vec{c})\) ស្ថិតនៅលើបន្ទាត់ \(AB\)៖ \(C\) ស្ថិតនៅលើបន្ទាត់ \(AB \iff \overrightarrow{AC} = k\overrightarrow{AB}\) ចំពោះ \(k \in \mathbb{R}\)។
នៅក្នុងរូបខាងក្រោម គេមានចតុកោណ \(ABDE\) និង \(ACFG\) ជាការេ ។ តាង \(M\) ជាចំណុចកណ្ដាលនៃអង្កត់ \(EG\) ។ បង្ហាញថា បន្ទាត់ \(MA\) កែងទៅនឹងបន្ទាត់ \(BC\) ដោយប្រើវ៉ិចទ័រ ។
មើលដំណោះស្រាយ
ក្នុងត្រីកោណ \(ABC\) តាង \(M\) ជាចំណុចលើជ្រុង \([BC]\)។
\(AM\) ជាកម្ពស់នៃត្រីកោណ \(ABC \iff \overrightarrow{AM} \perp \overrightarrow{BC} \iff \overrightarrow{AM} \cdot \overrightarrow{BC} = 0\)។
តាម Chasles \(\overrightarrow{BC} = \overrightarrow{AC} - \overrightarrow{AB}\) និង \(\overrightarrow{AM} = \overrightarrow{AB} + \overrightarrow{BM}\)។ ការគណនាផលគុណស្កាលែរអនុញ្ញាតឱ្យកំណត់ទីតាំងនៃជើងកម្ពស់ \(M\) បានយ៉ាងសុក្រឹត។
គេឱ្យចំណុច \(A(2, 3)\) និងវ៉ិចទ័រប្រាប់ទិស \(\vec{u} = (-1, 4)\)។
សរសេរសមីការវ៉ិចទ័រនៃបន្ទាត់ \((D)\) ដែលកាត់តាម \(A\) និងមានវ៉ិចទ័រប្រាប់ទិស \(\vec{u}\)។
សរសេរសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \((D)\)។
តើចំណុច \(P(0, 11)\) និង \(Q(3, -2)\) ស្ថិតនៅលើបន្ទាត់ \((D)\) ដែរឬទេ?
មើលដំណោះស្រាយ
បន្ទាត់ \((D)\) កាត់តាម \(A(2, 3)\) មានវ៉ិចទ័រប្រាប់ទិស \(\vec{u} = (-1, 4)\)។
ក. សមីការវ៉ិចទ័រ៖
គេឱ្យបន្ទាត់ពីរមានសមីការប៉ារ៉ាម៉ែត្រ៖ \((D_1): \begin{cases} x = 1 + 2t \\ y = 3 - t \end{cases}\) និង \((D_2): \begin{cases} x = -2 + s \\ y = 1 + 2s \end{cases}\) (\(t, s \in \mathbb{R}\))។
រកកូអរដោនេនៃវ៉ិចទ័រប្រាប់ទិស \(\vec{u}_1\) និង \(\vec{u}_2\) នៃបន្ទាត់ទាំងពីរ។
បង្ហាញថា \((D_1) \perp (D_2)\)។
រកកូអរដោនេនៃចំណុចប្រសព្វ \(I\) រវាងបន្ទាត់ \((D_1)\) និង \((D_2)\)។
មើលដំណោះស្រាយ
ក. វ៉ិចទ័រប្រាប់ទិស៖
\(L_1 : \begin{cases} x = 1 + 2t \\ y = 3 - t \end{cases} \implies \vec{u}_1 = (2, -1)\)
\(L_2 : \begin{cases} x = 2 + s \\ y = -1 + 2s \end{cases} \implies \vec{u}_2 = (1, 2)\)
ខ. ពិនិត្យភាពកែងគ្នានៃបន្ទាត់ទាំងពីរ៖
គេឱ្យចំណុច \(A(-1, 4)\) និង \(B(5, -2)\)។
រកកូអរដោនេនៃចំណុចកណ្តាល \(M\) នៃអង្កត់ \([AB]\)។
រកវ៉ិចទ័រប្រាប់ទិស និងសមីការនៃបន្ទាត់មេដ្យាទ័រ \((\Delta)\) នៃអង្កត់ \([AB]\) ដោយប្រើផលគុណស្កាលែរ។
មើលដំណោះស្រាយ
គេឱ្យ \(A(-1, 4)\) និង \(B(5, -2)\)។
ក. រកកូអរដោនេចំណុចកណ្តាល \(M\) នៃ \([AB]\)៖
សរសេរសមីការវ៉ិចទ័រ និងសមីការដេកាតនៃរង្វង់ \((C)\) ក្នុងករណីនីមួយៗខាងក្រោម៖
មានផ្ចិត \(I(2, -1)\) និងកាំ \(R = 4\)។
មានអង្កត់ផ្ចិត \([AB]\) ដោយ \(A(1, 3)\) និង \(B(5, -1)\)។
មើលដំណោះស្រាយ
រង្វង់មានផ្ចិត \(I(2, -1)\) និងកាំ \(R = 4\)។
ក. សមីការវ៉ិចទ័រ និងសមីការដេកាត៖
សមីការវ៉ិចទ័រ៖ \(\|\vec{r} - \vec{c}\| = 4\) ដោយ \(\vec{c} = (2, -1)\)
សមីការដេកាត៖ \((x - 2)^2 + (y + 1)^2 = 16\)
ខ. ពិនិត្យចំណុច \(P(2, 3)\)៖ ជំនួសចូល៖ \((2 - 2)^2 + (3 + 1)^2 = 0 + 16 = 16\) ពិត នាំឱ្យ \(P(2, 3)\) ស្ថិតនៅលើរង្វង់។
គេឱ្យត្រីកោណ \(ABC\)។ ចំណុច \(P\) ចែកអង្កត់ \([AB]\) តាមផលធៀប \(AP : PB = 2 : 3\) និងចំណុច \(Q\) ចែកអង្កត់ \([AC]\) តាមផលធៀប \(AQ : QC = 2 : 3\)។
បង្ហាញ \(\overrightarrow{AP}\) និង \(\overrightarrow{AQ}\) ជាអនុគមន៍នៃ \(\overrightarrow{AB}\) និង \(\overrightarrow{AC}\)។
ទាញបញ្ជាក់ថា \(\overrightarrow{PQ} = \dfrac{2}{5}\overrightarrow{BC}\) រួចសន្និដ្ឋានថា \(PQ \parallel BC\)។
មើលដំណោះស្រាយ
ក. បកស្រាយទ្រឹស្តីបទ Thales តាមវ៉ិចទ័រ៖ ក្នុង \(\triangle ABC\) បើ \(P \in [AB]\) និង \(Q \in [AC]\) ដោយ \(\overrightarrow{AP} = k\overrightarrow{AB}\) និង \(\overrightarrow{AQ} = k\overrightarrow{AC}\) (\(k = \frac{2}{5}\))៖
គេឱ្យបន្ទាត់ \((D)\) កាត់តាមចំណុច \(A(3, 1)\) និងមានវ៉ិចទ័រណរម៉ាល់ \(\vec{n} = (2, -5)\)។
សរសេរសមីការដេកាតនៃបន្ទាត់ \((D)\)។
គណនាចម្ងាយពីចំណុច \(M(1, 4)\) ទៅកាន់បន្ទាត់ \((D)\)។
មើលដំណោះស្រាយ
បន្ទាត់ \((D)\) កាត់តាម \(A(3, 1)\) មានវ៉ិចទ័រណរម៉ាល់ \(\vec{n} = (2, -5)\)។
ក. សមីការដេកាតនៃ \((D)\)៖
គេឱ្យចំណុច \(A(1, 4)\), \(B(3, -2)\) និង \(C(-3, 0)\) ជាកំពូលនៃត្រីកោណ \(ABC\)។
រកកូអរដោនេនៃទីប្រជុំទម្ងន់ \(G\) នៃត្រីកោណ \(ABC\)។
រកកូអរដោនេនៃចំណុច \(D\) ដែលធ្វើឱ្យ \(ABCD\) ជាប្រលេឡូក្រាម។
មើលដំណោះស្រាយ
គេឱ្យ \(A(1, 4), B(3, -2), C(-3, 0)\)។
ក. រកកូអរដោនេទីប្រជុំទម្ងន់ \(G\)៖
គេឱ្យរង្វង់ \((C)\) មានសមីការ \((x - 1)^2 + (y - 2)^2 = 25\) និងចំណុច \(A(4, 6)\) ស្ថិតនៅលើរង្វង់។
រកវ៉ិចទ័រណរម៉ាល់នៃបន្ទាត់ប៉ះ \((\mathcal{T})\) ត្រង់ចំណុច \(A\)។
សរសេរសមីការនៃបន្ទាត់ប៉ះ \((\mathcal{T})\) នោះ។
មើលដំណោះស្រាយ
រង្វង់ \((C) : (x - 1)^2 + (y - 2)^2 = 25\) មានផ្ចិត \(I(1, 2)\) និងកាំ \(R = 5\)។
ក. រកវ៉ិចទ័រណរម៉ាល់នៃបន្ទាត់ប៉ះ \((\mathcal{T})\) ត្រង់ \(A(4, 6)\)៖ បន្ទាត់ប៉ះកែងនឹងកាំត្រង់ចំណុចប៉ះ នាំឱ្យវ៉ិចទ័រណរម៉ាល់គឺ៖
គេឱ្យត្រីកោណ \(ABC\) មួយ។ បង្ហាញថា ប្រសិនបើ \(\overrightarrow{OA} + \overrightarrow{OB} + \overrightarrow{OC} = \vec{0}\) នោះគល់ \(O\) គឺជាទីប្រជុំទម្ងន់នៃត្រីកោណ \(ABC\)។
មើលដំណោះស្រាយ
ស្រាយបញ្ជាក់សមភាព \(\overrightarrow{OA} + \overrightarrow{OB} + \overrightarrow{OC} = 3\overrightarrow{OG}\)៖ តាង \(G\) ជាទីប្រជុំទម្ងន់នៃ \(\triangle ABC\)។ យើងមាន \(\overrightarrow{GA} + \overrightarrow{GB} + \overrightarrow{GC} = \vec{0}\)។
តាមវិធាន Chasles ចំពោះចំណុច \(O\) ណាមួយ៖
គេឱ្យចំណុច \(A(1, 1)\), \(B(4, 2)\) និង \(C(2, 5)\)។
គណនា \(\overrightarrow{AB} \cdot \overrightarrow{AC}\)។
រកកូអរដោនេនៃចំណុច \(H\) ជាជើងកម្ពស់គូសចេញពី \(C\) មកលើបន្ទាត់ \((AB)\)។
មើលដំណោះស្រាយ
គេឱ្យ \(A(1, 1), B(4, 2), C(2, 5)\)។
ក. គណនាកូអរដោនេ \(\overrightarrow{AB}\) និង \(\overrightarrow{AC}\)៖
គេឱ្យបន្ទាត់ពីរមានសមីការ៖ \((D_1): 2x - y + 3 = 0\) និង \((D_2): x + 3y - 5 = 0\)។
កំណត់វ៉ិចទ័រណរម៉ាល់ \(\vec{n}_1\) និង \(\vec{n}_2\) នៃបន្ទាត់ទាំងពីរ។
គណនាមុំស្រួចរវាងបន្ទាត់ទាំងពីរ។
មើលដំណោះស្រាយ
បន្ទាត់ \(D_1 : 2x - y + 1 = 0\) មាន \(\vec{n}_1 = (2, -1)\)។
បន្ទាត់ \(D_2 : x + 3y - 5 = 0\) មាន \(\vec{n}_2 = (1, 3)\)។
ក. គណនា \(\vec{n}_1 \cdot \vec{n}_2\)៖
បង្ហាញតាមវិធីវ៉ិចទ័រថា មេដ្យានទាំងបីនៃត្រីកោណប្រសព្វគ្នាត្រង់ចំណុចមួយ (ទីប្រជុំទម្ងន់ \(G\)) ហើយចំណុចនោះចែកមេដ្យាននីមួយៗតាមផលធៀប \(2 : 1\) គិតពីកំពូល។
មើលដំណោះស្រាយ
ស្រាយបញ្ជាក់ទ្រឹស្តីបទទីប្រជុំទម្ងន់ត្រីកោណ៖ តាង \(A, B, C\) មានវ៉ិចទ័រទីតាំង \(\vec{a}, \vec{b}, \vec{c}\)។ ចំណុចកណ្តាលនៃ \([BC]\) គឺ \(M\) ដែល \(\vec{m} = \dfrac{\vec{b} + \vec{c}}{2}\)។
ចំណុច \(G\) ចែកមេដ្យាន \([AM]\) តាមផលធៀប \(2 : 1\) គិតពីកំពូល \(A\) មានវ៉ិចទ័រទីតាំង៖
គេឱ្យចតុកោណស្មើ \(ABCD\) មានផ្ចិត \(O\)។ ចូរស្រាយបញ្ជាក់លក្ខណៈសម្បត្តិខាងក្រោមដោយប្រើវ៉ិចទ័រ៖
អង្កត់ទ្រូងទាំងពីរកាត់គ្នាត្រង់ចំណុចកណ្តាលនៃអង្កត់នីមួយៗ។
អង្កត់ទ្រូងទាំងពីរកែងគ្នា។
មើលដំណោះស្រាយ
ចតុកោណស្មើ \(ABCD\) មានផ្ចិត \(O\) (ចំណុចប្រសព្វនៃអង្កត់ទ្រូង)។
តាង \(\overrightarrow{OA} = \vec{a}\) និង \(\overrightarrow{OB} = \vec{b}\)។
ក. លក្ខណៈផ្ចិត៖ ដោយ \(O\) ជាចំណុចកណ្តាលនៃ \([AC]\) និង \([BD]\) នាំឱ្យ \(\overrightarrow{OC} = -\vec{a}\) និង \(\overrightarrow{OD} = -\vec{b}\)។
ខ. អង្កត់ទ្រូងកែងគ្នា៖ ជ្រុង \(AB = BC \implies \|\vec{b} - \vec{a}\|^2 = \|-\vec{a} - \vec{b}\|^2 \implies \vec{a} \cdot \vec{b} = 0\)។
ដូចនេះ អង្កត់ទ្រូងទាំងពីរកែងគ្នាត្រង់ចំណុចកណ្តាល \(O\)។
គេឱ្យវ៉ិចទ័រទីតាំងនៃចំណុច \(A, B, C\) ធៀបនឹងគល់ \(O\) រៀងគ្នាគឺ \(\vec{a}, \vec{b}, \vec{c}\)។ បង្ហាញថាលក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់ដើម្បីឱ្យចំណុច \(A, B, C\) រត់ត្រង់ជួរគ្នាគឺ មានចំនួនពិត \(\alpha, \beta, \gamma\) មិនសូន្យព្រមគ្នា ដែល៖
មើលដំណោះស្រាយ
លក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់ដើម្បីឱ្យ \(A, B, C\) រត់ត្រង់ជួរគ្នា៖
លក្ខខណ្ឌចាំបាច់៖ បើ \(A, B, C\) រត់ត្រង់ជួរគ្នា នោះ \(\overrightarrow{AB} = k\overrightarrow{AC} \implies \vec{b} - \vec{a} = k(\vec{c} - \vec{a}) \implies (k - 1)\vec{a} + \vec{b} - k\vec{c} = \vec{0}\)។ តាង \(\alpha = k - 1, \beta = 1, \gamma = -k\) គេបាន \(\alpha\vec{a} + \beta\vec{b} + \gamma\vec{c} = \vec{0}\) ដោយ \(\alpha + \beta + \gamma = 0\)។
លក្ខខណ្ឌគ្រប់គ្រាន់៖ បើមានចំនួនពិត \(\alpha, \beta, \gamma\) មិនសូន្យព្រមគ្នាដែល \(\alpha\vec{a} + \beta\vec{b} + \gamma\vec{c} = \vec{0}\) និង \(\alpha + \beta + \gamma = 0\) នោះ \(\alpha = -\beta - \gamma \implies \beta(\vec{b} - \vec{a}) + \gamma(\vec{c} - \vec{a}) = \vec{0} \implies \beta\overrightarrow{AB} + \gamma\overrightarrow{AC} = \vec{0}\) នាំឱ្យ \(A, B, C\) រត់ត្រង់ជួរគ្នា។
(PISA - ការធ្វើដំណើររបស់យន្តហោះដ្រូន) យន្តហោះដ្រូនមួយហោះហើរក្នុងប្លង់កូអរដោនេ (គិតជា \(\text{km}\)) ចេញពីទីតាំង \(A(1, 2)\) ឆ្ពោះទៅទីតាំង \(B(7, 10)\) ដោយល្បឿនថេរក្នុងរយៈពេល \(2\) ម៉ោង។
រកវ៉ិចទ័រល្បឿន \(\vec{v}\) របស់ដ្រូន។
កំណត់ទីតាំងរបស់ដ្រូននៅពេល \(t = 45\) នាទី ក្រោយពេលចេញដំណើរ។
មើលដំណោះស្រាយ
កប៉ាល់ធ្វើដំណើរពី \(A(1, 2)\) ទៅ \(B(7, 10)\) ក្នុងរយៈពេល \(\Delta t = 2\text{ h}\) (គិតជា \(\text{km}\))។
ក. រកវ៉ិចទ័រល្បឿន \(\vec{v}\)៖
គេឱ្យរង្វង់ \((C)\) មានផ្ចិត \(I(3, 4)\) និងកាត់តាមចំណុច \(A(6, 8)\)។
គណនាកាំ \(R\) នៃរង្វង់។
សរសេរសមីការបន្ទាត់ប៉ះទៅនឹងរង្វង់ \((C)\) ត្រង់ចំណុច \(A\)។
មើលដំណោះស្រាយ
រង្វង់មានផ្ចិត \(I(3, 4)\) និងកាត់តាម \(A(6, 8)\)។
ក. គណនាកាំ \(R\) នៃរង្វង់៖
គេឱ្យត្រីកោណ \(ABC\)។ បង្ហាញថា ប្រសិនបើ \((\overrightarrow{AB} + \overrightarrow{AC}) \cdot \overrightarrow{BC} = 0\) នោះត្រីកោណ \(ABC\) ជាត្រីកោណសមបាតត្រង់ \(A\) (\(AB = AC\))។
មើលដំណោះស្រាយ
គេឱ្យសមភាព \((\overrightarrow{AB} + \overrightarrow{AC}) \cdot \overrightarrow{BC} = 0\)។
តាមវិធាន Chasles \(\overrightarrow{BC} = \overrightarrow{AC} - \overrightarrow{AB}\)។ ជំនួសចូល៖
(PISA - លំនឹងនៃកម្លាំង) វត្ថុមួយមានទម្ងន់ \(\vec{P}\) ត្រូវបានព្យួរនៅចំណុច \(O\) ដោយខ្សែពួរពីរចងភ្ជាប់ទៅនឹងពិដាន។ ខ្សែពួរទាំងពីររងកម្លាំងតានរៀងគ្នា \(\vec{T}_1\) និង \(\vec{T}_2\) ដែលបង្កើតមុំ \(45^\circ\) និង \(45^\circ\) ធៀបនឹងខ្សែដេក។
បង្ហាញលក្ខខណ្ឌលំនឹងវ៉ិចទ័រ \(\vec{T}_1 + \vec{T}_2 + \vec{P} = \vec{0}\)។
បើ \(\|\vec{P}\| = 200\text{ N}\) គណនាអាំងតង់ស៊ីតេនៃកម្លាំងតាន \(\|\vec{T}_1\|\) និង \(\|\vec{T}_2\|\) នៃខ្សែពួរនីមួយៗ។
មើលដំណោះស្រាយ
ក. លក្ខខណ្ឌលំនឹងតាមច្បាប់ទីមួយញូតុន៖ វត្ថុស្ថិតក្នុងលំនឹង លុះត្រាតែផលបូកវ៉ិចទ័រកម្លាំងទាំងអស់ស្មើនឹងសូន្យ៖
បំបែកតាមអ័ក្សឈរ៖
គេឱ្យចំណុច \(A(2, 1)\) និង \(B(6, 5)\)។ រកកូអរដោនេនៃចំណុច \(P\) និង \(Q\) ដែលចែកអង្កត់ \([AB]\) ជាបីចំណែកស្មើៗគ្នា (\(AP = PQ = QB\))។
មើលដំណោះស្រាយ
គេឱ្យ \(A(2, 1)\) និង \(B(6, 5)\)។
\(\overrightarrow{AB} = (6 - 2, 5 - 1) = (4, 4)\)។
ចំណុច \(P\) ផ្ទៀងផ្ទាត់ \(\overrightarrow{AP} = \dfrac{1}{3}\overrightarrow{AB}\)៖
បង្ហាញទ្រឹស្តីបទមេដ្យាន (Apollonius’ Theorem) តាមវិធីវ៉ិចទ័រ៖ ក្នុងត្រីកោណ \(ABC\) បើ \(M\) ជាចំណុចកណ្តាលនៃ \([BC]\) នោះ៖
មើលដំណោះស្រាយ
ស្រាយបញ្ជាក់រូបមន្តមេដ្យាន (Apollonius Theorem)៖ តាង \(M\) ជាចំណុចកណ្តាលនៃ \([BC]\) នាំឱ្យ \(\overrightarrow{MB} + \overrightarrow{MC} = \vec{0}\) និង \(BM = MC = \dfrac{a}{2}\)។
គេឱ្យបន្ទាត់ពីរមានសមីការវ៉ិចទ័រ៖ \((L_1): \vec{r} = (1, 2) + t(3, -1)\) និង \((L_2): \vec{r} = (4, 1) + s(1, 3)\)។
រកចំណុចប្រសព្វនៃបន្ទាត់ទាំងពីរ។
បង្ហាញថា \((L_1)\) និង \((L_2)\) កាត់គ្នាកែង។
មើលដំណោះស្រាយ
បន្ទាត់ \(L_1 : \begin{cases} x = 1 + 3t \\ y = 2 - t \end{cases}\) និង \(L_2 : \begin{cases} x = 4 + s \\ y = 1 + 3s \end{cases}\)។
ក. រកចំណុចប្រសព្វ៖
ខ. ពិនិត្យភាពកែងគ្នា៖ វ៉ិចទ័រប្រាប់ទិស \(\vec{u}_1 = (3, -1)\) និង \(\vec{u}_2 = (1, 3)\)៖
(PISA - ការរុករកតាមផ្កាយរណប GPS) កប៉ាល់មួយស្ថិតនៅកូអរដោនេ \(S_0(10, 20)\) ហើយធ្វើដំណើរដោយវ៉ិចទ័រល្បឿន \(\vec{v} = (15, 20)\) (គិតជា \(\text{km/h}\))។
សរសេរសមីការទីតាំង \(\vec{r}(t)\) របស់កប៉ាល់ក្រោយពេល \(t\) ម៉ោង។
បង្គោលភ្លើងហ្វារមួយស្ថិតនៅចំណុច \(L(70, 100)\)។ តើកប៉ាល់នឹងធ្វើដំណើរឆ្លងកាត់ចំណុច \(L\) ដែរឬទេ? បើឆ្លងកាត់ តើនៅពេលណា?
មើលដំណោះស្រាយ
ក. សមីការចលនារបស់យន្តហោះ៖ ទីតាំងដើម \(\vec{r}_0 = (10, 20)\) និងល្បឿន \(\vec{v} = (15, 20)\) (គិតជា \(\text{km/h}\))៖
ដូចនេះ យន្តហោះពិតជាហោះកាត់ទីតាំង \(L\) មែន បន្ទាប់ពីហោះហើរបានរយៈពេល \(4\) ម៉ោង ។
គេឱ្យត្រីកោណ \(ABC\) មានកំពូល \(A(0, 4), B(-2, 0), C(4, 0)\)។
រកកូអរដោនេនៃផ្ចិតរង្វង់ចារឹកក្រៅ \(O\) នៃត្រីកោណ \(ABC\)។
រកកូអរដោនេនៃអរតូសង់ \(H\) (ចំណុចប្រសព្វនៃកម្ពស់ទាំងបី)។
ផ្ទៀងផ្ទាត់ទំនាក់ទំនងបន្ទាត់អឺលែរ (Euler line)៖ \(\overrightarrow{OH} = 3\overrightarrow{OG}\)។
មើលដំណោះស្រាយ
រកកូអរដោនេផ្ចិតរង្វង់ចារឹកក្រៅ \(\triangle ABC\) (\(A(1, 3), B(-2, 0), C(4, 0)\))៖
\(B(-2, 0)\) និង \(C(4, 0)\) នៅលើអ័ក្សដេក។ ចំណុចកណ្តាលគឺ \(M(1, 0)\)។
មេដ្យាទ័រនៃ \([BC]\) គឺជាបន្ទាត់ឈរ \(x = 1\) នាំឱ្យផ្ចិតមានរាង \(I(1, y)\)។
លក្ខខណ្ឌ \(IA^2 = IC^2\)៖
\[\begin{aligned} (1 - 1)^2 + (y - 3)^2 &= (1 - 4)^2 + (y - 0)^2 \\ \iff (y - 3)^2 &= 9 + y^2 \\ \iff y^2 - 6y + 9 &= 9 + y^2 \\ \iff -6y &= 0 \implies y = 0 \end{aligned}\]
ដូចនេះ ផ្ចិតនៃរង្វង់ចារឹកក្រៅគឺ \(I(1, 0)\)។
គេឱ្យចំណុច \(A(1, 2)\), \(B(5, 4)\) និងចំណុច \(M(x, y)\) លើអ័ក្ស \(Ox\)។ រកកូអរដោនេនៃចំណុច \(M\) ដើម្បីឱ្យ \(\|\overrightarrow{MA} + \overrightarrow{MB}\|\) មានតម្លៃតូចបំផុត។
មើលដំណោះស្រាយ
គេឱ្យ \(A(1, 2)\) និង \(B(5, 4)\) ផ្ទៀងផ្ទាត់ \(\|\overrightarrow{MA} + \overrightarrow{MB}\| = 6\)។
តាង \(I\) ជាចំណុចកណ្តាលនៃ \([AB]\)៖
ជំនួសចូល៖
បង្ហាញថា ផលបូកការ៉េនៃអង្កត់ទ្រូងទាំងពីរនៃប្រលេឡូក្រាមមួយ ស្មើនឹងផលបូកការ៉េនៃជ្រុងទាំងបួនរបស់វា ដោយប្រើប្រមាណវិធីវ៉ិចទ័រ។
មើលដំណោះស្រាយ
ស្រាយបញ្ជាក់សមភាពប្រលេឡូក្រាម \(AC^2 + BD^2 = 2(AB^2 + AD^2)\)៖ តាង \(\overrightarrow{AB} = \vec{u}\) និង \(\overrightarrow{AD} = \vec{v}\)។
អង្កត់ទ្រូងទាំងពីរគឺ \(\overrightarrow{AC} = \vec{u} + \vec{v}\) និង \(\overrightarrow{BD} = \vec{v} - \vec{u}\)។
(PISA - ការបើកបរទូកក្ដោងប្រឆាំងខ្យល់) ទូកក្តោងមួយចង់ធ្វើដំណើរទៅទិសខាងជើងចំ (\(\vec{d} = (0, 1)\)) ប៉ុន្តែខ្យល់បក់មកពីទិសពាយ័ព្យ (\(\vec{w} = (1, -1)\))។
ពន្យល់តាមវិធីបំបែកវ៉ិចទ័រថាតើហេតុអ្វីបានជាទូកក្តោងមិនអាចបើកចំទិសដៅខ្យល់បក់មកបាន។
គណនាកម្លាំងរុញច្រានដែលក្តោងបង្កើតបានតាមទិសដៅធ្វើដំណើរ។
មើលដំណោះស្រាយ
ក. មូលហេតុដែលទូកក្តោងមិនអាចបើកចំទិសដៅខ្យល់បក់មក៖ ទូកក្តោងពឹងផ្អែកលើកម្លាំងលើកខ្យល់អាកាស (Aerodynamic Lift Force) ដែលបង្កើតឡើងដោយផលធៀបល្បឿនខ្យល់លើផ្ទៃក្តោងកោង។ ប្រសិនបើទូកតម្រង់ចំទិសដៅខ្យល់បក់មក (\(0^\circ\)) ក្តោងនឹងបក់រលាស់ (Luffing) ដោយគ្មានកម្លាំងរុញទៅមុខឡើយ (តំបន់គ្មានចលនា No-go zone)។
ខ. ដំណោះស្រាយតាមវ៉ិចទ័រ (Tacking)៖ អ្នកបើកបរបើកទូកបង្កើតមុំប្រហែល \(45^\circ\) ធៀបនឹងទិសដៅខ្យល់ ដោយបើកបត់ចុះបត់ឡើងជារាងហ្ស៊ីកហ្សាក់ (Z-shape)។ នៅលើជ្រុងនីមួយៗ កម្លាំងលើក \(\vec{F}_{\text{lift}}\) មានសមាសភាគរុញទៅមុខ \(\vec{F}_{\text{forward}} > 0\) ដែលអនុញ្ញាតឱ្យទូកធ្វើដំណើរទៅមុខប្រឆាំងនឹងទិសដៅខ្យល់បានយ៉ាងជោគជ័យ។
(PISA - សំយោគទូទៅ) ស្ពានយោលមួយត្រូវបានទប់ទ្រដោយខ្សែខ្សែកាបមេពីរភ្ជាប់ពីកំពូលសសរស្ពាន \(T(0, 30)\) ទៅកាន់ចំណុចយុថ្កាលើដី \(A(-40, 0)\) និង \(B(40, 0)\) (គិតជាម៉ែត្រ)។
រកវ៉ិចទ័រតំណាងទិសដៅនៃខ្សែខ្សែកាបទាំងពីរ \(\overrightarrow{TA}\) និង \(\overrightarrow{TB}\)។
គណនាប្រវែងនៃខ្សែខ្សែកាបនីមួយៗ។
គណនាមុំរវាងខ្សែខ្សែកាបទាំងពីរត្រង់កំពូលសសរស្ពាន \(T\)។
មើលដំណោះស្រាយ
ក. រកវ៉ិចទ័រតំណាងទិសដៅនៃខ្សែកាប \(TA\) និង \(TB\)៖ កំពូលសសរ \(T(0, 30)\) និងចំណុចយុថ្កា \(A(-40, 0)\), \(B(40, 0)\) (គិតជាម៉ែត្រ)៖
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
តេស្តសមត្ថភាព ៖ ជំពូកទី ៨ វ៉ិចទ័រក្នុងប្លង់ និងការអនុវត្ត — ៥០ សំណួរ · ៩០ នាទី