អ្នករៀបរៀង
ខែម ពុទ្ធី Khem Puthy
គ្រូបង្រៀនគណិតវិទ្យា មធ្យមសិក្សាទុតិយភូមិ · អនុបណ្ឌិតស្ថិតិ (M.Stat.)
លោកគ្រូ ខែម ពុទ្ធី កើតនៅខេត្តកំពត ។ លោកបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមកម្មវិធីអាហារូបករណ៍ ឆ្នាំ ២០០៩ និងសញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICT នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំ ២០១០ ។
ចាប់ពីឆ្នាំ ២០១០ លោកបង្រៀនគណិតវិទ្យាថ្នាក់ទី ១០ ដល់ទី ១២ នៅវិទ្យាល័យកន្សោមអក ខេត្តកំពត ជាអនុប្រធានក្រុមបច្ចេកទេសគណិតវិទ្យា និងចូលរួមកែវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ ។ ឆ្នាំ ២០១៥ លោកត្រូវបានតែងតាំងជាសមាជិកគណៈកម្មការប្រតិបត្តិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សាខាខេត្តកំពត ។
ឆ្នាំ ២០២៤ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតស្ថិតិ (Magister Statistika) នៅ Institut Teknologi Sepuluh Nopember (ITS) ទីក្រុងសុរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ដោយទទួលបាន GPA 3.54 ។ សារណារបស់លោកវិភាគទំនាក់ទំនងរវាងទីផ្សារភាគហ៊ុនបណ្ដាប្រទេសអាស៊ាន ដោយប្រើវិធី Cointegration ។ ក្នុងរយៈពេលសិក្សា លោកបានបញ្ចប់វគ្គ Python, R, MATLAB, Excel, វិទ្យាសាស្ត្រទិន្នន័យ និង Machine Learning ព្រមទាំងបានចូលរួម ASEAN Youth Forum 2023 និងសិក្ខាសាលាអន្តរជាតិជាច្រើន ។
- ឯកទេសគណិតវិទ្យា · ស្ថិតិ · វិទ្យាសាស្ត្រទិន្នន័យ
- បទពិសោធន៍បង្រៀនជាង ១៥ ឆ្នាំ
- ភាសាខ្មែរ · អង់គ្លេស · ឥណ្ឌូនេស៊ី
PythonRMATLABExcelMachine LearningLaTeX






















